សិទ្ធិស្រីមួយថ្ងៃ ខែ មីនា 6, 2009
Posted by ទឹម បឿន in កម្សាន្ត, កំណាព្យ, ទឹម បឿន.14 comments
ស = ស្រី ឬប្រពន្ធ, ប = ប្រុស ឬប្ដី
ស. ណែៗលោកប្ដី ដឹងទេសិទ្ធិស្រី មាននៅថ្ងៃណា?
ប. បងថីមិនដឹង ប្រាំបីមិនា ស្រីពេញលោកា
បានសិទ្ធិស្មើប្រុស។
ស. អូហូ!លោកប្ដី ដឹងពីសិទ្ធិស្រី ចាំថ្ងៃគ្មានខុស
ឥឡូវស្រីៗ មានសិទ្ធិស្មើប្រុស ខាងបងប្រុសៗ
ត្រូវឲ្យតម្លៃ។
ប. បងដឹងហើយអូន ថ្ងៃសិទ្ធិមាសស្ងួន ត្រឹមតែមួយថ្ងៃ
រឿងអីថាបង មិនឲ្យតម្លៃ ត្រឹមតែមួយថ្ងៃ
បងសុំធានា។
ប. ផុតពីថ្ងៃហ្នឹង អូនឯងត្រូវប្រឹង ខំធ្វើការងារ
លាងចានបោកគក់ កុំខ្ជិលរួញរា ប្រាំបីមិនា
ចាំបងរ៉ាប់ចុះ។
ស. ថាម៉េចលោកប្ដី!! អូនប្រាប់ថាស្រី សិទ្ធិស្មើនឹងប្រុស
បងឯងនិយាយ ដូចយល់ន័យខុស សិទ្ធិស្រីស្មើប្រុស
មានតែមួយថ្ងៃ??
ប. បងយល់ខុសអ្ហី?? នៅថ្ងៃប្រាំបី បងឮគេផ្សាយ
ផ្សាយឡើងកោកៗ ថាស្រីទាំងឡាយ នាំគ្នាសប្បាយ
ព្រោះប្ដីជួយការ។
ស. លោកប្ដីសម្លាញ់ ធ្វើឲ្យអូនក្នាញ់ នឹងបងណាស់ណា
សិទ្ធិស្រីមានតែ មួយថ្ងៃឬចាស! បងចាំមើលណា
ចាំមើលចុះបង!!
How Love Grows ខែ ឧសភា 7, 2008
Posted by ទឹម បឿន in កំណាព្យ, ផ្សេងៗ, ស្នេហា និងសុភមង្គល.25 comments

A first glance
The last smile
The first word
The last sentence
The first joke
The last laugh
The first call
The last Message
The first email
The last chat
The first photo
The last date
The first hug
The last kiss
The first heart beat
The last love
The first Valve
The last promise
My heart belongs to you, as your’s belong to me
All of the heavens above know, that honey
We are meant to be!
This poem wrote by Mai
From the day i met u! ខែ មេសា 28, 2008
Posted by ទឹម បឿន in កំណាព្យ, ទាក់ទងនឹងខ្ញុំ.17 comments
This poem is for me.

From the day I meet you, you were one person that I can never forget.
From the day we spoke, your words had made its way to my heart
From the day I meet you, my heart beaten a different tune
You made me smile, you made me laugh!
You made my day worth living and the time fly past.
You made my eyes want to see u, made my arms want to hold u.
You comfort me when I am sad, and support me when I am weak.
Your smile brightens up my day and Your voice is music to my ears,
Your tears is like wound in my heart and Your love is like the morning sky with a never ending tale.
From the day I met you till now, I want to let you know,
That honey I’m truly in love with you!
By Mai, April 14, 2008
កុំកាត់ឱ្យសូន្យ ខែ មីនា 5, 2008
Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.45 comments
ពាក្យដែលប្អូនធ្លាប់ស្ដីប្រាប់បង
ពាក្យធ្លាប់សាសងគ្រាដែលស្និទ្ធ
នៅតែដក់ជាប់ក្នុងដួងចិត្ត
ស្រមោលវរមិត្រតាមគ្មានឃ្លាត។
ប្អូនអើយបងសុំប្អូនសិនចុះ
ទម្រាំអាចដោះទុក្ខចង្អៀត
សង្ឃឹមថ្ងៃស្អែកថ្មីមួយទៀត
ស្រមោលចាកឃ្លាតទៅតាមប្អូន។
កុំបន្ទោសបងណាមាសម៉ុម
សូមកុំបង្ខំកាត់ឱ្យសូន្យ
បងនៅអាល័យភក្ត្រស្រពោន
មេត្តាផងប្អូនដល់ចិត្តបង។
(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)
សុំយំតែម្ដង ខែ កុម្ភៈ 19, 2008
Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.21 comments
ថ្ងៃនេះខ្ញុំទន់ ឱ្យទឹកភ្នែកជន់ ហូរលិចនេត្រា
ហូរចុះហូរលាង ជម្រះទុក្ខា លាងអនុស្សារ
ដែលដក់ក្នុងចិត្ត។
សុំយំតែម្ដង យំព្រោះនួនល្អង ដែលខ្ញុំស្នេហ៍ស្និទ្ធ
យំលាងរូបស្រី ចេញពីជីវិត យំឱ្យឈប់គិត
ឈប់នឹកដល់ស្រី។
បើយំបាត់ខ្វល់ ខ្ញុំយំឱ្យដល់ ទៀបភ្លឺម៉ោងបី
ព្រឹកឡើងដឹងខ្លួន ពួនយំជាថ្មី យំចុះនឹងស្រី
ស្អែកខ្ញុំឈប់ហើយ។
ស្អែកជាមនុស្សថ្មី ស្អែកខ្ញុំគ្មានស្រី ក្នុងចិត្តទៀតឡើយ
នាងជួបអ្នកដែល ល្អនឹងនាងហើយ សូមឱ្យត្រាណត្រើយ
ជួបក្ដីសុខសាន្ត។
(ដោយ ទឹម បឿន ១៩ កុម្ភៈ ២០០៨)
