jump to navigation

មនុស្ស​នៅ​តែ​សម្រុក​ចូល​មើល​រឿង នេសាទ​ក្រពើ ខែ វិច្ឆិកា 3, 2009

Posted by ទឹម បឿន in ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ.
3 comments

ពួកម៉ាក​បបួល​ទៅ​មើល​រឿង​នេសាទ​ក្រពើ ដំបូង​គិត​ថា​មិន​ទៅ​ទេ ព្រោះ​ធ្លាប់​មើល​ម្ដង​រួច​ទៅ​ហើយ ក្រោយ​មក​ក៏​ប្ដូរ​ចិត្ត​ចង់​ទៅ​មើល​វិញ តែ​ពួកម៉ាក​គេ​ទិញ​សំបុត្រ​ពីរ សម្រាប់​គេ និង​សង្សារ​គេ​រួច​ទៅ​ហើយ ។ ខ្ញុំ​គិត​ថា ដល់​ម៉ោង​ចូល​មើល​ចាំ​ទិញ​សំបុត្រ​ក៏​បាន តែ​លុះ​ដល់​ម៉ោង សំបុត្រ​សម្រាប់​ម៉ោង ២​រសៀល​លក់​អស់ អត់​មាន​សល់​ទេ ។ ខ្ញុំ​មិន​ដឹង​ទៅ​ណា ក៏​ទៅ​ចូល​មើល​រឿង ភូមិ​ខ្មោច នៅ​រោងកុន​លុច្ស ។ រឿង​នោះ ខ្ញុំ​មិន​ដឹង​ថា​ជា​រឿង​របស់​ប្រទេស​ណា​ទេ តែ​ទំនង​ដូច​ហ្វីលីព្ពីន ក៏​មិន​ដឹង ។ រឿង​ភូមិ​ខ្មោច​នោះ គួរ​ឱ្យ​ធុញ​ណាស់ ពី​ដើម​ដល់​ចប់ ចេញ​តែ​ខ្មោច មិន​ដឹង​ខ្មោច​មួយ​ណា​ប្រាកដ ប្រហែល​១០​វិ​នាទី​លេច​ខ្មោច​ម្ដង ភ្លេង​ឆុងឆាំងៗ​ សាច់​រឿង​ដូច​គ្មាន​អី​ពិសេស​សោះ ។ងាក​មក​រឿង​នេសាទ​ក្រពើ​នេះ​វិញ រហូត​មក​ដល់​ឥឡូវ ដូច​ជា​បី​បួន​ឆ្នាំ​ហើយ ប្រជាប្រិយភាព​នៅ​តែ​មិន​បាត់ មនុស្ស​នៅ​តែ​ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ចូល​មើល គួរ​ឱ្យ​កោត​សរសើរ​មែន ។ បើ​ធៀប​រឿង​ផ្សេងៗ​របស់​ខ្មែរ​ក្នុង​សម័យ​ក្រោយ​នេះ កម្រ​មាន​រឿង​ណា​ទទួល​បាន​ជោគជ័យ​ដូច​រឿង​នេះ​ណាស់ ។

ទៅ​អនាគត បើ​ហង្សមាស​នៅ​បន្ត​ថត​ភាពយន្ត​ខ្មែរ​ត​ទៅ​ទៀត ពិត​ជា​អាច​ជួយ​លើក​ស្ទួយ​វិស័យ​​ភាពយន្ត​ខ្មែរ​មួយ​កម្រិត​ដែរ ។ ជា​ពិសេស អាច​ជា​គំរូ​ដល់​ផលិតកម្ម​ផ្សេងៗ​ឱ្យ​ខិតខំ​ផលិត​ភាពយន្ត​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​ពុំ​ខាន​ឡើយ ។

Red Cliff (ឈីពី) ខែ មេសា 8, 2009

Posted by ទឹម បឿន in កម្សាន្ត, ខ្សែ​ភាពយន្ត.
24 comments

លោកអ្នក​ប្រហែល​ធ្លាប់​ឮ ឬ​ធ្លាប់​មើល​រឿង សាមកុក ដែល​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ចិន​ក្នុង​អំឡុង​ឆ្នាំ​២០០។ រឿង Red Cliff (ចិន 赤壁) ដែល​ខ្ញុំ​បកប្រែ​លេង​ថា ឈីពី ក៏​ជា​រឿង​សាមកុក​ដែរ តែ​វា​មាន​ត្រឹមតែ​ពីរ​ភាគ ឬ​ត្រឹម​ប្រហែល​៤​ម៉ោង​ប៉ុណ្ណោះ។ ភាគ​ទី​មួយ ចេញ​នៅ​ខែ​សីហា ២០០៨ ហើយ​ភាគ​ពីរ​ទើប​ចេញ​ថ្មីៗ​នេះ។ ខ្ញុំ​មិន​​ធ្លាប់​បាន​មើល​រឿង​សាមកុក ដែល​មាន​២០ ៣០​ភាគ​នោះ​ទេ តែ​រឿង​នេះ ល្អ​មើល​មែនទែន។

red-cliff

ដោនឡូត៖
Red Cliff I
Red Cliff II

អង្គបាក ២ យក​អក្សរ​​សិលាចារឹក​ខ្មែរ​ប្រើ ខែ មេសា 2, 2009

Posted by ទឹម បឿន in ខ្សែ​ភាពយន្ត, សារព័ត៌មាន.
24 comments

រឿង អង្គបាក ២ ​ទើប​​ចេញ​ឌីវីឌី​ថ្មីៗ សាច់​រឿង​ ដូច​សុភ័ក្ត្រ​និយាយ​នៅ​ប្រកាស Ong Bak 2 (អង្គបាក​២) អ៊‍ីចឹង ចប់​អត់​ដឹង​រឿង។ អ្វី​ដែល​ខ្ញុំ​សម្គាល់ គឺ​អក្សរ​សិលាចារឹក​ខ្មែរ គេ​យក​មក​ធ្វើ background ពេល​រាយ​ឈ្មោះ​តួអង្គ និង​ការរៀបចំ​ប្រាសាទ ឬ​វាំង​ស្ដេច​ជា​លក្ខណៈ​ប្រាសាទ​ខ្មែរ។

ong-bak-2-3

ong-bak-2-1

ong-bak-2-2

ong-bak-2-4ថែវ​វាំងong-bak-2-5ទីធ្លា​ក្នុង​វាំងong-bak-2-7

ទី​បញ្ចប់​នៃ​សាមុរៃ (The Last Samurai) ខែ មីនា 20, 2009

Posted by ទឹម បឿន in កម្សាន្ត, ខ្សែ​ភាពយន្ត.
5 comments

លោកអ្នក​ប្រហែល​ជា​ធ្លាប់​បាន​មើល​​ហើយ ​រឿង The Last Samurai ដែល​ចេញ​តាំង​ពី​ឆ្នាំ​២០០៣។ ខ្ញុំ​ចូលចិត្ត​រឿង​នេះ​ណាស់។ ធ្លាប់​មើល​ម្ដង​តាម​ទូរទស្សន៍​របស់​ខ្មែរ តែ​ទើប​នឹង​ដោនឡូត​មក​មើល​ម្ដង​ទៀត ពីរបី​ថ្ងៃ​មុន​នេះ។ ចុង​បញ្ចប់​រឿង​ហ្នឹង សឹង​តែ​ចេញ​ទឹកភ្នែក​ដែរ​ហ្នឹង :D

the-last-samurai

Download The Last Samurai
http://rapidshare.com/files/167926149/last_samurai.part1.rar
http://rapidshare.com/files/167933570/last_samurai.part2.rar
http://rapidshare.com/files/167941394/last_samurai.part3.rar
http://rapidshare.com/files/167949622/last_samurai.part4.rar
http://rapidshare.com/files/167958020/last_samurai.part5.rar
http://rapidshare.com/files/167958196/last_samurai.part6.rar

Slumdog Millionaire ខែ កុម្ភៈ 7, 2009

Posted by ទឹម បឿន in កម្សាន្ត, ខ្សែ​ភាពយន្ត.
9 comments

នេះ​ជា​រឿង​របស់​ ហ្សាម៉ាល ​ក្មេង​កើត​លើ​​តំបន់​គំនរ​សំរាម​នៅ​ទីក្រុង ម៉ុមបៃ (តាមវិគីភេឌា ពី​មុន​ឈ្មោះ បុមបេ)​នៃ​រដ្ឋ មហារាស្ត្រា ភាគ​ខាងលិច​​ប្រទេស​ឥណ្ឌា ។ នៅ​ទី​នោះ​ប្រហាក់​ប្រហែល​នឹង​​តំបន់​ស្ទឹង​មានជ័យ​នៅ​ស្រុក​ខ្មែរ​ដែរ ។

ក្រោយ​ពី​ម្ដាយ​ស្លាប់​ទៅ ហ្សាម៉ាល និង​បង​ប្រុស​របស់​គេ សាលីម ហើយ​និង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ ឡាទីកា ​ដែល​កំព្រា​ឪពុក​ម្ដាយ​ដែរ​នោះ បាន​មក​រស់​នៅ​លើ​គំនរ​សំរាម និង​រើស​សំរាម​ចិញ្ចឹម​ជីវិត ។

ដំណើរ​ជីវិត​ផ្សង​ព្រេង​របស់​ហ្សាម៉ាល ជា​បទ​ពិសោធ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ឆ្លើយ​គ្រប់​សំណួរ​ក្នុង​កម្មវិធី “ Who wants to be a millionaire?” របស់​ទូរទស្សន៍​មួយ​នៅ​ឥណ្ឌា មាន​ទឹកប្រាក់ ២០​លាន​រូពី ។

ដំណើរ​ជីវិត​របស់​គេ​យ៉ាងណា ដែល​ធ្វើ​ឲ្យ​គេ​អាច​ឆ្លើយ​​រាល់​សំណួរ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ គឺ​ជា​ខ្សែ​រឿង Slumdog Millionaire ។ ខ្សែ​ភាពយន្ត​នេះ​នឹង​រៀបរាប់​រឿង​របស់​គេ ក៏​ដូច​ជា​បង្ហាញ​ពី​ជីវិត​ពិត​នៅ​មួយ​ជ្រុង​នៃ​ប្រទេស​ឥណ្ឌា​ផង​ដែរ ។

8

7

61

14

Try the link below to download

http://www.irfree.com/2008/12/24/slumdog-millionaire-dvdscr-xvid-nogrp/