jump to navigation

យើង​អាន​ពាក្យ សេចក្ដី ពុំ​ត្រឹមត្រូវ ថ្ងៃ អង្គារ ទី 15 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in អក្សរសាស្ត្រ.
trackback

ពាក្យ សេចក្ដី ដែល​មានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃ​រឿង; គ្វាម​; ដំណើរ​ពាក្យ ដូច្នេះ យើង​​ទម្លាប់​​តែ​អាន​ថា សិច-ក្ដី ជា​យូរ​មក​ហើយ ប៉ុន្តែ​បើ​​តាម​ខ្ញុំ​យល់ គឺ​ត្រូវ​អាន​ថា សាច់-ក្ដី ដូច្នេះ​វិញ ទើប​ត្រឹមត្រូវ ? សំឡេង​អាន​ សាច់-ក្ដី នេះ ខ្ញុំ​ច្រើន​បាន​ឮ​ក្នុង​ចម្រៀង​របស់​លោកតា ស៊ិន ស៊ីសាមុត ប្រហែល​ក្នុង​សម័យ​នោះ គេ​នៅ​អាន ឬ និយាយ​ថា សាច់-ក្ដី នៅ​ឡើយ ក្រោយ​មក ការប្រកប ស-េ-ច នេះ​ក៏​លែង​ចេញ​សំឡេង សាច់ ប៉ុន្តែ​ចេញ​សំឡេង សិច វិញ ? ក្នុង ​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ក៏​​បាន​បញ្ជាក់​អំពី​សំឡេង​​អាន​​នេះ​ផង​ដែរ ដែល​បង្គាប់​ឲ្យ​អាន​ថា សាច់-ក្ដី ​ ដូច​គ្នា ។ ដូច្នេះ ខ្ញុំ​ជឿ​ថា ពាក្យ សេចក្ដី នេះ យើង​ត្រូវ​អាន​ថា សាច់-ក្ដី ទើប​ត្រឹមត្រូវ​ ។

About these ads

មតិ»

1. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - ថ្ងៃពុធ ទី 16 ខែវិច្ឆិកា 2011

ខ្ញុំ​តែងតែ​អាន “សាច់-ក្ដិ” ពី​ដើម​រៀង​មក។ ប៉ុន្តែ​ជួនកាល​ប្រហែល​ា​អ្នក​អាន​លឿន​ពេក មិន​បាន​បញ្ចេញ​សំលេង​ខាង​ដើម​ច្បាស់។

2. ទឹម បឿន - ថ្ងៃពុធ ទី 16 ខែវិច្ឆិកា 2011

ពីមុន​ខ្ញុំ​អាន សិច-ក្ដី ដែរ រយៈ​ក្រោយៗ​មក ឧស្សាហ៍​ស្ដាប់​ចម្រៀង​លោកតា​ស៊ិន ស៊ីសាមុត ហើយ​ចេះតែ​ច្រៀង​ សាច់-ក្ដីៗ តាម​កាត់ ទើប​ទម្លាប់​​មក​អាន សាច់-ក្ដី ដូច្នេះ​វិញ ។

3. meach vannly - ថ្ងៃ ចន្ទ ទី 30 ខែមករា 2012

Before this my pronunciation is wrong,Now I Know.Thanks.

4. រីន ណារ័ត្ន - ថ្ងៃ អាទិត្យ ទី 12 ខែ​កុម្ភៈ 2012

ពិតជាការចែករំលែកចំនេះដឹងដ៏ល្ងមែន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 240 other followers

%d bloggers like this: