jump to navigation

មនុស្ស​នៅ​តែ​សម្រុក​ចូល​មើល​រឿង នេសាទ​ក្រពើ ខែ វិច្ឆិកា 3, 2009

Posted by ទឹម បឿន in ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ.
3 comments

ពួកម៉ាក​បបួល​ទៅ​មើល​រឿង​នេសាទ​ក្រពើ ដំបូង​គិត​ថា​មិន​ទៅ​ទេ ព្រោះ​ធ្លាប់​មើល​ម្ដង​រួច​ទៅ​ហើយ ក្រោយ​មក​ក៏​ប្ដូរ​ចិត្ត​ចង់​ទៅ​មើល​វិញ តែ​ពួកម៉ាក​គេ​ទិញ​សំបុត្រ​ពីរ សម្រាប់​គេ និង​សង្សារ​គេ​រួច​ទៅ​ហើយ ។ ខ្ញុំ​គិត​ថា ដល់​ម៉ោង​ចូល​មើល​ចាំ​ទិញ​សំបុត្រ​ក៏​បាន តែ​លុះ​ដល់​ម៉ោង សំបុត្រ​សម្រាប់​ម៉ោង ២​រសៀល​លក់​អស់ អត់​មាន​សល់​ទេ ។ ខ្ញុំ​មិន​ដឹង​ទៅ​ណា ក៏​ទៅ​ចូល​មើល​រឿង ភូមិ​ខ្មោច នៅ​រោងកុន​លុច្ស ។ រឿង​នោះ ខ្ញុំ​មិន​ដឹង​ថា​ជា​រឿង​របស់​ប្រទេស​ណា​ទេ តែ​ទំនង​ដូច​ហ្វីលីព្ពីន ក៏​មិន​ដឹង ។ រឿង​ភូមិ​ខ្មោច​នោះ គួរ​ឱ្យ​ធុញ​ណាស់ ពី​ដើម​ដល់​ចប់ ចេញ​តែ​ខ្មោច មិន​ដឹង​ខ្មោច​មួយ​ណា​ប្រាកដ ប្រហែល​១០​វិ​នាទី​លេច​ខ្មោច​ម្ដង ភ្លេង​ឆុងឆាំងៗ​ សាច់​រឿង​ដូច​គ្មាន​អី​ពិសេស​សោះ ។ងាក​មក​រឿង​នេសាទ​ក្រពើ​នេះ​វិញ រហូត​មក​ដល់​ឥឡូវ ដូច​ជា​បី​បួន​ឆ្នាំ​ហើយ ប្រជាប្រិយភាព​នៅ​តែ​មិន​បាត់ មនុស្ស​នៅ​តែ​ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ចូល​មើល គួរ​ឱ្យ​កោត​សរសើរ​មែន ។ បើ​ធៀប​រឿង​ផ្សេងៗ​របស់​ខ្មែរ​ក្នុង​សម័យ​ក្រោយ​នេះ កម្រ​មាន​រឿង​ណា​ទទួល​បាន​ជោគជ័យ​ដូច​រឿង​នេះ​ណាស់ ។

ទៅ​អនាគត បើ​ហង្សមាស​នៅ​បន្ត​ថត​ភាពយន្ត​ខ្មែរ​ត​ទៅ​ទៀត ពិត​ជា​អាច​ជួយ​លើក​ស្ទួយ​វិស័យ​​ភាពយន្ត​ខ្មែរ​មួយ​កម្រិត​ដែរ ។ ជា​ពិសេស អាច​ជា​គំរូ​ដល់​ផលិតកម្ម​ផ្សេងៗ​ឱ្យ​ខិតខំ​ផលិត​ភាពយន្ត​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​ពុំ​ខាន​ឡើយ ។

I’m not alone any more ខែ តុលា 28, 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, រូប​ និង​គំនូរ.
23 comments

កាល​មក​ភ្នំពេញ​ដំបូង រស់នៅ​ម្នាក់ឯង មាន​អារម្មណ៍​ថា​កណ្ដោច​កណ្ដែង​ណាស់ ឥឡូវ​ខ្ញុំ​ជួល​បន្ទប់​​ធំ​បន្តិច មាន​​បង មាន​​ម៉ែ​មក​នៅ​ជាមួយ មាន​អារម្មណ៍​ថា​កក់ក្ដៅ​បន្តិច ហើយ​លែង​សូវ​ខ្វល់​ច្រើន មក​ដល់​ផ្ទះ​មាន​អារម្មណ៍​ថា​​សប្បាយ ទៅ​ធ្វើការ​ក៏​សប្បាយ​ជាង​មុន ។ ​បងប្អូន​មក​លេង​ម្ដងៗ កាន់តែ​សប្បាយ​ចិត្ត​ទៅ​ទៀត ឥឡូវ​អ៊ី​​ក៏​មក​នៅ​ជាមួយ មាន​ប្អូន​ជីដូន​មួយ​គ្រាន់​ប្រលែង ថែម​ទាំង​​មាន​បងប្អូន​សុំ​មក​នៅ​ជាមួយ​ពីរបី​នាក់​ទៀត អ៊ូអរ​សម្បើម​ណាស់ ។ ទាស់​តែ​បន្ទប់​ចង្អៀត​បន្តិច ។

DSC01150ប្អូន​ជីដូន​មួយ​ខ្ញុំ (ចាន្នី និង​បញ្ញា)

It Won’t Be Long, Na Na Na – ព្រាប សុវត្ថិ ខែ តុលា 25, 2009

Posted by ទឹម បឿន in កម្សាន្ត, ចម្រៀង​ខ្មែរ.
26 comments

ខ្ញុំ​ចូលចិត្ត​បទ​នេះ​ណាស់ និង​បទ Want Cha ហង្សមាស​វ៉ុល ៣៩៧ (It Won’t Be Long, Na Na Na)។ ពេល​ក្រោយ​ខ្ញុំ​នឹង​ដាក់​អត្ថបទ​ចម្រៀង​បទ Want Cha មួយ​ទៀត ។

នឹក​មិន​ហ៊ាន​ជួប (ជួប​)
ហើយ​ព្យាយាម​គេច​មុខ​ពី​ស្រី
I’m trying to be strong (strong)
But the strength I have is washing away

ឃ្លាត​អូន​យូរ​ពេក (ពេក)
ចង់​ពឹង​មិត្តភ័ក្ដិ​ហៅ​អូន​ជួប​គ្នា
And just hold you, tease you, squeeze you, tell
អូន​កុំ​ឃ្លាត​ទៅ​ណា (ច្រើនទៀត…)

Hey Jude ខែ តុលា 3, 2009

Posted by ទឹម បឿន in ចម្រៀង​បរទេស, ប្លែក​ៗ.
13 comments

Hey Jude, បទ​របស់ The Beatles តាំង​ពី​ឆ្នាំ ១៩៦៨ ។ សូម​មើល​បទ​ពីរ​ខាង​ក្រោម​ទៀត ក្មេង​នោះ​ឡូយ​ណាស់ ហើយ​ខាង​ក្រោម​មួយ​ទៀត ច្រៀង​មិន​ចាញ់​ម្ចាស់​ដើម​ទេ

TOP ENGLISH SONGS OF AUGUST 2009 ខែ សីហា 8, 2009

Posted by ទឹម បឿន in កម្សាន្ត, ចម្រៀង​បរទេស.
5 comments

TOP TEN ENGLISH SONGS OF AUGUST 2009

  1. I Gotta Feeling – The Black Eyed Peas
  2. Best I Ever Had – Drake
  3. You Belong With Me – Taylor Swift
  4. Knock You Down – Keri Hilson Featuring Kanye West & Ne-Yo
  5. Use Somebody – Kings Of Leon
  6. Down – Jay Sean Featuring Lil Wayne
  7. Fire Burning – Sean Kingston
  8. Boom Boom Pow – The Black Eyed Peas
  9. LoveGame – Lady Gaga
  10. Good Girls Go Bad – Cobra Starship Featuring Leighton Meester