Hey Jude ខែ តុលា 3, 2009
Posted by ទឹម បឿន in ចម្រៀងបរទេស, ប្លែកៗ.13 comments
Hey Jude, បទរបស់ The Beatles តាំងពីឆ្នាំ ១៩៦៨ ។ សូមមើលបទពីរខាងក្រោមទៀត ក្មេងនោះឡូយណាស់ ហើយខាងក្រោមមួយទៀត ច្រៀងមិនចាញ់ម្ចាស់ដើមទេ
ជិះម៉ូតូឌុបបុកឡាន ខែ សីហា 8, 2009
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, ប្លែកៗ.15 comments
ល្ងាចម្សិលមិញ ចេញពីធ្វើការខ្ញុំហៅម៉ូតូឌុបមួយឡើងជិះទៅ សួរគាត់យកប៉ុន្មាន គាត់ទារ ៨០០០៛ លើសគេលើសឯងជាងពាក់កណ្ដាល ដល់តថ្លៃត្រូវគ្នាខ្ញុំឡើងម៉ូតូគាត់ចេញទៅ តែមើលមុខទៅមិនទំនងប៉ុន្មានទេគាត់ហ្នឹង មុខស្នាមដូចធ្លាប់ដួលម៉ូតូញឹកញាប់ណាស់ ។ ជិះដល់ផ្លូវបំបែកម្ដងៗ គាត់ងីងឺចង្កូតដូចមិនស្ទាត់នឹងផ្លូវកែង ឃើញអ៊ីចឹង ខ្ញុំប្រុងខ្លួនជាប់រហូត ហើយជួយមើលផ្លូវឲ្យគាត់ ។ ជាងពាក់កណ្ដាលផ្លូវ ដល់ផ្លូវកែងមួយ គាត់ងាកមើលទៅខាងស្ដាំ រួចងាកទៅខាងឆ្វេង និងបរម៉ូតូទៅត្រង់ស្លែវ ឡានមួយមកពីខាងស្ដាំ ខ្ញុំឃើញឡានមកយ៉ាងច្បាស់ ហើយស្រែកប្រាប់គាត់ថាឡានៗ គាត់មិនព្រមងាកបែរមកមើលខាងស្ដាំដែលឡានកំពុងមក បែរជាខំមើលតែខាងឆ្វេង… មកដល់ប្រកិតឡានមែនទែន ខ្ញុំមិនដឹងធ្វើអីកើតក្រៅពីលោតចេញពីម៉ូតូ ក៏បណ្ដោយឲ្យគាត់ទៅបុកឡានតែម្នាក់ឯងទៅ ។ ឡានកិនកែងដៃរបស់គាត់ តែមិនធ្ងន់ធ្ងរ ម្ចាស់ឡានពីរនាក់ប្ដីប្រពន្ធអាយុខ្ទង់ជិត៥០ ឬ៥០ស្ទុះចុះពីឡានមកមើលសួរសុខទុក្ខ ឃើញម្ចាស់ម៉ូតូមិនអី ពីរនាក់ប្ដីប្រពន្ធគាត់ក៏ឡើងឡានទៅ ។ ម្ចាស់ម៉ូតូទំនងមិនអី ខ្ញុំក៏សួរគាត់ ឌុបខ្ញុំទៅទៀតកើតឬអត់? គាត់ថាកើត ខ្ញុំក៏ជិះបន្តទៀតទៅ ។ ជិះដល់ផ្លូវបត់គាត់ដូចរអាៗ លែងហ៊ានបត់លឿនដូចមុន ខ្ញុំនឹកចង់អស់សំណើចដែរ ។ គាត់វិញជិះបណ្ដើរពោលបណ្ដើរ ថាមិញគាត់ងាកមើលមិនឃើញឡានសោះ ខ្ញុំនៅក្រោយលួចសើចម្នាក់ឯង ហើយតបគាត់ថា មកពីបងមិនងាកមើលខាងស្ដាំ ខ្ញុំនិយាយបណ្ដើរសើចតែឯងបណ្ដើរ ព្រោះហួសចិត្តនឹងគាត់ ។
ខំតថ្លៃគាត់ ពេលគាត់ឌុបមកដល់ ខ្ញុំឲ្យលុយគាត់ថែមទៀតទៅ ព្រោះអាណិតគាត់ ។
Success To A Happy Married Life.. ខែ កក្កដា 10, 2009
Posted by ទឹម បឿន in កម្សាន្ត, ប្លែកៗ.8 comments
A man and a woman had been married for more than 60 years. They had shared everything. They had kept no secrets from each other except that the little old woman had a shoe box in the top of her closet that she had cautioned her husband never to open or ask her about.
For all of these years, he had never thought about the box, but one day the little old woman got very sick and the doctor said she would not recover. In trying to sort out their affairs, the little old man took down the shoe box and took it to his wife ‘ s bedside.
She agreed that it was time that he should know what was in the box. When he opened it, he found two crocheted dolls and a stack of money totaling $95,000. He asked her about the contents.
“ When we were to be married,” she said, “ my grandmother told me the secret of a happy marriage was to never argue. She told me that if I ever got angry with you, I should just keep quiet and crochet a doll.”
The little old man was so moved; he had to fight back tears. Only two precious dolls were in the box. She had only been angry with him two times in all those years of living and loving. He almost burst with happiness.
“ Honey,” he said “ that explains the doll, but what about all of this money? Where did it come from?”
“ Oh, that?” she said. “ That is the money I made from selling the dolls.” : )
ក្មេងអាយុ១៣ឆ្នាំ ក្លាយជាឪពុកគេ ខែ កុម្ភៈ 13, 2009
Posted by ទឹម បឿន in ប្លែកៗ, សារព័ត៌មាន, អប់រំ, ឯកសារ.36 comments
ខ្ញុំមិនដឹងថា វប្បធម៌បើកចំហចំពោះការរួមភេទនៃពួកបច្ឆិមប្រទេស ជាវប្បធម៌ល្អ ឬជាវប្បធម៌ដែលអ្នកខ្លះហៅថាឆ្កួតនោះឬក៏អត់ទេ។ នៅតាមសាលា គេមានកម្មវិធីបង្រៀនអំពីស៊ិចដល់សិស្សដែលមានអាយុចាប់ពី១២ ១៣ឆ្នាំឡើងទៅ។ បើតាមខ្ញុំដឹងពីអ្នកដែលកើត និងរៀននៅប្រទេសលោកខាងលិច កម្មវិធីបង្រៀននោះ គេមានបង្រៀនទាំងរបៀបរួមរក្ស និងរបៀបការពារខ្លួន។ តាមការយល់ឃើញរបស់ខ្ញុំ ការបង្រៀនដូច្នេះហើយ ដែលធ្វើឲ្យយុវវ័យលែងមានភាពអៀនខ្មាសអស់ ហើយការរួមភេទកើតមានឡើងដូចជារឿងធម្មតាប្រចាំថ្ងៃរបស់ពួកគេទៅហើយ។ ពេលខ្លះ មានសិស្សស្រី មានផ្ទៃពោះខណៈដែលគេសិក្សាមិនទាន់ចប់ ហើយសាលាបានបញ្ឈប់ការសិក្សារបស់សិស្សនោះ។ តាមពិតនេះជារឿងអយុត្តិធម៌ចំពោះនាង ដែលកំហុសនេះ សាលាក៏ជាអ្នករួមចំណែក និងគួរតែទទួលខុសត្រូវផងដែរ។
រឿងមួយទៀត ដែលកាន់តែឆ្កួតរបស់រដ្ឋាភិបាលអូស្ត្រាលី។ កាលពី៥ ៦ខែមុននេះ គេចង់បើកកម្មវិធីបង្រៀនអំពីស៊ិចដល់ក្មេងៗចាប់ពីអាយុ៣ ៤ឆ្នាំឡើងទៅ ដើម្បីឲ្យពួកគេចេះយល់ដឹងអំពីរឿងនេះ និងចេះការពារខ្លួនគេ។ ប៉ុន្តែសំណាងល្អ ឪពុកម្ដាយទាំងឡាយមិនបោះឆ្នោតឲ្យច្បាប់នេះជាប់ និងមានការរិះគន់គ្រប់សំណាក់ឪពុកម្ដាយ ច្បាប់នោះក៏រំសាយចោលទៅវិញទៅ។
ដោយឡែក ថ្ងៃនេះ មានព័ត៌មានអំពីក្មេងប្រុសអាយុ ១៣ឆ្នាំបានក្លាយជាឪពុករបស់ក្មេងស្រី មេស៊ី(Maisie) ដែលទើបនឹងកើតបាន៤ថ្ងៃ ក្រោយពីគេ និងសង្សារបានរួមភេទម្ដង និងមិនបានការពារ។
នេះជាកំហុសរបស់ក្មេងប្រុសនោះ និងសង្សាររបស់គេដែលធ្វេសប្រហែស តែខ្ញុំក៏ថាវាជាកំហុសសង្គមមួយផ្នែកដែរ ដែលមានវប្បធម៌បើកទូលាយចំពោះការរួមភេទ និងថែមទាំងបង្រៀនអំពីស៊ិចនៅតាមសាលាផងនោះ។
រឿងនេះ ថ្វីត្បិតតែជារឿងដែលគួរឲ្យអាណិត តែក៏ជាមេរៀនមួយដល់ពួកលោកខាងលិចនោះ និងក្មេងៗឯទៀតៗ ឲ្យមានការប្រុងប្រយ័ត្ននៅពេលគេរួមភេទ និងឲ្យពួកនោះដឹងថា ការបង្រៀនពីស៊ិចនៅតាមសាលា ពិតជាមិនទទួលបានលទ្ធផលល្អឡើយ។
យ៉ាងណាមិញ វប្បធម៌ឆ្កួតលីលានេះ ក៏បានចូលមកក្នុងប្រទេសកម្ពុជាខ្លាំងក្លាគួរសមដែរ ជាពិសេសការបញ្ចេញសេរីភាពខាងស៊ិច។ គេអាចមើលឃើញវប្បធម៌នេះយ៉ាងច្បាស់តាមរយៈទង្វើរបស់យុវវ័យបច្ចុប្បន្ន និងមួយទៀត ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នៅពេលថ្មីៗនេះ គឺដូចអ្វីដែលរាហ៊ូបានគូររូបអប្សរាស៊ិចស៊ី ដែលបង្ហាញនូវភាពស្រើបស្រាល បែរជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងថែមទាំងយល់ថា នេះជាវប្បធម៌របស់ខ្មែរតាំងពីបុរាណមកទៅវិញ។ តែបើតាមខ្ញុំយល់ នេះជាវប្បធម៌របស់យុវវ័យបច្ចុប្បន្នទៅវិញទេ ហើយជាវប្បធម៌បែបសេរីខាងស៊ិច ឬសេរីក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់គេ។ នេះបញ្ជាក់ថា វប្បធម៌ស៊ិចនៅកម្ពុជាកំពុងវិវឌ្ឍទៅរកភាពសេរី និងយុវវ័យលែងសូវមានភាពអៀនខ្មាសដូចពីមុនទៀតហើយ។
ងាកមករឿងក្មេងប្រុស អាល់ហ្វី (Alfie Patten) រស់នៅ អ៊ីសត៍ប៊ន ប្រទេសអង់គ្លេសនេះវិញ អាយុទើបតែ១៣ឆ្នាំ តែក្លាយទៅជាឪពុករបស់គេទៅហើយ វាពិតជាពិបាកស្រមៃណាស់ ថាក្មេងម្នាក់នេះធ្វើឪពុករបស់គេដោយរបៀបណា រកលុយមកផ្គត់ផ្គង់គ្រួសារដូចម្ដេច ស្របពេលដែលគ្រួសាររបស់គេ និងគ្រួសារសង្សារគេសុទ្ធតែខ្វះខាតដូចគ្នានោះ។
ក្នុងបទសម្ភាសអាល់ហ្វីរបស់កាសែត The Sun អាល់ហ្វីនៅមិនទាន់ដឹងថាអ្វីដែលគេហៅថាឪពុកនៅឡើយ និងមិនដឹងពីអារម្មណ៍របស់គេនៅពេលក្លាយជាឪពុកផង គេសង្ឃឹមថា ប៉ាម៉ាក់របស់គេនឹងជួយគេ។ ចំណែកម្ដាយរបស់សង្សារអាល់ហ្វី(ឆានថែលល៍ – Chantelle) ដែលមានកូនប្រាំនាក់ក្នុងបន្ទុកស្រាប់ និងជាម្ដាយដែលស្រឡាញ់កូន បានប្រាប់ ឌឺ សាន់ ថាគាត់នឹងជួយកូនរបស់គាត់ ថ្វីបើជីវភាពមិនធូរធារក្ដី។ អាចចាត់ទុកថា នេះជារឿងល្អសម្រាប់គ្រួសារថ្មីរបស់អាល់ហ្វី និងឆានថែលល៍ ដែលឪពុកម្ដាយរបស់ពួកគេទទួលស្គាល់។
បើទោះជាយ៉ាងណា រឿងនេះបានកើតឡើងមកលើអាល់ហ្វី និងឆានថែលល៍ទៅហើយ មានតែជូនពរពួកគេឲ្យមានសុភមង្គល រស់នៅជាមួយគ្នាបានយូរអង្វែងរហូតទៅ និងសុំឲ្យបានពិភពលោកផ្ដល់ជំនួយដល់គ្រួសាររបស់ពួកគេតែប៉ុណ្ណឹង។
តាមកាសែតឌឺសាន់ រឿងស្រដៀងគ្នានេះក៏ធ្លាប់កើតមានចំពោះក្មេងប្រុសអាយុ១២ឆ្នាំ កាលពីឆ្នាំ១៩៩៨ ជាមួយនឹងសង្សារអាយុ១៥ឆ្នាំ តែគេទាំងពីក៏ចែកផ្លូវគ្នាក្រោយពីនោះ៦ខែ។
អាល់ហ្វី និងកូនស្រីអាយុ៤ថ្ងៃ
អាល់ហ្វី, ឆានថែលល៍(សង្សារ) និងមេស៊ី(កូនស្រី)
សូមមើលព័ត៌មានលម្អិតនៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece
វីដេអូ បទសម្ភាសន៍របស់កាសែតឌឺសាន់
ជេរម៉ែក៏ខុស ខែ ធ្នូ 13, 2008
Posted by ទឹម បឿន in កម្សាន្ត, ប្លែកៗ, សំណើច :D.26 comments
មិនដឹងថាប្រពន្ធលោកណាទេ ។ ប្រហែលជាអនាគតប្រពន្ធអស់លោកហើយ ![]()
