I’m not alone any more ខែ តុលា 28, 2009
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, រូប និងគំនូរ.trackback
កាលមកភ្នំពេញដំបូង រស់នៅម្នាក់ឯង មានអារម្មណ៍ថាកណ្ដោចកណ្ដែងណាស់ ឥឡូវខ្ញុំជួលបន្ទប់ធំបន្តិច មានបង មានម៉ែមកនៅជាមួយ មានអារម្មណ៍ថាកក់ក្ដៅបន្តិច ហើយលែងសូវខ្វល់ច្រើន មកដល់ផ្ទះមានអារម្មណ៍ថាសប្បាយ ទៅធ្វើការក៏សប្បាយជាងមុន ។ បងប្អូនមកលេងម្ដងៗ កាន់តែសប្បាយចិត្តទៅទៀត ឥឡូវអ៊ីក៏មកនៅជាមួយ មានប្អូនជីដូនមួយគ្រាន់ប្រលែង ថែមទាំងមានបងប្អូនសុំមកនៅជាមួយពីរបីនាក់ទៀត អ៊ូអរសម្បើមណាស់ ។ ទាស់តែបន្ទប់ចង្អៀតបន្តិច ។
ប្អូនជីដូនមួយខ្ញុំ (ចាន្នី និងបញ្ញា)

តិចទៀតការប្រពន់មានកូនទៀត មិនបាច់ទេ!
ចូលចិត្តអ៊ូរអរចឹងមានអារម្មណ៍ថាកក់ក្តៅ មិនកណ្តោចកណ្តែង តែពេលខ្លះក៏ធុញដែរពេលមានមនុស្សច្រើន
ឥឡូវនៅម្នាក់ឯងចូលចិត្តអ៊ូអរ ដល់ការប្រពន្ធ ចង់នៅតែពីរនាក់ប្រពន្ធវិញហើយ
មើលទៅមានសេចក្តីសុខណាស់ហើយ តែប្រយ័ត្នតែមានបងប្អូនច្រើនពេកនៅផ្ទះ បែរជារត់ទៅដេកនៅកន្លែងធ្វើការ រឺក៏ផ្ទះមិត្តភ័ក្រ្ត ព្រោះចង់ធ្វើការងារផ្សេងៗក្រៅម៉ោងបានស្រួល។ ហាហាហា
បឿនមានត្រូវការរបស់ការពារខ្លួនទេ នៅប៉ុសខ្ញុំមាន គេតាំងបង្ហាញភ្លុកដំរី
ស្នែងរមាស ស្នែងកង្កែប និងក្នាយតាន់ជាច្រើន បើគិតតម្លៃភ្លុកដំរី ២០០ ដែលគេធ្វើស្អាតបាតហើយ គឺថ្លៃប្រហែល ២៩លានដុល្លា ។ នៅប៉ុន្មានខែ
មុននេះ នៅស្រុកវៀតណាម មានគេលួចនាំចូល ប្រហេល ៦តោន…
http://peehs07.wordpress.com
បឿន ជួយមើលដំរីជំទង់ ដែលជួយលាបភក់គ្នានោះ អោយច្បាស់មើ តើពួកគេ
ធ្វើអី ដូចជាគេជល់មាត់គ្នាទេដឹង…! បើជល់មាត់គ្នាមែន រឿងធំហើយ ម៉ែឪអត់ដឹងផង… ខុសធ្ងន់ណាស់!
I’m not alone any more ស្មានតែមានគំរោងការប្រពន្ធ ហេហេ និយាយលេងទេ
ខ្ញុំបានប្តូររូបដំរីផ្សេង មើលទៅវាទាក់ទងទៅនឹងរឿង ធ្វើយ៉ាងម៉េចបានភ្លុកដំរី
នោះ តើបឿននិងយើងទាំងអស់គ្នាយល់យ៉ាងម៉េចដែរ…?
អបអរសាទរផងបង បឿន តា ឡើនឡើនឡើនឡើនឡើនឡើនឡើន!
hey man, these kids are cute lolz…are they urs? ur children?
រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ
ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ
ទទួលជោគជ័យ។
សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី
ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ
បានសេចក្ដីសុខ។
រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ
កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ
ស្គាល់តែសប្បាយ។
steven: They’re my cousin
so cute your cousin!!! lolz…….
ហ៊ឺ!!! ខ្ញុំអផ្សុកណាស់ប៉ុន្មានថ្ងៃនេះ ព្រោះអត់មាននរណាដើរលេងជាមួយខ្ញុំសោះ។ ប្រហែលខ្វះអីម្យ៉ាងហើយខ្ញុំ!
អត់គ្នាដើរលេង ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនេះទំនេរចែស!
ហាស ហា ហា……… ទំនេរមែនអត់? ដូចមិនសូវជឿសោះ!!! នរណានិយាយ កុហកប្រយ័ត្នបាបណា មិនល្អទេ។
ដឹងទេ? ពេលបុណ្យអុំទូកខ្ញុំអង្គុយក្នុងការិយាល័យធ្វើការរហូត។ គិតៗទៅគួរអោយ អាណិតខ្លួនណាស់។ នេះមកពីខ្ញុំអត់មានអ្នកដើរលេងជាមួយ។ ដូចជាស្រណោះខ្លួនដល់ហើយខ្ញុំ!!!!!
ទំនេរមែនតើ! តែសុថារដ្ឋរវល់ មិនដឹងធ្វើម៉េចទេ
កាលរៀបការហើយជិត1ឆ្នាំខ្ញុំរស់នៅជាមួយឪពុកម្តាយខ្ញុំ ដល់ឥឡ្ូវខ្ញុំអាចទិញផ្ទះ
1ល្វែងទំហំ4×16មជាន់លើកក្រោមធំល្វឹងល្វើយរស់នៅតែ2នាក់ប្តីប្រពន្ធ និងអ្នកបំរើ1នាក់មាន
អារម្មណ៏អផ្សុកណាស់ នឹកខ្លាចស្វាមីចុះខេត្តទៅមិនដឹងអផ្សុកប៉ុណ្ណាទេ តែគាត់ថា
បន្តិចទៀតលែងអផ្សុកហើយព្រោះមានកូនគ្រាន់បន្លែង តែ1ខែទៀតបានកូនកើត
ម៉ោ យូរណាស់
អូហ៍ រីករាយផង! មានកូននៅផ្ទះប្រាកដជាសប្បាយហើយ តែធ្វើម្ដាយច្បាស់ជាហត់
ខ្ញុំឃើញគេមានគូ ខ្ញុំដូចជាច្រណែនដែរ!!! តែហេតុអីបងបឿន មកថាខ្ញុំរវល់ទៅកើត។ បើខ្ញុំរវល់មិនមែន អត់មាននរណានាំខ្ញុំដើរលេងចឹងទេ។ មិនពេលណាទេទើបខ្ញុំមានគូនឹងគេ ព្រោះដល់ខែរងារហើយ!!!
ទៅត្អូញប្រាប់ម៉ែឪទៅ ក្រែងគាត់យល់ lolz
ធ្លាប់ត្អូញដែរ តែគាត់ថាកុំជ្រើមពេក!!! ពិតជាកំសត់ខ្លួនណាស់ខ្ញុំ។ តែប្រហែលមិន អីទេ ព្រោះខ្ញុំដូចជានៅក្មេងដែរ ហើយសំរស់ក៍មិនទៅអន់អី………hehehe……. តាមពិតមុខមើលមិនបាន។ បើសំរស់មិនអន់មែនប្រហែលមិនកំព្រីកំព្រាដូចកូន កំប្រុកអីចឹងទេ។
ហាហា អាណិតណាស់លោកអើយ!
អរគុណហើយដែលអាណិត។ ទោះជាអាណិតរាប់រយលានដងទៀតក៍ខ្ញុំនៅតែ កំព្រីកំព្រាដូចកូនកំប្រុកដដែលហ្នឹង!!!!!!
អុញ !ប្អូនថារដ្ឋម៉េចក៏ត្អូញត្អែរពីរឿងគូរស្រករនៅទីនេះ ?
ចង់បានប្ដីបងអើយ ហាហាហា
ហាហាហា អញ្ចឹងបឿនឯងដាក់ឌឺម៉ង់ទៅ :-D