អស្ចារ្យហើយ ក្បាច់រាំតារាស្រីខ្មែរ ថ្ងៃព្រហស្បតិ៍ ទី 13 ខែមករា 2011
Posted by ទឹម បឿន in តារាចម្រៀង, ផ្សេងៗទៀត.Tags: ក្បាច់រាំ, ឆ័យលី ដាឡែន, អេឡិច ចន្ត្រា
28 comments
មើលក្បាច់រាំរបស់ ឆ័យលី ដាឡែន ដែលគេថាគួរកោតសរសើរ និង មានមនុស្សជាច្រើនទះដៃអបអរ ។
កាលពីយប់មិញ នៅក្នុងកម្មវិធី ឡើងគេហដ្ឋាន អ្នកនាង សំ ប៉ូលីដា កញ្ញា ឆ័យ លីដាឡែន និងលោក អេឡិច ចន្ត្រា បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញគីឡូម៉ែត្រលេខ៦។ អ្នកទាំងពីរបានបញ្ចេញក្បាច់រាំគួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទះដៃអបអរសាទរកងរំពង ជាពិសេស ប្រជាជនដែលរស់នៅទីនោះមានការកោតសរសើរជាខ្លាំង ចំពោះរូបគេទាំងពីរ។តើស្ទិលរបស់ពួកគេទាំងពីរយ៉ាងម៉េចដែរ?
ពី Sabay


ត្រង់នេះ ជិតលេចលីអូ
អនាគតតារាចម្រៀងនៅផលិតកម្មរ៉ក់១០នាក់ទៀត ថ្ងៃព្រហស្បតិ៍ ទី 26 ខែមីនា 2009
Posted by ទឹម បឿន in កម្សាន្ត, តារាចម្រៀង, សារព័ត៌មាន.6 comments
ខ្ញុំអត់ដែលដឹងថា ផលិតកម្មរ៉ក់គេរើសអ្នកចម្រៀងទេ ព្រោះមិនដែលមើលធីវ៉ី តែមិញដើរកាត់យូធ្យូប ឃើញអ្នកជាប់ជាតារាចម្រៀងសម្រាប់ផលិតកម្មរ៉ក់១០នាក់ទៀត មានប្រុស៥នាក់ ស្រី៥នាក់។
ប្រុស
លេខ១ ឈ្មោះ ឈី រដ្ឋា
លេខ២ ឈ្មោះ ?? (មើលធីវ៉ី អត់ឃើញដាក់ឈ្មោះ អត់ហ៊ានសរសេរ)
លេខ៣ ឈ្មោះ កែវ សុវណ្ណ
លេខ៤ ឈ្មោះ ហឿន សុខលីន
លេខ៥ ឈ្មោះ សុខ រតនៈ
ស្រី
លេខ១ ឈ្មោះ សួស ស្រីថុល
លេខ២ ឈ្មោះ ?? (តាទុយហៅគាត់ថានាងមេទ្រី ហាហា)
លេខ៣ ឈ្មោះ សូ វណ្ណនីតា
លេខ៤ ឈ្មោះ ខៀវ ដាឡិច
លេខ៥ ឈ្មោះ សូ ស្រីពេជ្រ
កោះឧកញ៉ាតីមុនថ្ងៃរៀបលិច ថ្ងៃ សុក្រ ទី 26 ខែធ្នូ 2008
Posted by ទឹម បឿន in កម្សាន្ត, ចម្រៀងខ្មែរ, តារាចម្រៀង.12 comments
ក្រោយពីបាត់មុខអស់រយៈពេលជិតពីរឆ្នាំពីរស្មីហង្សមាស លោក ណូយ វ៉ាន់ណេត បានត្រឡប់មកជាថ្មីជាមួយនឹងបទចម្រៀងដ៏ពីរោះ នៅវ៉ុល ៣៧១ “កោះឧកញ៉ាតីមុនថ្ងៃរៀបលិច” ។
លោក ណូយ វ៉ាន់ណេត ជាអ្នកចម្រៀងជើងចាស់ ដែលធ្លាប់មានការគាំទ្រពីអ្នកស្ដាប់ជាច្រើនកាលពីឆ្នាំ ៩៦ ៩៧ ។ បទល្បីដំបូងរបស់គាត់គឺបទ “ដប់ម៉ឺន” និងបន្ទាប់មកមានបទ ឱស្នេហ៍មាសបង, ខ្សាច់ពណ៌ភ្លើង និងបទជាច្រើនទៀត ប៉ុន្តែក្រោយៗមក គាត់បាត់ប្រជាប្រិយភាពអស់មួយរយៈធំ តែក៏បានទទួលការគាំទ្រជាថ្មីជាមួយនឹងបទ “សម្រស់បុប្ផាកំពុងធំ” បន្ទាប់មកក៏ឮថាមានរឿងអាស្រូវមួយចំនួន និងលែងឮបទចម្រៀងរបស់កាត់ជិតពីរឆ្នាំ គឺចាប់ពីវ៉ុល ២៥៨ “ស្វាមីប្រែចិត្ត” ដែលមានចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ផង ។
កោះឧកញ៉ាតីមុនថ្ងៃរៀបលិច មិនមានការគាំទ្រប៉ុន្មានទេ ប៉ុន្តែជាបទដែលពីរោះ និងលន្លង់លន្លោច ។ ស្ដាប់បទនេះប្រាកដជាធ្វើឲ្យនឹកដល់កោះឧកញ៉ាតី និង សម្រស់នារីម្នាក់ដែលគាត់រៀបរាប់ក្នុងបទចម្រៀង ។ នេះជាស្នាដៃនិពន្ធរបស់ឧកញ៉ា ហ៊ុន ហេង ។ សូមសណ្ដាប់ចម្រៀងនេះ ៖
កោះឧកញ៉ាតីមុនថ្ងៃហៀបលិច
រលកព្រិចៗ រំលេចទេសភាព
ចន្ទចង់ប្ដូរវេន ថ្ងៃសែនទន់ទាប
ចុងកោះស្រស់ប្រៀបដូចស្ងួនបុប្ផា ។
កោះសែនមនោរម្យដែលខ្ញុំអាល័យ
កោះឧកញ៉ាតី និស្ស័យស្នេហា
កោះអើយ អើយកោះអ្នកស្រស់ម្ល៉េះណា
តើម្ចាស់ចម្ការ ស្រស់យ៉ាងណាទៅ ។
បងអ្នកទេសចរ ជិះទូកដឆ្លង
មិននឹកស្មានផង ថាបងជួបពៅ
កោះឧកញ៉ាតី មុនថ្ងៃលិចទៅ
បន្សល់ទុកនៅ អនុស្សាវរីយ៍ ។
មកដល់ភ្នំពេញទន្ទេញនឹកកោះ
បងនឹកសម្ផស្ស សម្រស់ឆវី
ជួបគ្នាដំបូង បេះដូងទាំងពីរ
មិនបានដល់ទីបំផុតនៃស្នេហ៍៕
អតីតអ្នកចម្រៀងខ្មែរ ថ្ងៃពុធ ទី 21 ខែវិច្ឆិកា 2007
Posted by ទឹម បឿន in តារាចម្រៀង.2 comments
ខាងក្រោម ជាឈ្មោះ អតីតអ្នកចម្រៀងខ្មែរមួយចំនួន ដែលខ្ញុំព្យាយាមអាន ពីទស្សនាវដ្ដីប្រជាប្រិយ ដែលផ្សាយតាំងពីឆ្នាំ ១៩៩៦ ។ ដោយសារតែពិបាកមើលពេក ទើបខ្ញុំរំលង ឈ្មោះខ្លះ ដែលខ្ញុំមិនអាចអានបាន ហើយឈ្មោះមួយចំនួន ប្រហែលជាល្អៀង ហេតុដូចនេះ លោកអ្នក អាចជួយកែតម្រូវបាន ។
|
|
សាមាជិករបស់ក្រុម Rock Zone ឡើងសម្ដែង នៅប៉ុស្តិ៍ ស៊ីធីអិន ថ្ងៃ ចន្ទ ទី 23 ខែកក្កដា 2007
Posted by ទឹម បឿន in តារាចម្រៀង.4 comments
កាលពីថ្ងៃអាទិត្យទី២២ កក្កដា ២០០៧ម្សិលមិញនេះ សមាជិកក្រុម Rock Zone បានឡើងសំដែងនៅប៉ុស្តិ៍ស៊ីធីអិន ក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យ ។ ពិធីករទុយ និងពិធីការនីចិន្ដា បានកាន់អាល់ប៊ុមចម្រៀងមួយបន្ទះ ដែលនិយាយរៀបរាប់ និងសសើរមិនដាច់ពីមាត់ជូនទស្សនិកជនដែលកំពុងទស្សនាផ្ទាល់ និងកំពុងទស្សនាតាមកញ្ចក់ទូរទស្សន៍ ។ មួយសន្ទុះក្រោយមក តារាចម្រៀងម្នាក់ ដ៏ស្រស់សង្ហាដែលមើលទៅប្រហែលមុខ បានកាន់ផ្លែម៉េក្រូចេញមក ហើយបានបញ្ចេញសំនៀងមួយបទយ៉ាងក្រអួនក្រអៅ រណ្ដុំចិត្តដល់ទស្សនិកជនគ្រប់គ្នា គឺកំលោះសង្ហា មាស សុបញ្ញា ឡើងសម្ដែងបទ ទ្រឯកដាច់ខ្សែ ។ បញ្ញា បានធ្វើឲ្យទស្សនិកជនដែលកំពុងទស្សនាអង្គុយស្ងៀមមិនកំរើក លែងនិយាយសាសងគ្នា ហើយសម្លឹងមើលតែអ្នកចម្រៀងដោយមិនដាក់ភ្នែក សូម្បីតែខ្ញុំដែលកំពុងទស្សនាតាមកញ្ចក់ទូរទស្សន៍ ។ បទនេះចប់ សំលេងទះដៃរំពងពីក្នងទូរទស្សន៍ អ្នកនៅខាងក្រៅដែលកំពុងទស្សនាជាមួយខ្ញុំ លាន់មាត់ថាពិរោះ គ្រប់គ្នា ។ មួយសន្ទុះក្រោយមក កញ្ញាម្នាក់ដែលតែងខ្លួនជាមួយនឹងសំពត់រំភើយពណ៌ខ្មៅក្រោមជង្គង់ ជាមួយស្បែកជើងកវែង ពណ៌ស បានបញ្ចេញសំនៀងរបស់ខ្លួននូវបទ យំមិនឆ្អែត ដែលជាបទដ៏ពិរោះ និងរណ្ដំ នាងឈ្មោះ សន សុលីនកា ។ បន្ទាប់ពីពាណិជ្ជកម្មអស់ជាច្រើននាទី បុរស់ដែលមានមុខមាត់ជាអ្នកជនបទ ស្លៀកពាក់ទាន់សម័យម្នាក់ ឈ្មោះ ខាន់ ជែម ឡើងបញ្ចេញសំនៀងដ៏ពិរោះរបស់ខ្លួន ចំនួនពីរបទ គឺបទ បុប្ផាក្រពុំ និងបទ សម្រែកបេះដូង ។
អ្នកចម្រៀងបីនាក់ដែលបានធ្វើឲ្យឆាកតន្ត្រីថ្ងៃអាទិត្យរបស់ស៊ីធីអិនមានភាពរស់រវើក និងធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើប ក៏បានលាទៅវិញបន្ទប់ពីច្រៀងចប់ ។ ពិធីករ និងពិធីការនី បានលើកសរសើរ ដល់អ្នកចម្រៀង និងផលិតកម្ម ដែលបានខិតខំធ្វើចម្រៀងខ្មែរ ដោយមិនយកលំនាំពីបទបរទេស ហើយក៏បានអំពាវនាវឲ្យប្រិយមិត្តជួយជាវស៊ីឌីដើម ដើម្បីជួយលើកទឹកចិត្ត និងគាំទ្រដល់ការខិតខំរបស់ផលិតកម្មរ៉កនេះ និងដើម្បីឲ្យការផលិតស៊ីឌីវ៉ុលក្រោយៗអាចដំណើរការបាន ។ បើតាមសម្ដីរបស់ សុលីនកា បានប្រាប់ដល់ប្រិយមិត្តថា ស៊ីឌីដើម បានលក់ដាច់ជាង៣០.០០០បន្ទះហើយ ។
នេះចាត់ទុកថាជាជោគជ័យមួយរបស់ផលិតកម្មរ៉ក ហើយសង្ឃឹមថា នឹងបានស្ដាប់បទដែលផលិតដោយខ្លួនឯងក្នុងវ៉ុលបន្តបន្ទាប់មកទៀត ។ ទន្ទឹមនឹងនេះ ក៏មានផលិតកម្មថ្មីមួយ គឺផលិតកម្មញូសង ដែលកំពុងត្រៀមចេញវីស៊ីឌីវ៉ុលដំបូងរបស់ខ្លួន ដែលសុទ្ធតែជាបទដែលមិនយកលំនាំពីបរទេសផងដែរ ។








