អំណោយ​អនុស្សាវរីយ​ពី​បក្ស​នយោបាយ

Standard

កាបោះឆ្នោត​ជិត​មក​ដល់ បក្ស​ខ្លះ​ខំ​ខ្នះខ្នែង​ដើម្បី​បាន​សន្លឹកឆ្នោត។ ថ្ងៃនេះ​ខ្ញុំ​បាន​អំណោយ​ ដែល​ខាង​បក្ស​ហៅ​ថា របស់​អនុស្សាវរីយ អំណោយ​នោះ​មាន​លុយ ២០០០០៛ និង​សារ៉ុង​មួយ (សារុង​ប្រហែល​ជា​យក​ទុក​ស្លៀក​ដេក ឯ​លុយ​មិន​ទាន់​លើក​គម្រោង​ថា​នឹង​យក​ទៅ​ចំណាយ​ខាង​អី​ទេ ;) ) ។ អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ខ្ញុំ សុទ្ធ​តែ​ទទួល​បាន​លុយ ២០០០០៛ និង​សារ៉ុង​មួយ​ដូចគ្នា។

ការជួប​សំណេះសំណាល​នេះ មិនមែន​ដើម្បី​​បង្ខំ​ឲ្យ​បោះឆ្នោត​ឲ្យ​បក្ស​នោះ​ទេ គឺ​ឲ្យ​ចូល និង​បោះ​​តាម​សម្រួល។ អស់លោក​ក៏​បាន​ណែនាំ​ថា​ត្រូវគូស​យ៉ាងម៉េច​លើ​សន្លឹកឆ្នោត គូស​លេខ​ប៉ុន្មាន និង​ផ្ដល់​អនុសសាសន៍​​សម្រាប់​ពេល​បោះឆ្នោត​ផង​ដែរ។

គណបក្ស​នេះ​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន​ទទួល​រាក់ទាក់​កក់ក្ដៅ(ប្រយោជន៍​របស់​ក្រុមហ៊ុន)។

អ្នក​ចូលរួម​ប្រជុំ​​ជិត​១០០​នាក់ សុទ្ធតែ​បាន​ទះដៃ​អបអរ​គ្រប់ៗ​គ្នា តែ​ប្រហែល​ជា​ទះតែ​ដៃ​ក៏​មិន​ដឹង ព្រោះ​នរណា​ក៏​ចេចចូច​ដែរ។

មុនពេល​ប្រជុំ​នេះ​ជិត​មួយ​អាទិត្យ ថៅកែក្រុមហ៊ុន​បាន​ខ្សឹប​មិន​ឲ្យ​និយាយផ្ដេសផ្ដាស​លេចឮ​ទៅ​ខាងក្រៅ :-$ ។

សុំ​ប្រាប់​ខ្លីៗ​តែ​ប៉ុណ្ណេះ មិនហ៊ាន​និយាយ​ច្រើន ព្រោះ​ប្រហែល​ជា​រឿង​សម្ងាត់។

នរណា​នឹង​ឈ្នះ​ឆ្នោត​នៅ​អាណាត្តិ​ក្រោយ​នេះ

Standard

ឃើញ​នៅ មជ្ឈមណ្ឌល​ព័ត៌មាន​ខ្មែរ មាន​ដាក់​ផ្ទាំង​​ស្ទង់​​ការគាំទ្រ​​នៃ​អ្នក​នយោបាយ សម្រាប់​ការបោះឆ្នោត​នៅ​អាណាត្តិ​ទី​៤​ខាងមុខ​នេះ ដែល​មាន​លទ្ធផល​ដូច​ខាងក្រោម។

នេះ​គ្រាន់​តែ​ជា​ការ​ស្ទង់​​អ្នក​គាំទ្រ​​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ចូលរួម​លើ​ការស្ទង់​នេះ មាន​តែ​អ្នក​ប្រើ​អ៊ីនធើណិត​ និង​អ្នក​ដែល​ស្គាល់​វិបសាយ មជ្ឈមណ្ឌល​ព័ត៌មាន​ខ្មែរ មួយ​ចំនួន​ប៉ុណ្ណោះ។