បណ្ណាគារធំៗលក់សៀវភៅថតចម្លង ថ្ងៃពុធ ទី 3 ខែសីហា 2011
Posted by ទឹម បឿន in ផ្សេងៗទៀត.trackback
បណ្ណាគារធំៗក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះ មានដាក់លក់សៀវភៅថតចម្លងច្រើនណាស់ ខ្លះបាត់បង់គុណភាពដើម រលុបតួអក្សររហូតមើលពុំដាច់ ។ តួយ៉ាងដូចសៀវភៅ “រឿង មហាវេស្សន្ដរជាតក” ដែលខ្ញុំបានទិញមកអាន មានត្រឹមកណ្ឌទី ៧ តែប៉ុណ្ណោះ ៦ កណ្ឌទៀតមិនដឹងថានៅណា ហើយអក្សរក៏រលុបៗពិបាកអាន ។









ពេលខ្ញុំអាននៅវត្ដ គឺច្បាស់ល្អណាស់តែ សៀវភៅត្រូវបានគេយកមកវាយក្នុងកុំព្យូទ័រឡើងវីញ។
ខ្ញុំមានសៀវភៅកុំព្យូទ័រដែរ ។ អានសៀវភៅនេះបាន ៦ កណ្ឌ ក៏មើលសៀវភៅកុំព្យូទ័របន្ត ។
ឲ្យតែបាន លុយ គេចេះតែធ្វើទៅ!
គួរឲ្យអាណិតដល់ម្ចាស់ស្នាដៃ ខំតាក់តែងនិពន្ធតែមិនទទួលបានផល ។
ការចម្លងដាក់កំព្យូទ័រ ដូចជាពិបាកមើលឬអាន ភាគច្រើនខុសពាក្យ ឃ្លា ឬប្រយោគដើម ហើយដកឃ្លាក៏មិនដូចពីដើម នៅពេលយើងមើល វាបាត់ ចុងជួនអស់ ហើយវាមិនមានភាពរលូន នៅពេលដែលយើង យកទៅអាន ឬមើល ឬក៏ទេសន៍ មិនពិរោះស្តាប់ទេ ។ ហើយភាសាបាលី ប្រហែលការ ចម្លងនោះក៏មិនត្រូវ ពាក្យដើមដែរមើលទៅ ។
នេះមកពីអ្នកចម្លង ប្រហែលជាមិនសូវច្បាស់ខ្មែរ មិនចេះធម៌ ក៏មិនដឹង ឬក៏មានគោលបំណងកែប្រែដោយចេតនាក៏មិនដឹង ។
សៀវភៅឆ្នាំ ១៩៧១ ទៅរកច្បាប់ដើមពីណាម៉ោ?
ការលក់សៀវភៅថតចម្លងខ្ញុំមិនថាអ្វីទេ ប៉ុន្តែមិនគ្រប់ទំព័រ ។
រឿងសៀវភៅដើម ខ្ញុំចង់បានន័យ ចំពោះសៀវភៅដើម របស់អ្នកនិពន្ធ ។ ហើយរឿងមិនគ្រប់ទំព័រឬលុបបាត់ប្រយោគខ្លះៗ ខ្ញុំធ្លាប់ជួបប្រទះច្រើន ដែរ កាលដើមទសវត្ស ៩០ តែឥឡូវនេះ គួរតែមានគ្រប់ហើយ ។ តែបារម្ភ រឿងអ្នកបញ្ចេញបញ្ចូលឬកែពាក្យ ឬប្រយោគថ្មី ដែលនាំឱ្យខុសន័យដើម របស់គេ ។ បើកែសម្រួលពាក្យឬប្រយោគ ដែលគេសរសេរ មិនមាន ជំនាញ ឬស្តាប់មិនសូវបាន មិនសូវមានន័យល្អ ឬក៏សរសេរវែងពេក ដេលមិនចាំបាច់ មិនថ្វីទេ !
ត្រឹមត្រូវហើយ ។
បណ្ណាគារស្រុកយើងអញ្ចឹងហើយ។ បាត់បង់តម្លៃអស់ ចាំខ្ញុំធ្វើរដ្ឋមន្ត្រី ខ្ញុំចាប់ឲ្យអស់
ជូនពរសុភ័ក្ត្រឲ្យឆាប់បានធ្វើ ។
អ៊ែក…
ខ្ញុំមានមតិខ្លះៗ :
ពីព្រោះតែប្រជាជនយើងក្រ មិនអាចអនុវត្តន៏ច្បាប់ហាមឃាត់អោយបាន ១០០% បានទេ។ ដូចជារូបខ្ញុំបើសិនជា មិនមានការចំលងឯកសារនិងនាំ អោយតំលៃសៀវភៅថ្លៃ ។
បាទ
បឿន សូមមើលរឿងនេះនៅទីនេះ http://watkhemararatanaram.org/vesandor_cheadak/index.php
មាន១៣ក័ណ្ឌ
បាទ អរគុណ
ពិបាកបន្ទោស ព្រោះជាមុខរបររកស៊ី។ បើគេត្រូវចេញដើមច្រើន គេខ្លាចខាត។ កូពីតែប៉ុន្មានច្បាប់ លក់ចំណេញជាង យកទៅបោះពុម្ពច្រើនច្បាប់ លក់មិនអស់ ហើយខ្វះកន្លែងស្តុកទុកទៀត។
ច្បាប់មានហើយ តែអនុវត្តន៌មិនបានហេតុអ្វីទៅ? មកពីយើងរាល់គ្នាចង់ឲ្យវាកើតឡើងហ៊ឹង!!!!!! មិនព្រមរកវិធីបំបាត់ មានតែបន្ទោស។ សមមុខហើយយើង!!!!!!!!!!
ខ្ញុំធ្លាប់ទិញសៀវភៅបែបហ្នឹងខ្លះដែរតែមិនដឹងធ្វើម៉េចទេបើអ្នកលក់មានតែអាហ្នឹង។