jump to navigation

រឿង​ បុរស​ដណ្តឹង​ប្រពន្ធ ខែ សីហា 7, 2009

Posted by ទឹម បឿន in កម្សាន្ត, ប្រលោម​លោក.
2 comments

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ១៦-១៧

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភាទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ » ។ សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​ហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់​សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។ ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។ សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្តី​លោក» ។ ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។ ឯចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉្លេះ ? » ។ សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់, ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។ សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ឲ្យ​បាន​ប្រពន្ធ​បុរស​នោះ ។

ចេះ​ឯង ឲ្យ​ក្រែង​ចេះ​គេ

វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី ខែ វិច្ឆិកា 28, 2008

Posted by ទឹម បឿន in កម្សាន្ត, ប្រលោម​លោក.
9 comments

មាន ​និទាន​មួយ​ដំណាល​ថា នៅ​ក្នុង​នគរ​មួយ​នោះ មាន​សេដ្ឋី​ពីរ​នាក់ សេដ្ឋី​ម្នាក់​មាន​កូន​ស្រី សេដ្ឋី​ម្នាក់​ទៀត​មាន​កូន​ប្រុស ទើប​សេដ្ឋី​ទាំង​ពីរ គិត​ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី ​របស់​ខ្លួន​បាន​ជា​ស្វាមី​ភរិយា ។ គាប់​ជួន​ជា​នគរ​នោះ​​កើត​ចលាចល បះបោរ​ឡើង ហើយ​សេដ្ឋី​ទាំង​ពីរ​នាក់ ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​ចេញ​ទៅ​នៅ​ទីទៃ​ៗ​ពីគ្នា តមក​សេដ្ឋី​មាន​កូន​ស្រី​នោះ ក៏​ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៅ កូន​ស្រី​ក៏​ព្រម​ទទួល​យក​ប្ដី​ពុំ​ប្រកែក លុះ​នាង​បាន​ទៅ​នៅ​នឹង​ប្ដី​ហើយ ទើប​នាង​ស្រដី​នឹង​ប្ដី​ថា ដ្បិត​ឪពុក​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​មាន​ប្ដី​អំពី​មុន​រួច​ហើយ តែ ​ពុំ​ទាន់​បាន​​មូល​លំនៅស្ថាន ស្រាប់​តែ​អ្នក​បាន​ខ្ញុំ​មក​ជា​ភរិយា ហើយ​ខ្ញុំ​ពុំ​ទាន់​បាន​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​មុន​នោះ​នៅ​ឡើយ ឥឡូវ​នេះ​ខ្ញុំ​សូម​លា​អ្នក​ទៅ​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​​នោះ​សិន បើ​អម្ចាស់​បើក​ទើប​ខ្ញុំ​ហ៊ាន​ទៅ បើ​អម្ចាស់​ពុំ​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។

ឯ​ ប្ដី​នោះ​ឆ្លើយ​ថា អញ​គិត​ថា​នាង​ជ្រះ​ស្រឡះ​ទំនេរ​​ឥត​ប្ដី​ទេ បើ​នាង​មាន​ស្វាមី​អំពី​មុន​រួច​មក​ហើយ​ដូច្នោះ ចូរ​នាង​​ទៅ​ដោះ​​ប្ដេជ្ញា​​នឹង​ប្ដី​ដើម​ឲ្យ​ជ្រះ​ស្រឡះ​សិន​ចុះ អញ​ពុំ​ឃាត់​នាង​ឡើយ ។ លុះ​នាង​បាន​អនុញ្ញាត​ពី​ប្ដី​ដូច្នោះ​ហើយ ក៏​តាក់​តែង​ស្អិត​ស្អាង​រាង​កាយ ប្រដាប់​គ្រឿង​សម្រាប់​អាត្មា​រួច​ស្រេច​ហើយ ​ក៏​លីលា​ចេញ​ទៅ សំដៅ​ស្មោះ​ចំពោះ​រក​កូន​សេដ្ឋី​ជា​ប្ដី​ដើម​នោះ ស្រាប់​តែ​ទៅ​ពើប​ពះ​ប្រទះ​នឹង​ខ្លា​ធំ​អត់​អាហារ​មក ៧ ថ្ងៃ​ហើយ ទើប​ខ្លា​លោត​ទៅ​ប្រុង​ចាប់​នាង​ឆី​ចម្អែត​អាត្មា ។ នាង​ក៏​រ៉ាយ​រឿង​នាង​ឲ្យ​ខ្លា​ស្ដាប់​សព្វ​គ្រប់ ខ្លា​ក៏​លែង​បើក​ឲ្យ​នាង​ត្រេច​ទៅ​ដោយ​ស្រួល ។

ឯ ​នាង​ខំ​ស្រូត​ដើរ ត​អំពី​នោះ​បន្តិច​មក​កូវ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ចោរ ៧ នាក់ ចោរ​យល់​នាង​នោះ​មាន​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា​សឹង​ដ៏​ជា​របស់​មាន​ តម្លៃ ទើប​ចោរ​គិត​គ្នា​និង​ទៅ​ចាប់​នាង​យក​​អីវ៉ាន់​អស់​នោះ ។ នាង​ក៏​និយាយ​សារ​ស័ព្ទ​ប្រា​ប់​ចោរ​តាម​ដំណើរ​សព្វ​គ្រប់ ពួក​ចោរ​បាន​​ស្ដាប់​ដូច្នោះ ក៏​មិន​យក​ទ្រព្យ​ទាំង​នោះ​ឡើយ ហើយ​បើក​ឲ្យ​នាង​ទៅ​ដោយ​ស្រួល ។ នាង​បាន​រួច​របូត​ពី​កណ្ដាប់​ដៃ​ចោរ​ដូច្នោះ​ហើយ ក៏​ខំ​ដើរ​ត្រេច​រង្កាត់​ទៅ​រហូត​ដល់​លំនៅ​ប្ដី​ដើម​នោះ ក៏​សួរ​ថា នាង​មក​អំពី​ទី​តំបន់​ណា ? នាង ​អង្គុយ​នាស្ថាន​ដ៏​សម​គួរ​ហើយ ជម្រាប​ថា អាពុក​ខ្ញុំ​ជា​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​អ្នក​អំពី​មុន​ រួច​មក​ហើយ ឥឡូវ​នេះ អាពុក​ខ្ញុំ​លើក​ខ្ញុំ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៀត ឯ​ខ្ញុំ​ពុំ​បាន​ក្រាប​លា ប្ដេជ្ញា​នឹង​អ្នក​ជា​ប្ដី​ដើម ឲ្យ​បាន​ជ្រះ​ស្រឡះ ដូច្នេះ​បើ​អម្ចាស់​បើក​ឲ្យ​ខ្ញុំ​ទៅ​ខ្ញុំ​ក៏​ទៅ បើ​អម្ចាស់​ពុំ​ព្រម​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។
ឯ​ចៅ​ នោះ​ឆ្លើយ​ឡើង​ថា នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​មក​ដល់​អញ ៗ អរ​ណាស់ តែ​ឥឡូវ​នេះ​អាពុក​នាង​លើក​នាង​ឲ្យ​មាន​ប្ដី​ហើយ អញ​នឹង​ទៅ​តវ៉ា​ប្រាថ្នា​នាង​ជា​ប្រពន្ធ​ពុំ​បាន​ឡើយ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​ហោង ។ ទើប​នាង​ក្រាប​លា​ចៅ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

គាប់ ​ចួន​ជា​នាង​ដើរ​មក តាម​ផ្លូវ​ស្រាប់​តែ​ពើប​ពះ​ប្រទះ​នឹង​ចៅ​ម្នាក់​កំពុង​ដើរ​ទេស​រក​ប្រពន្ធ បាន​យល់​នាង​មាន​រូប​ឆោម​ស្អាង​ស្អាត​មាន​ទាំង​គ្រឿង​ប្រដាប់​ដ៏​ល្អ​នៅ​នឹង ​ខ្លួន ទើប​ចៅ​នោះ​និយាយ​ចែចង់​ប្រាថ្នា​នឹង​យក​នាង​ជា​ប្រពន្ធ ។ ឯ​នាង​ក៏​ថ្លែង​សេចក្ដី​ប្រាប់​ដោយ​ដំណើរ​រឿង​តាំង​ពី​ដើម​រៀង​មក ចៅ​នោះ​ក៏​ពុំ​ជជែក​តវ៉ា​ប្រាថ្នា​នាង​នោះ​ឡើយ លុះ​នាង​បាន​ទៅ​ដល់​លំនៅ​ប្ដី​ហើយ ក៏​នៅ​រួម​គ្នា​ជា​សុខ​ក្សេម​ក្សាន្ត​រៀង​ទៅ ។

សំណួរ៖

ក្នុង ​ចំណោម​តួអង្គ​ប្ដី​របស់​នាង, ខ្លា, ចោរ​ទាំង ៧ នាក់ និង​បុរស​ដើរ​ទេស​រក​ប្រពន្ធ, អ្នក​សរសើ​ចិត្ត​តួ​អង្គ​ណា​ជាងគេ ឬ​សរសើ​ចិត្ត​តួអង្គ​ណា​ខ្លះ?

រឿង បេះដូង​ភ្នំ​ដងរែក ខែ កក្កដា 12, 2008

Posted by ទឹម បឿន in ប្រលោម​លោក, សារព័ត៌មាន.
1 comment so far


ក្រប​សៀវភៅ​រឿង “ បេះដូង​ភ្នំ​ដងរែក”
រូបភាព៖ RFA

«ខ្ញុំ​បាន​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងក្ដី​ប្រាសាទ​ ព្រះវិហារ​ហ្នឹង គឺ​នៅ​ក្នុង​ឆ្នាំ​២០០១ ខ្ញុំ​ស្រាវជ្រាវ ហើយ​ខ្ញុំ​សិក្សា​មួយ​ឆ្នាំ ។ ដូច្នេះ​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​រឿង​ហ្នឹង​នៅ​ឆ្នាំ​២០០២ ហើយ​ខ្ញុំ​បាន​បញ្ចប់​រឿង​ហ្នឹង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៤ ។ ចំណុច​សំខាន់​គឺ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បងប្អូន​ជន​រួម​ជាតិ ជាពិសេស​ក្មេង​ជំនាន់​ក្រោយ សិស្សានុសិស្ស​និង​ជា​និស្សិត ឲ្យ​បាន​យល់ ឲ្យ​បាន​ដឹង​ខ្លះៗ​អំពី​ដំណើរ​រឿងក្ដី​នេះ​វា​ដូម្ដេច​រហូត​បាន​ ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឈ្នះ ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ គឺ​សម្ដេច​តា នរោត្ដម សីហនុ នៃ​យើង​នេះ ។ ហើយ​ខ្ញុំ​លើកឡើង​អំពី​ប្រវត្តិ​ហ្នឹង​គឺ​អត់​មាន​កាន់​និន្នាការ​ណា​មួយ ឆ្លុះ​បញ្ចាំង​អំពី​ជម្លោះ​រវាង​ជាតិ​សាសន៍​អី​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ច្បិច​យក​បញ្ហា​ប្រវត្តិសាស្ត្រ​ពិតៗ​នៅ​ក្នុង​ចំណុច​ មួយចំនួន ដូច​ជា​ករណី​នៅ​ក្នុង​ដំណើរការ​ក្ដី ការតវ៉ា​គ្នា​ទៅ​តាម​ច្បាប់​លក្ខណៈ​អន្តរជាតិ​នេះ ដើម្បី​មក​ធ្វើ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ» ។ នេះ​ជា​សំដី​របស់​លោក តាំង រតនា ម្ចាស់​រឿង “ បេះដូង​ភ្នំ​ដងរែក” ​ នេះ។

ចំណែក​លោក យូ បូ ស្ថាបនិក​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​បង្ហាញ​អំពី​ការចាប់អារម្មណ៍​និង​វាយតម្លៃ​ចំពោះ​ស្នាដៃ​និពន្ធ​រឿង “ បេះដូង​ភ្នំ​ដងរែក” នេះ ថា​ជា​វណ្ណកម្ម​មួយ​ដ៏​កម្រ​ជួប​ប្រទះ​ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ ក្រោយ​នេះ ។

«ក្នុង​ចំណោម​អ្នក​និពន្ធ​ខ្មែរ​ពី​ឆ្នាំ​៧៩​មក​នេះ​គឺ​ជា​ប្រលោមលោក​ ធម្មតា មិន​មាន​អត្ថន័យ​ខ្លឹមសារ​ជ្រៅជ្រះ​ដូច​ប្រលោមលោក​នេះ​ទេ ។ ប្រលោមលោក​នេះ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ សាច់​រឿង​គេ​មាន​តម្លៃ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​តែម្ដង ។ ហើយ​ខ្ញុំ​កម្រ​ឃើញ​អ្នកនិពន្ធ​ក្មេង​ខ្ចី​ណាស់​ក្នុង​វ័យ​១៩​ឆ្នាំ​ដែល​ ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ។ ជា​ស្នាដៃ​មួយ​ល្អ​ណាស់»

ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​អាន​ក្នុងពេល​ឆាប់ៗ​នេះ។

ព័ត៌មាន​លម្អិត

Husband Mart (Funny Love Story) ខែ មិថុនា 28, 2008

Posted by ទឹម បឿន in ប្រលោម​លោក.
10 comments

A store that sells husbands has just opened in Ottawa where a woman may go to choose a husband from among many men. The store is comprised of 6 floors, and the men increase in positive attributes as the shopper ascends the flights.

There is, however, a catch. As you open the door to any floor you may choose a man from that floor, but if you go up a floor, you cannot go back down except to exit the building.

So a woman goes to the shopping center to find a husband. On the first floor the sign on the door reads:

Floor 1 – These men have jobs.

The woman reads the sign and says to herself, “ Well, that’s better than my last boyfriend, but I wonder what’s further up?”

So up she goes.

The second floor sign reads:

Floor 2 – These men have jobs and love, kids.

The woman remarks to herself, “ That’s great, but I wonder what’s further up?” And up she goes again.

The third floor sign reads:

Floor 3 – These men have jobs, love kids and are extremely good looking.

“ Hmmm, better” she says. “ But I wonder what’s upstairs?”

The fourth floor sign reads:

Floor 4 – These men have jobs, love kids, are extremely good looking and help with the housework.

“ Wow!” exclaims the woman, “ very tempting. BUT, there must be more further up!” And again she heads up another flight.

The fifth floor sign reads:

Floor 5 – These men have jobs, love kids, are extremely good looking, help with the housework and have a strong romantic streak. “ Oh, mercy me! But just think. What must be awaiting me further on?”

So up to the sixth floor she goes.

The sixth floor sign reads:

Floor 6 – You are visitor 3,456,789,012 to this floor. There are no men on this floor. This floor exists solely as proof that women are impossible to please. Thank you for shopping Husband Mart and have a nice day!

Installing Love (Cute Love Story) ខែ ឧសភា 20, 2008

Posted by ទឹម បឿន in ប្រលោម​លោក.
32 comments

Customer Service Rep: Can you install LOVE?

Customer: I can do that. I’m not very technical, but I think I am ready to install now. What do I do first?

Customer Service Rep: The first step is to open your HEART. Have you located your HEART ma’am?

Customer: Yes I have, but there are several programs running right now.Is it okay to install while they are running?

Customer Service Rep: What programs are running ma’am?

Customer: Let me see….I have PASTHURT.EXE, LOWESTEEM.EXE, GRUDGE.EXE, and RESENTMENT.COM running right now.

Customer Service Rep: No problem. LOVE will automatically erase PASTHURT.EXE from your current operating system. It may remain in your permanent memory, but it will no longer disrupt other programs. LOVE will eventually overwrite LOWESTEEM.EXE with a module of its own called HIGHESTEEM.EXE. However, you have to completely turn off GRUDGE.EXE and RESENTMENT.COM. Those programs prevent LOVE from being properly installed. Can you turn those off ma’am?

Customer: I don’t know how to turn them off. Can you tell me how?
(ច្រើនទៀត…)