jump to navigation

អនាគត​តារា​ចម្រៀង​នៅ​ផលិតកម្ម​រ៉ក់​១០​នាក់​ទៀត ខែ មីនា 26, 2009

Posted by ទឹម បឿន in កម្សាន្ត, តារា​ចម្រៀង​, សារព័ត៌មាន.
6 comments

ខ្ញុំ​អត់ដែល​ដឹង​ថា ផលិតកម្ម​រ៉ក់​គេ​រើស​អ្នក​ចម្រៀង​ទេ ព្រោះ​មិន​ដែល​មើល​ធីវ៉ី តែ​មិញ​ដើរ​កាត់​យូធ្យូប ឃើញ​អ្នក​ជាប់​ជា​តារា​ចម្រៀង​សម្រាប់​​ផលិតកម្ម​រ៉ក់​១០​នាក់​ទៀត មាន​ប្រុស​៥នាក់ ស្រី​៥​នាក់។

ប្រុស
លេខ​១ ឈ្មោះ ឈី រដ្ឋា
លេខ​២ ឈ្មោះ ?? (មើល​ធីវ៉ី អត់​ឃើញ​ដាក់​ឈ្មោះ អត់​ហ៊ាន​សរសេរ)
លេខ​៣ ឈ្មោះ កែវ សុវណ្ណ
លេខ​៤ ឈ្មោះ ហឿន សុខលីន
លេខ​៥ ឈ្មោះ សុខ រតនៈ

ស្រី
លេខ​១ ឈ្មោះ សួស ស្រីថុល
លេខ​២ ឈ្មោះ ?? (តា​ទុយ​ហៅ​គាត់​ថា​នាង​មេទ្រី ហាហា)
លេខ​៣ ឈ្មោះ សូ វណ្ណនីតា
លេខ​៤ ឈ្មោះ ខៀវ ដាឡិច
លេខ​៥ ឈ្មោះ សូ ស្រីពេជ្រ

កោះ​ឧកញ៉ា​តី​មុន​ថ្ងៃ​រៀប​លិច ខែ ធ្នូ 26, 2008

Posted by ទឹម បឿន in កម្សាន្ត, ចម្រៀង​ខ្មែរ, តារា​ចម្រៀង​.
12 comments

ក្រោយ​ពី​បាត់​មុខ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ពី​រស្មី​ហង្ស​មាស លោក ណូយ វ៉ាន់ណេត បាន​​ត្រឡប់​មក​ជា​ថ្មី​ជាមួយ​​នឹង​បទ​​ចម្រៀង​ដ៏​ពីរោះ នៅ​វ៉ុល ៣៧១ “ កោះ​ឧកញ៉ាតី​មុន​ថ្ងៃ​រៀប​លិច” ។

លោក ណូយ វ៉ាន់ណេត ជា​អ្នក​ចម្រៀង​ជើង​ចាស់ ដែល​ធ្លាប់​មាន​ការគាំទ្រ​ពី​អ្នក​ស្ដាប់​ជា​ច្រើន​កាល​ពី​ឆ្នាំ ៩៦ ៩៧ ។ បទ​ល្បី​ដំបូង​របស់​គាត់​គឺ​បទ “ ​ដប់​ម៉ឺន” និង​បន្ទាប់​មក​មាន​បទ ឱ​ស្នេហ៍​មាស​បង, ខ្សាច់​ពណ៌​ភ្លើង និង​បទ​ជា​ច្រើន​ទៀត ប៉ុន្តែ​ក្រោយៗ​មក គាត់​បាត់​ប្រជាប្រិយភាព​អស់​មួយ​រយៈ​ធំ តែ​ក៏​បាន​ទទួល​ការគាំទ្រ​ជា​ថ្មី​ជាមួយ​នឹង​បទ “ សម្រស់​បុប្ផា​កំពុង​ធំ” បន្ទាប់​មក​ក៏​ឮ​ថា​មាន​​រឿង​អាស្រូវ​មួយ​ចំនួន និង​លែង​ឮ​បទ​ចម្រៀង​របស់​កាត់​ជិត​ពីរ​ឆ្នាំ គឺ​ចាប់​ពី​វ៉ុល ២៥៨ “ ស្វាមី​ប្រែ​ចិត្ត” ដែល​មាន​ចម្រៀង​អ្នក​ស្រី ហ៊ឹម ស៊ីវន ផង ។

កោះ​ឧកញ៉ាតីមុន​ថ្ងៃ​រៀប​លិច ​មិន​មាន​ការគាំទ្រ​ប៉ុន្មាន​ទេ ប៉ុន្តែ​ជា​បទ​ដែល​ពីរោះ និង​លន្លង់លន្លោច ។ ស្ដាប់​បទ​នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​នឹក​ដល់​កោះ​ឧកញ៉ាតី និង សម្រស់​នារី​ម្នាក់​ដែល​គាត់​រៀបរាប់​ក្នុង​បទ​ចម្រៀង ។ ​នេះ​ជា​ស្នាដៃ​និពន្ធ​របស់​ឧកញ៉ា ហ៊ុន ហេង ។ សូម​សណ្ដាប់​ចម្រៀង​នេះ ៖


កោះ​ឧកញ៉ាតី​មុន​ថ្ងៃ​ហៀប​លិច
រលក​ព្រិចៗ​ រំលេច​ទេសភាព
ចន្ទ​ចង់​ប្ដូរ​វេន ថ្ងៃ​សែន​ទន់ទាប
ចុង​កោះ​ស្រស់​ប្រៀប​ដូច​ស្ងួន​បុប្ផា ។

កោះ​សែន​មនោរម្យ​ដែល​ខ្ញុំ​អាល័យ
កោះ​ឧកញ៉ាតី និស្ស័យ​ស្នេហា
កោះ​អើយ អើយ​កោះ​​អ្នក​ស្រស់​ម្ល៉េះ​ណា
តើ​ម្ចាស់​ចម្ការ ស្រស់​យ៉ាង​ណា​ទៅ ។

បង​អ្នក​ទេសចរ ជិះ​ទូកដ​ឆ្លង
មិន​នឹក​ស្មាន​ផង ថា​បង​ជួប​ពៅ
កោះ​ឧកញ៉ាតី មុន​ថ្ងៃ​លិច​ទៅ
បន្សល់​ទុក​នៅ អនុស្សាវរីយ៍ ។

មក​ដល់​ភ្នំពេញ​ទន្ទេញ​នឹក​កោះ
បង​នឹក​សម្ផស្ស សម្រស់​ឆវី
ជួប​គ្នា​ដំបូង បេះដូង​ទាំង​ពីរ
មិន​បាន​ដល់​ទីបំផុត​នៃ​ស្នេហ៍​៕

អតីត​អ្នក​ចម្រៀង​ខ្មែរ ខែ វិច្ឆិកា 21, 2007

Posted by ទឹម បឿន in តារា​ចម្រៀង​.
2 comments

ខាង​ក្រោម ជា​ឈ្មោះ អតីត​អ្នក​ចម្រៀង​ខ្មែរ​មួយ​ចំនួន ដែល​ខ្ញុំ​ព្យាយាម​អាន ពី​ទស្សនាវដ្ដី​ប្រជា​ប្រិយ ដែល​ផ្សាយ​តាំង​ពី​ឆ្នាំ ១៩៩៦ ។ ដោយ​សារ​តែ​ពិបាក​មើល​ពេក ទើប​ខ្ញុំ​រំលង ឈ្មោះ​ខ្លះ ដែល​ខ្ញុំ​មិន​អាច​អាន​​បាន ហើយ​ឈ្មោះ​មួយ​ចំនួន ប្រហែល​ជា​ល្អៀង ហេតុ​ដូច​នេះ លោក​អ្នក អាច​ជួយ​កែ​តម្រូវ​បាន ។

  1. ហ៊ួយ មាស
  2. កែវ សុខា
  3. ពៅ វានណារី
  4. តារា ចោមច័ន្ទ
  5. ប៉ែន ចន្ថា
  6. សុះ ម៉ាត់
  7. លីវ តឹក
  8. អ៊ឹង ណារី
  9. មាស ហុកសេង
  10. ឌុច គឹមហាក់
  11. អឹម សុងស៊ឹម
  12. ជា សាវឿន
  13. វ៉ា សុវី
  14. ឡឹក សាវ៉ាត
  15. សោម សារ៉េត
  16. សែន សុភាព
  17. លឺ តែស្រ៊ុន
  18. ស្រ៊ុន
  19. រស់ សេរីសុទ្ធា
  1. ម៉ៅ សារ៉េត
  2. នៅ ណារិន
  3. ស៊ិន គៀត
  4. កសី ដឺម៉ង់តេរ៉ូ
  5. ស៊ិន ស៊ីសាមុត
  6. អ៊ិន យ៉េង
  7. មាស សាម៉ន
  8. សំនៀង ឫទ្ធី
  9. តូច តេង
  10. ពេជ សាមឿន
  11. ថេត សម្បត្តិ
  12. យូ អ៊ុលឡារាំង
  13. លី ជេង
  14. កែវ សារ៉ាត់
  15. ម៉ិញ ប៉ាហ៊ុល
  16. សំ នាង
  17. អឿ សំអុល
  18. ម៉ម ម៉ូលីវណ្ណ
  19. ប៉ែន រ៉ន

សាមាជិក​របស់​ក្រុម Rock Zone ឡើង​សម្ដែង នៅ​ប៉ុស្តិ៍ ស៊ីធីអិន ខែ កក្កដា 23, 2007

Posted by ទឹម បឿន in តារា​ចម្រៀង​.
4 comments

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២ កក្កដា ២០០៧​ម្សិល​មិញ​នេះ សមាជិក​ក្រុម Rock Zone បាន​ឡើង​សំដែង​នៅ​ប៉ុស្តិ៍​ស៊ីធីអិន ក្នុង​កម្មវិធី​តន្ត្រី​ថ្ងៃ​អាទិត្យ ។ ពិធីករ​ទុយ និង​ពិធីការនី​ចិន្ដា បាន​កាន់​អាល់​ប៊ុម​ចម្រៀង​មួយ​បន្ទះ ដែល​និយាយ​រៀប​រាប់ និង​សសើរ​មិន​ដាច់​ពី​មាត់​ជូន​ទស្សនិកជន​ដែល​កំពុង​ទស្សនា​ផ្ទាល់ និង​កំពុង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ។ មួយ​សន្ទុះក្រោយ​មក តារា​ចម្រៀង​ម្នាក់​ ដ៏​ស្រស់​សង្ហា​ដែល​មើល​ទៅ​ប្រហែល​មុខ បាន​កាន់​ផ្លែ​ម៉េក្រូ​ចេញ​មក​ ហើយ​បាន​បញ្ចេញ​សំនៀង​មួយ​បទ​យ៉ាង​ក្រអួន​ក្រអៅ រណ្ដុំ​ចិត្ត​ដល់​ទស្សនិកជន​គ្រប់​គ្នា គឺ​កំលោះ​សង្ហា មាស សុបញ្ញា ឡើង​សម្ដែង​បទ ទ្រ​ឯក​ដាច់​ខ្សែ ។ បញ្ញា បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​កំពុង​ទស្សនា​អង្គុយ​ស្ងៀម​មិន​កំរើក លែង​និយាយ​សាសង​គ្នា ហើយ​សម្លឹង​មើល​តែ​អ្នក​ចម្រៀង​ដោយ​មិន​ដាក់​ភ្នែក សូម្បី​តែ​ខ្ញុំ​ដែល​កំពុង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ។ បទ​នេះ​ចប់ សំលេង​ទះ​ដៃ​រំពង​ពី​ក្នង​ទូរទស្សន៍ អ្នក​នៅ​ខាង​ក្រៅ​ដែល​កំពុង​ទស្សនា​ជាមួយ​ខ្ញុំ លាន់​មាត់​ថា​ពិរោះ គ្រប់​គ្នា ។ មួយ​សន្ទុះ​ក្រោយ​មក កញ្ញា​ម្នាក់​ដែល​តែង​ខ្លួន​ជា​មួយ​នឹង​សំពត់​រំភើយ​ពណ៌​ខ្មៅក្រោម​ជង្គង់ ជាមួយស្បែក​ជើង​ក​វែង ពណ៌​ស បាន​បញ្ចេញ​សំនៀង​របស់​ខ្លួន​នូវ​បទ យំ​មិន​ឆ្អែត ដែល​ជា​បទ​ដ៏​ពិរោះ និង​រណ្ដំ នាងឈ្មោះ សន សុលីនកា ។ បន្ទាប់​ពី​ពាណិជ្ជកម្ម​អស់​ជា​ច្រើន​នាទី បុរស់​ដែល​មាន​មុខ​មាត់​ជា​អ្នក​ជនបទ​ ស្លៀក​ពាក់​ទាន់​សម័យ​ម្នាក់​ ឈ្មោះ ខាន់ ជែម ឡើង​បញ្ចេញ​សំនៀង​ដ៏​ពិរោះ​របស់​ខ្លួន ចំនួន​ពីរ​បទ គឺ​បទ បុប្ផា​ក្រពុំ និង​បទ សម្រែក​បេះដូង

អ្នក​ចម្រៀង​បី​នាក់​ដែល​បាន​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ថ្ងៃ​អាទិត្យ​របស់​ស៊ីធីអិន​មាន​ភាព​រស់​រវើក និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប ក៏​បាន​លា​ទៅ​វិញ​បន្ទប់​ពី​ច្រៀង​ចប់ ។ ពិធី​ករ និង​ពិធីការនី បាន​លើក​សរសើរ ដល់​អ្នក​ចម្រៀង និង​ផលិត​កម្ម ដែល​បាន​ខិត​ខំ​ធ្វើ​ចម្រៀង​ខ្មែរ ដោយ​មិន​យក​លំនាំ​ពី​បទ​បរទេស ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រិយមិត្ត​ជួយ​ជាវ​ស៊ីឌី​ដើម ដើម្បី​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​ការ​ខិតខំ​របស់​ផលិតកម្ម​រ៉ក​នេះ និង​ដើម្បី​ឲ្យ​ការ​ផលិត​ស៊ីឌី​វ៉ុល​ក្រោយ​ៗ​អាច​ដំណើរ​ការ​បាន ។ បើ​តាម​សម្ដី​របស់ សុលីនកា បាន​ប្រាប់​ដល់​ប្រិយមិត្ត​ថា ស៊ីឌី​ដើម បាន​លក់​ដាច់​ជាង​៣០.០០០បន្ទះ​ហើយ ។

នេះ​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​របស់ផលិត​កម្ម​រ៉ក ហើយ​សង្ឃឹម​ថា នឹង​បាន​ស្ដាប់​បទ​ដែល​ផលិត​ដោយខ្លួន​ឯង​ក្នុង​វ៉ុល​បន្ត​​បន្ទាប់​មក​ទៀត ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ផលិតកម្ម​ថ្មី​មួយ គឺ​ផលិត​កម្ម​ញូសង ដែល​កំពុង​ត្រៀម​​ចេញ​វីស៊ីឌី​វ៉ុល​ដំបូង​របស់​ខ្លួន ដែល​សុទ្ធ​តែ​ជា​បទ​ដែល​មិន​យក​លំនាំ​ពី​បរទេស​ផង​ដែរ ។

3-of-rock-zone.jpg

A message from Preap Sovath ខែ មិថុនា 13, 2007

Posted by ទឹម បឿន in តារា​ចម្រៀង​.
19 comments

Preap Sovath is known as the most popular singer in Cambodia today. Preap Sovath generally eschews strictly traditional Khmer songs and musical styles, instead his music appeals directly to Cambodia’s youth. He holds residencies at Phnom Penh’s most fashionable upscale nightclubs.

Here is a message from Preap Sovath on his Myspace blog.

A Little About Me

    I was born on February 27, 1972. That makes me currently 35 years of age. I record for the top Cambodian production company Rasmey Hang Meas.  I started my career ever since 1992 and I am currently still pursuing my career as a Singer/Actor.  I was in the United States in 2006, performing in various areas such as San Jose, Stockton, Fremont, Oregon, Long Beach, & Seattle, where I was lucky enough to have so many fans welcoming me. I really don’t have much more to say except thank you. Thanks to everyone for supporting me in everything that I do.  Without my fans, I am nothing, and I wouldn’t be here today.

Yours Truly,
Preap Sovath

One of ma favorite song, “ Father” by Preap Sovath.