jump to navigation

ពាក្យ​មួយ​ឃ្លា​នៅ WordPress ខណៈ​អាប់ឡូត​រូបភាព ថ្ងៃពុធ ទី 25 ខែសីហា 2010

Posted by ទឹម បឿន in បច្ចេក​ទេស, ប្លែក​ៗ.
54 comments

រឿង​ភាសា​ខ្មែរ​នៅ WordPress ត្រូវ​គេ​បកប្រែ​ពាក្យ​ខ្លះ​មើល​មិន​យល់​នោះ អ្នក​ណា​ក៏​ដឹង​ដែរ ប៉ុន្តែ​វា​រឹតតែ​មើល​លែង​យល់​ទៅ​ទៀត ខណៈ​ដែល​កំពុង​អាប់ឡូត​រូបភាព​ដាក់​ក្នុង​អត្ថបទ ស្រាប់​តែ​វា​ប្រាប់​ថា “កំពុង​ទំពារ​ឮ​គ្រួបៗ…” ។ ពេល​ដែល​ខ្ញុំ​ប្រើ WordPress ឲ្យ​អាប់ឡូត​រូប​របស់​ខ្ញុំ ប្រហែល​ជា WordPress កំពុង​រវល់​ហូប​អាហារ? :D ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ដែរ ដល់​តែ​ប្រែ​មក​មាន​ប្លែកៗ​អ៊‍ីចឹង ។

សូម​មើល​ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​រូប​ខាង​ក្រោម៖

សន្តិសុខ​នៅ​ខេមខូ ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែមិថុនា 2010

Posted by ទឹម បឿន in ប្លែក​ៗ, ស្រុក​ខ្មែរ.
15 comments

ស្មាន​មិន​ដល់​ថា​សន្តិសុខ​នៅ​ខេមខូស៊ីធី​និយាយ​សំដី​មិន​ពីរោះ​ស្ដាប់​អ៊‍ីចឹង​សោះ គ្រាន់តែ​ខ្ញុំ​ឈប់​ម៉ូតូ​នៅ​អែប​ផ្លូវ​មួយ​ភ្លែត ថា​ឱ្យ​ខ្ញុំ​ដូច​ខ្ញុំ​គ្មាន​ដឹង​ខ្យល់​អី ហើយ​កម្មករ​សំណង់​អូស​ដែក​​ឆ្លង​ច្រក​យាម​​នោះ គ្នា​​ឈប់​នៅ​ម្ខាង​ផ្លូវ​សោះ បន្ទោស​ថា​គ្នា​​ឈប់​ច្រងេងច្រងាង ខ្លាច​ទើស​ផ្លូវ​ឡាន​គេ ។

ពេល​ជិះ​ទៅ​ឃើញ​ដំបូង ខំ​តែ​អាសូរ​ឋានៈ​សន្តិសុខ​នោះ ពេល​គេ​ជិះ​ឡាន​កាត់​ឱន​គោរព​គេ លុះ​តែ​គ្នា​​ដែល​​​តូចតាច​ និង​ជិះ​ម៉ូតូ​កញ្ចាស់​ដូច​ខ្ញុំ បែរ​ជា​មើល​ថោក​ដូច​សំរាម​ទៅ​វិញ ។ មិន​ដឹង​ថា​សន្តិសុខ​យាម​ផ្ទះ​ឱ្យ​គេ​ហ្នឹង ខ្ពស់ខ្ពស់​ប៉ុណ្ណា ។

ជយោ! ចំណង​សាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា ថ្ងៃពុធ ទី 16 ខែធ្នូ 2009

Posted by ទឹម បឿន in ប្លែក​ៗ, សារព័ត៌មាន, ស្រុក​ខ្មែរ.
35 comments

មើល​បដា​ស្វាគមន៍​មេបក្ស​កម្មុយនិស្ត​ខាងក្រោម​ដែល​ខ្ញុំ​យក​ពី សារព័ត៌មាន​ព្រៃ​នគរ

Hey Jude ថ្ងៃ សៅរ៍ ទី 3 ខែតុលា 2009

Posted by ទឹម បឿន in ចម្រៀង​បរទេស, ប្លែក​ៗ.
13 comments

Hey Jude, បទ​របស់ The Beatles តាំង​ពី​ឆ្នាំ ១៩៦៨ ។ សូម​មើល​បទ​ពីរ​ខាង​ក្រោម​ទៀត ក្មេង​នោះ​ឡូយ​ណាស់ ហើយ​ខាង​ក្រោម​មួយ​ទៀត ច្រៀង​មិន​ចាញ់​ម្ចាស់​ដើម​ទេ

ជិះ​ម៉ូតូ​ឌុប​បុក​ឡាន ថ្ងៃ សៅរ៍ ទី 8 ខែសីហា 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, ប្លែក​ៗ.
15 comments

ល្ងាច​ម្សិលមិញ ចេញ​ពី​ធ្វើការ​ខ្ញុំ​ហៅ​ម៉ូតូ​ឌុប​មួយ​ឡើង​ជិះ​ទៅ សួរ​គាត់​យក​ប៉ុន្មាន​ គាត់​ទារ ៨០០០​៛ លើស​គេ​លើស​ឯង​ជាង​ពាក់​កណ្ដាល ដល់​ត​ថ្លៃ​ត្រូវ​គ្នា​ខ្ញុំ​ឡើង​ម៉ូតូ​គាត់​ចេញ​ទៅ តែ​មើល​មុខ​ទៅ​មិន​ទំនង​ប៉ុន្មាន​ទេ​គាត់​ហ្នឹង មុខ​ស្នាម​ដូច​ធ្លាប់​ដួល​ម៉ូតូ​ញឹកញាប់​ណាស់ ។ ជិះ​ដល់​ផ្លូវ​បំបែក​ម្ដងៗ គាត់​ងីងឺ​ចង្កូត​ដូច​មិន​ស្ទាត់​នឹង​ផ្លូវ​កែង ឃើញ​អ៊‍ីចឹង ខ្ញុំ​ប្រុង​ខ្លួន​ជាប់​រហូត ហើយ​ជួយ​មើល​ផ្លូវ​ឲ្យ​​គាត់ ។ ជាង​ពាក់​កណ្ដាល​ផ្លូវ ដល់​ផ្លូវ​កែង​មួយ គាត់​ងាក​មើល​ទៅ​ខាង​ស្ដាំ រួច​ងាក​ទៅ​ខាង​ឆ្វេង និង​បរ​ម៉ូតូ​ទៅ​ត្រង់​ស្លែវ​ ឡាន​មួយ​មក​ពី​ខាង​ស្ដាំ ខ្ញុំ​ឃើញ​ឡាន​មក​យ៉ាង​ច្បាស់ ហើយ​ស្រែក​ប្រាប់​គាត់​ថា​ឡានៗ គាត់​មិន​ព្រម​ងាក​បែរ​មក​មើល​ខាង​ស្ដាំ​ដែល​ឡាន​កំពុង​មក បែរ​ជា​ខំ​មើល​តែ​ខាង​ឆ្វេង… មក​ដល់​ប្រកិត​ឡាន​មែនទែន ខ្ញុំ​មិន​ដឹង​ធ្វើ​អី​កើត​ក្រៅ​ពី​លោត​ចេញ​ពី​ម៉ូតូ ក៏​បណ្ដោយ​ឲ្យ​គាត់​ទៅ​បុក​ឡាន​តែ​ម្នាក់ឯង​ទៅ ។ ឡាន​កិន​កែង​ដៃ​របស់​គាត់ តែ​មិន​ធ្ងន់ធ្ងរ ម្ចាស់​ឡាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​អាយុ​ខ្ទង់​ជិត​៥០ ឬ​៥០​ស្ទុះ​ចុះ​ពី​ឡាន​មក​មើល​សួរ​សុខទុក្ខ ឃើញ​ម្ចាស់​ម៉ូតូ​មិន​អី ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​ក៏​ឡើង​ឡាន​ទៅ​ ។ ​ម្ចាស់​ម៉ូតូ​​ទំនង​មិន​អី ខ្ញុំ​ក៏​សួរ​គាត់ ឌុប​ខ្ញុំ​ទៅ​ទៀត​កើត​ឬ​អត់? គាត់​ថា​កើត ខ្ញុំ​ក៏​ជិះ​បន្ត​ទៀត​ទៅ ។ ជិះ​ដល់​ផ្លូវ​បត់​គាត់​ដូច​រអា​ៗ លែង​ហ៊ាន​បត់​លឿន​ដូច​មុន ខ្ញុំ​នឹក​ចង់​អស់​សំណើច​ដែរ ។ គាត់​វិញ​ជិះ​បណ្ដើរ​ពោល​បណ្ដើរ ថា​មិញ​គាត់​ងាក​មើល​មិន​ឃើញ​ឡាន​សោះ ខ្ញុំ​នៅ​ក្រោយ​លួច​សើច​ម្នាក់​ឯង ហើយ​តប​គាត់​ថា មក​ពី​បង​មិន​ងាក​មើល​ខាង​ស្ដាំ ខ្ញុំ​និយាយ​បណ្ដើរ​សើច​តែ​ឯង​បណ្ដើរ ព្រោះ​ហួស​ចិត្ត​នឹង​គាត់ ។

ខំ​តថ្លៃ​គាត់ ពេល​គាត់​ឌុប​មក​ដល់ ខ្ញុំ​ឲ្យ​លុយ​គាត់​ថែម​ទៀត​ទៅ ព្រោះ​អាណិត​គាត់ ។

តាមដាន

Get every new post delivered to your Inbox.

Join 240 other followers

%d bloggers like this: