តាមដានប្លកជាមួយ Google Reader ថ្ងៃព្រហស្បតិ៍ ទី 13 ខែមករា 2011
Posted by ទឹម បឿន in វេបសាយ.Tags: វែបសាយមានប្រយោជន៍, Gmail, Google, GoogleReader, RSS, Web feed
6 comments
Google Reader ជាសេវាកម្មមួយរបស់ Google ដែលអនុញ្ញាតឱ្យអ្នកធ្វើការតាមដានរាល់អត្ថបទ Blog Feed របស់ប្លកនានា ។ អ្នកអាចប្រើ Google Reader តាមអាសយដ្ឋាន http://google.com/reader ដោយប្រើគណនីរបស់ Gmail ។ បើអ្នកមិនទាន់មានគណនីរបស់ Gmail សូមចុះឈ្មោះនៅ http://mail.google.com/mail/signup ។
ត្រង់ Add a subscription សម្រាប់ដាក់បន្ថែមប្លកដែលអ្នកចង់តាមដាន និង Folder settings… នៅប្លុកខាងស្ដាំ សម្រាប់រៀបចំ ឬ កំណត់ Folder ឱ្យ Blog Feed ។

ប្រធានបទប្រចាំថ្ងៃសម្រាប់សរសេរប្លក ថ្ងៃពុធ ទី 12 ខែមករា 2011
Posted by ទឹម បឿន in វេបសាយ.Tags: blog, post, website, writing
add a comment
ប្រសិនបើអ្នកសរសេរប្លក ហើយរកប្រធានបទមកសរសេរប្រចាំថ្ងៃមិនបាន, ប្លក The Daily Post អាចជួយអ្នកបាន ។ ប្លកនេះ លើកទឹកចិត្តឱ្យអ្នកប្លកសរសេរប្លករបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយបានផ្ដល់ប្រធានបទ និង គំនិតឱ្យអ្នករើសមកសរសេរតាមរយៈប្រកាសនៅទីនោះ ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមួយទៀត ក្រោមប្រធានបទ មានដាក់ចំនួនថ្ងៃដែលនៅសល់សម្រាប់សរសេរប្លកក្នុងឆ្នាំ ២០១១ នេះ ។

ពុម្អអក្សរខ្មែរបានដាក់បញ្ចូលទៅ Google Font API ថ្ងៃពុធ ទី 22 ខែកញ្ញា 2010
Posted by ទឹម បឿន in បច្ចេកទេស, ពុម្ពអក្សរ, យូនីកូដខ្មែរ, វេបសាយ, សារព័ត៌មាន, ឯកសារ.15 comments
លោក ដាញ់ ហុង បានដាក់បញ្ចូលពុម្ពអក្សរខ្មែរឈ្មោះ Hanuman (ហនុមាន) ចូលទៅ Google Font API ដែលអាចប្រើក្នុងការសរសេរវែបសាយ ដោយពុំចាំបាច់មានពុម្ពអក្សរនេះក្នុងម៉ាស៊ីន និងអាចបង្ហាញពុម្ពអក្សរនេះបាន ។

សូមចូលទៅតំណនេះ http://code.google.com/webfonts?subset=khmer
របៀបប្រើ គ្រាន់តែដាក់កូដនេះចូលនៅចន្លោះ tag <head>
<link href='http://fonts.googleapis.com/css?family=<strong>Hanuman&subset=khmer</strong>' rel='stylesheet' type='text/css'>
នៅក្នុង css ដាក់
h1 { font-family: 'Hanuman', arial, serif; }
សូមមើលឧទារហរណ៍ទាំងមូលខាងក្រោម
<html>
<head>
<link href='http://fonts.googleapis.com/css?family=Hanuman&subset=khmer' rel='stylesheet' type='text/css'>
<style>
body {
font-family: 'Hanuman', arial, serif;
font-size: 48px;
}
</style>
</head>
<body>
<p>ខ្ញុំគ្មានពុម្ពអក្សរនេះ ប៉ុន្តែខ្ញុំអាចអានពុម្ពអក្សរនេះបាន</p>
</body>
</html>
វិបសាយ ខ្ញុំស្រឡាញ់ខ្មែរ ប្ដូររូបរាងថ្មី ថ្ងៃ អង្គារ ទី 4 ខែសីហា 2009
Posted by ទឹម បឿន in វេបសាយ, សារព័ត៌មាន.10 comments
រូបភាពខាងក្រោមជារូបរាងថ្មីរបស់វិបសាយ ខ្ញុំស្រឡាញ់ខ្មែរ

ចំណែកខាងក្រោមជារូបរាងចាស់

ខ្ញុំស្រឡាញ់រូបរាងថ្មីជាងរូបរាងចាស់ ពិសេសឡូហ្គោថ្មី
ចំណុចគួរយកចិត្តទុកដាក់លើវិគីភីឌាខ្មែរ ថ្ងៃពុធ ទី 26 ខែវិច្ឆិកា 2008
Posted by ទឹម បឿន in វេបសាយ, សារព័ត៌មាន.11 comments
ទាក់ទងទៅនឹងអត្ថបទមុនដែលអ្នកអភិបាលវិគីភីឌាឈ្មោះកៀនស្វាយ និងគឹមស្រុនលុបអត្ថបទមួយចំនួននោះ ខ្ញុំក៏សូមអរគុណនឹងអ្នកទាំងពីរដែលបានមកបកស្រាយ។
ដំណើររឿងដែលខ្ញុំចង់រំឭក
ដំបូងឡើយពេលដែលខ្ញុំចូលទៅវិគីភីឌានិងបានដាក់អត្ថបទរបស់ខ្ញុំ ខ្ញុំបានជួបលោក Jose77 គាត់បានតែងតាំងខ្ញុំជា Sysop បានន័យថាជាអ្នកដែលមានសិទ្ធិកែប្រែមួយនៅវិគីភីឌាដែរ។ តែខ្ញុំក៏មិនបានដាក់អត្ថបទច្រើនដែរ ដោយគ្រាន់តែស្រាវជ្រាវឲ្យដឹងពីរបៀបសរសេរ និងកែទម្រង់ផ្សេងៗរបស់អត្ថបទនៅវិគីភីឌានោះ។ លុះក្រោយមក សុភ័ក្ត្រចូលរួមដែរ។ អត្ថបទមួយចំនួនបានដាក់ និងអត្ថបទមួយចំនួនកំពុងបកប្រែ។ ថ្ងៃមួយអត្ថបទអំពីនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានលុប។ ពេលនោះសុភ័ក្ត្រប្រាប់ខ្ញុំដែរ ហើយខ្ញុំក៏សង្គ្រោះអត្ថបទនោះមកវិញ។ ក្រោយមកដោយសាររវល់ផង ខ្ញុំមិនបានសួរនាំពីរឿងនេះទេ រហូតមកដល់ម៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំត្រូវការមើលអត្ថបទដែលសុភ័ក្ត្របកប្រែនោះ ខ្ញុំក៏បានឃើញអ្នកប្រើឈ្មោះ កៀនស្វាយ លុបនោះ។ គំនិតរបស់ខ្ញុំយល់ថា វិគីភីឌា អានាធិប្បតេយ្យណាស់ នរណាចង់លុបក៏បាន។ អ្នកណាចង់ដាក់ក៏បាន។ ដូច្នេះគួរតែលើកយកមកនិយាយដើម្បីឲ្យបានដឹង និងយល់ទាំងអស់គ្នា ដោយមិនសង្ឃឹមថាអាចមានដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញ អ្នកលុប កៀនស្វាយ និង គឹមស្រ៊ុន បានមកបកស្រាយពីមូលហេតុ ដែលធ្វើឲ្យខ្ញុំដឹងថា អ្នកដែលចូលរួមជាអភិបាល និងបកប្រែគឺអ្នកទាំងនោះ។ នេះជារឿងល្អ ដែលយើងបានស្គាល់ និងស្ដាប់យោបល់អ្នកទាំងនោះ។
អ្វីដែលអ្នកប្រើ និងអ្នកអភិបាលវិគីភីឌាគួរចាប់អារម្មណ៍?
១. ការបកប្រែ និងដាក់អត្ថបទ
សូមប្រយ័ត្នចំពោះអក្ខរាវិរុទ្ធ និងពាក្យដែលត្រូវប្រើ ដោយផ្ទៀងផ្ទាត់នឹងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រោះឃើញមានការធ្វេសប្រហែសនឹងអក្ខរាវិរុទ្ធ និងការប្រើពាក្យច្រើនដែរ។
សរសេរឲ្យមានលក្ខណៈត្រឹមត្រូវតាមស្តងដារយូនីកូដខ្មែរ។ របៀបសរសេរ ត្រូវកាត់មួយពាក្យៗដោយប្រើ Space bar និងដកឃ្លាប្រយោគឲ្យបានត្រឹមត្រូវដោយប្រើ Shift + Space bar ដើម្បីឲ្យអក្សរបង្ហាញស្អាត និងងាយស្រួលក្នុងការរកអត្ថបទនោះ។ បច្ចប្បន្ន អត្ថបទដែលដាក់រួចជាច្រើនមិនប្រើវិធីនេះ សំខាន់បំផុតចំណងជើង។ ចំណែកការវាយអក្សរ ត្រូវវាយតាមលំដាប់នៃការប្រកបរបស់ខ្មែរឲ្យបានត្រឹមត្រូវ ដូចជាពាក្យ បញ្ជ្រៀត សរសេរ និងប្រកប ប និងញ ជើងជ ជើងរ ដាក់ស្រៈអៀ និងត កុំសរសេរជើងរ មុនជើងជ ជាដើម។
២. ការកែប្រែ ឬលុប
ត្រូវរៀបចំគោលការណ៍ឲ្យបានច្បាស់លាស់ និងជូនដំណឹងដល់សមាជិកឲ្យបានដឹង។
សូមកុំផ្អែកលើតែការបោះឆ្នោតតែមួយមុខ ចំពោះការលុបអត្ថបទនោះ។ ត្រូវមើលលើប្រយោជន៍របស់វា អត្ថន័យ ឬខ្លឹមសារ ដើម្បីវាយតម្លៃថាគួរលុប ឬមិនលុប។ ករណីត្រូវលុប ត្រូវជូនដំណឹង និងផ្ដល់សិទ្ធិឲ្យម្ចាស់អត្ថបទពិភាក្សាជាមួយយើង ថាតើគាត់គួរកែប្រែ ឬយើងត្រូវទទួលយករបស់គាត់។
ថ្វីបើអ្នកអភិបាល និងសមាជិកទាំងឡាយមានកន្លែងពិភាក្សាគ្រប់គ្នាក៏ពិតមែន តែសមាជិកខ្លះ ដូចជាអ្នកចូលថ្មី មិនដឹងថាអ្នកណាជាអភិបាល ឬទាក់ទងអ្នកណា ពេលជួបបញ្ហា ឬអត្ថបទត្រូវគេលុបបាត់។ ត្រង់នេះ ពេលខ្លះ អ្នកដែលដាក់អត្ថបទនោះ ដាក់រួចហើយ មិនបានចូលទៅមើលអត្ថបទរបស់ខ្លួនក្នុងរយៈពេលយូរ។ ករណីនេះ ក៏គួរមានដំណោះស្រាយផងដែរ។
ត្រូវមានវិធីដោះស្រាយប្រសិនបើអ្នកប្រើអាណាមិកណាមកលុបអត្ថបទ។ បើមានអ្នកខូចខិលណាមកដើរលុប ១០, ២០អត្ថបទលេង អភិបាលត្រូវដោះស្រាយយ៉ាងណា? សង្គ្រោះមកវិញឬមានវិធីផ្សេងសម្រាប់ទប់ស្កាត់។
ខាងលើជាករណីមួយចំនួនដែលខ្ញុំជួបប្រទះនៅវិគីភីឌាខ្មែរ។ ឥឡូវយើងដឹងថាអ្នកណាជាអ្នកអភិបាលនៅវិគីភីឌា ដែលអាចទាក់ទងពេលមានបញ្ហា និងជាអ្នកដែលមើលគ្រប់គ្រងអត្ថបទដែលដាក់រួច។
គ្រប់គ្នា នរណាក៏ចង់ឲ្យជាតិ ឲ្យអក្សរសាស្ត្ររីកចម្រើន ក៏ដូចជាចង់ឲ្យមានឯកសារសម្បូរបែបសម្រាប់ស្រាវជ្រាវ។ ប្រសិនបើវិគីភីឌី ជាឃ្លាំងឯកសារ ហើយគេទុកចិត្តថាគេក៏អាចទុកដាក់ឯកសារមានប្រយោជន៍សម្រាប់អ្នកដ៏ទៃដែរនោះ គ្រប់គ្នានឹងចំណាយពេលរបស់គេធ្វើការងារមានប្រយោជន៍នេះមិនខាន។ ចំណែកខ្ញុំនៅតែបន្តដាក់អត្ថបទផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។
យ៉ាងណាក៏សុំអរគុណដល់អភិបាលទាំង៥នាក់ដែលចំណាយពេលលើការងារនេះ និងអរគុណដល់គឹមស្រ៊ុន ដែលបានសង្គ្រោះអត្ថបទដែលសុភ័ក្ត្រដាក់មកវិញ ហើយខ្ញុំក៏សង្ឃឹមថា សុភ័ក្ត្រនឹងជួយដល់ការងារនេះបន្តទៀត។
** អត្ថបទមុន និងអត្ថបទនេះ ខ្ញុំសរសេរពាក្យពីរខុសគ្នាដែលសំដៅន័យតែមួយ។ អត្ថបទមុនខ្ញុំសរសេរ វិគីផេឌ្យា និងអត្ថបទនេះ ខ្ញុំសរសេរ វិគីភីឌា។ ពាក្យទាំងពីរនេះ នៅមិនទាន់ប្រើជាផ្លូវការនៅឡើយ ប៉ុន្តែ វិគីភីឌា ត្រូវបានប្រើជាឈ្មោះនៅលើវិបសាយ វិគីភីឌានេះរួចទៅហើយ។ អាចនឹងមានការផ្លាស់ប្ដូរការសរសេរនៅពេលក្រោយទៀតតាមអក្សរណាដែលគេប្រើច្រើន។
អត្ថបទទាក់ទង៖
វិគីផេឌ្យាខ្មែរមិនសេរីដូចដែលអ្នកគិត







