ប្ដូរទៅមើលកុនរឿង Captain America ថ្ងៃ សុក្រ ទី 5 ខែសីហា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.3 comments
គម្រោងមើលកុនរឿង អ៊ូសៀ នៅរោងភាពយន្ត The Cineplex ត្រូវបានប្ដូរទៅមើល Captain America វិញ ព្រោះជាកុន 3D ។ នេះជាលើកទីមួយដែលខ្ញុំចូលមើលកុន 3D ។ រឿងនេះល្អមើលណាស់, ឈុតឆាកខ្លះ អង្គុយប្រឹងតាមឡើងរឹងខ្លួន ត្រង់កន្លែង Roggers គប់ខែលមកចំអេក្រង់ អ្នកមើលស្រែក និងគេចស្ទើរគ្រប់គ្នា ។ នេះជាសាច់រឿងសង្ខេប ។
ដំណើររឿងកើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរចូលដល់អាមេរិក ឆ្នាំ ១៩៤២ ។ Steve Rogers មានកាយសម្បទាស្គម មិនសមក្នុងកិច្ចការជួរកងទ័ព ក៏ស្ម័គ្រប្រគល់ខ្លួនឲ្យគម្រោងស្រាវជ្រាវសម្ងាត់ពិសេសកែប្រែរូបកាយរបស់គាត់ឲ្យមាំមួន ។ វេជ្ជបណ្ឌិតស្រាវជ្រាវនេះ ត្រូវបានបាញ់សម្លាប់ភ្លាមៗក្នុងពេលនោះដោយភ្នាក់ងាររបស់មេដឹកនាំដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា (HYDRA) របស់ណាស៊ីអាល្លឺម៉ង់ ដែលមានក្បាលក្រហម ហើយ Rogers ត្រូវបានគេប្រើឲ្យធ្វើជាអ្នកឃោសនាក្នុងគ្រាដំបូងៗនោះ ។ លុះពួកម៉ាករបស់គាត់ត្រូវការឲ្យគាត់ជួយ គាត់បានធ្វើដំណើរផ្សងគ្រោះថ្នាក់ និងត្រឡប់មកវិញជាមួយភាពជោគជ័យ ដែលធ្វើឲ្យគាត់ក្លាយជាមេបញ្ជាការអាមេរិក ធ្វើសង្គ្រាមប្រឆាំងនឹង Schmidt, ប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា ដែលមានក្បាលក្រហមនោះ ។

ទៅមើលកុនរឿង អ៊ូសៀ ល្ងាចនេះ ថ្ងៃព្រហស្បតិ៍ ទី 4 ខែសីហា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.11 comments
បន្ទាប់ពីមានរោងភាពយន្តខ្នាតអន្តរជាតិ The Legend បានបើកដំណើរការប្រហែលមួយខែកន្លងមក, រោងភាពយន្តខ្នាតអន្តរជាតិមួយទៀតឈ្មោះ The Cineplex ក៏ចាប់ផ្ដើមបើកបញ្ចាំងផងដែរ គឺបើកសម្ពោធនៅល្ងាចថ្ងៃទី ៤ សីហា នេះ ។ រឿងដែលដាក់បញ្ចាំងដំបូង មានរឿង អ៊ូសៀ (Wuxia) និងរឿង Captain America ។
ខ្ញុំពីរនាក់ប្រពន្ធបានគ្រោងទៅមើលរឿង អ៊ូសៀ នៅម៉ោង ៩,៣០ នាទី ល្ងាចនេះ ដែលមានទីតាំងនៅផ្សារទំនើប សុរិយា ជាន់ទី ៥ ។
សាច់រឿងសង្ខេប
Liu Jin Xi (Donnie Yen) ឬយើងហៅថា កុំកុំ ជាម្ចាស់ហាងកំណាត់សំពត់ រស់នៅជាមួយប្រពន្ធ (Tang Wei) រួមទាំងកូនពីរនាក់ ។ ថ្ងៃមួយ មានចោរចូលមកប្លន់ហាងលក់កំណាត់សំពត់របស់គាត់, ដើម្បីការពារហាង គាត់សម្លាប់ចោរពីរនាក់ ។ អ្នកស៊ើបអង្កេត (Takeshi Kaneshiro) ចុះមកតាមដានរឿងនេះ និងមានព្រឹត្តិការណ៍ប្រយុទ្ធគ្នាយ៉ាងកក្រើកភូមិដើម្បីវែកមុខឃាតក… ។
Facebook: facebook.com/SabayCineplex
អំពីភាពយន្ត ឃ្លាតទៅ! សែនឆ្ងាយ! ថ្ងៃ សុក្រ ទី 25 ខែកុម្ភៈ 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត.Tags: ឃ្លាតទៅ សែនឆ្ងាយ, ឆាយ បូរ៉ា, នួន សីលា
4 comments
ក្នុងពេលបញ្ចាំងរឿង ឃ្លាតទៅ! សែនឆ្ងាយ! នៅមេតាហាវស៍ លោក ឆាយ បូរ៉ា (អ្នកដឹកនាំរឿង) បានឡើងនិយាយអំពីព័ត៌មានខ្លះៗនៃសាច់រឿង និង ដំណើរការផលិត ។ ពេលដែលខ្ញុំទៅដល់ គាត់បានបញ្ចប់សន្ទរកថារបស់គាត់រួចទៅហើយ ។ រេបិកកា ដែលជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ជនជាតិស្វីសនៅក្រុមហ៊ុនរបស់ខ្ញុំជាអ្នកប្រាប់ខ្ញុំអំពីព័ត៌មាននេះ ។
សាច់រឿងបានផលិតឡើងតាមរយៈការសម្ភាសន៍លោកយាយ នួន សីលា ដែលជាម្ដាយក្មេករបស់លោក ឆាយ បូរ៉ា ។ រាល់ព័ត៌មានដែលគាត់រៀបរាប់ទាំងអស់ គេយកមកថតជាសាច់រឿង និង យកសំឡេងរបស់គាត់មកបញ្ចូលក្នុងសាច់រឿងនៅតែម្ដង ។ តារាឯកដែលសំដែងក្នុងរឿងនេះ គឺជាប្រពន្ធរបស់លោក ឆាយ បូរ៉ា ។ គាត់នេះឯងជាកូនរបស់លោកយាយ នួន សីលា គឺក្មេងស្រីក្នុងសាច់រឿងដែលរស់រានមានជីវិត ។ លោកយាយ សីលា ភ្ញាក់ផ្អើលខ្លាំង ពេលឃើញភាពយន្តនេះ ហើយអ្វីដែលគេសម្ផាសគាត់ គឺជាដំណើរនៅក្នុងរឿងនេះ ដោយប្រើសំឡេងរបស់ពេលគាត់ឆ្លើយសំណួរ ។ [...]
តើអ្នកយល់ថារឿងនេះអស្ចារ្យទេ?
អត្ថបទផ្សេងទៀត៖
ឃ្លាតទៅ! សែនឆ្ងាយ! (Lost Loves) ថ្ងៃពុធ ទី 23 ខែកុម្ភៈ 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ, សារព័ត៌មាន.Tags: chhay bora, film, genocide, khmer, lost loves
21 comments
ឃ្លាតទៅ!សែនឆ្ងាយ! ជាភាពយន្តថ្មីនិយាយអំពីរបបប្រល័យពូជសាសន៍ ដឹកនាំរឿងដោយលោក ឆាយ បូរ៉ា អតីតនិស្សិតផ្នែកភាពយន្តនៅសាកលវិទ្យាល័យ វិចិត្រសិល្បៈ ។ នេះជាខ្សែភាពយន្តដំបូងបង្អស់របស់លោក ។ សាច់រឿងផ្អែកលើរឿងពិតរបស់ម្ដាយក្មេកលោកផ្ទាល់ (លោកយាយ នួន សីលា) ។ រឿងនេះធ្លាប់ដាក់បញ្ចាំងក្នុងទិវាភាពយន្តអន្តរជាតិកម្ពុជាក្នុងខែតុលា ឆ្នាំ ២០១០ និង មានដាក់បញ្ចាំងនៅមជ្ឈមណ្ឌលវប្បធម៌ មេតាហាវស៍ភ្នំពេញកាលពីថ្ងៃទី ២២ ខែមីនានេះផងដែរ ។
គាត់ថតបានល្អណាស់ ធ្វើឲ្យអ្នកទស្សនាមួយចំនួនទប់ទឹកភ្នែកមិនបាន សូម្បីបរទេសក៏រលីងរលោងទឹកភ្នែកដែរ ជាពិសេសប្រពន្ធរបស់ខ្ញុំ ។ ក្រោយពេលចប់ ពួកបរទេសគ្រវីក្បាលដកដង្ហើមធំ ។ បើមានឱកាស សូមកុំភ្លេចទស្សនារឿងនេះ ។

បញ្ជីភាពយន្តហូលីវូដឆ្នាំ ២០១១ ថ្ងៃ សុក្រ ទី 14 ខែមករា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត.Tags: 2011, ភាពយន្ត, ហូលីវ៉ូដ, ២០១១, movies
3 comments
ខាងក្រោមជាបញ្ជីឈ្មោះរឿងដែលបានកំណត់កាលបរិច្ឆេទចាក់ផ្សាយក្នុងឆ្នាំ ២០១១ រួចហើយ ។
មករា
- Country Strong
- Season of The Witch
- Green Hornet
- The Dilemma
- Death Race 2
- Company Men
- No Strings Attached
- The Way Back
- The Mechanic
- The Rite
កុម្ភៈ
- Sanctum
- The Other Woman (more…)








