វត្តនៅកណ្ដាលក្រុងភ្នំពេញដ៏ចម្លែក ខែ កក្កដា 11, 2009
Posted by ទឹម បឿន in ជំនឿ សាសនា, សារព័ត៌មាន.trackback
ជាលើកទីមួយដែលខ្ញុំបានទៅដល់វត្តប្រយូវង្ស ដែលខ្ញុំនឹកស្មានមិនដល់ថាវត្តនេះមានសភាពចម្លែកខុសពីវត្តដទៃទៀតដែលខ្ញុំធ្លាប់ឃើញ។ វត្តប្រយូវង្សស្ថិតនៅមិនឆ្ងាយប៉ុន្មានខាងត្បូងវិមានឯករាជ្យ តាមផ្លូវនរោត្តម ខ្ញុំធ្លាប់ជិះកាត់វត្តនេះញឹកញាប់ដែរ តែមិនដែលបានចូល ទើបម្ដងនោះក្មួយពួកម៉ាកខ្ញុំចេះតែឈឺ ម៉ែគេឲ្យទៅលួចស្បង់លោកពីវត្តហ្នឹងមកធ្វើខោអាវឲ្យវាពាក់ (តាមជំនឿចាស់ៗ គេមិនឲ្យសុំទេ គឺទៅលួច ទើបស័ក្ដិសិទ្ធិ)។ ពេលចូលទៅក្នុងខ្លោងទ្វារទៅទីធ្លាវត្ត ឃើញផ្ទះធ្វើបដិមាព្រះ ខ្ញុំគិតក្នុងចិត្ត “ វត្តនេះមានបដិមាករព្រះច្រើនម្ល៉េះ!” តែជិះទៅមុខទៀត ផ្លូវចេះតែតូចទៅៗ ជិះបានតែមួយម៉ូតូ ហើយកាច់ចុះឡើង និងមើលទៅឃើញសុទ្ធតែផ្ទះប្រជាជន ខ្ញុំក៏យល់ថា ផ្ទះសងខាងផ្លូវ និងផ្ទះដែលខ្ញុំឃើញដាក់តាំងបដិមាមុននោះ មិនមែនជាកុដិលោកទេ។ ចូលទៅមិនឆ្ងាយប៉ុន្មាន ក៏ដល់ព្រះវិហារ អារម្មណ៍គិតវង្វេងម្នាក់ឯង តែចេះតែដើរឡើងទៅលើងវិហារតាមពួកម៉ាក ហើយក៏សួរទាំងភ្នែកក្រឡេបក្រឡាប់សម្លឹងជុំវិញព្រោះឆ្ងល់ “ ហ្នឹងជាវិហារមែនទេ?” ។ ចូលដល់ក្នុងវិហារអារម្មណ៍ខ្ញុំចម្លែកខុសធម្មតា ដូចជាបានចូលដល់ភពផ្សេងមួយ។ ខ្ញុំនឹងពួកម៉ាកក្រាបបង្គំព្រះ និងអធិការវត្ត និងសំណេះសំណាលមួយសន្ទុះ។ ខ្ញុំក៏ចាប់ផ្ដើមសួរទាំងឆ្ងល់ដែលដក់ក្នុងចិត្តតាំងពីឈានចូលក្នុងវត្តនេះ។ វត្តនេះមានទីធ្លាតែមួយព្រះវិហារ ព្រះសង្ឃឃាំងជាបន្ទប់តូចៗនៅជុំវិញបល្ល័ង្កព្រះ សេកសម្រាន្តក្នុងព្រះវិហារខាងមុខបល្ល័ង្កព្រះ។ នៅជុំវិញជើងវិហារ សុទ្ធតែជាផ្ទះប្រជាជនឡើងស្រែះ និងមានមនុស្សដាក់គ្រែនៅជាប់នឹងជញ្ជាំងវិហារខាងក្នុងផង។ ប្រជាជនបានទៅរស់នៅក្នុងទីធ្លាវត្តនេះ សូម្បីចេតិយ្យក៏មានប្រជាជនចូលទៅរស់នៅដែរ។
ពេលភ្ជុំបិណ្ឌ គេមិនអាចដើរបោះបាយបិណ្ឌជុំវិញវិហារបានទេ ព្រោះវិហារត្រូវឃាំងដោយជញ្ជាំងម្ខាង។ ស្ដាប់ទៅគួរវាចម្លែក និងគួរឲ្យអាសូរយ៉ាងម៉េចមិនដឹងទេ តែមានអារម្មណ៍ថាជ្រះថ្លា ពេលចូលទៅដល់ក្នុងវត្ត។




ម្តុំវត្តនឹង មើលពីផ្លូវក្រៅក៏ដឹងថាមានមនុស្សច្រើនដែរ ហើយ មិចក៏ការរស់នៅទីនឹងពិបាកភ្នែកម្លេស មានចងខ្សែរអីរញ៉េរញ៉ៃជាប់វត្តទៀត ហ៊ឹម! យ៉ាប់ភ្នែក
មិនដែលបានទៅសោះនៅអំពេញជាងដប់ឆ្នាំ លឺតែឈ្មោះ អូរឺវត្តនឹងនៅក្រោយ ក្រុមទូរស័ព្ទសាម៉ាត កន្លែងលក់បង្អែមឆ្ងាញ់ ហើយស្រស់
អានិតវត្តហ្នឹងណាស់ រដ្ឋាភិបាលគួរធ្វើគោលនយោបាយយកប្រជាជនចេញពីវត្តហ្នឹងហើយ ដើម្បីស័ក្ដិសមជាកន្លែងសក្ការៈបន្តិច។
លោក Posoky ច្រឡុំហើយ មិនមែនវត្តនៅក្រោយក្រុមហ៊ុនសាម៉ាតទេ។ វត្តនៅក្រោយសាម៉ាតឈ្មោះសារាវ័ន។
វត្តសារាវ័ន វត្តថាន់ និងវត្តប្រយូវង្សនេះ មានសភាពមិនខុសគ្នាទេ គឺប្រជាជនទៅរស់នៅពេញវត្ត តែប្រយូវង្សមើលទៅហាក់ធ្ងន់ធ្ងរជាងគេ។
ប្រជាជនដែលរស់នៅជុំវិញវត្តនឹងជាប្រជាជនដែលក្រីក្រខ្លាំងណាស់ ហើយ មានសភាពរញេរញ័យយ៉ាងខ្លាំង ដូចជាដំបន់សំណង់អាណាធិប្បត្តេយ ដូច្នោះដែរ។
ចុះហេតុអីបានជាលោកសង្ឍចេះតែអោយប្រជាជននៅចឹង?
អរគុណ
ឆាយា
វត្តនេះខ្ញុំស្គាល់តាំងពីកើតមកម្ល៉េះ! ព្រោះផ្ទះរបស់ខ្ញុំនៅជិតនោះគឺនៅខាងជើងវត្ត។ កាលរៀននៅថ្នាក់បឋម ខ្ញុំដើរកាត់វត្តនេះទៅសាលារាល់ថ្ងៃព្រោះជាផ្លូវកាត់។ ប៉ុន្តែតាំងពីចូលអនុវិទ្យាល័យមកគឺមិនដែលបានចូលវត្តនេះទៀតសោះរហូតដល់ឥឡូវ។ ខ្ញុំគ្រាន់តែដឹងថាមានមនុស្សពាលច្រើនណាស់នៅក្នុងនោះនិងមានផ្ទះអណាធិបតេយ្យកាន់តែច្រើនឡើងៗ។ តែសំណង់អណាធិបតេយ្យទាំងនោះមិនមែនមានតែផ្ទះខ្ទមទេ មានទាំងវីឡានិងអាគារពាណិជ្ជកម្មទៀតផង!។ ក្នុងនោះជាសំបុកចោរនិងពេស្យារ។ ផ្ទះខ្ញុំនៅជិតនោះបិទទ្វារចាក់សោរជាប្រចាំ មិនដែលហ៊ានប្រហែសម្តងណាទេ។ ជួនកាលឃើញគេដេញបាញ់គ្នាទឿតផង។ កាលពីមុនមិនមានមនុស្សរស់នៅច្រើនអីចឹងទេ! ខ្ញុំនៅចាំបានថាមានតែផ្ទះធ្វើពុទ្ធបដិមារតែប៉ុណ្ណោះ។
សួស្តីអ្នកទាំងអស់គ្នា
ខ្ញុំកឹមិនយល់ដែរ ព្រោះប្រទេសយើងជាប្រទេសស្រឡាញ់ គោរពនិងកាន់ព្រះពុទ្ធសាសនា ។
ហេត្តអីបានជាពួកអស់លោក ជាអ្នកគ្រប់គ្រងដំបន់ទាំងនោះមិនអើពើសោះឥចឹង។
ហើយជាពិសេសនៅចំកណ្តាលទីក្រុងភ្នំពេញទៀតផង៕
តឹមតែដឹង អត់ដែលដឹងសោះ
ងាប់ហើយ វត្តនេះកំសត់ម្លេះ?
បញ្ហានេះពិបាកដោះស្រាយណាស់ ព្រោះបើរដ្ឋាភិបាលដេញប្រជាជនចេញពីវត្តទាំងនោះ រដ្ឋាភិបាលត្រូវតែរកកន្លែងស្នាក់នៅសម្រាប់អ្នកទាំងនោះនៅកន្លែងណាមួយនៅខាងក្រៅក្រុង ហើយគណបក្សប្រឆាំងនឹងឆ្លៀតយកចំណេញពីរឿងនេះ។
តើជាវត្តនៅខាងក្រោយសាលាបណ្តុះវិជ្ជានោះមែនទេ?
មែនហើយ! តែឥឡូវសាលានេះបានប្តូរឈ្មោះទៅជាបឋមសិក្សាសុធារស។
ខ្ញុំគិតទៅនៅម្ដុំវត្តហ្នឹងដែរសិន
គិតៗទៅ នៅក្នុងប្រទេសខ្មែរវត្តច្រើនរាប់មិនអស់ទេ។ ហេតុអ្វីមិនយកប្រាក់សាងសង់វត្ត ទៅសង់សាលារៀនឲ្យច្រើនវិញ?
វត្តជាទីកន្លែងប្រោសសត្វលោកទាំងឡាយ តែដល់យ៉ាងនេះពេកក៏មិនកើតដែរ!!!
ខន្តីញោម…. ទុកឲ្យរដ្ឋាភិបាលយើងគាត់ចាត់ចែង….
hi good your
វត្តនៅស្រុកខ្មែរច្រើនជាងផ្ទះប្រជាពលរដ្ឋ ងាកទៅណាក៏ឃើញវត្ត។ ភិក្ខុឈ្លោះ
ជាមួយសាមណេ តាអាចារ្យឈ្លោះជាមួយយាយជី តាំងបែកគំនិតទៅបង្កើតវត្តថ្មី
យូៗទៅប្រជាពលរដ្ឋរកដីនៅគ្មាន ត្រង់ណាក៏ដីអុកញ៉ា ត្រង់ណាក៏ដីអ្នកធំ សំណាងហើយដែលគេមិនទៅនៅក្នុងនោះ។
ពេលខ្ញុំចូលដល់ក្នុងវត្តហ្នឹង ខ្ញុំអាណិតវត្តមែនទែន។ តាមខ្ញុំសង្កេត និងពួកម៉ាកខ្ញុំប្រាប់ ព្រះសង្ឃដែលគង្គក្នុងវត្តនោះ ជ្រះថ្លា និងបរិសុទ្ធគួរឲ្យគោរព និងប្រតិបត្តិ ម្យ៉ាងទៀតព្រះសង្ឃមិននិមន្តបិណ្ឌបាតទៀតផង។
បញ្ហាគឺនៅប្លុកនោះ ភាគច្រើនជាចោរ ក្មេងហិតកាវ ឬញៀនថ្នាំជាដើម។
វត្តនេះពិតជាយកគំរូល្អតាមព្រះសាម្មាសាមពុទ្ធមែនហ្ន៎!
ធ្វើបុណ្យដាក់ទានជាជម្រកដល់ជនអត់លំនៅដ្ឋានជាអំពើល្អ…
this is where the heaven and hell met.
ខ្ញុំនៅភ្នំពេញ ៣ ទៅ ៤ ឆ្នាំដែរហើយ មិនដែលដឹងអំពីវត្តនឹងសោះ បើសិនជាមានឪកាសគិតទៅលេងវត្តនឹងម្តង ។
អគុណបងដែលបានប្រាប់
ផ្ទះខ្ញុំក៏នៅម្ដុំហ្នឹងដែរ! ហើយពេលមានបុណ្យទានម្ដងៗម៉ាក់ប៉ាខ្ញុំគាត់តែងតែបានយកចង្ហាន់ទៅប្រគេនសង្ឃនៅវត្តហ្នឹងដែរ! ខ្ញុំមានអារម្មណ៍ជាប់ចិត្តនិងទឹកកកឈូសដែលអ្នកផ្ទះក្បែរវិហារវត្តលក់ដល់ហើយ! វាស្ងាន់…
នេះឫអ្នកកាន់ពុទ្ធសាសនា!!!!!!!!!!ដោយសារគេស្រឡាញ់សាសនាខ្លាំងពេករហូតមិនចង់នៅឆ្ងាយ។ម្លោះហើយគេនាំគ្នាមកនៅក្នុងវត្តដើម្បីងាយស្រួលធ្វើបុណ្យ????????
ខ្ញុំក្នុងនាមជាខ្មែរហើយក៏ជាពុទ្ធសាសនិកជនម្នាក់ឃើញរឿងនេះគួរស្លុតចិន្តាណាស់
ព្រោះថាវត្តអារាមជាទីសក្តារបូជយដ្ធានជាទីកន្លែងដ៏ស័កសុទ្ធសម្រាប់អ្នកកាន់ពុទ្ធ
សូមព្រះពុទ្ធសាសនារុងរឿងម៉ឺនឆ្នាំហោង
តើយើងទាំងអស់គ្នាមិនមានសិទ្ធិជួយដោះស្រាយខ្លះទេ?ឬគ្រប់គ្នាទុកអោយនៅបែបនេះ?តាមme ដឹងរដ្ឋាភិបាលបានដោះស្រាយច្រើនណាស់អោយពួកគេតែពួកគេមិនដែលចាប់អារម្មណ៏អ្វីនោះទេ៕
me ថ្លាប់ហៅអ្នកសុំទានបុរសមួយក្រុមអោយទៅធ្វើការកន្លែងមួយជានិងក្រុមកម្មករសំណង់ផ្សេងទៀតនៅសាលារៀនហើយme បានទៅសុំមេជាងអោយគេទៀតតែអ្នកទាំងអស់ដឹងទេចំលើយចេញពីមេជាងទាំងយួនទាំងខ្មែរគេនិយាយថា កុំទៅពាក់ពន្ធជាមួយពួកវា វាធ្វើការតែមួយថ្ងៃបានលុយវាដើរផឹកហើយវៃគ្នាពេញនិងមិនកើតទេ ? me ក៏ប្រាប់វិញថាមិនទាំងអស់ទេ ? មេជាក៏ OK ទាំងខ្មែរទាំងយួន តែពេល me ទៅនិយាយជាមួយពួកអ្នកដើរសុំទានទាំងនោះគេបែនិយាយថា មិនធ្វើទេកាងារសំណង់ ហត់ណាស់ ក្តៅជាំមុខជាំមាត់អ្នកហើយ ណាមួយស៊ីម៉ង់ ស៊ីក្រចកណាស់ ធ្វើការសំណង់បាន៨០០០រៀលទៅ១៥០០០រៀលត្រូវមាត់ទៀតដើរសុំគេចង់ដេកៗចង់ស៊ីៗចង់ដើរៗមិនស្រ្ួល? ឮបែបនេះme សែនអាសូរ និងអាណិតៗពេកក្រៃអាសូរហរទ័យខំដើរត្រុកទៅសុំគេ !!!! អេ្ហ!ស្តាប់me សិនមិនមែនអាណិតពួកគេទេគឺme អាណិតខ្លួនឯង ទាំងមេជាងទាំងយួនទាំងខ្មែរសួរme ថាម៉េចហើយ? me ពិតជាមិនមានចំលើយប្រាប់គាត់វិញទេ xjmas’KeNas’lokG;y !!!! ចង់ដឹងពាក្យនេះសរសេរថាម៉េចវាយតាមនិងសាកមើលទៅណា !!!!!
ចេះតែមានហើយនារីខ្មែរ តែប្រហែលជាត្រូវម្យ៉ាងដែរ
since 1979 up to 1989,there was no any rights at all for the monk to protect and reconstruct the temples.so just be like that.there are still many temples that face such problemes.