jump to navigation

ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌ ខែ វិច្ឆិកា 2, 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, ស្រុក​ខ្មែរ, អប់រំ.
trackback

មិន​ចម្លែក​សម្រាប់​អ្នក​ដែល​ធ្លាប់​ចូល​ពេទ្យ​រដ្ឋ នៅ​ពេល​ឃើញ​អាកប្បកិរិយា​ពេទ្យ​ធ្វើ​មក​លើ​អ្នក​ជំងឺ និង​អ្នក​ថែ​អ្នក​ជំងឺ​ដោយ​ប្រើ​ពាក្យ​គំរោះគំរើយ ស្ដី​ថា​ដូច​សត្វ​ធាតុ ។ ពេទ្យ​ដែល​ខ្ញុំ​គិត​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​នេះ ប្រហែល​ជា​ពេទ្យ​គន្ធបុប្ផា ដែល​ជា​ពេទ្យ​ពិនិត្យ និង​ព្យាបាល​រោគ​កុមារ ។ ខ្ញុំ​ទើបតែ​ចូល​ពេទ្យ​នោះ​​ជា​លើក​ទីមួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្អូន​ជីដូនមួយ​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បីបួន​អ្នក ប្រុស​ម្នាក់​ស្រី​ពីរ ឬ​បី​នាក់​, ខ្ញុំ​មិន​ចាំ, ខ្ញុំ​មិន​ទាន់​បាន​និយាយ​អី ឬ​អង្គុយ​ផង ឮ​ពេទ្យ​នោះ​ស្ដី​ឱ្យ​មីង​ចំណាស់​ម្នាក់​កំពុង​បី​កូន​នឹង​ដៃ ដែល​ទំនង​ចាស់​ជាង​ពេទ្យ​នោះ ។ ពេទ្យ​និយាយ​កំបុតកំបុយ “ ឮ​​ថា​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ!! ម៉េច​និយាយ​មិន​ស្ដាប់​គ្នា​ទេ​អ្ហី?” មីង​នោះ​ខំ​អង្វរ​រលីងរលោង​ទឹកភ្នែក​ ព្រោះ​គាត់​បារម្ភ​ពី​កូន​គាត់ ពេទ្យ​នោះ​នៅ​តែ​ដេញ​គាត់​ឱ្យ​ចេញ មីង​ក៏​បី​កូន​ចេញ​របៀប​មិន​អស់​ចិត្ត ។ រួច​ពេទ្យ​នោះ​បែរ​មក​សួរ​ខ្ញុំ “ ឈឺ​អី?… អង្គុយ​កៅអី​មក!!” និយាយ​របៀប​គំរាម​សួរ​ចម្លើយ​អ្នក​ទោស​យ៉ាងម៉េច​មិន​ដឹង​ទេ រួច​ឱ្យ​ខ្ញុំ​ដាក់​ប្អូន​អង្គុយ​លើ​កៅអី គេ​មើល​តើ​អង្គុយ​បាន​ឬ​អត់ រួច​​ថា “ កូន​ហ្នឹង​មិន​អី​ទេ យក​ទៅ​វិញ​ទៅ” ខ្ញុំ​ក៏​ថា “ វា​ក្ដៅ​ឡើង​ចង់​សន្លប់ ហូរ​ឈាម​តាម​ច្រមុះ​ទៀត​ផង” ។ ពេទ្យ​ថា “ ហូរ​ឈាម​តាម​ច្រមុះ​មិន​អី​ទេ យក​ទៅ​វិញ ម៉ោង​២​ចាំ​ចូល​មក​ម្ដង​ទៀត!” ខ្ញុំ​ក៏​អង្វរ​ថា​ឱ្យ​ជួយ​ពិនិត្យ​ក្មេង​បន្តិច​ទៅ ពេទ្យ​គេ​ត្អូញ “ ធុញ​ណាស់​វ៉ី! មើល៍​យក​ថ្នាំ​ប៉ារា​ឱ្យ​លេប​មួយ​ចំហៀង​ទៅ ហើយ​ឱ្យ​ទៅ​ក្រៅ​ទៅ!” ពេទ្យ​ប្រុស​នោះ ក៏​យក​ថ្នាំ​​បោះ​​នៅ​លើ​តុ​មុខ​​ខ្ញុំ និយាយ​ថា “ ណេះ! យក​ទៅ​លេប​ទៅ! លេប​មួយ​គ្រាប់​ហ្នឹង​ហ្មង​ទៅ!” រួច​ពេទ្យ​ៗ​គេ​នាំ​គ្នា​សើច​គ្នា​គេ ហើយ​​ដើរ​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង ។ ខ្ញុំ​ចាប់ក្ដៅ​ទ្រូង​ភ្លាម រួច​ក៏​បី​ប្អូន​ដើរ​ចេញ​មក​ក្រៅ​វិញ និង​នាំ​ទៅ​ពេទ្យ​កុមារជាតិ ។ មិន​ស្មាន​ថា ពេទ្យ​កុមារជាតិ​ស្រួល​ជាង​ពេទ្យ​គន្ធបុប្ផា​សោះ ខ្ញុំ​ចំណាយ​លុយ ២០០០៛ ទិញ​សៀវភៅ​ចូល​ពិនិត្យ​រោគ និង​ចំណាយ ៦០០០៛ លើ​ថ្លៃ​បើក​ថ្នាំ និង​​មិន​ចាំបាច់​រង់ចាំ​យូរ​​ទៀត​ផង តែ​សេវា​ក៏​មិន​ល្អ​ខ្លាំង​ណាស់ណា​ទេ តែ​ចាត់ទុក​ថា​ប្រសើរ​ជាង​គន្ធបុប្ផា​ឆ្ងាយ​ណាស់ ។

តើ​អាកប្បកិរិយា​បែប​ពេទ្យ​នៅ​គន្ធបុប្ផា​បណ្ដាល​មក​អំពី​អ្វី? មក​ពី​ចរិត​របស់​ពេទ្យ​​ទាំង​នោះ ឬ​មក​ពី​ការនៅ​ជាមួយ​អ្នក​ជំងឺ​រាល់ថ្ងៃ ធ្វើ​ឱ្យ​គាត់​មួម៉ៅ លែង​ចេះ​និយាយ​ពាក្យ​ល្អ ចេះតែ​ពាក្យ​ជេរ ស្ដី​បន្ទោស ។ តែ​ទោះ​ជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​បន្ទោស​ដែរ ព្រោះ​អាកប្បកិរិយា​ហ្នឹង​វា​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​មុខ​ពេទ្យ​ហ្នឹង​មែនទែន ។ ឧបមា​ថា ចៃដន្យ​ពេទ្យ​ហ្នឹង​ជា​បងប្អូន​ខ្ញុំ មក​លេង​ផ្ទះ​ខ្ញុំ​អី ខ្ញុំ​មិន​ខ្លាច​នឹង​តោង​ចាន​​បាយ​ចេញ និង​ដេញ​មិន​ឱ្យ​ស៊ី​បាយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​ឆ្អែត​ពេញ​ទ្រូង​ណាស់ ថ្ងៃ​នោះ ។

វិចារ»

1. ច័ន្ទរឿន - ខែ វិច្ឆិកា 2, 2009

វាជាការពិតណាស់បឿន ពេទ្យភាគច្រើននៅស្រុកខ្មែរយើងគឺមានចរិកដូច្នេះឯង។ មនុស្សមានចំណេះ មានជំនាញ​ តែគួរអោយស្តាយព្រោះពួកគេខ្វះសីលធម៌ និង​គុណធម៌។​ គ្រូពេទ្យភាគច្រើនដែលខ្ញុំបានជួបគឺពុំមានសីលធម៌វិជ្ជាជីវៈជាពេទ្យ​ឡើយ។ មិនដឹងថាពេទ្យទាំងនោះខ្វះការអប់រំផ្នែកសីលធម៌ឬយ៉ាងណានោះទេ។ កុំថាឡើយពេទ្យ សូម្បីតែសាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​សុខា​ភិបាល​ក៏មាន​សំដី និង​ ចរិក​មិន​អន់ប៉ុន្មានដែរ។​ ខ្ញុំកំពុងតែឆ្ងល់ថាគ្រូបង្រៀន​​/ អ្នកអប់រំ ហើយពេទ្យ​ទាំងនោះដើរតួជា​អ្នក​សង្គ្រោះជីវិត​មនុស្សយ៉ាង​ម៉េចទៅ​បើ​ពុត​របស់គាត់យ៉ាប់យ៉ាងនេះ។

2. Duongchan - ខែ វិច្ឆិកា 2, 2009

ក្ដៅឆេវហ្មង!

3. វិចិត្រ - ខែ វិច្ឆិកា 2, 2009

មនុស្ស​ស្រុក​ខ្មែរ​ភាគច្រើន​គឺ​ឈ្លើយ​អញ្ចឹង មិន​ថា​តែ​ពេទ្យ​ទេ តាំង​ពី​អ្នក​ធំ​រហូត​ដល់​កញ្ជះ​គេ​។

4. steven - ខែ វិច្ឆិកា 2, 2009

oh ….i cant comment coz i cant read khmer….can sum 1 please let me know wat the post says? so i can write a comment….i need to go cambo skool quick n fast…coz im losing out on the good stuff!

5. វិចិត្រ - ខែ វិច្ឆិកា 2, 2009

និយាយ​អញ្ចឹង​ ក្ដៅ​ចិត្ត​អញ្ចឹង មាន​ចង់​សាក​សរសេរមែល​ទៅ​ប្ដឹង​លោក​មេ​ធំ​(តា​ជន​ជាតិ​ស្វ៊ីស​ដែល​ខំ​ប្រឹង​រក​លុយ​មក​ចិញ្ចឹម​ពេទ្យ​គន្ធបុប្ផា​នេះ)របស់​ពេទ្យ​នេះ​ទេ?

6. សាយ័ន្ត - ខែ វិច្ឆិកា 3, 2009

ខ្ញុំសង្ឃឹមថា ពេទ្យស្រុកខ្មែរនឹងកែប្រែសុជីវធម៍ឡើងវិញ! ខ្ញុំទើបបានឃើញមានការផ្សាយ ពីពេទ្យដែលចង់បានលុយតិចតួច ធ្វើអោយអ្នកជំងឺពិការមួយជីវិត! ឈឺមើលមិនកើតមិនប្រាប់ទេ នៅអង្គាមយកលុយអស់ចិត្ត! កាលមុនម៉ាក់ខ្ញុមដួលម៉ូតូ ប៉ះសរសៃក្បាល ទៅជាវៀចមាត់ពេលនិយាយ ពេទ្យខ្មែរនៅតែអោយទៅចាក់ថ្នាំ ចាក់ម្ជុលវិទ្យាសាស្ត្រ មួយថ្ងៃៗ ចំនាយមិនតិចទេ! ទីបំផុតក៏សំរេចចិត្តឈប់មើលនៅខ្មែរ(អស់ជាង១ខែឬ២ខែនៅខ្មែរ ខ្ញុំចាំ) ក៏ទៅស្រុកសៀមវិញ! ខ្ញុំសរសើរសេវា គេល្អ! តែតំលៃថ្លៃ ទីបំផុតម៉ាក់ខ្ញុំក៏បានជះសះស្បើយ! បើមានវេទិការនិយាយពីសុជីវធម៍ពេទ្យខ្ញុំក៏ចង់ ចូលរូមដែរ!
បើតាមការរៀបអ្នកជំងឺខាងលើ និងជំងឺម៉ាក់ខ្ញុំគឺដូចគ្នាច្រើន! តែម៉ាក់ខ្ញុំមិនទ្រាំនៅស្រុកខ្មែរ យូរ តែមីងម្នាក់នោះត្រូវពេទ្យនោះបោកបាន ក៏ចេះតែទ្រាំទៅ! លុះដឹងហួសពេល ពេលទៅយួន ពេទ្យយួនថាងាប់សសៃបាត់! គួរអោយអាណិតគាត់ណាស់!

7. ផល - ខែ វិច្ឆិកា 3, 2009

ពេលដែលខ្ញុំបានលឺបឿននិយាយអញ្ចឹង ខ្ញុំចាំបានកាលពីក្មួយខ្ញុំឈឹ ហើយបាននាំ យកទៅពេទ្យគន្ធបុប្ផា ពុទ្ធោអើយ!​ពេទ្យនោះចំជាមហាពេទ្យមែន មហាឈ្លើយរក លេខដាក់គ្មាន និយាយស្ដីដូចរបបវាលពិឃាត គ្មានគោរពជីវិតមនុស្សទេ។កាល នោះក្មួយខ្ញុំបាក់ដៃ​ យកអោយពេទ្យគន្ធបុប្ផាមើល ពេទ្យនោះនិយាយពាក្យអសុរោះ អសីលធម៏ ទុជីវធម៏ជាទីបំផុត ប្រហែលជាពេទ្យនៅគន្ធបុប្ផាសុទ្ធតែពេទ្យចេញរបបវាលពិឃាតហើយមើលទៅ ។ពេលឈឺនៅស្រុកខ្មែរ បើអត់លុយដេកចាំតែងាប់ទៅ ហើយបើមានលុយ វិញក៏ទុកចិត្តពេទ្យដែរ ព្រោះពេទ្យខ្លះស្ដាប់មើលទៅ ពូកែបោកប្រាស់គេណាស់!

8. សុភា - ខែ វិច្ឆិកា 3, 2009

វាមិនមែនមកពីពេទ្រស្ត្រេសដោយសារឃើញអ្នកជំងឺរាល់ថ្ងៃនោះទេ តែមកពីគេនាំគ្នាធ្វើចឹងហ្មង។ ប្រហែលជាកាលគាត់រៀន គាត់រៀនថា ធ្វើមុខក្រញូវ សំឡុតគេម្តងៗ កើតអាយុហើយមើលទៅ។

9. ទឹម បឿន - ខែ វិច្ឆិកា 3, 2009

អ្នក​ទាំងអស់​គ្នា​បន្ថែម​របោយ បន្ថែម​គ្រឿង​បន្តិច​ទៀត ខ្ញុំ​រឹតតែ​ណែន​ទ្រូង​ថែម​ទៀត ខឹង​ពេទ្យ​នោះ​មិន​ទាន់​បាត់​ទេ ។ និយាយ​ថា​ពេទ្យ​នៅ​គន្ធបុប្ផា និយាយ​ស្ដី​ដូច​កាល​របប​ប្រល័យ​ពូជសាសន៍ ពិត​ជា​ត្រូវ​ល្អ​ណាស់ ខ្ញុំ​រក​នឹក​មិន​ឃើញ តាមពិត​គឺ​អ៊‌ីចឹង ។

10. រដ្ឋ - ខែ វិច្ឆិកា 3, 2009

បឿន​អើយ សូម្បី​បុគ្គលិក​ការិយាល័យ​នៅ​តាម​សាកល​វិទ្យាល័យ​ក៏​មិន​ណយ​ដែរ ពិសេស​សាលា​ខ្ញុំ​តែ​ម្ដង ។ ឆ្ងល់​ណាស់ ប្រហែល​ជា​គេ​បាន​ធ្វើ​ការ​ក្រសួង​មិន​ដឹង ​បាន​ធ្វើ​មារយាទ​ដូច​មនុស្ស​ព្រៃ​អ៊ីចឹង ។ មិន​ដឹង​ពួក​គាត់​រៀន​ចប់​ដល់​ថ្នាក់​ណា​ថ្នាក់​ណី​ខ្លះ​ទេ ចរិត​មិន​បាន​ស្មើ​ក្មេង​រើស​សំរាម​ផង ដែល​វា​ចេះ​គួរ​សម​សុំ​ទាន​សុំ​ធូប​អី​វា​សំពះ​ត្រឹម​ត្រូវ ។

បើ​ហ៊ាន​ក្អក​ជាមួយ​ពួក​គាត់ មាន​តែ​នាំ​រឿង​ នាំ​ទុក្ខ​ដល់​ខ្លួន​ទេ ។ លទ្ធផល​ទទួល​បាន​គ្មាន​អី​ក្រៅ​ពី​ពាក្យ​បញ្ចោរ​ពី​ក្រោយ​ខ្នង​ទេ ម្នាល​អំបាល​ម៉ាន​នោះ ។ មនុស្ស​ជំពូក​នេះ គឺ​រស់​បាន​សុខ​នឹង​ពាក្យ​គេ​ជេរ​ហ្នឹង​ឯង ។

11. thanaroath - ខែ វិច្ឆិកា 3, 2009

ខ្ញុំគិតថាថ្ងៃក្រោយគឺប្តឹងគាត់តែម្តងទៅ មើលអត្តលេខ និងឈ្មោះពេទ្យហ្នឹង ហើយប្តឹងទៅការិយាល័យរដ្ឋបាល រឺការិយាល័យទទួលពាក្យបណ្តឹង ឬអ្នកកាសែត ។ធ្លាប់មានការព្រមានពេទ្យមួយចំនួននៅពេទ្យជប៉ុន ក្រោយមកពេទ្យ​ងដូចជា​ន់បើ។
ព្រោះពេទ្យអស់មានប្រាក់ខែច្រើនជាងពេទ្យរដ្ឋមួយចំនួន
អញ្ចឹងគាត់គួរតែរៀនឲ្យ​មាន​សុជីវធ៌ម កុំឲ្យគេដៀលថារស់នៅក្នុងសង្គមអ្នកចេះដឹងនឹងគេដែរ តែមានចារឹកព្រៃ។

12. កុលាប - ខែ វិច្ឆិកា 4, 2009

បានឭបឿន អូន រៀបរាប់បែបហ្នឹង បងក៍មិនស្រួលចិត្តដែរ ! បងគិតថា គួរតែនាំគ្នាលួច
ថតរាល់សកម្មភាព មិនល្អ គ្មានសុជីវធម៌ របស់ពួកពេទ្យអស់ទាំងនោះ យកទៅប្តឹង
ឬ ផ្សព្វផ្សាយ តាមរបៀបណាដែលអាច អោយអាមាស់មុខ ឬជ្រួលជ្រាបដល់ថ្នាក់លើ
ម្តងទៅ !.
រយះកន្លង បងក៍សង្កេតឃើញបែបហ្នឹងដែរ អ្នកធំ អ្នកមាន អ្នកមុខ អ្នកការ.. មួយចំនួន
តែងតែប្រើសំដីទ្រគោះបោះបោក ដាក់អ្នកតូចទាបជាងខ្លូន តួយ៉ាងជាអ្នកបំរើ ឬ អ្នក
បើកឡានអោយ ដោយមិនគិតថា ពួកគេក៍ជាមនុស្សដូចគ្នាសោះ !. ពួកគេមិនគិតទេ
ថា៖ ធ្វើបែបហ្នឹងគ្មាននរណាគេសរសើរឡើយ ហើយជួញតែគេស្អប់ទៀត !.

ខ្មែរយើងគួរតែមានផ្សព្វផ្សាយ ពីសុជីវធម៌ក្នុងការ និយាយស្តីគ្នារវាងមនុស្ស និង
មនុស្សដូចគ្នា អោយបានច្រើន តាមទូរទស្សន៍ ឬ តាមសាលា ..។ល។

បើនៅប្រទេសក្រៅជឿនលឿន គេគោរពសិទ្ធិគ្នាណាស់ !. ការនិយាយស្តីរកគ្នារវាង
មនុស្សនិងមនុស្ស តែងតែទន់ភ្លន់ជានិច្ច ! មិនថា ជាអ្នកធំ ឬ តូចអ្វីទាំងអស់ !
គេមិនដែលនិយាយឡូឡាដាក់គ្នា ឭៗ ដូចនៅខ្មែរយើងចឹងទេ !.
គេជួយគ្នាណាស់ ប្រសិនបើបានជួបមនុស្សកំពុងមានគ្រោះថ្នាក់ចឹងទៀតនោះ !

13. kooms - ខែ វិច្ឆិកា 4, 2009

មក​ពី​គាត់​គិត​ថា​មាន​តែ​គាត់​ដែល​លើស​គេ អញ្ចឹង​ហើយ​ នេះ​ជាអំនួត​របស់​គាត់ ធ្វើ​អោយ​គាត​ភ្លេច​ក្រម​សីល​ធម៌​របស់​ជា​គ្រូពេទ្យ​អស់។​ ខ្ញុំ​ក៏​ធ្លាប់​ជួន កូន​មីង​ខ្ញុំ​ទៅ​ដែរ​ទី​នោះ​ ពេទ្យ​ថា​មិន​អី​ អោយ​ទៅ​ពេទ្យ​កៀន​ឃ្លាំង​ តែ​ពេទ្យ​កៀន​ឃ្លាំង​អោយ​ទៅ​ពេទ្យ​ខេត្ត​វិញ តាម​ពិត​ពេទ្យ​ខេត្ត​ បាន​អោយ​មីង​ខ្ញុំ​នាំ​កូន​គាត់​មក​ពេទ្យ​គន្ធ​បុប្ផា​នេះ លទ្ធ​ផល​ចុង​ក្រោយ​កូន​គាត់ស្លាប់​ទាំង​ក្មេង​ខ្ចី។

14. កេសី - ខែ វិច្ឆិកា 4, 2009

ខ្ញុំធ្លាប់គិតដូចវិចិត្រអញ្ចឹង ។ ពេលខ្លះ ខ្ញុំអង្គុយហើយគិតថា តើតម្លៃមនុស្ស តម្លៃ​សីលធម៌ គុណធម៌ មនុស្សធម៌របស់ខ្មែរបាត់ទៅណាអស់ទៅ បានជាមិនដែល​ឃើញជនជាតិខ្មែរប្រើសម្ដីផ្អែមល្ហែម ឬ ចេះគោរពមនុស្សដូចគ្នាសោះ ឬ មួយវា​ជាចរិតរបស់ខ្មែរ ។

ខ្ញុំមិនមែនលើកជើងថៃទេ តែតាំងពីខ្ញុំមកធ្វើការនៅស្រុកនេះ ខ្ញុំតែងតែ​សង្កេត​ឃើញ​ថា ប្រជាជន​គេ សូម្បីតែមនុស្ស​ចាស់ជាងយើង ជួនកាល​គាត់​នៅលើក​ដៃ​ជំរាប​សួរយើង​មុន ហើយភាសា​គេនិយាយ​​តែងតែមាន “ សូម​អញ្ជើញ, ចាស៎​, បាទទាន, អរគុណ” ជានិច្ច ។ ពេលខ្ញុំទៅ​ពេទ្យនៅស្រុក​នេះ​ម្ដងៗ ខ្ញុំឃើញ​ទាំង​គិលានុបដ្ឋា​យិកា និង បុគ្គលិក​ផ្នែកផ្សេងៗ គេពិត​ជាយកចិត្ត​ទុកដាក់​អ្នក​ជំងឺ​​មិន​អោយ​ទាស់ចិត្តអី​បន្ដិច ។ រឹតតែ​គិត រឹតតែប្រៀបធៀប រឹតតែឈឺក្បាល ។

15. peehs07 - ខែ វិច្ឆិកា 4, 2009

ក្រមុំកូនចៅខ្មែរអង្គរមកដល់ហើយ ! តែខ្វះខាងបុរស…

http://kapsystem.wordpress.com

16. engsamnang - ខែ វិច្ឆិកា 4, 2009

បើ កាល់ម៉េត្រ មិនបាច់និយាយ។

17. Srey Roth - ខែ វិច្ឆិកា 4, 2009

ស្រុកខ្មែរយើងអីឡូវគឺអីចឹង!​ មិនមែនតែក្នុងមន្ទីពេទ្យទេ សូម្បីតាមទីផ្សារលក់ទំនិញក៍អីចឹងដែរ។ ថ្ងៃមួយនោះ​ខ្ញុំទៅផ្សារទិញអីវ៉ាន់១ចំនួន​ហើយតាមធម្មតាត្រូវពិនិត្យមើលសិនថា​របស់ល្អ​​រឺអត់?​ គ្រាន់តែខ្ញុំទៅដល់មិនទាន់បានមើលរបស់ត្រូវទិញផង ស្រាប់តែយាយប៉ិអ្នកលក់ នោះសួរខ្ញុំទាំងកំរោលថា តើមានលុយទិញទេ?​ បើអត់មានទេកុំមកឈរមុខតូបនេះ ដាច់ម៉ូយគាត់អស់ហើយ! ក្តៅឆេវតែម្តងខ្ញុំ!!!!!!! ក៍ដើរចេញទៅ ព្រោះរកវាចារថ្លែងមិនរួចសោះ។​ ហាស​ ហា​ ហា គិតៗទៅស្រុកខ្មែរយើងម្យ៉ាងដែរ មានគ្រប់រសជាតិតែម្តង។

18. តាស៊ីក្លូ - ខែ វិច្ឆិកា 4, 2009

ស្អីគេ? រកសរសេរសំបុត្រទៅអាតាធំក្បាលទំពែកជនជាតិស្វីសនោះផង? ចង់ប្តឹងពី
រឿងអី? វាមិនទៅផេះទេលោកអ៊ើយ ! ពួកអាពេទ្យអស់នោះ ហើយនឹងអាមេធំរបស់
វាជនជាតិស្វីសនោះចរិតឈ្លើយ ហើយមើលងាយខ្មែរ ៩។ មិនបាច់ចាំឆ្ងល់ទេ រឿង
នេះ ! បើមេវារបៀបយ៉ាងម៉េច កូនចៅរបស់វាក៏ចរិតរបៀបហ្នឹងដែរ។

ខ្មែរក្រីក្រភាគច្រើនដែលមានកូនឈឺហើយគ្មានលុយគ្មានកាក់នោះ សុខចិត្តបីកូន
ទាំងទឹកភ្នែក ទៅឈរស្តាប់ពួកអាងាប់ត្រូវគ្រាប់ មីប្រកាច់ពេទ្យឈ្លើយអស់ទាំង
នោះស្តីឲ្យ ប្រើសំដីពាលាបាតផ្សារអាវ៉ាសែ មកលើអ្នកជំងឺ និងមកលើជនជាតិខ្មែរ
គ្នាឯង។ រឿងអស់ទាំងនេះដើរសួរម៉ាស្រុកខ្មែរទៅ នរណាគេមិនល្បីនោះពីរឿងពួក
អាឆ្កែពេទ្យ មីឆ្កែពេទ្យអត់សីលធម៌ទាំងនោះ?

បើនិយាយពីអាមេរបស់ពួកវាជនជាតិស្វីសនោះវិញ មហាសែនអាមេឈ្លើយ ហើយ
មើលងាយជនជាតិខ្មែរទៀត។ សំដីរបស់វាដូចគេជះទាំងកន្ថោរអញ្ចឹងមកលើជនជាតិ
ខ្មែរក្រីក្រ។ មានមិត្តភ័ក្តិតាស៊ីក្លូម្នាក់គេបានរៀបរាប់ពីទុក្ខវេទនារបស់គេពេលដែលគេ
បីកូនទៅជួបអាទំពែកជនជាតិស្វីសនោះ អង្វរសុំឲ្យវាជួយព្យាបាលកូនរបស់គាត់ដែល
ទើបនឹងកើតហើយមានជំងឺមហារីក ប៉ុន្តែគ្រាន់តែដើរទៅជិត គ្នាមិនទាន់បានសួរអីផង
ស្រាប់តែវាស្រែកគំហកខ្លាំងៗ ជំទាល ដេញចេញឲ្យឆ្ងាយពីវាភ្លាម។ អាកប្បកិរិយា
បែបនេះវាមិនសមនឹងពេទ្យដែលមានតួនាទីជួយព្យាបាលជីវិតមនុស្សទេ។ តាស៊ីក្លូ
កំពុងតែរកផ្សាយពត៌មានស្តីពីចរិតពាលាបាតផ្សាររបស់ហ្វូងអាពេទ្យនិងមីពេទ្យនៅ
ពេទ្យគន្ធបុផ្ជាផង ស្រាប់តែចៅបឿនផ្សាយមុនទៅទៀត ……. ដើរសួរគេទៅបើមិន
ជឿតាស៊ីក្លូនិយាយទេនោះថាតើពួកអាពេទ្យនិងមីពេទ្យនៅគន្ធបុផ្ផាមានអត្តចរិតបែប
យ៉ាងម៉េចខ្លះ?

19. ក្តាមសក - ខែ វិច្ឆិកា 5, 2009

កុំហៅក្រុមហ្នឹងថាពេទ្យអី! ក្រុមនៅកាល់ម៉ែត្រ គុន្ធបុប្ផា ។ល។ហ្នឹង គេច្រើនហៅថា ពួកអាព្រៃផ្សៃ ពួកមីព្រៃផ្សៃ! ខ្ញុំស្អប់ពួកអស់ហ្នឹងណាស់! តែលឺគេថាម្តងៗចង់តែទៅ
ជេរអោយអស់ដៃ។

20. សួស្តីអ្នកទាំងអស់គ្នា - ខែ វិច្ឆិកា 5, 2009

នឹកឡើងចង់តែនិយាយ, ស្រុកយើងហេតុអ្វីក៏លំបាកម្លេះ? នៅពេលឈឺម្តងៗ មិនដឹងជាទៅរកពេទ្យនៅឯណាទេ កុំថាឡើយពេទ្យរដ្ឋសូម្បីតែពេទ្យឯកជនក៏លំបាកណាស់ដែល មុននឹងបានពិនិត្យត្រូវតំរង់ជួររងចាំមើលតែអ្នកសុំទានហើយត្រូវគេកាប់ដូចសាច់ជ្រូកបីជាន់។ ខ្ញុំស្គាល់ក្រយ៉ៅពេទ្យធុនអន់អស់ហ្នឹងឆ្អែតឆ្អន់ហើយ កុំថាឡើយពេទ្យសូម្បីតែអ្នកធ្វើអនាម័យក្នុងពេទ្យហ្នុងក៏យើងត្រូវហៅថាអ្នកគ្រូដែរ បើយើងមិនចេះក្បួនបព្ជោរទេត្រូវពួកមីអស់ហ្នុង អាអស់ហ្នុងស្តីអោយបោលមុខមិនខានឡើយ។ ទ្រាំៗទៅប្រយ័ត្នគេមិនមើលកូនយើង!

21. sotharoth - ខែ វិច្ឆិកា 5, 2009

ពួកពេទ្យអស់ហ្នឹង បើសិនជាយកលុយទៅជះលើក្បាលតែម្តងទើបសំដីពិរោះបន្តិច ធ្វើម៉េចបើស្រុកខ្មែរក្រ!!! ចឹងហើយបានជាពួកហ្នឹងមុខលុយបែបនេះ។ សូម្បីខ្ញុំ បង់ថ្លៃ insurance រាល់ខែផងនៅតែវាសំដីដូចជះអាច់ទាំងកន្ថោរដាក់។​ ដឹងអត់? ថ្ងៃមុនមិត្តភ័ក្តវាឈឹខ្លាំង ហើយគ្មានបងប្អូននៅជិត ខ្ញុំក៍យកវាទៅពេទ្យ។​ ពេលនោះ ប្រហែលម៉ោង​១២ថ្ងៃត្រង់។ ទៅដល់ភ្លាមឃើញអ្នកគ្រូពេទ្យម្នាក់ក៍ប្រញាប់សុំការ សង្រ្គោះភ្លែត។ ក្តៅឆេវ!!! អ្នកគ្រូពេទ្យនោះថា ធុញណាស់វ៉ី! កុំមកឈឺខុសពេល ខុសម៉ោងអីចឹង អញមិនទាន់បានស៊ីបាយផង!!! ចុះអាណាដែលដឹងមុនថាវាឈឺថ្ងៃណានោះ? នឹកឃើញចង់តែទៅទះពេទ្យនោះ២ ៣​កំផ្លៀងអីឡូវហ្នឹងទេ!!!

22. achharia - ខែ វិច្ឆិកា 6, 2009
23. សួស្តីអ្នកទាំងអស់គ្នា - ខែ វិច្ឆិកា 6, 2009

កំណត់ចំណាំ៖
ំ៏***បំរាម
១. ហាមយកកាម៉េរ៉ាចូរក្នុងមន្ទីរពេទ្យ
២. ហាមយកទូរស័ព្ទដៃ
៣. ហាមយកអាវុធជាតិផ្ទុះ

ប៉ុនែ្តទោះជាយ៉ាងណាក៏ដោយ ក៏់ខ្ញុំសូមសរសើរដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមន្ទីរពេទ្យពុំមានការប្រព្រឹត្តអំពើរពុក
រលួយ លើកលែងតែអស់លោកប៉ូលីសចរាចរនៅខាងក្រៅមន្ទីរពេទ្យ ដែលចាំរៀបចំសណ្តាប់ធ្នាប់អោយអ្នកជំងឺ ដែលអស់លោកនោះហ៊ានប្រព្រឹតអំពើរពុករលួយ ។

24. ធារ៉ា - ខែ វិច្ឆិកា 6, 2009

ពេទ្យខ្មែរយើងចឹង! គ្មានអ្នកណាស្មើរទេ ។

25. សុថារដ្ឋ - ខែ វិច្ឆិកា 6, 2009

ចឹងបានល្បី! បើមិនល្បីចឹង អត់មានអ្នកស្គាល់តែចឹងឯង។

26. Samady KS - ខែ វិច្ឆិកា 6, 2009

តាម​ការ​ដែល​ខ្ញុំ​​ធ្លាប់​សង្កេត​​មើល​នោះ​ឃើញ​ថា មន្ទី​ពេទ្យ គន្ធះបុផ្ផា ល្អ​តែ​ផ្នែក បច្ចេកទេស ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មាន​ឧបករណ៏​ទំនើប​ជាង​កន្លែង​នា​នា ប៉ុន្តែ​សេវា​កម្ម ដូច​ជា​ពិបាក​បន្តិច​ហើយ, ទាល់​តែ​ធ្វើ​មុខ​ក្រាស់​បន្តិច​ទើប​​អាច​ព្យាបាល​កន្លែង​ហ្នុង​បាន…បុគ្គលិក​ទី​ហ្នុង​គ្មាន​អ្នក​ណា​ហ៊ាន​យក​លុយ អ្នក​ជំងឺ​ឡើយ​សូម្បី​តែ 100 រៀល, ហើយ​ចំណែក​ប្រាក់​ខែរ វិញ​គ្រាន់​បើ​ជាង​​បុគ្គលិក​នៅ​​ពេទ្យ​កុមារ​ទៀត​ផង

27. vankhea - ខែ វិច្ឆិកា 6, 2009

ពួកអស់លោកនោះមិនឈ្លើយទាំងអស់ទេ។ មកពីថ្នាំចូលពេញខួរអស់ទៅទើប

ភ្លេចពាក្យគួរសមអញ្ចឹង។ ហាហាហា បានតែចំណេះមិនចេះសុជីវធម៌ដូចសំឡ

ស្លមិនគ្រប់គ្រឿងអញ្ចឹង។

28. បងតូច - ខែ វិច្ឆិកា 7, 2009

និយាយអញ្ចឹងពេទ្យដែលរៀនអំពីសុជីវធម៌ទេកាលនៅរៀន
មិនទាន់់ចេញធ្វើការ? ឫក៏បានរៀនដែរ..តែដល់់ក្រោយមកពេល
ចេញធ្វើការ មិនអនុវត្តអ្វីដែលខ្លួនបានរៀនអំពីសុជីវធម៌?..
ឫមួយគេយល់់ថាសុជីវធម៌គ្មានប្រយោជន៏អីទេ…បានជាទៅជាអញ្ចឹង!
លោកGandhi មហាទស្សនវិទូឥណ្ឌា..ដឹងច្បាស់់ណាស់់ថាមន្ទីពេទ្យ..
មានអ្វីដែលលោកស្អប់់ខ្ពើមបំផុត…ទើបលោកខឹងរហូតនិយាយថា៖
Les hôpitaux,ce sont des instruments du Diable!

29. happylkt - ខែ វិច្ឆិកា 7, 2009

hello , please try to visit my website and shared this hot news about Microsoft event to other

30. អគ្គលីបុត្រ - ខែ វិច្ឆិកា 7, 2009

ពេទ្យអស់ហ្នឹងគេចាត់ទុក ខ្លួនគេថា ជា​ទេវតាសង្រ្គោះ ជីវិត មនុស្ស​មិនយកលុយ!
ពួកនេះ​រោគចិត្ត​ច្រើនជាង ប្រាក់ខែ គ្រាន់តែអ្នក​បោសសំអាត ក៏ ២០០ដុល្លា ឡើងដែរ!
ម្ង៉ៃៗ ជួបតែអ្នកជំងឺ ចឹងទៅ​សសៃប្រសាទអស់ហើយ!
លើកក្រោយ​ចូលពេទ្យ​ហ្នឹង​កុំ​ស្លៀក​ពាក់​កក្លិកកក្លាក់ពេក ពួកនេះអត់បានទេ ឃើញ​យើង​ម៉ារៀលៗ មើលងាយ​រកពុទ្ធោ!
ខ្ញុំចូលបានបីដងហើយ! ដំបូង ដូច​បឿនចឹង! តែក្រោយ​មកដឹង ធ្វើឬកសេដ្ឋី​ម្តង​មើល គ្មានទេ គ្មានហ៊ានក្អកជាមួយ​យើងទេ មក​សួរ​យើង ធ្វើការនៅណា ខ្ញុំថានៅក្រសួង​មហាផ្ទៃ​ផ្នែក​ អ​ន្តោប្រវេសន៍ បើមានការអីខ្ញុំជួយបាន! តែប៉ុណ្ណឹង​ជួយ​ប្អូនក្មួយ​យើង ម៉ាទំហឹង​មនុស្សចាស់! :lol:
ទាល់តែចឹង!

31. peehs07 - ខែ វិច្ឆិកា 7, 2009

នៅប៉ុសខ្ញុំ មាននិយាយរឿង ស្នេហានយោបាយត្រីកោណ សូមអញ្ជើញទៅ មើល និងបញ្ចេញមតិយោបល់…

http://kapsystem.wordpress.com

32. YSB | The Cambodia - ខែ វិច្ឆិកា 7, 2009

ពេទ្យឆ្កួត!

33. បងតូច - ខែ វិច្ឆិកា 7, 2009

ថាពេទ្យស្រុកខ្មែរចុះយ៉ាប់់!! តែតាមពិតនៅស្រុកណាក៏យ៉ាប់់ដែរ
នៅប្រទេសកាណាដានេះ..យ៉ាប់់ៗៗមហាយ៉ាប!!!ខ្ញុំសឹងតែស្រែកជេរ
អ្នកធ្វើការទាំងអស់់ក្នុងមន្ទីពេទ្យ..ពួកវាគ្មានបានការអីទេ..ដើរចុះឡើងៗៗ
អោយអ្នកជំងឺរង់់ចាំសឹងដាច់់ខ្យល់់ទៅហើយ!ទៅមន្ទីពេទ្យម្ដងៗ ត្រូវវគិតខ្លួឯងថាចាំបាច់់អត់់? ពិបាកជាងកេគឺរយៈៈពេលរង់់ចាំយូរណាស់់
យ៉ាងតិចក៏១២ម៉ោងដែរ គឺថាត្រូវចំណាយពេលមួយថ្ងៃដើម្បីបានទៅជួបពេទ្យដែលឆ្កួត មិនមែនពេទ្យឆ្កួតទេ!,,,ពួកគេធ្វើឫកណាស់់ ខ្ញុំនិយាយភាគច្រើន..ពួកInfirmières,infirmiersក៏អញ្ចឹងដែរ..
បើនិយាយពីអ្នករង់់ចាំក្នុងបន្ទប់់រង់់ចាំ គឺពេញណែន..មើលទៅដូចជាយ៉ាប់់មែន..
ដុចជាមិនសមាមាត្រនឹងគ្នាសោះ..ជួនកាលមនុស្សពេញមួយបន្ទប់់ មានពេទ្យ
ព្យាលបាលតែម្នាក់់់គត់់ រឿងអស់់ហ្នឹងគ្មានអីរឿងក្រៅពីលុយទេ…ជាពេទ្យឈ្នួលឫឯកជនវិញ.ចាំមាន
គេទៅមើលជំងឺចុះ!!!ច្បាស់់ជាអេហើយ

34. សុថារដ្ឋ - ខែ វិច្ឆិកា 7, 2009

ចឹងហើយ! ព្រោះសម័យឥឡូវគេចាយលុយ។ បើស្រុកខ្មែរវិញ អ្នកខ្លះរកតែលុយ មួយរៀលដាក់ហោប៉ៅសឹងមិនបាន បើដុល្លារវិញហ្អេះ!!! អស់ទាស់​មិនបាច់​ និយាយទេទាំងខ្ទាស់ៗ។ ចុះលុយអស់ហ្នឹងងបានមកពីណា? មិនប្រាប់ក៏ដឹងដែរ!!!

35. បងតូច - ខែ វិច្ឆិកា 8, 2009

សូមប្រាប់់ការពិតមែនណាៈមានមនុស្សស្លាប់់អស់់ពីរបីនាក់់ហើយដែលខ្ញុំ
បានដឹងតាមការផ្សាយព័ត៌មានតាមកញ្ចក់់ទូរទស្សន៏..នៅប្រទេសកាណាដា
នេះជាការជាក់់ស្ដែងមួយដែលឃើញមានពិតពីភាពអាក្រក់់នៃប្រព័ន្ធថែទាំសុខភាព
របស់់ប្រទេសជឿនលឿន មហាឧស្សាហ៏កម្មក្នុងលោកបច្ចុប្បន្ន។
មិនមែនតែអ្នកឈឺល្មមៗទេ ដែលត្រូវរង់់ចាំយូររាប់់ម៉ោង..អ្នកឈឺធ្ងន់់
សឹងដាច់់ខ្យល់់ក៏គេមិនទៅស្ទាបស្ទង់់មើលអោយបានដឹងដែរ..ខ្ញុំបានឃើញផ្ទាល់់តាមកញ្ចក់់
ទូរទស្សន៏ ..គេថតបានតាមទូរស័ព្វដៃ..ប្រកែកមិនបាន!..អ្នករងគ្រោះស្លាប់់បាត់់បង់់ជីវិតហ្នឹង
ជាមនុស្សអាយុប្រហែលជាងហាសិបឆ្នាំ កំពុងអង្គុយៗក្នុងបន្ទប់់រង់់ចាំ..
ស្រាប់់តែដួលដាច់់ខ្យល់់ស្លាប់់ភ្លាម..គ្មាននរណាជួយទាន់់។ខ្ញុំមិនជឿថាខ្វះពេទ្យ..
ខ្វះលុយ..ប្រហែល។

36. សំណាង - ខែ វិច្ឆិកា 9, 2009

ប្រ​ហែល​ជា​ខ្ញុំ​មក​យឺត​បន្តិច​ហើយ​ដែរ​ប្រ​ធាន​បទ​នេះ​ជា​ប្រធាន​បទ​ដេល​ខ្ញុំ​ចង់​ទំលាយ​អារម្មណ៍​របស់​ខ្ញុំ​ចេញ​មក​ក្រៅ​អោយ​អ្នក​ទាំង​អស់​គ្នា​អោយ​ដឹង​ពី​អត្ត​ចរិក​របស់​គ្រូ​ពេទ្យ​មួយ​ចំនួន​(មិន​មែន​ទាំង​អស់​)​ដែល​កំពុង​តែ​បំពាន​សិលធម៌​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ​យ៉ាង​ងងើល, មិ​ន​ត្រឹម​តែ​រឿង​សីលធម៌​ក្នុង​ទទួល​អ្នក​ជំងឺ​នោះ​ទេ​ នៅ​មាន​យក​អាយុ​ជី​វិត​អ្ន​ក​ជំងឺ​មក​លេង​សើច​យ៉ាង​អាណោច​អាធម​ទៀត​ផង។ ខ្ញុំ​ជាអ្នក​រៀន​សូត្រ​ខាង​វេជ្ជ​សាស្ត្រ​ម្នាក់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំងណាស់ដោយ​ឃើញ​ផ្ទាល់​ភ្នែក​គ្រូពេទ្យ​មើល​ឃើញ​តែ​លុយ​កាក់​និង​ផល​ប្រ​យោជន៍​តែ​ប៉ុណ្ណោះ។​
តើ​អ្នក​គ្រប់​គ្រង​ក្រុម​អ្នក​បមរើ​សេវា​សុខភាព​មាន​បាន​គិត​ពី​អ្នក​ជំងឺ​ដែល​កំពិង​តែ​ជួប​ការ​លំបាក​ឬ​ក៏​អត់?ជា​ពិសេស​អ្នក​ជំងឺ​ជា​អ្នក​ក្រ​មិន​មាន​លុយ​គ្រូ​ពេទ្យ​មិន​យក​ភ្នែក​មើល​ទេ,​ទុក​អោយ​ពួក​គាត់​នៅ​រង់​ចាំ​រហូត​ដល់ថ្ងៃ​ត្រង់ ឬ​ដល់​ល្ងាច​ក៏​មាន….​ មើល​មុខ​ពួក​គាត់​គួរ​អោយ​អាណោច​អាធម​ខ្លាំង​ណាស់។
គួរ​អោយ​អាម៉ាស​ខ្លាំងណាស់​ដែល​មាន​ប្រ​ភេទ​គ្រូ​ពេទ្យ​​​បែប​នេះ………

37. timboeun - ខែ វិច្ឆិកា 10, 2009

សំណាង​កុំ​ធ្វើ​ដូច​ពេទ្យ​ទាំង​នោះ :P