jump to navigation

លទ្ធផល​បាល់ទាត់​នៅ​ស៊ីហ្គេម ត្រឹម​ថ្ងៃ ៩ វិច្ឆិកា ថ្ងៃពុធ ទី 9 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in កីឡា.
4 comments

ថ្ងៃ​ទី ៩ វិច្ឆកា ក្នុង​ពូល A, ម៉ាឡេស៊ី  ជួប ​ថៃ​ក្នុង​លទ្ធផល ២-១, កម្ពុជា​ ជួប សិង្ហបុរី ក្នុង​លទ្ធផល ១-២ ខណៈ ពូល B, ភូមា ជួប ព្រុយណេ លទ្ធផល ៤-០, វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២-០

ក្នុង​ការជួប​គ្នា​រវាង កម្ពុជា និង សិង្ហបុរី កម្ពុជា​បាន​នាំ​មុខ ១-០ ក្នុង​តង់​ទី​មួយ ដោយ​កីឡាករ ឈិន ឈឿន ពាក់​ស្លាក​លេខ ៨ នៅ​នាទី ៣៨, ក្នុង​តង់​ទី​ពីរ សិង្ហបុរី រក​បាន​ ២ គ្រាប់​វិញ​ដោយ​កីឡាករ កាម៉ាល នៅ​នាទី ៥៦ និង​កីឡាករ​ឈ្មោះ នេល នៅ​នាទី ៧៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​រក្សា​ពិន្ទុ ០ ដដែល​​ក្នុង​ពីរ​ប្រកួត ទន្ទឹម​នឹង​ថៃ​មិន​ទាន់​រក​បាន​ពិន្ទុ​នៅ​ឡើយ​ក្នុង​មួយ​ប្រកួត​របស់​ខ្លួន​ថ្ងៃ​ទី ៩ វិច្ឆិកា នេះ ។ ខាង​ក្រោម​ជា​លទ្ធផល​ពិន្ទុ​​គិត​ត្រឹម​ថ្ងៃ​ទី ៩ វិច្ឆកា ។

ពូល A

ក្រុម Pld W D L GF GA GD Pts
 ម៉ាឡេស៊ី +១
 សិង្ហបុរី +១
 ឥណ្ឌូនេស៊ី +៦
 ថៃ −០
 កម្ពុជា −៧

ពូល B

ក្រុម Pld W D L GF GA GD Pts
 ភូមា +៥
 វៀតណាម +៤
 ទីម័រឡេស្តេ
 លាវ −១
 ព្រុយណេ −៥
 ហ្វីលីព្ពីន −៣

មើល​វីដេអូ​សង្ខេប​​​ការប្រកួត

អត្ថបទ​ផ្សេង​ទៀត៖

  1. លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា
  2. ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម

លទ្ធផល​បាល់ទាត់​​នៅ​ស៊ីហ្គេមស៍ ២០១១ មក​ដល់​ថ្ងៃ​ទី ៧ វិច្ឆិកា ថ្ងៃ ចន្ទ ទី 7 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in កីឡា.
9 comments

ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧,០០ ល្ងាច ​កម្ពុជា​ចាប់ផ្ដើម​ទាត់​ជាមួយ ឥណ្ឌូនេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​ ។ ឥណ្ឌូនេស៊ី ឈ្នះ​​កម្ពុជា ៦-០ ខណៈ ឡាវ និង ព្រុយណេ ២-២ ។ ការប្រកួត​វេលា​ម៉ោង ៤ ក្នុង​ថ្ងៃ​នេះ​ដែរ ទីម័រឡេស្តេ ឈ្នះ​ហ្វីលីព្ពីន ២-១ និង សិង្ហបុរី ស្មើ​នឹង​ម៉ាឡេស៊ី ០-០ ។

ចំពោះ​ការប្រកួត​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា វៀតណាម ឈ្នះ​​ហ្វីលីព្ពីន ៣-១, ភូមា ឈ្នះ​ឡាវ ៣-២ ។ ការប្រកួត​ថ្ងៃ​ទី ៥ វិច្ឆិកា ទីម័រ​ឡេស្តេ ឈ្នះ ព្រុយណេ ២-១, ភូមា ស្មើ​​ជាមួយ​វៀតណាម ក្នុង​លទ្ធផល ០-០ ។

ចំណែក​ពិន្ទុ​វិញ មក​ដល់​ថ្ងៃ​ទី ៧, ទីម័រឡេស្តេ បាន​ពិន្ទុ​ខ្ពស់​ជាង​គេ គឺ (more…)

ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម ថ្ងៃ អង្គារ ទី 1 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in កីឡា, សារព័ត៌មាន.
9 comments

SEA Games ឆ្នាំ ២០១១ ខាង​មុខ​នេះ កម្ពុជា​ស្ថិត​ក្នុង​ក្រុម A ដែល​មាន ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និង​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ខណៈ​​ក្រុម B មាន វៀតណាម, ឡាវ, ព្រុយណេ, ទីម័រ និង ហ្វីលីព្ពីន

ក្នុង​ការប្រកួត BIDC Cup ​ថ្មីៗ​នេះ កម្ពុជា​បាន​យក​ឈ្នះ ឡាវ ២-០, ប្រកួត​រវាង ភូមា ក្នុង​លទ្ធផល ២-២ និង​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ ថៃ ក្រុម​កម្ពុជា​​ចាញ់​ថៃ​ក្នុង​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ បន្ទាប់​ពី ភូមា និង ថៃ ។ ចំណែក​ការប្រកួត​មិត្តភាព​ជាមួយ នេប៉ាល់ កាល​ពី​​ថ្ងៃ​ទី ២៨ តុលា កម្ពុជា​ចាញ់​នេប៉ាល់ ០-១ ។

សង្កេត​​លើ​​ការប្រកួត​ថ្មីៗ​នេះ បាល់​ទាត់​កម្ពុជា​មាន​ការរីកចម្រើន​ច្រើន ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​កម្ពុជា​លើ SEA Games ​ឆ្នាំ​នេះ​​មាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ជួប​ (more…)

កម្ពុជា​ទទួល​បាន​មេដាយ​ ៤១ ពី​ការប្រកួត​តេក្វាន់ដូ​អាស៊ីអាគ្នេយ៍ ថ្ងៃ អង្គារ ទី 12 ខែ​មេសា 2011

Posted by ទឹម បឿន in កីឡា.
Tags: , ,
8 comments

លទ្ធផល​ចុងក្រោយ​នៃ​ការប្រកួត​តេក្វាន់ដូ​​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​ដប់​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក​ កម្ពុជា​ទទួល​បាន​មេដាយ​ ចំនួន ៤១ គឺ​មេដាយ​មាស ៤ មេដាយ​ប្រាក់ ១១ និង មេដាយ​សំឬទ្ធ ២៦ ខណៈ​វៀតណាម​ទទួល​​បាន​មេដាយ​មាស ២៥ ប្រាក់​ ១៥ សំរឹទ្ធ ១៦ ។ ហ្វីលីពីន មេដាយ​មាស ១១ ប្រាក់ ៧ សំរិទ្ធ ១៧ ។ ម៉ាឡេស៊ី មេដាយ​មាស​ ២ ប្រាក់ ២ សំរឹទ្ធ ៤ ។ ថៃ មេដាយ​មាស ២ ប្រាក់ ២ សំរឹទ្ធ ១ ។ ឥណ្ឌូណេស៊ី មាស ១ ប្រាក់ ១ សំរឹទ្ធ ១ ។ សិង្ហបុរី មេដាយ ប្រាក់ ៥ សំរឹទ្ធ ៦ ។ ឡាវ មេដាយ ប្រាក់​ ២ សំរឹទ្ធ ៣ ។

ទឹកប្រាក់​សម្រាប់​មេដាយ​នីមួយៗ​គឺ មេដាយ​មាស​ទទួល​បាន ៩ លាន​រៀល មេដាយ​ប្រាក់ ៨ លាន​រៀល និង មេដាយ​សំរឹទ្ធិ ៧ លាន​រៀល ។

ល.រ. ឈ្មោះ​ប្រទេស មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធិ
វៀតណាម ២៥ ១៥ ១៦
ហ្វីលីពីន ១១ ១៧
កម្ពុជា ១១ ២៦
ម៉ាឡេស៊ី
ថៃ
ឥណ្ឌូណេស៊ី
សិង្ហបុរី
ឡាវ

ក្នុង​ការប្រកួត​ពី​ថ្ងៃ​ទី ៧-៩ មេសា ២០១១ ​នេះ​ ចែក​ចេញ​ជា​បួ​ន​វិញ្ញាសារ គឺ​ការ​បង្ហាញ​សម្មត្ថភាព​ក្បាច់គុណ ការ​ប្រកួត​​សម្រាប់​ប្រភេទ​អាយុ​ក្រោម ១៧ ​ឆ្នាំ ការប្រកួត​សម្រាប់​ប្រភេទ​អាយុ ១៨-៣០ ឆ្នាំ និង ការប្រកួត​សម្រាប់​ប្រភេទ​អាយុ ៣១ ឆ្នាំ​ឡើង ដែល​មាន​ប្រទេស​ចំនួន ៨ បាន​ចូលរួម គឺ កម្ពុជា កីឡាករ ៥៤ នាក់ វៀតណាម ១១២ នាក់ ហ្វីលីពីន ៤៦ នាក់ សិង្ហបុរី ២២ នាក់ ម៉ាឡេស៊ី ១៣ នាក់ ឡាវ ១២ នាក់ ថៃ ៨ នាក់ និង ឥណ្ឌូណេស៊ី ៨ នាក់ ដោយឡែក​ប្រទេស ភូមា និង ព្រុយណេ  មិន​បាន​ចូលរួម​ក្នុង​ការប្រកួត​​នេះ​ទេ ។

ខ្មែរ​នៅ​តែ​ទទួល​បាន​ពិន្ទុ​សូន្យ សម្រាប់​ស៊ីហ្គេម​លើក​ទី​២៤ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007

Posted by ទឹម បឿន in កីឡា, សារព័ត៌មាន.
13 comments

ក្រុម​កីឡា​បាល់​ទាត់​ខ្មែរ នៅ​តែ​ទទួល​បាន​ពិន្ទុ​សូន្យ​​រហូត​មក​ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ​នេះ ដោយ​ការ​ប្រកួត​លើក​ទី​មួយ​ជា​មួយ​ឥណ្ឌូណេស៊ី ខ្មែរ​ចាញ់ ៣-១ ប្រកួត​ជា​មួយ​ថៃ ខ្មែរ​ចាញ់ ៨-០ ។ ចាញ់​ដល់-​ក​ហើយ​ខ្មែរ ។

វេបសាយត៍ http://www.2007seagames.com

លទ្ធផល​នៃ​ការប្រកួត​របស់ ខ្មែរ-ថៃ

តាមដាន

Get every new post delivered to your Inbox.

Join 240 other followers

%d bloggers like this: