It Won’t Be Long, Na Na Na – ព្រាប សុវត្ថិ ខែ តុលា 25, 2009
Posted by ទឹម បឿន in កម្សាន្ត, ចម្រៀងខ្មែរ.26 comments
ខ្ញុំចូលចិត្តបទនេះណាស់ និងបទ Want Cha ហង្សមាសវ៉ុល ៣៩៧ (It Won’t Be Long, Na Na Na)។ ពេលក្រោយខ្ញុំនឹងដាក់អត្ថបទចម្រៀងបទ Want Cha មួយទៀត ។
នឹកមិនហ៊ានជួប (ជួប)
ហើយព្យាយាមគេចមុខពីស្រី
I’m trying to be strong (strong)
But the strength I have is washing away
ឃ្លាតអូនយូរពេក (ពេក)
ចង់ពឹងមិត្តភ័ក្ដិហៅអូនជួបគ្នា
And just hold you, tease you, squeeze you, tell
អូនកុំឃ្លាតទៅណា (ច្រើនទៀត…)
យប់ ១២កើត ខែ ឧសភា 21, 2009
Posted by ទឹម បឿន in កម្សាន្ត, ចម្រៀងខ្មែរ.18 comments
បទនេះខ្ញុំចូលចិត្តមែនទែន ស្ដាប់ទៅលន្លង់លន្លោចដល់កហើយ មានមួយគ្រាន់ចាក់បទហ្នឹងរាំពីរនាក់ មិនដឹងទៅជាយ៉ាងណាទេ…
បទខាងលើច្រៀងដោយ ព្រាប សុវត្ថិ។ បទដើមជាបទរបស់ ស៊ិន ស៊ីសាមុត តែខ្ញុំចូលចិត្តបទរបស់ព្រាប សុវត្ថិជាង។ បើបទ ស៊ិន ស៊ីសាមុត ខាងក្រោមនេះ គេម៉ិចភ្លេង ម៉ិចអីធ្វើខារ៉ាអូខេ ស្ដាប់លែងចង់កើតហើយ។
និទាឃៈរដូវនៅមណ្ឌលគីរី ខែ ឧសភា 13, 2009
Posted by ទឹម បឿន in កម្សាន្ត, ចម្រៀងខ្មែរ.27 comments
បទក្នុងអាល់ប៊ុម «និទាឃៈរដូវនៅមណ្ឌលគីរី» សុទ្ធជាបទស្ទីលខ្មែរ និងពីរោះៗ។ ខ្ញុំជួយឡង់សេឲ្យស្ដាប់ពីរបទ បើចូលចិត្ត រកទិញសេដេស្ដាប់ខ្លួនឯងចុះ។


បទ និទាឃៈរដូវនៅមណ្ឌលគីរី
បទ អានុស្សាវរីយ៍កោះញែក
កុំឲ្យគេឈឺចាប់ដោយសារបង ខែ មីនា 5, 2009
Posted by ទឹម បឿន in កម្សាន្ត, ចម្រៀងខ្មែរ.17 comments
ឆាយ វីរ៉ាយុត ជាអ្នកចម្រៀងល្បីយូរដែរមកហើយ ខ្ញុំចូលចិត្តបទចម្រៀងគាត់ច្រើនដែរ។ ឃើញបទក្រោយ នៅ ផលិតកម្ម អឹម វ៉ុល៧នេះ ក៏ពីរោះដែរ។ សូមស្ដាប់លេងមើល៍ អត្ថន័យក៏ឡូយដែរ។
សល់តែមួយជំហានតើហេតុអ្វី មិនអាចឈានទៅមុខបាន
ឬក៏ត្រូវឈប់ត្រឹមហ្នឹង
បើពិបាកនឹងស្រឡាញ់គ្នាយ៉ាងហ្នឹង
តើនឹងអាចទៅមុខរួចទៀតទេ។
ឆ្ងល់ថាម្ដេចពេលខ្លះធ្វើដូចបារម្ភនឹងរូបបងខ្លាំង
ពេលខ្លះហាក់ដូចមិនអើពើ
ឬក៏បេះដូងស្ងួនអូននៅស្ទាក់ស្ទើរទៀត
នឹងប្រុសម្នាក់នោះអូនប្រាប់មក។
បងមិនចង់ឃើញអូនចោលគេព្រោះបង
ក៏មិនចង់ក្លាយខ្លួនដណ្ដើមសង្សារគេ
មិនញញើតនឹងទឹកភ្នែកទេមាសមេ
សុខចិត្តឈឺចាប់។
ស៊ូបែរខ្នងឈរសម្រក់ទឹកភ្នែក
ចិត្តសង្វេគប្រាប់ឲ្យអូនថែគេ
បងមិនស័ក្ដិសមឲ្យស្ងួនក្បត់នឹងរូបគេទេ
មាសស្នេហ៍ត្រឡប់ក្រោយចុះ។
គេឈឺប៉ុណ្ណាក៏ដឹងច្បាស់
បងឈឺណាស់ដែលបាត់បង់អូនដូចគ្នា
តែបេះដូងមួយនេះមិនអាចឲ្យស្រស់ពុំងា
មានឈ្មោះស្រីក្បត់ព្រោះបង
បងសុំទោស។
គេមកមុន បងមកក្រោយ
ដឹងខ្លួនហើយថាបងអ្នកជ្រែក
គ្មាននរណាអាចញញឹម
មានតែម្នាក់សម្រក់ទឹកភ្នែក។
កោះឧកញ៉ាតីមុនថ្ងៃរៀបលិច ខែ ធ្នូ 26, 2008
Posted by ទឹម បឿន in កម្សាន្ត, ចម្រៀងខ្មែរ, តារាចម្រៀង.12 comments
ក្រោយពីបាត់មុខអស់រយៈពេលជិតពីរឆ្នាំពីរស្មីហង្សមាស លោក ណូយ វ៉ាន់ណេត បានត្រឡប់មកជាថ្មីជាមួយនឹងបទចម្រៀងដ៏ពីរោះ នៅវ៉ុល ៣៧១ “ កោះឧកញ៉ាតីមុនថ្ងៃរៀបលិច” ។
លោក ណូយ វ៉ាន់ណេត ជាអ្នកចម្រៀងជើងចាស់ ដែលធ្លាប់មានការគាំទ្រពីអ្នកស្ដាប់ជាច្រើនកាលពីឆ្នាំ ៩៦ ៩៧ ។ បទល្បីដំបូងរបស់គាត់គឺបទ “ ដប់ម៉ឺន” និងបន្ទាប់មកមានបទ ឱស្នេហ៍មាសបង, ខ្សាច់ពណ៌ភ្លើង និងបទជាច្រើនទៀត ប៉ុន្តែក្រោយៗមក គាត់បាត់ប្រជាប្រិយភាពអស់មួយរយៈធំ តែក៏បានទទួលការគាំទ្រជាថ្មីជាមួយនឹងបទ “ សម្រស់បុប្ផាកំពុងធំ” បន្ទាប់មកក៏ឮថាមានរឿងអាស្រូវមួយចំនួន និងលែងឮបទចម្រៀងរបស់កាត់ជិតពីរឆ្នាំ គឺចាប់ពីវ៉ុល ២៥៨ “ ស្វាមីប្រែចិត្ត” ដែលមានចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ផង ។
កោះឧកញ៉ាតីមុនថ្ងៃរៀបលិច មិនមានការគាំទ្រប៉ុន្មានទេ ប៉ុន្តែជាបទដែលពីរោះ និងលន្លង់លន្លោច ។ ស្ដាប់បទនេះប្រាកដជាធ្វើឲ្យនឹកដល់កោះឧកញ៉ាតី និង សម្រស់នារីម្នាក់ដែលគាត់រៀបរាប់ក្នុងបទចម្រៀង ។ នេះជាស្នាដៃនិពន្ធរបស់ឧកញ៉ា ហ៊ុន ហេង ។ សូមសណ្ដាប់ចម្រៀងនេះ ៖
កោះឧកញ៉ាតីមុនថ្ងៃហៀបលិច
រលកព្រិចៗ រំលេចទេសភាព
ចន្ទចង់ប្ដូរវេន ថ្ងៃសែនទន់ទាប
ចុងកោះស្រស់ប្រៀបដូចស្ងួនបុប្ផា ។
កោះសែនមនោរម្យដែលខ្ញុំអាល័យ
កោះឧកញ៉ាតី និស្ស័យស្នេហា
កោះអើយ អើយកោះអ្នកស្រស់ម្ល៉េះណា
តើម្ចាស់ចម្ការ ស្រស់យ៉ាងណាទៅ ។
បងអ្នកទេសចរ ជិះទូកដឆ្លង
មិននឹកស្មានផង ថាបងជួបពៅ
កោះឧកញ៉ាតី មុនថ្ងៃលិចទៅ
បន្សល់ទុកនៅ អនុស្សាវរីយ៍ ។
មកដល់ភ្នំពេញទន្ទេញនឹកកោះ
បងនឹកសម្ផស្ស សម្រស់ឆវី
ជួបគ្នាដំបូង បេះដូងទាំងពីរ
មិនបានដល់ទីបំផុតនៃស្នេហ៍៕
