របៀបដាក់ខំមិនថ៍វីដេអូពីយូធ្យូបលើវើតព្រែស្ស ខែ តុលា 17, 2009
Posted by ទឹម បឿន in បច្ចេកទេស.trackback
តាមពិតទៅ ការដាក់ខំមិនថ៍វីដេអូនពីយូធ្យូប មិនចាំបាច់មានបច្ចេកទេស ឬកូដអីពិសេសទេ តែបើយើងមិនដែលដឹង ក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ ។ ដាក់វីដេអូយូធ្យូបនៅខំមិនថ៍ គ្រាន់តែកូពីលីង្ខទាំងអស់ពី ប្រអប់អាសយដ្ឋានវិបសាយរបស់វីដេអូយូធ្យូប ដាក់ក្នុងប្រអប់ខំមិនថ៍ ។
នេះជាលីង្ខវីដេអូ http://www.youtube.com/watch?v=MH7nQb8HpoE ខ្ញុំនឹងកូពីដាក់ក្នុងខំមិនថ៍ខាងក្រោម ។

ខ្ញុំកូពីលីង្ខដាក់ខាងក្រោម លោកអ្នកនឹងឃើញវីដេអូ
ខ្ញុំសុំដាក់មួយដែរសិន ព្រោះថាអត់ដែរសាកសោះ !
នៅខាងទំព័រ Support ក៏អត់មានសរសេរប្រាប់ដែរ ។
http://www.youtube.com/watch?v=X99_pvhpqhU
ពិតជាពិរោះណាស់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់ឡើយស្គៀត្រចៀកគ្មានយល់បន្តិច គិតហើយគិតទៀតរកប្រយោជន៍គ្មាន។ពិតជាសប្បាយនឹងស្ដាប់មែន។
សាក១ដែរសិន
តើអាចដាក់ឯកសារជាសំលេងបានទេបង
បងអើយតើបងចេះរបៀបដាក់ស្លាយលើប្លករបស់យើងបានដែរឬទេ?
ហើយវិធីដាក់រូបភាពនៅខាងស្ដាំដៃដូចបងអញ្ចឹងតើគដាក់វាតាមរបៀបណាដែរ?
បងអាចចែកនូវចំនេះដឹងទាំងនេះដល់ខ្ញុំផងបានដែរឬទេ??
ខ្ញុំអរគុណបងទុកជាមុន។
ពីខ្ញុំ វ៉ាន់ ឃា