លទ្ធផលបាល់ទាត់នៅស៊ីហ្គេម ត្រឹមថ្ងៃ ៩ វិច្ឆិកា ថ្ងៃពុធ ទី 9 ខែវិច្ឆិកា 2011
Posted by ទឹម បឿន in កីឡា.4 comments
ថ្ងៃទី ៩ វិច្ឆកា ក្នុងពូល A, ម៉ាឡេស៊ី ជួប ថៃក្នុងលទ្ធផល ២-១, កម្ពុជា ជួប សិង្ហបុរី ក្នុងលទ្ធផល ១-២ ខណៈ ពូល B, ភូមា ជួប ព្រុយណេ លទ្ធផល ៤-០, វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២-០ ។
ក្នុងការជួបគ្នារវាង កម្ពុជា និង សិង្ហបុរី កម្ពុជាបាននាំមុខ ១-០ ក្នុងតង់ទីមួយ ដោយកីឡាករ ឈិន ឈឿន ពាក់ស្លាកលេខ ៨ នៅនាទី ៣៨, ក្នុងតង់ទីពីរ សិង្ហបុរី រកបាន ២ គ្រាប់វិញដោយកីឡាករ កាម៉ាល នៅនាទី ៥៦ និងកីឡាករឈ្មោះ នេល នៅនាទី ៧៤ ដែលធ្វើឲ្យកម្ពុជានៅរក្សាពិន្ទុ ០ ដដែលក្នុងពីរប្រកួត ទន្ទឹមនឹងថៃមិនទាន់រកបានពិន្ទុនៅឡើយក្នុងមួយប្រកួតរបស់ខ្លួនថ្ងៃទី ៩ វិច្ឆិកា នេះ ។ ខាងក្រោមជាលទ្ធផលពិន្ទុគិតត្រឹមថ្ងៃទី ៩ វិច្ឆកា ។
ពូល A
| ក្រុម | Pld | W | D | L | GF | GA | GD | Pts |
|---|---|---|---|---|---|---|---|---|
| ២ | ១ | ១ | ០ | ២ | ១ | +១ | ៤ | |
| ២ | ១ | ១ | ០ | ២ | ១ | +១ | ៤ | |
| ១ | ១ | ០ | ០ | ៦ | ០ | +៦ | ៣ | |
| ១ | ០ | ០ | ១ | ១ | ២ | −០ | ០ | |
| ២ | ០ | ០ | ២ | ១ | ៨ | −៧ | ០ |
ពូល B
| ក្រុម | Pld | W | D | L | GF | GA | GD | Pts |
|---|---|---|---|---|---|---|---|---|
| ៣ | ២ | ១ | ០ | ៧ | ២ | +៥ | ៧ | |
| ៣ | ២ | ១ | ០ | ៥ | ១ | +៤ | ៧ | |
| ៣ | ២ | ០ | ១ | ៤ | ៤ | ០ | ៦ | |
| ២ | ០ | ១ | ១ | ៤ | ៥ | −១ | ១ | |
| ៣ | ០ | ១ | ២ | ៣ | ៨ | −៥ | ១ | |
| ២ | ០ | ០ | ២ | ២ | ៥ | −៣ | ០ |
មើលវីដេអូសង្ខេបការប្រកួត
អត្ថបទផ្សេងទៀត៖
លទ្ធផលបាល់ទាត់នៅស៊ីហ្គេមស៍ ២០១១ មកដល់ថ្ងៃទី ៧ វិច្ឆិកា ថ្ងៃ ចន្ទ ទី 7 ខែវិច្ឆិកា 2011
Posted by ទឹម បឿន in កីឡា.9 comments
ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧,០០ ល្ងាច កម្ពុជាចាប់ផ្ដើមទាត់ជាមួយ ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ ។ ឥណ្ឌូនេស៊ី ឈ្នះកម្ពុជា ៦-០ ខណៈ ឡាវ និង ព្រុយណេ ២-២ ។ ការប្រកួតវេលាម៉ោង ៤ ក្នុងថ្ងៃនេះដែរ ទីម័រឡេស្តេ ឈ្នះហ្វីលីព្ពីន ២-១ និង សិង្ហបុរី ស្មើនឹងម៉ាឡេស៊ី ០-០ ។
ចំពោះការប្រកួតកាលពីថ្ងៃទី ៣ វិច្ឆិកា វៀតណាម ឈ្នះហ្វីលីព្ពីន ៣-១, ភូមា ឈ្នះឡាវ ៣-២ ។ ការប្រកួតថ្ងៃទី ៥ វិច្ឆិកា ទីម័រឡេស្តេ ឈ្នះ ព្រុយណេ ២-១, ភូមា ស្មើជាមួយវៀតណាម ក្នុងលទ្ធផល ០-០ ។
ចំណែកពិន្ទុវិញ មកដល់ថ្ងៃទី ៧, ទីម័រឡេស្តេ បានពិន្ទុខ្ពស់ជាងគេ គឺ (more…)
ប្រវត្តិបាល់ទាត់កម្ពុជានៅ ស៊ីហ្គេម ថ្ងៃ អង្គារ ទី 1 ខែវិច្ឆិកា 2011
Posted by ទឹម បឿន in កីឡា, សារព័ត៌មាន.9 comments
SEA Games ឆ្នាំ ២០១១ ខាងមុខនេះ កម្ពុជាស្ថិតក្នុងក្រុម A ដែលមាន ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ខណៈក្រុម B មាន វៀតណាម, ឡាវ, ព្រុយណេ, ទីម័រ និង ហ្វីលីព្ពីន ។
ក្នុងការប្រកួត BIDC Cup ថ្មីៗនេះ កម្ពុជាបានយកឈ្នះ ឡាវ ២-០, ប្រកួតរវាង ភូមា ក្នុងលទ្ធផល ២-២ និងចុងក្រោយត្រូវជួបជាមួយ ថៃ ក្រុមកម្ពុជាចាញ់ថៃក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពី ភូមា និង ថៃ ។ ចំណែកការប្រកួតមិត្តភាពជាមួយ នេប៉ាល់ កាលពីថ្ងៃទី ២៨ តុលា កម្ពុជាចាញ់នេប៉ាល់ ០-១ ។
សង្កេតលើការប្រកួតថ្មីៗនេះ បាល់ទាត់កម្ពុជាមានការរីកចម្រើនច្រើន ប៉ុន្តែក្ដីសង្ឃឹមរបស់កម្ពុជាលើ SEA Games ឆ្នាំនេះមានតិចតួចប៉ុណ្ណោះ ព្រោះជួប (more…)
ប្ដូរទៅមើលកុនរឿង Captain America ថ្ងៃ សុក្រ ទី 5 ខែសីហា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.3 comments
គម្រោងមើលកុនរឿង អ៊ូសៀ នៅរោងភាពយន្ត The Cineplex ត្រូវបានប្ដូរទៅមើល Captain America វិញ ព្រោះជាកុន 3D ។ នេះជាលើកទីមួយដែលខ្ញុំចូលមើលកុន 3D ។ រឿងនេះល្អមើលណាស់, ឈុតឆាកខ្លះ អង្គុយប្រឹងតាមឡើងរឹងខ្លួន ត្រង់កន្លែង Roggers គប់ខែលមកចំអេក្រង់ អ្នកមើលស្រែក និងគេចស្ទើរគ្រប់គ្នា ។ នេះជាសាច់រឿងសង្ខេប ។
ដំណើររឿងកើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរចូលដល់អាមេរិក ឆ្នាំ ១៩៤២ ។ Steve Rogers មានកាយសម្បទាស្គម មិនសមក្នុងកិច្ចការជួរកងទ័ព ក៏ស្ម័គ្រប្រគល់ខ្លួនឲ្យគម្រោងស្រាវជ្រាវសម្ងាត់ពិសេសកែប្រែរូបកាយរបស់គាត់ឲ្យមាំមួន ។ វេជ្ជបណ្ឌិតស្រាវជ្រាវនេះ ត្រូវបានបាញ់សម្លាប់ភ្លាមៗក្នុងពេលនោះដោយភ្នាក់ងាររបស់មេដឹកនាំដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា (HYDRA) របស់ណាស៊ីអាល្លឺម៉ង់ ដែលមានក្បាលក្រហម ហើយ Rogers ត្រូវបានគេប្រើឲ្យធ្វើជាអ្នកឃោសនាក្នុងគ្រាដំបូងៗនោះ ។ លុះពួកម៉ាករបស់គាត់ត្រូវការឲ្យគាត់ជួយ គាត់បានធ្វើដំណើរផ្សងគ្រោះថ្នាក់ និងត្រឡប់មកវិញជាមួយភាពជោគជ័យ ដែលធ្វើឲ្យគាត់ក្លាយជាមេបញ្ជាការអាមេរិក ធ្វើសង្គ្រាមប្រឆាំងនឹង Schmidt, ប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា ដែលមានក្បាលក្រហមនោះ ។

ទៅមើលកុនរឿង អ៊ូសៀ ល្ងាចនេះ ថ្ងៃព្រហស្បតិ៍ ទី 4 ខែសីហា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.11 comments
បន្ទាប់ពីមានរោងភាពយន្តខ្នាតអន្តរជាតិ The Legend បានបើកដំណើរការប្រហែលមួយខែកន្លងមក, រោងភាពយន្តខ្នាតអន្តរជាតិមួយទៀតឈ្មោះ The Cineplex ក៏ចាប់ផ្ដើមបើកបញ្ចាំងផងដែរ គឺបើកសម្ពោធនៅល្ងាចថ្ងៃទី ៤ សីហា នេះ ។ រឿងដែលដាក់បញ្ចាំងដំបូង មានរឿង អ៊ូសៀ (Wuxia) និងរឿង Captain America ។
ខ្ញុំពីរនាក់ប្រពន្ធបានគ្រោងទៅមើលរឿង អ៊ូសៀ នៅម៉ោង ៩,៣០ នាទី ល្ងាចនេះ ដែលមានទីតាំងនៅផ្សារទំនើប សុរិយា ជាន់ទី ៥ ។
សាច់រឿងសង្ខេប
Liu Jin Xi (Donnie Yen) ឬយើងហៅថា កុំកុំ ជាម្ចាស់ហាងកំណាត់សំពត់ រស់នៅជាមួយប្រពន្ធ (Tang Wei) រួមទាំងកូនពីរនាក់ ។ ថ្ងៃមួយ មានចោរចូលមកប្លន់ហាងលក់កំណាត់សំពត់របស់គាត់, ដើម្បីការពារហាង គាត់សម្លាប់ចោរពីរនាក់ ។ អ្នកស៊ើបអង្កេត (Takeshi Kaneshiro) ចុះមកតាមដានរឿងនេះ និងមានព្រឹត្តិការណ៍ប្រយុទ្ធគ្នាយ៉ាងកក្រើកភូមិដើម្បីវែកមុខឃាតក… ។
Facebook: facebook.com/SabayCineplex








