ពុម្ពអក្សរ ៖ ខ្មែរខាវអ៊ីដាង (Khmer Khao I Dang) ថ្ងៃពុធ ទី 18 ខែឧសភា 2011
Posted by ទឹម បឿន in ពុម្ពអក្សរ.44 comments
ពុម្ពអក្សរ ខ្មែរខាវអ៊ីដាងនេះ ខ្ញុំយកគំរូតាមសៀវភៅថ្នាក់ទី ១ សម្រាប់បង្រៀនកុមារនៅជំរំខាវអ៊ីដាង ដែលខ្ញុំបានពីប្លក ហនុមាន ។ ពុម្ពអក្សរនេះ ជាប្រភេទអក្សរសរសេរដោយដៃ ប៉ុន្តែមានរចនាបថស្រដៀងនឹងអក្សរពុម្ពដែរ ។ ដោយសារវាជាប្រភេទអក្សរដៃ ខ្ញុំនៅរក្សាលក្ខណៈដើមរបស់វាដោយអន្លើ ដូចជាពពួកអក្សរ ក គ ភ… ដែលគួរមានទំហំប៉ុនគ្នា និង សក់ដូចគ្នា តែខ្ញុំពុំបានធ្វើដូច្នោះទេ គឺនៅរក្សារចនាបថដើមខ្លះៗ ។
អក្សរនេះពុំមានលក្ខណៈរលោងស្អាតប៉ុន្មានទេ ព្រោះខ្ញុំធ្វើទាំងប្រញាប់ និងគូរដោយប្រើកម្មវិធី Photoshop រួចទើបយកមកបញ្ចូលក្នុងកម្មវិធីធ្វើពុម្ពអក្សរ ដែលធ្វើឲ្យបាត់បង់គុណភាពដើមខ្លះ ។

អត្ថបទទាក់ទង៖
កម្មវិធីពនិត្យអក្ខរាវិរុទ្ធលើកម្មវិធី OpenOffice.org 3.0+ ថ្ងៃ អង្គារ ទី 10 ខែឧសភា 2011
Posted by ទឹម បឿន in កម្មវិធី, អក្ខរាវិរុទ្ធ.11 comments
កម្មវិធី Khmer Spelling Dictionary ជា extension ដាក់បញ្ចូលទៅលើ OpenOffice.org 3.0+ ដើម្បីផ្ទៀងរកកំហុសអក្ខរាវិរុទ្ធខ្មែរ ។
ដើម្បីដំឡើងកម្មវិធីនេះចូលទៅ OpenOffice.org សូមចូលទៅកាន់តំណរូបខាងក្រោម ៖
អត្ថបទទាក់ទង៖
កម្មវិធីកែអក្ខរាវិរុទ្ធខ្មែរលើ Firefox ថ្ងៃ សៅរ៍ ទី 30 ខែមេសា 2011
Posted by ទឹម បឿន in កម្មវិធី, អក្ខរាវិរុទ្ធ.15 comments
ការសរសេរឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធជាកត្តាចាំបាច់ក្នុងការលើកស្ទួយអក្សរសាស្ត្រជាតិ ប៉ុន្តែវាលំបាកប្រសិនបើអ្នកមិនទម្លាប់ក្នុងការបើកវចនានុក្រម ។ Khmer Spellcheck 1.0.0 ជាកម្មវិធីដាក់បន្ថែមលើ Firefox ដែលខ្ញុំបង្កើត ដើម្បីត្រួតពិនិត្យកំហុសអក្ខរាវិរុទ្ធក្នុងពេលកំពុងវាយអត្ថបទនៅលើប្លក ឬ វែបសាយ ដោយស្វ័យប្រវត្តិ ។ កម្មវិធីនេះអាចដើរជាមួយ Firefox 2.0 រហូតដល់ 6.0a1 ។
ដើម្បីដំឡើងកម្មវិធីនេះ សូមចូលទៅកាន់ទំព័រនេះ និង ដំឡើងវាទៅក្នុងកម្មវិធី Firefox របស់អ្នក ។ ក្រោយដំឡើង ចុចប៊ូតុងម៉ៅស៍ខាងស្ដាំ និង រើសយក Khmer/Cambodia ពី Languages នៃមឺនុយលោត ។ សូមមើលរូបខាងក្រោម ។

ឧទាហរណ៍ការពិនិត្យរកកំហុសខាងក្រោម ។

ពុម្ពអក្សរអង្គុលីលេខខ្មែរ ចេញគ្រាទី២ ថ្ងៃ សុក្រ ទី 29 ខែមេសា 2011
Posted by ទឹម បឿន in ពុម្ពអក្សរ.14 comments
ក្នុងកំណែទីពីរនេះ ខ្ញុំបានដាក់បន្ថែមពុម្ពអក្សរអង់គ្លេស បារាំង និងសញ្ញាមួយចំនួន ។ សូមទាញយកកំណែទី២ ពីតំណខាងក្រោម ។
អត្ថបទទាក់ទង៖
Firefox 4 បានដាក់ឲ្យប្រើប្រាស់ហើយ ថ្ងៃពុធ ទី 23 ខែមីនា 2011
Posted by ទឹម បឿន in កម្មវិធី, កុំព្យូទ័រ.Tags: Mozilla Firefox 4
1 comment so far
Firefox 4 បានដាក់ឲ្យទាញយកមកប្រើប្រាស់នៅថ្ងៃទី ២២ ខែមីនានេះ ។ ខ្ញុំរង់ចាំវាយូរមកហើយ ដោយប្រើចាប់ពីកំណែសាកល្បង ។
ចូលទៅកាន់វែបសាយ mozilla.org ដើម្បីទាញយកមកប្រើប្រាស់ ។
នេះជាចំនួនអ្នកទាញយក Firefox 4 ក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃ ២៣ វេលាម៉ោង ៣ រសៀល គឺចំនួនជាង ១០០០ នាក់ ។

អត្ថបទទាក់ទង៖










