jump to navigation

ការណែនាំ​អំពី Social Media និង​ជួប​ជាមួយ​ស្ត្រី​ខ្មែរ​ម្នាក់​មក​ពី​ស្វីស ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

Posted by ទឹម បឿន in ជីវិត, ទាក់ទង​នឹង​ខ្ញុំ.
trackback

ថ្ងៃនេះ នៅ​ក្រុមហ៊ុន​ខ្ញុំ​មាន​ភ្ញៀវ​ជា​ប្ដី​ប្រពន្ធ​ពីរនាក់​​ និង​កូន​ស្រីប្រុស​ពីរ​នាក់​មក​ពី​ស្វីស ។ បុរស​ស្វីស​​នោះ​​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​​​ចេញ​ពី​កម្ពុជា​​អស់​​៣៧​ឆ្នាំ ឈ្មោះ សុផល ប៉ែន ឥឡូវ​ឈ្មោះ សុផល ស្ទ្រុមផ្ល័រ (Sophal Strumpler) និង​ប្ដី​ជនជាតិ​ស្វីស ឈ្មោះ ND Strumpler ។

ក្រុមការងាររបស់ Web Essentials

ND Strumpler បាន​ណែនាំ​អំពី ទំនាក់ទំនង​សង្គម (Social Media) ដែល​ទាក់ទង​នឹង Facebook ។ ND ជា​មនុស្ស​ដែល​ប្រើ Facebook ច្រើន​ ការគិត​ទូលាយ មាន​គំនិត​ល្អៗ​យ៉ាង​ច្រើន​ផ្ដល់​ឲ្យ​បុគ្គលិក​របស់ Web Essentials និង​ជា​មនុស្ស​​​​គួរ​ឲ្យ​រាប់អាន​ ។

បន្ទាប់​មក Sophal Strumpler ប្រពន្ធ​គាត់ ជនជាតិ​ដើម​ខ្មែរ ដែល​រស់នៅ​ស្វីស​អស់​៣៧​ឆ្នាំ បាន​ណែនាំ​អំពី​ជីវិត​របស់​គាត់ ដែល​បាត់បង់​ឪពុកម្ដាយ បងប្អូន​នៅ​សម័យ​ពលពត ក្លាយ​ជា​ក្មេង​កំព្រា និង​បាន​ជួប​ម៉ែ​ធម៌​ជនជាតិ​ស្វីស បាន​យក​​ទៅ​នៅ​​ស្វីស​​ពេល​អាយុ​បាន ៦​ខែ ។

នៅ​ស្វីស គាត់​បាន​ទទួល​ការថែទាំ​យក​ចិត្ត​ទុក​ដាក់ បាន​ចូល​សាលា និង​បាន​ចូល​ព្រះវិហារ​នៅ​អាយុ ១៤​ឆ្នាំ ។ អាយុ​១៧​ឆ្នាំ គាត់​ជួប ND និង​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ហើយ​​រៀបការ​នៅ​អាយុ ២១​ឆ្នាំ ។ អាយុ ២៦ គាត់​បាន​កូន​ស្រី​មួយ និង​អាយុ ២៨ គាត់​បាន​កូន​ប្រុស​មួយ​ទៀត ។

គាត់​រៀបរាប់​ថា ក្នុង​ខួរក្បាល​គាត់​ បាន​ដិតដាម​នូវ​ស្រមោល​មួយ ប្រៀប​ដូច​សុបិន្ត​ងងឹត មានតែ​សំណួរ មិន​មាន​ចម្លើយ ពេល​ខ្លះ​គាត់​តែងតែ​សួរ​ខ្លួន​គាត់​ថា ហេតុអី!  លុះ​អាយុ ៣០​ឆ្នាំ ក៏​គិត​យល់​​ថា​គាត់​ត្រូវតែ​​ត្រឡប់​មក​ឲ្យ​ឃើញ​ស្រុក​ខ្មែរ​វិញ​ឲ្យ​បាន ។ ឥឡូវ គាត់​អាយុ ៣៧ ឆ្នាំ និង​បាន​វិល​មក​ឃើញ​ស្រុក​របស់​ខ្លួន​ដូច​អ្វី​ដែល​គាត់​ប៉ង ។ គ្រាន់តែ​ឈានជើង​ចុះ​ពី​យន្តហោះ​នៅ​ខែត្រ​សៀមរាប​ភ្លាម ទឹកភ្នែក​គាត់​រមៀល​ចុះ​ប្រដេញ​គ្នា​គ្មាន​ឈប់ ស្រែក​យំ​ស្រណោះ​ខ្លួន ។ ពេល​និយាយ​ដល់​ត្រង់​នេះ ទឹកភ្នែក​គាត់​ក៏​ហូរ​មក​ម្ដង​ទៀត​ក្នុង​ពេល​ដែល​គាត់​ឈរ​ជិត​ក្ដាខៀន​រាប់រាប់​ដំណើរ​ជីវិត ។ សំឡេង​ក្ដុកក្ដួល ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខ្លះ ហូរ​ទឹក​ភ្នែក​តាម ហាក់​យល់​ពី​អារម្មណ៍​គាត់ ។ គាត់​​បន្ត​ថា ខាង​ក្នុង​របស់​គាត់ ភាសា​គាត់​និយាយ​មិនមែន​ជា​ខ្មែរ ប៉ុន្តែ​មុខ​គាត់ ច្រមុះ​គាត់ ជា​ខ្មែរ ហើយ​ក្នុង​ចិត្ត​គាត់​ស្រឡាញ់​ខ្មែរ​ណាស់ ។ គាត់​យល់​ថា ជា​សំណាង​ដែល​អាច​ឲ្យ​គាត់​ត្រឡប់​មក​ឃើញ​ស្រុក​ខ្មែរ​វិញ ។

ខ្ញុំ​មាន​មោទនភាព​ចំពោះ​បងសុផល​ណាស់ ដែល​គាត់​ជា​ខ្មែរ​ដែល​បែក​ចេញ​ពី​កម្ពុជា​តាំង​ពី​អាយុ ៦​ខែ រហូត​អាយុ ៣៧​ឆ្នាំ តែ​គាត់​នៅ​តែ​ស្រឡាញ់ នៅ​តែ​ស្រណោះ​ស្រុក​ខ្មែរ សម្រក់​ទឹក​ភ្នែក​ពេល​ឃើញ​ស្រុក​ខ្មែរ ។ ហើយ​ក៏​​សប្បាយ​ចិត្ត​ដែល​​បាន​ទទួល​គំនិត​ថ្មីៗ​ពី ND ។

បើ​ចាប់អារម្មណ៍ ឬ​ចង់​ស្គាល់ ND Strumpler និង Sophal Strumpler សូម​ចូល​ទៅ Facebook និង​រក​​​ឈ្មោះ​របស់​គាត់ ។

About these ads

មតិ»

1. kooms - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

ពិតជាអស្ចារ្យមែន!

2. រាត្រី - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

ពិតជាមោទនភាពរបស់ខ្មែរយើងណាស់ ដែលនៅមានអ្នកស្រលាញ់ជាតិច្រើន

3. ឡង់ឌី - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

គួរ​ឱ្យ​គោរព និង​សរសើរ​ដល់​គាត់​ខ្លាំង​ណាស់ ដែល​នៅ​តែ​ស្រលាញ់​ទឹក​ដីកំណើត​របស់​ខ្លួន ទោះ​បីជាគាត់​ត្រូវ​ឃ្លាត​តាំង​ពីអាយុ​មិន​ទាន់​ដឹង​ក្តី​ម្លេះ ។
http://www.facebook.com/ndstrupler
http://www.facebook.com/sophalstrumpler

4. Broskomjel - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

នេះហើយឈាមជ័រជាខ្មែរ

5. -:-បាត់ដំបង-:- - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

:D

6. ទឹម បឿន - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

ខ្មែរ​មាន​បេះដូង​ខ្មែរ តែង​តែ​ធ្វើ​ឲ្យ​គេ​រំភើប​អ៊‍ីចឹង​ហើយ

7. pisitnseiha - ថ្ងៃ សុក្រ ទី 6 ខែសីហា 2010

សកដាប់ទៅប្រហែលជាកំសត់ណាស់មើលទៅ

8. posoky - ថ្ងៃ សៅរ៍ ទី 7 ខែសីហា 2010

ចំពោះខ្ញុំទោះបីជាទៅជាអាចម៍ជន្លេនកៗនៅតែនឹកស្រុកខ្មែរ ដីខ្មែរ ជនជាតិយើង ដែរ។

តែខ្ញុំស្អប់ខ្មែរមួយចំនួនដែលចេញពីរបបប៉ុលពត រឺមុនសម័យមួយចំនួន (មិនទាំងអស់ទេព្រោះអ្នកខ្មែរយើងភាគច្រើនគិតដូចខ្ញុំដែរ) គឺនិយាយសំដីមកដូច មិនឆ្លុះកញ្ចក់មើលខ្លួនឯងសោះ គឺថាមើលងាយខ្មែរគ្នាឯងតែម្តង សុទ្ឋថាអាមិនដែលស្គាល់ឡាន មិនស្គាល់ហាំប៊ឺគឺ ភីសា ។ យកប្តី រឺគេហៅថា បយហ្រ្វេន អាខ្មៅ ស្ពេនីស ។ល។ ភាសាអង់គ្លេសមិនច្រឡំបល់ ខំប្រឹងលេងខ្លួនលោតតាមអាគាំងស្តាយ ។
ពេលខ្ញុំមកដល់តំបូងការរាប់អាន ពីក្មេងកើតស្រុកអាគាំង រឺ ខ្មែរខ្ចាត់ព្រាត់មកទីនេះ គឺសូន្យជំរាបសួរ គេៗមើលលើមើលក្រោម ។ គេខ្សិបនិយាយថា អានឹងក្មេងទើបមកស្រុកខ្មែរ រឺភាគច្រើនច្រើន អាក្មេងស្រុកខ្មែរ ។ល។

តាមខ្ញុំដឹងពួកគាត់នឹងភាគច្រើនបែបគិតខុស ព្រោះសម័យគាត់ចេញមក គឺថាយ៉ាប់ណាស់របបពេលនឹងដូចយើងដឹងស្រាប់ហើយ។ តែពេលឃើញអ្នកស្រុកខ្មែរមកនៅថ្មី គឺតែងអោយតំលៃថា អ្នកនោះធ្លាប់លំបាក ដូចពេលគាត់ចេញមករស់នៅអាមេរិចចឹងដែរ។ តែគាត់មិនបានដឹងថា អ្នកស្រុកខ្មែរមួយចំនួនសម័យឥលូវ ទាំងការស់នៅ ការសិក្សា របស់របប្រើប្រាស់ គឺលើសខ្មែរនៅអាមេរិច រាប់រយពាន់ដងផង។
ចំណែកខ្មែរកើតរឺធំធាត់ នៅអាគាំង ដែលខំលោតតាមស្តាយអាគាំង មិនចេះភាសាជាតិខ្លួន សោះ បន្ទោសក៍មិនបានចំពោះការមើលងាយខ្មែរ ព្រោះពត៌មានចេញមកពីស្រុកខ្មែរ គឺយ៉ាប់តែម្តង ពុករលួយ បាញ់សំលាប់ ឆក់ប្លន់ អ្នកធំមើលងាយអ្នកតូច រញ៉េរញ៉ៃ ។ល។ ហើយពេលទៅលេងស្រុក​គឺភាគច្រើន បងប្អូនសុទ្ឋតែអ្នកស្រែ នាំអោយឃើញការរស់នៅ យ៉ាប់វេទនា អាចឹងហើយធ្វើអោយពួកគេ ស្អប់​នឹងមិនចូលចិត្ត ប្រទេសខ្លួន ជានជាតិខ្លួន។

តែដូចខ្ញុំបានបកស្រាយអីចឹង មានខ្មែរមួយចំនួនធំ សូម្បីតែប្លុក វើដព្រេស ដូចជា បងម៉ន ហនុមាន…. គឺពួកគាត់នៅតែស្រណោះ អាលោះអាលួយ ពេលខ្លីអ៊ំចាស់នៅទីនេះបង្ហូទឹកភ្នែក ពេលឃើញទេសភាពស្រុកខ្មែរ តាមទូរទស្សន៍ ខ្លះខំផ្សព្វផ្សាយអួតស្រុកខ្មែរ អោយពួកបរទេសស្តាប់។ល។ ដូចបងស្រីម្នាក់មកពីស្វីសអីចឹង

9. ភារម្យ - ថ្ងៃ សៅរ៍ ទី 7 ខែសីហា 2010

សុតតែមិត្តខ្ញុំ សុវាន់ឌី បងដារា ឌីម៉ង់ បងផល្លា! ផ្តាំសួរសុខទុក្ខផង!

10. សុវិចិត្រ - ថ្ងៃពុធ ទី 11 ខែសីហា 2010

អាន​បណ្ដើរ​មាន​អរម្មណ៍​មួយ​ថា​ដូច​ជា​ព្រឺៗ ព្រោះ​វា​ជា​រឿង​គួរ​អោយ​អស្ចារ្យ​មួយ ព្រម​ទាំង​បិះ​យំដែរ តែ​ខំទប់​ជាប់។
នេះ​ហើយ​ជា​សាច់​ឈាមជាតិជ័រ​ជា​ខ្មែរ។ មិនដូច​ជន​ជាតិ​ខ្មែរ​ខ្លះ​ដូច​ដែល​បង posoky និយាយ​ចឹង។ មើល​ងាយ​ជាតិ​​ឯង បន្ទាប​បន្ថោក មើល​ឃើញ​តែ​ផល​អាក្រក់​នៃ​ពូជ​ជាតិ​ដើម​ខ្លួន មិន​បាន​ចាប់​មើល​ផល​ល្អដែល​ប្រទេស​ខ្មែរ​សព្វ​ថ្ងៃ​យើង​មាន។ តែ​ជន​ទាំង​នោះ​នឹង​ដឹង​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ នៅពេល​ដែល​ប្រទេស​ខ្មែរ​ល្បី។

11. antivirus download - ថ្ងៃពុធ ទី 11 ខែសីហា 2010

did you vote for obama? be honest

12. sabay - ថ្ងៃ សុក្រ ទី 13 ខែសីហា 2010

Facebook មិន​ធម្មតា កុំ​ថា​បង​សុផល​ប្រើ សម្រាប់​ស្រុកខ្មែរ​ក៏មាន​អ្នក​ប្រើប្រាស់​ Facebook ច្រើនយក​តា​មែនទែន!

13. ដាន - ថ្ងៃ សុក្រ ទី 13 ខែសីហា 2010
14. បុត្រាខ្មែរ - ថ្ងៃ សៅរ៍ ទី 28 ខែសីហា 2010

Posoky និយាយត្រូវច្រើនកន្លែង។ មាន​កូន​ខ្មែរ​មួយ​ចំនួន គ្មាន​អត្តសញ្ញាណ ខ្មែរ​មិនចំខ្មែរ, អាមេរិកាំងមិនចំអាមេរិកាំង។ មនុស្ស​គ្មាន​អត្តសញ្ញាណ​បែប​ហ្នឹង ពិត​ជា​គួរ​ឲ្យ​អាណិត​ទៅវិញទេ។ ប៉ុន្តែ​មាន​កូន​ខ្មែរ​មិន​តិច​ទេ ដែល​សង្វាតរៀនសូត្រ​ បាន​សញ្ញាប័ត្រខ្ពង់ខ្ពស់។ កាល​ពី​ ២០ឆ្នាំ​មុន ក្រុង​ឡងប៊ិច​ទាំង​មូល​ដែល​ខ្មែរ​រស់​កកកុញ មាន​ដុកទ័រខ្មែរ​ដែល​សល់ពី​សង្គម​ចាស់​តែ​ពីរនាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ​ មាន​ដុកទ័រ និង មេធាវី ។ល។.. ដែល​មាន​ដើម​កំណើត​ខ្មែរ​ជា​ច្រើន​នាន់។ អ្នក​ទាំង​នេះ ថ្វី​ត្បិត​តែ​ពួក​គេ​មិនសូវ​ចេះ​ភាសាខ្មែរ តែ​ពួក​គេ​តោងខិតខំ​ស្វែង​យល់​ពីកំណើត​ដើម​របស់​គេ ហើយ​ព្យាយាម​ផ្សាខ្លួន​គេ​ភ្ជាប់​ទៅ​នឹង​វប្បធម៌ អរិយធម៌ខ្មែរ ហើយ​ស្វះស្វែង​រក​ធនធាន​ពី​គ្រប់ច្រកល្ហក តាម​សមត្ថភាព​រៀងៗ​ខ្លួន ដើម្បី​យក​ទៅ​ជួយ​ស្តារ​ប្រទេសកំណើត​របស់​ខ្លួន។ ​Posoky ប្រហែល​ជា​ធ្លាប់​បាន​ជួប​តែកូន​ខ្មែរ​អាវ៉ាសែ ប៉ោឡែ​ឥត​ប្រយោជន៍​ហើយ បាន​ជា​រៀប​រាប់​ដូច្នោះ។
ម្យ៉ាង​ទៀត រឿង​របស់​ប្រើប្រាស់​នៅស្រុកខ្មែរ ល្អ​ជាង​អាមេរិក​ រាប់​រយ​ពាន់​ដងនោះ វាមិន​ពិត​ទេ។ បើនិយាយ​ត្រឡប់​មក​វិញ ខ្ញុំ​យល់​ស្រប។ ខ្ញុំ​ដឹង​ថា posoky ស្រឡាញ់ខ្មែរ​ហើយ ទើប​ខំអួត​សរសើ់រ​បែប​នេះ។ ការ​អួត​សរសើរ​ជា​ការ​ល្អ តែ​មិន​ត្រូវ​ភូតកុហក​អួត​ហួស​មាឌ​បំភ្លៃ​ការ​ពិត ដូច​សម្តេចតា​ធ្លាប់​និយាយបន្តុះបង្អាប់អាមេរិក កុហក​ដល់​ប្រជារាស្ត្រខ្លួន​ឯង​ទុក​ដូច​ជាគេ​ស៊ីបាយដាក់ត្រឡោកនោះទេ។ បើ​យើង​ចង់​សរសើរ​ស្រុក​ខ្លួន​ឯង គួរ​លើក​យក​អ្វី​ដែល​ពិត​មក​និយាយ។ ខ្មែរ​យើង​មាន​លក្ខណៈ​ល្អ​ៗ​សម្រាប់​ឲ្យ​គេ​សរសើរ​ច្រើន​ណាស់។ បើ​យើង​បំភ្លៃការពិត​កុហក​គេ​ដើម្បី​សរសើរ​ខ្លួន​ឯង នោះ​បា​នន័យ​ថា យើង​មើល​ងាយ​បញ្ញា​គេហើយ។

15. nachihan - ថ្ងៃពុធ ទី 6 ខែតុលា 2010

តើក្រុមហ៊ុនរបស់លោកបំរើសេវាកម្មអ្វីដែរ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 227 other followers

%d bloggers like this: