jump to navigation

Updated: ដោនឡូត​ឈុត​អក្សរ​យូនីកូដ “អង្គុលីលេខ​ខ្មែរ” ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

Posted by ទឹម បឿន in ពុម្ពអក្សរ.
trackback

UPDATED (៨ ​ឧសភា ២០១០, ១៨,០០): សូម​ដោនឡូត​ឈុត​អក្សរ​នេះ​ម្ដង​ទៀត ដែល​ខ្ញុំ​ទើប​នឹង​កែ​​ជើង ប យារ​ស្រៈ អា និង​កែ​ស្រៈ អា ឱ្យ​វែង​ជាង​មុន​រាល់​តួ​អក្សរ​ដែល​យារ​ស្រៈ អា ។ សូម​មេត្តា​អភ័យទោស​ចំពោះ​កំហុស​នេះ ។

ឈុត​អក្សរ អង្គុលីលេខ​ខ្មែរ (Khmer Angkulileka) ជា​ម៉ូដ​អក្សរ​យក​លំនាំ​តាម​អក្សរ​អង្គុលីលេខ​ ។ ម៉ូដ​អក្សរ​នេះ​រៀបចំ​ដោយ​​លោក កេង វ៉ាន់សាក់ ប៉ុន្តែ​​ខ្ញុំ​យក​មក​ធ្វើ​ជា​យូនីកូដ​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ​នេះ​មាន​ការកែ​តម្រូវ​ខ្លះ​ឱ្យ​ស្រប​ទៅ​នឹង​លក្ខណៈ​នៃ​អក្សរ​ខ្មែរ ដូច​ជា កា មិន​ប្រើ​សក់​បី​គន្លាក់​ឬ ក ដាច់​ចេញ​ពី​ស្រៈ អា, បន្ថយ​គម្លាត​ពី​ចន្លោះ​អក្សរ​មួយ​ទៅ​អក្សរ​មួយ​ឱ្យ​មាន​សោភណភាព និង​​កែ​ទ្រង់ទ្រាយ​តួ​អក្សរ​ខ្លះ​ដែរ ។

ឈុត​អក្សរ​នេះ ខ្ញុំ​យក​អក្សរ​របស់​បង ដាញ់ ហុង ជា​គំរូ ដូច្នេះ​​អាច​ប្រើ​បាន​ជាមួយ Windows, Mac OS X, និង​កម្មវិធី​ដែល​មិន​អាច​ប្រើ​ជាមួយ​ខ្មែរ​យូនីកូដ​ពេញលេញ ដូច​ជា Adobe Photoshop, Adobe Illustrator, Adobe Indesign, Adobe Flash Profesional ។ល។

អត្ថបទ​ទាក់ទង៖

About these ads

មតិ»

1. ហនុមាន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អោយខ្ញុំសុំមុនគេចុះ បឿនអើយ កុំថាអីថាវ៉ាន់ ណា អរគុណច្រើន ! អាលូវទៅដេកបានហើយ ប្រយ័ត្នប្រពន្ធ គក់ ខានបានកូនប្រើ​ណា :D

2. ហនុមាន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

សុំបន្ថែមបន្តិច​បឿន ដើរល្អ ចំពោះ MacOS X សូមអរគុណសាជាថ្មី ដល់ការប្រឹងប្រែង ចែករំលែក ដល់ ពួកខ្ញុំទាំងអស់ ! អរគុណ

3. M|O|N|G|K|O|L - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អរគុណ​បឿន! :)

4. ញ៉ុម​អា​មុខឌឺ :D - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

បង​ហ៎ា អត់​ដើរ​ផង!!! @_@ ប្រាប់​របៀប​តិច​មើល​ :D

5. posoky - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អរគុណ

6. រចនា - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អរគុណ​ប៉ា​បឿន! :D

7. ក្មេងស្រែ - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

រួចរាល់! ហេស ហេស…មិនទាន់បានតេស្ត៍រ៉េ ចាំប្រាប់ថារត់រឺមិនរត់ ពេលបានសាកល្បង! អរគុណ។

8. kooms - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អគុណ​ហើយ​បឿន!

9. Lee Wayng - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

Well done.. thanks for sharing.
proud of u as khmer.

10. ច័ន្ទរឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អរគុណបឿន! ប្រសិនបើអាចឆ្លៀតពេលបានសូមជួយបង្កើតពុម្ពអក្សរ Khmer Kep និង Khmer Mool1 ដែលអាចប្រើជាមួយនឹង ​Adobe and Mac ផង។

11. Khmer Unicode Font & Keyboard Layout for Mac OS X « Nimol - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

[...] Khmer Angkulileka by Tim Boeun download at 4khmer [...]

12. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

មុខ​ឌឺ៖ ​កូពី​អក្សរ​នេះ​ទៅ C:\Windows\Fonts

បង​ច័ន្ទរឿន៖ ធ្វើ​ Khmer Kep ឱ្យ​ស្គាល់ ខ្ញុំ​មិន​ដឹង​ថា​លោក តុប ឫទ្ធី គាត់​អនុញ្ញាត​ឬ​អត់ ។ បើ​បង​អាច​ទាក់ទង​សុំ​គាត់​បាន ដោយ​រក្សា​ឈ្មោះ​គាត់​ដដែល ខ្ញុំ​នឹង​ធ្វើ ។

13. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

និយាយ​អ៊‍ីចឹង បាត់​មុខ​លោក មង្គល ទើប​តែ​ឃើញ​មក​អើត ។ មិន​ដឹង​ទៅ​នៅ​កៀន​ណា​ឥឡូវ?

14. ជីវិតអមតៈ - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អរគុណច្រើនណាស់លោកបឿនអើយ!
ពិតជាប្រើស្រួលជាមួយ photoshop sp2។
តើមាន font អក្សរខ្មែរឆ្លាក់ណាអាចប្រើជាមួយ photoshop sp2​ ដែរទេបាទ?

15. សុភ័ក្ត្រ - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

ខ្ញុំ​គិត​ថា​ពេល​ភ្ជាប់​ ស្រៈ​អា​នេះ​បញ្ចូល មើល​ទៅ​ដូច​ជា​អត់​ស្អាត​ទៅ​វិញ​ទេ​លោក​បឿន ឬ​មួយ​មក​ពី​លោក​បឿន​គូស​ពេល​ភ្ជាប់​នេះ​មិន​ស្អាត ឬ​មិន​ដឹង​ទេ វា​​ចេញ​មក​កៀក និង​ព្យញ្ជនៈ​ខ្លាំង​​ពេក ខុស​ពី​អក្សរ​ដែល​មិន​ភ្ជាប់ លោក​បឿន​សាក​មើល​មើល៍

16. Fidele - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

បាន​ប្រើ​ហើយ! អរគុណ​ច្រើន! :mrgreen:

17. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

សុភ័ក្ត្រ៖ គឺ​មក​ពី​ខ្ញុំ​គូស តែ​ខ្ញុំ​មាន​បំណង​ធ្វើ​ឱ្យ​វា​ប្លែក​គ្នា​អ៊‍ីចឹង ដូច​អក្សរ ច អក្សរ ថ គួរតែ​ធ្វើ​ឱ្យ​ដូច​គ្នា តែ​ឱ្យ​វា​ខុស​គ្នា​​ដូច​ទៅ​នឹង​​ម៉ូត​អក្សរ​អង្គលីលេខ​ដែរ ។

18. ថុនា - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

មើលបឿន ធ្វើម៉េចអាច Post រូបភាពបានទៅ?

19. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

ថុនា​ចង់​ដាក់​រូប​នៅ​ត្រង់ណា?

20. kooms - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

ខ្ញុំ​ឃើញ​ដូច​សុភ័ក្រ្ដដែរស្រះ ា នឹង​ជ្ជាប់​ជាមួយ​ព្យញ្ជនៈខ្លះមើល​ទៅឃ្លាត​គ្នាខ្លាំងណាស់ ហើយមួយ​ចំនួន​ទៀត​មើល​ទៅ​ឃើញថាស្អាត។

21. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

ខ្ញុំ​មើល​មិន​បាន​អស់​ទេ ឃើញ​មាន​បញ្ហា​ប្រាប់​ខ្ញុំ​ផង ខ្ញុំ​នឹង​កែ​វា​ឡើងវិញ

22. kooms - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

ខ្ញុំ​ក៏មិន​ទាន់​ប្រើច្រើន​ដែរ​គ្រាន​សាក​ល្បង​តែប៉ុណ្ណោះ​ ហើយ​ឃើញ​ចំនុច​នេះ​ក៏​ប្រាប់ទៅ ចាំសាក​វាយ​ពីរបី​អត្ថបទ​សិន​បើឃើញ​មាន​ចំនុច​កន្លែងណា​ខ្វះខាត់នឹងប្រាប់បឿន​បន្ដទៀត។ អគុណ​ចំពោះ​ពុម្ភអក្សរមួយ​នេះ​ខ្ញុំ​ពេញ​ចិត្ដ​ខ្លាំង​ណាស់

23. ធារិទ្ធ - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អគុណ​ម្ចាស់​ប្លក

24. វុឌ្ឍី វុឌ្ឍ - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

Big THANK!

25. Kdarm Sork - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

Thanks for the sharing!

26. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

សូម​ដោនឡូត និង​អាប់ឌេត​ឈុត​អក្សរ​នេះ​ម្ដង​ទៀត ដែល​ខ្ញុំ​បាន​កែ​កំហុស​មួយ និង​កែទម្រង់​ស្រៈ ព្យញ្ជនៈ​យារ​ស្រៈ អា ឱ្យ​វែង​ជាង​មុន ។

27. kooms - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

អគុណបឿន​ដែល​បាន​កែតម្រូវ​យ៉ាង​ឆាប់​រហ័ស​បែប​នេះ ខ្ញុំគិត​ថាមិន​មាន​ទោស​ពៃអីទេ​ វា​ជារឿង​ធម្មតា​ទេ​ការ​អ្វី​ក៏តែង​តែ​មាន​កំហុស​ឆ្កងខ្លះហើយ។ យើង​ម្នាក់ឯង​ប្រាកដជាមិន​ស្វែង​រក​កំហុសគ្រប់ជ្រុង​ជ្រោយ​នោះទេ មា​ន​តែ​អ្នក​ប្រើនឹងហើយ​ជួយ​ស្វែង​រក​កំហុស។

28. ទឹម បឿន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

បាទ អរគុណ

29. ហនុមាន - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

សុភី បឿន កែរលឿន មកពីប្រពន្ធ ដេញអោយគេញក្រៅមុង ព្រោះគេហៅបីដងហើយ នៅតែខំធ្វើហ្វន់ហ្នឹងទៀត អាចឹងបានបឿនមានពេលហ្នឹងណា :D ខ្ញុំនិយាយកេងរ៉េ ខុសឆ្គង កុំប្រកាន់ខ្ញុំអី

30. vylavorn - ថ្ងៃ អង្គារ ទី 8 ខែមិថុនា 2010

សុំ​សួរ​មួយ​មើល​… តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ដាក់​ប្លុក​យើង​ឲ្យជា​ប្រពន្ធ​ខ្មែរ​ (ដើម្បី​ឲ្យ​មាន​វត្តមាន​ប្លុក​យើង​ក្នុង​ http://km.wordpress.com ពេល​យើង​អាប់​ឌែត​ប្លុក​ម្តង​ៗ​ណា​)

31. ទឹម បឿន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

vylavorn: ត្រូវ​ដាក់​ប្លក​ជា​ភាសា​ខ្មែរ Admin > Settings > Language: km – ភាសា​ខ្មែរ

32. Phal - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

សូមអរគុណដែលបានដាក់អោយទាញយកហ្វុនអក្សរខ្មែរអង្គុលីមា សំរាប់ប្រើជា សារធារណ។សូមអោយមានភាពជោគជ័យជារៀងរហូត។

33. ទឹម បឿន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

អរគុណ​​ចំពោះ​​ការជូនពរ

34. ហនុមាន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

សុំទោស បឿន ស្រះ ( ុ) អុក ដូចជាក្រាស់ជាងគេបន្តិច ។ ខ្ញុំថាក្រាស់( Thick, Heavy) បឿន​អាចទៅមើលនៅផ្ទះ ខ្ញុំៗបានធ្វើ ដាក់ អោយគេដោនឡូតពី កន្លែង ដែលបឿន បានដាក់ ។ សង្ឃឹមថា បឿន មិនប្រកាន់ !

35. ទឹម បឿន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

តើ​គួរ​ធ្វើ​ឱ្យ​វា​ស្ដើង​ធម្មតា ឬ​គួរ​រក្សា​ឱ្យ​ដូច​អក្សរ​ដើម​ទេ? តែ​បើ​តាម​គំនិត​ខ្ញុំ ឱ្យ​ក្រាស់​​ដូច​អក្សរ​ដើម​គេ​ចុះ ដូច​អក្សរ​អង្គុលីលេខ​អង់គ្លេស មាន​ច្រើន​សណ្ឋាន​ណាស់ មាន​ក្រាស់ មាន​ស្ដើង មាន​ច្បាស់ មិន​ច្បាស់ ។

36. kooms - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

កាល​ពីយប់​មិញ​ខ្ញុំ​បាន​សាក់​ប្រើ​ពុម្ពអក្សរ​របស់​បឿន វាយ​បាន​មួយ​ទំព័រ​ឃើញ​ចំនុចខ្វះខាត់ដូច​ខាងក្រោម បើ​​អាច​កែ​បាន​នោះ​ពិត​ជាល្អ​ហើយ៖
- ខ្ញុំ​ឃើញ​គំលាត​អក្សរ​មួយ​ចំនួន​មិន​ស្មើគ្នា បណ្ដាល​អោយបន្ទាត់​តូ​អក្សរ​យើង​មើល​ទៅកន្លែង​ខ្លះ​ឃ្លាត​គ្នា​ខ្លាំង​ហើយ​កន្លែង​ខ្លះ​ចង្អៀត ឧទាហរណ៍ៈ ​ ជើង​ ប ឃើញ​ថាឃ្លាត​គ្នាខ្លាំង ខុសពីជើង យ និង ឡ
- ចំពោះការប្រើអក្សរ​អង់គ្លេស​ជាមួយ​នេះ​វិញ គឺ​មានអក្សរមួយចំនួន​ឃ្លាត​គ្នាខ្លាំងណាស់ ដូចដក​ឃ្លាអញ្ចឹង​ពីអក្សរមួយ​ទៅ​អក្សមួយ បឿន​អាច​សាក​លមើល។

37. ទឹម បឿន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

អរគុណ​បង​សុភី អក្សរ​នេះ បើ​ជា​អក្សរ​អង្គុលីលេខ​ប្រាកដ ជើង​មាន​គម្លាត​ជាង​នេះ ហើយ​គម្លាត​មិន​ស្មើ​គ្នា​សោះ ខ្លះ​ឆ្ងាយ​ខ្លះ​ជិត ខ្លះ​ប្រកៀក​គ្នា​យក​តែ​មែនទែន ។ ខ្ញុំ​ធ្វើ​ឱ្យ​ឃ្លាត​ដូច្នេះ ដើម្បី​កុំ​ឱ្យ​ឃ្លាត​ឆ្ងាយ​អំពី​អក្សរ​ដើម​ពេក ។

38. ម៉ន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

សូមអរគុណបឿន ដែលបានចំណាយពេលធ្វើអោយពួកយើងប្រើ ។

39. ក្មេងស្រែ - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

អរគុណចំពោះកំណែរ!

40. denith - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

អរគុណច្រើន

41. ទឹម បឿន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

ខ្ញុំ​គិត​ថា ប្រហែល​ជា​ត្រូវ​កែ​បន្ថែម​ទៀត តែ​ចាំ​មើល​សិន​ចុះ បើ​កាលណា​ខ្ញុំ​អាប់ដេត សូម​ដោនឡូត​យក​ទៅ​ជំនួស​ទៀត​ចុះ ។

42. vylavorn - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

បើ​មាន​អ្នក​ចិត្ត​ល្អ​ដូច​បង​បឿន​តែ​១០ ២០នាក់​មិន​ដឹង​ជា​ឡា​អរ យ៉ាង​ណា​ហេ ហ៊ី​ហ៊ី ​…:D

43. ហនុមាន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

បឿន : មិនបាច់កែរក៏បានដែរ​ព្រោះ ដូចបឿន បាន និយាយអាចឹង អក្សរអង្គុលីលេខ វា មាន សភាព (effect) អាចឹងនោះឯង ។​អរគុណ

វីឡាវន​ : ចុះអ្នកភូមិវើតប្រេស សុទ្ធតែ អ្នកចិត្ត ល្អ មានដែលឃើញអ្នកណាម្នាក់ សសេរ ជេរគេ ជេឯង រ៉េ ? :D

44. denith - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

អ្នកភូមិវើតប្រេស​ ឧស្សាហ៍ចែកចាយរូបស្រីស្អាតណាស់ណា ។

45. ហនុមាន - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

បើដាក់ស្រីរូបអាក្រក់ ដេនិត ប្រាកដជាមិនចូលរ៉េ មែនរ៉េ ? :D ចែកគ្នាមើលទៅមិនទីអស់លុយកាក់ឯណា !

46. សុទ្ធា - ថ្ងៃពុធ ទី 9 ខែមិថុនា 2010

អរគុណ

47. vylavorn - ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមិថុនា 2010

អត់​ទេ​ ខ្ញុំ​មិន​សំដៅ​លើ​ការ​សរសេរ​ជេរ​អី​ទេ​ តែ​សំដៅ​លើ​ការ​ចែក​ចាយ​ហ្រ្វ៊ី​ៗ​នឹង​ណា​ ^^ អ្នក​បង្កើត​ប្រាកដ​ជា​ហត់​មិន​ស្ទើរ​ទេ​ អត់​បាន​ដេក​ពួន​ផង​ក៏​មិន​ដឹង​ តែ​គេ​ធ្វើ​នេះ​ដើម្បី​អ្នក​ណា​? មិន​ដើម្បី​យើង​ទាំង​អស់​គ្នា​ទេ​ហ៎? :D ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​ស្ងោច​សរសើរ​ទឹក​ចិត្ត​របស់​បង​បឿន​នឹង​ណា​ ^^

48. ទឹម បឿន - ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមិថុនា 2010

អរគុណ vylavorn ដែល​សរសើរ តែ​​បើ​នឹក​ស្រមៃ​ទៅ​លោក​ ដាញ់ ហុង មិន​ដឹង​ជា​​គាត់​ហត់​យ៉ាងណា​នោះ​ទេ ។

49. ហនុមាន - ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមិថុនា 2010

គាត់ អត់ហត់ដូចយើងរ៉េ បឿនអើយ ! ព្រោះ គាត់អ្នកចេះ យើង អង្គុយ សំកុក ម៉ាយប់ទើសភ្លឺ ប្រពន្ធ ហៅអោយចូល គេង បី ដង នៅតែ មិនទៅទៀត ! :D លោក ដាញ់ ហុង គាត់គ្រាន់តែអង្គុយ លើ កៅអី ដាក់ជើងលើតុ ចេញឯង ហ្នឹង មកពីគាត់ដឹង របៀប !

ត្រូវហើយ វីឡាវន អើយ មនុស្សមានទេពកោសល ខុសៗគ្នា អ្នកនេះចេះនេះ ចែកនេះ អ្នកនោះ ចេះនោះ ចែកនោះ បើខ្ញុំវិញ ចែកតាំង ខោ ទាំងអាវទៀត នោះ ខ្ញុំ មិនថា ? ខ្ញុំ កម្លែងលេង រ៉េ កុះអាក់អន់ចិត្តអី :D

50. mechanicalengineerhounsovannara - ថ្ងៃ សុក្រ ទី 11 ខែមិថុនា 2010

សួស្តីអ្នកទាំអស់គ្នា!​សុខសប្បាយជាទេ
តើអ្នកមានការចាប់អារម្មណ៏ចំពោះយូនីកូដខ្មែរដែររឺទេ?
បើមាន​ សួមជួយអភិរក្សតំលៃនេះនិងចូលរួមប្រើអោយបានទូលលំទូលាយផង។ភ្នំពេញ

51. ពុម្ពអក្សរ​យូនីកូដ ខ្មែរ​អង្គុលីលេខ… « សម្រាប់​ខ្មែរ - ថ្ងៃ សៅរ៍ ទី 12 ខែមិថុនា 2010

[...] [...]

52. វីរិយា - ថ្ងៃ ចន្ទ ទី 14 ខែមិថុនា 2010

អរគុណ​ច្រើន​បឿន!

53. សុខហេង - ថ្ងៃ ចន្ទ ទី 21 ខែមិថុនា 2010

អរគុណ​បងបឿន !

54. តាបស - ថ្ងៃ ចន្ទ ទី 16 ខែសីហា 2010

អូរ​…!​ អរគុណច្រើនណាស់ញ៉ោមអើយ។ ខ្ញុំសុំ ទាញយកទុកប្រើដែលហើយ។

ហ្អេ..!​ កូនខ្មែរយើងឆ្លាតៗណាស់តើណ៎។

55. តាបស - ថ្ងៃ ចន្ទ ទី 16 ខែសីហា 2010

សួស្តី លោក អ្នកស្ថាបនឹក….!

ខ្ញុំធ្លាប់ប្រើ Font Limon របស់អប្សរា ឃើញថាស្អាត​ល្អសម្បើមណាស់ញ៉ោម។​​ តែជាអកុសល ទាស់តែជា Limon ។​​ ប្រសិនបើលោកអ្នកស្ថាបនិកអាចធ្វើទៅជា Khmer Unicode មិនដឹងល្អយ៉ាងណាទេ..?

56. ទឹម បឿន - ថ្ងៃ ចន្ទ ទី 16 ខែសីហា 2010

ឥឡូវ​រវល់​ច្រើន អត់​មាន​ពេល​ទេ

57. ហនុមាន - ថ្ងៃ ចន្ទ ទី 16 ខែសីហា 2010

តាបស
ទៅកន្លែងនេះ http://selapa.net/khmerfonts/ សាកមើល៍ ខ្ញុំដូចឃើញមានជា khmer Unicode រួចហើយ ហើយឈ្មោះ ថា VORLEAK នៅលើគេ ក្នុង ចំណាត់ Addition

58. បុត្រាខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែសីហា 2010

អរគុណ ប្អូន បឿន ចំពោះពុម្ពអក្សរដ៏ស្អាតនេះ។

59. គម្រោង​វចនានុក្រម​ដាលីណា​បារាំង​ខ្មែរ​ដោយ​ប្រើ Java | តូបសៀវភៅ - ថ្ងៃ អាទិត្យ ទី 14 ខែវិច្ឆិកា 2010

[...] អ្នក​ប្រើប្រាស់​អ្នកកំណត់​ពុម្ព​អក្សរ ទំហំ​អក្សរ​និង​ពណ៌​អក្សរ​បាន៖ ក្នុង​រូប​ខាង​លើ​ខ្ញុំ​ប្រើ​ពុម្ព​អក្សរ Ang Daunsok របស់​លោក​កែវ​ ឈុន និង ពុម្ព​អក្សរ​ Khmer Angkulileka របស់​លោក ទឹម​ បឿន [...]

60. ឡាក់ - ថ្ងៃ អង្គារ ទី 19 ខែ​មេសា 2011

សួស្តីបងបឿន! ខ្ញុំបាទឈ្មោះ ឡាក់ ខ្ញុំជាសមាជិកថ្មីនៅទីនេះ!

ខ្ញុំបានសាកល្បងប្រើប្រាស់ពុម្ពអក្សរ Khmer Angkulileka​ របស់បងនៅក្នុងកម្មវិធី Adobe Illustrator​​ ។ វាពិតជាងាយស្រួលប្រើមែន!

សូមទោស បងបឿន! តើបងមានពុម្ពអក្សរផ្សេងៗទៀត​ ដែលប្រើជាលក្ខណៈ Unicode ក្រៅពី ​ Khmer Angkulileka​ ហើយអាចប្រើប្រាស់បាននៅក្នុងកម្មវិធី Adobe Illustrator​​ ដែររឺទេ?

61. ពុម្ពអក្សរ​អង្គុលីលេខ​ខ្មែរ ចេញ​គ្រា​ទី​២ « សម្រាប់​ខ្មែរ - ថ្ងៃ សុក្រ ទី 29 ខែ​មេសា 2011

[...] [...]

62. channa - ថ្ងៃ អាទិត្យ ទី 1 ខែ​ឧសភា 2011

សូមអរគុណ… និងគាំទ្រការងារទ្រទ្រង់អក្យរ
ជាតិ⁣ គ្រប់រូបរាងសំរាប់វិទ្យាសាស្រ្តcomputer

63. យេតមុនី - ថ្ងៃពុធ ទី 7 ខែវិច្ឆិកា 2012

សង្ឃឹមថាខ្មែរយើងហ្នឹងជឿនលឿនហើយមានពុម្ភអក្សរជាច្រើនបែបក្នុងពេលឆាប់ៗនេះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 227 other followers