jump to navigation

បង្កើត​វែបសាយ​ឌីណាមិក​ជាមួយ TYPO3 ដោយ​ប្រើ TemplaVoila ថ្ងៃ សុក្រ ទី 11 ខែ​មីនា 2011

Posted by ទឹម បឿន in កុំព្យូទ័រ, បច្ចេក​ទេស.
Tags: ,
2 comments

របៀប​បង្កើត​វែបសាយ​ឌីណាមិក​​ដោយ​ប្រើ TemplaVoila នៅ​លើ TYPO3 មាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ (CM) លេខ ៨៨ ។ ខ្ញុំ​ក៏​សូម​លើក​យក​របៀប​បង្កើត​មក​​ដាក់​​ជូន​នៅ​ទីនេះ​​ដែរ ។ សូម​ទាញយក​ឯកសារ​ព្រាង PDF

អត្ថបទ​ទាក់ទង៖

របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package) ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែមករា 2011

Posted by ទឹម បឿន in បច្ចេក​ទេស.
Tags: ,
2 comments

លោកអ្នក​ដែល​ទន្ទឹង​ចាំ​របៀប​ដំឡើង TYPO3 ខាង​ក្រោម ជា​របៀប​ដំឡើង​​ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​​វិទ្យាសាស្ត្រ​​កុំព្យូទ័រ (CM) ។ លោក​អ្នក​អាច​សាកល្បង​ដំឡើង​តាម​របៀប​ខាង​ក្រោម​នេះ ។ ចម្ងល់​ផ្សេងៗ លោកអ្នក​អាច​សាកសួរ​​នៅ​ទីនេះ ឬ តាម​ទំនាក់ទំនង​នៅ​ទីបញ្ចប់​នៃ​អត្ថបទ ។

ក្នុង​លេខ​មុន យើង​បាន​ចុះ​ផ្សាយ​អំពី TYPO3 រួច​មក​ហើយ ។ ក្នុង​លេខ​នេះ លោក​អ្នក​នឹង​រៀន​អំពី​របៀប​ដំឡើង TYPO3 នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក ។ មុន​នឹង​ដំឡើង ខ្ញុំ​សូម​ឱ្យ​លោក​អ្នក​ស្គាល់​អំពី​កំណែ​របស់ TYPO3 ខ្លះៗ​សិន ។ ពេល​ដែល​ខ្ញុំ​រៀបចំ​អត្ថបទ​នេះ TYPO3 កំពុង​ដាក់​កំណែ​សាកល្បង​លើក​ទីពីរ (TYPO3 4.5.0 beta2) ។ កំណែ TYPO3 4.5.0 beta3 ចេញ​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ និង គ្រោង​ចេញ​កំណែ​ចុងក្រោយ​នៃ TYPO3 4.5 ក្នុង​ខែ មករា ឆ្នាំ ២០១១ ខាង​មុខ​នេះ។ TYPO3 4.5ជា​កំណែ​ដែល​នឹង​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង (LTS) និង ល្អ​ជាង​គេ​បង្អស់ បើ​ប្រៀបធៀបទៅកំណែមុនៗ។ ការអនុវត្ត​ខាង​ក្រោម យើង​នឹង​យក TYPO3 4.5.0 beta2 (Introduction Package) និង ប្រើ​ឃ្លាំង​ទិន្នន័យ MySQL ។ លោក​អ្នក​អាច​ទាញយក Introduction Packageកំណែ​ផ្សេង​ពី​នេះ​មក​អនុវត្ត​បាន​ផងដែរ។

តម្រូវការ​មូលដ្ឋាន​របស់ TYPO3

  • ប្រព័ន្ធ​ប្រតិបត្តការ៖ Linux, Windows, Mac
  • កម្មវិធី​បម្រើ​វែប (web server)៖ Apache, IIS
  • កម្មវិធី​កណ្ដាល៖ PHP4 ឬ PHP5 (ចំណាំ៖ ចាប់​ពី TYPO3 4.2.0 ត្រូវការ PHP 5.2!)
  • ឃ្លាំង​ទិន្នន័យ៖ MySQL ឬ ប្រព័ន្ធ​ឃ្លាំងទិន្នន័យ​ផ្សេង​ទៀត (ឧ. Oracle, Postgres និង ច្រើន​ទៀត)
  • កុំព្យូទ័រ៖ កុំព្យូទ័រ​ធម្មតា ដែល​មាន អង្គ​ចងចាំ ២៥៦ មេហ្គាបៃ ឡើង​ទៅ ។

សូម​មើល​បន្ថែម​នៅ http://typo3.org/about/system-requirements/ ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អំពី​តម្រូវការ ។

មុនពេល​ដំឡើង TYPO3

ដោយសារ TYPO3 ត្រូវការ​កម្មវិធី​បម្រើ​វែប Apache ឬ IIS ដូច្នេះទាមទារ​ឲ្យ​លោក​អ្នក រៀបចំ​កុំព្យូទ័រ​របស់​អ្នក​​ឲ្យ​មាន​កម្មវិធី​បម្រើ​វែប​ជាមុន​សិន ។ របៀប​រៀបចំ​កម្មវិធី​បម្រើ​វែប​នេះ ខ្ញុំ​មិន​រៀបរាប់​លម្អិត​នៅ​ទីនេះ​ទេ ប៉ុន្តែ បើ​លោកអ្នក​មិន​ទាន់​ចេះ​ដំឡើង សូម​ស្វែង​រក​ការណែនាំ​អំពី​របៀប “ដំឡើង​កម្មវិធី​បម្រើ​វែប” ទៅ​តាម​ប្រភេទ​ប្រព័ន្ធ​ដំណើការកុំព្យូទ័រ​របស់​អ្នក ហើយ​រៀប​ចំ​អោយ​រួច​រាល់​ជា​មុន​សិន ។ (more…)

ពុម្អអក្សរ​ខ្មែរ​​បាន​ដាក់​បញ្ចូល​ទៅ Google Font API ថ្ងៃពុធ ទី 22 ខែកញ្ញា 2010

Posted by ទឹម បឿន in បច្ចេក​ទេស, ពុម្ពអក្សរ, យូនីកូដ​ខ្មែរ, វេប​សាយ, សារព័ត៌មាន, ឯកសារ.
15 comments

លោក ដាញ់ ហុង បាន​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ឈ្មោះ Hanuman (ហនុមាន) ចូល​ទៅ Google Font API ដែល​អាច​ប្រើ​ក្នុង​ការសរសេរ​វែបសាយ ដោយ​ពុំ​ចាំ​បាច់​មាន​ពុម្ពអក្សរ​នេះ​ក្នុង​ម៉ាស៊ីន ​និង​​​អាច​បង្ហាញ​ពុម្ពអក្សរ​នេះ​​បាន ។

សូម​ចូល​ទៅ​តំណ​នេះ http://code.google.com/webfonts?subset=khmer

របៀប​ប្រើ គ្រាន់តែ​ដាក់​កូដ​នេះ​ចូល​នៅ​ចន្លោះ tag <head>

<link href='http://fonts.googleapis.com/css?family=<strong>Hanuman&subset=khmer</strong>' rel='stylesheet' type='text/css'>

នៅ​ក្នុង css ដាក់

h1 { font-family: 'Hanuman', arial, serif; }

សូម​មើល​ឧទារហរណ៍​ទាំងមូល​ខាងក្រោម

<html>
 <head>
 <link href='http://fonts.googleapis.com/css?family=Hanuman&subset=khmer' rel='stylesheet' type='text/css'>
 <style>
 body {
 font-family: 'Hanuman', arial, serif;
 font-size: 48px;
 }
 </style>
 </head>
 <body>
 <p>ខ្ញុំ​គ្មាន​ពុម្ព​អក្សរ​នេះ ប៉ុន្តែ​ខ្ញុំ​អាច​អាន​ពុម្ព​អក្សរ​នេះ​បាន</p>
 </body>
</html>

ពាក្យ​មួយ​ឃ្លា​នៅ WordPress ខណៈ​អាប់ឡូត​រូបភាព ថ្ងៃពុធ ទី 25 ខែសីហា 2010

Posted by ទឹម បឿន in បច្ចេក​ទេស, ប្លែក​ៗ.
54 comments

រឿង​ភាសា​ខ្មែរ​នៅ WordPress ត្រូវ​គេ​បកប្រែ​ពាក្យ​ខ្លះ​មើល​មិន​យល់​នោះ អ្នក​ណា​ក៏​ដឹង​ដែរ ប៉ុន្តែ​វា​រឹតតែ​មើល​លែង​យល់​ទៅ​ទៀត ខណៈ​ដែល​កំពុង​អាប់ឡូត​រូបភាព​ដាក់​ក្នុង​អត្ថបទ ស្រាប់​តែ​វា​ប្រាប់​ថា “កំពុង​ទំពារ​ឮ​គ្រួបៗ…” ។ ពេល​ដែល​ខ្ញុំ​ប្រើ WordPress ឲ្យ​អាប់ឡូត​រូប​របស់​ខ្ញុំ ប្រហែល​ជា WordPress កំពុង​រវល់​ហូប​អាហារ? :D ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ដែរ ដល់​តែ​ប្រែ​មក​មាន​ប្លែកៗ​អ៊‍ីចឹង ។

សូម​មើល​ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​រូប​ខាង​ក្រោម៖

សាក​ថ្ម​កុំព្យូទ័រ​ឡែបថប ថ្ងៃពុធ ទី 30 ខែមិថុនា 2010

Posted by ទឹម បឿន in កុំព្យូទ័រ, បច្ចេក​ទេស.
20 comments

បើ​អ្នក​ធ្លាប់​ទិញ​កុំព្យូទ័រ​ឡែបថប​នៅ​ក្រុមហ៊ុន​ឆាយហុក ប្រាកដ​ធ្លាប់​ឮ​អ្នក​លក់​ប្រាប់​ថា​ឱ្យ​សាក​ថ្ម​៨​ម៉ោង​សិន​មុន​នឹង​ប្រើ ​រួច​ប្រើ​ឱ្យ​អស់​ទើប​បិទ​កុំព្យូទ័រ​សាក​៨​ម៉ោង​ទៀត ធ្វើ​បែប​នេះ​រហូត​ដល់​បី​បួន​ដង​ទើប​ឱ្យ​ប្រើ​ធម្មតា​វិញ ។ នៅ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ប្រាប់​យើង​ពី​របៀប​សាក​ថ្ម​ឡែបថប​បែប​នេះ​ទេ ។ ហេតុ​អី​យើង​ត្រូវ​សាក​ថ្ម​ដូច្នោះ មិន​សាក​ឱ្យ​ពេញ​តែ​ម្ដង ហើយ​ប្រើ​វា​ទៅ​ធម្មតា​ទៅ ឬ​ក៏​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​តែ​ម្ដង? ទាក់ទង​នឹង​ចម្ងល់​នេះ ខ្ញុំ​បាន​ឆែក​រក​មើល​សៀវភៅ​ណែនាំ​កុំព្យូទ័រ​របស់​ខ្ញុំ និង​សៀវភៅ​ណែនាំ​ផ្សេងៗ​ទៀត តែ​មិន​ឃើញ​ណែនាំ​អំពី​របៀប​សាក​ថ្ម​បែប​នោះ​ទេ ឃើញ​តែ​របៀប​ដោត​ចូល​ព្រី​ភ្លើង និង​ទុក​កុំព្យូទ័រ​ក្នុង​សីតុណ្ហភាព​កម្រិត​ណា​ប៉ុណ្ណោះ ដោយឡែក​នៅ​អ៊‍ីនធើណេត អ្នក​ខ្លះ​ណែនាំ​របៀប​សាក​​ប្រហាក់ប្រហែល​នឹង​​ឆាយហុក អ្នក​ខ្លះ​ថា​អាច​ប្រើ​ក្នុង​ពេល​សាក និង​មាន​ចម្លើយ​ផ្សេងៗ​ទៀត ។ ចុះ​ភាពពិត​វា​យ៉ាងម៉េច? តើ​មាន​អ្នក​​ធ្លាប់​មាន​បទ​ពិសោធន៍ ដឹង​អំពី​របៀប​សាក​ថ្ម ឬ​អាច​ដឹង​អំពី​ដំណើរការ​របស់​ថ្ម​​​អាច​បកស្រាយ​បាន​ទេ?

តាមដាន

Get every new post delivered to your Inbox.

Join 227 other followers

%d bloggers like this: