jump to navigation

ទាត់​ខ្យល់ ខែ មិថុនា 22, 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ.
trackback

ស្រុក​ខ្មែរ​យើង​ឥឡូវ​វា​ក្ដៅ​ពេក ខ្ញុំ​សុខចិត្ត​​ដើរ​ទាត់​ខ្យល់​ឲ្យ​បាន​ល្ហើយ​សិន ;) ។ ការងារ​ថ្មី​ដែល​ទើប​នឹង​ចូល​ក្ដៅៗ និង​ទើប​ដាក់​អួត​នៅ​ប្លក់​ប្រហែល​ពីរបី​អាទិត្យ​មុន​នេះ ស្រាប់​តែ​ក្រុមហ៊ុន​តៃស្មិង មេ​រត់​ចោល​កូន​ចៅ លុយ​ក៏​អត់​បើក​ឲ្យ។ នៅ​សាលា គ្រូ​ម្នាក់​តែងតែ​ណែនាំ​ពី​រឿង​ការងារ​នេះ គាត់​ថា បើ​មាន​កន្លែង​ធ្វើការ​ហើយ ត្រូវ​តោង​ឲ្យ​ជាប់​សិន​ទៅ កុំ​ទាន់​ហក់​លោតខ្លាំង​ពេក ព្រោះ​សេដ្ឋកិច្ច​ឥឡូវ​មិន​សូវ​ល្អ មាន​ក្រុមហ៊ុន​បិទ​ជាច្រើន​មក​ហើយ តែ​ខ្ញុំ​ចង់​ហក់លោត ព្រោះតែ​ចង់​បាន​ជំនាញ និង​បទពិសោធន៍​ថ្មី ឥឡូវ​មាន​អី បាន​ទាត់ខ្យល់​លេង​ទៅ។

ឥឡូវ​ធ្វើ​យ៉ាងម៉េច​ឆាប់​បាន​ការងារ​ធ្វើ​វិញ​ហ្ន៎? ហ៊ាន​តែ​អត់​ការងារ​​យូរ​បន្តិច ដាច់​ពោះ​ស្លាប់​ហើយ​ខ្ញុំ។

វិចារ នានា»

1. Nimol - ខែ មិថុនា 22, 2009

it’s my fault that i push u to change new jobs :( sorry!

2. ទឹម បឿន - ខែ មិថុនា 22, 2009

មែន​ហ្នឹង! ឥឡូវ​ប៉ាវ​ស៊ី​ស៊ុប​មក លាង​កំហុស ហាហា

តាមពិត​ជា​ការសម្រេច​ចិត្ត​របស់​ខ្ញុំ តែ​ខ្ញុំ​ក៏​មិន​ស្ដាយ​ក្រោយ​ដែរ ព្រោះ​ថា​ខ្ញុំ​បាន​ចេញ​ពី​ជីវិត​មួយ និង​បាន​ចូល​ដល់​ជីវិត​មួយ​ទៀត ខ្ញុំ​នៅ​តែ​ពេញចិត្ត និង​សប្បាយ​ចិត្ត​ដដែល​ហ្នឹង។

3. nimol - ខែ មិថុនា 22, 2009

សូម​ចូលរួម​សោក​ស្ដាយ​ផង។ ព្យាយាម​រក​ការងារ​មួយ​ទៀត​ទៅ។

4. ទឹម បឿន - ខែ មិថុនា 22, 2009

អរគុណ​និមល ខ្ញុំ​នឹង​ព្យាយាម​រក​ការងារ​ថ្មី។

5. ធារ៉ា - ខែ មិថុនា 22, 2009

អូហ៏!​ចូលរួមសោកស្តាយផង មុនឃើញបងដូចជាសប្បាយចិត្តនឹងការងារថ្មីនឹងណាស់ ។ ជីវិតគឺបែបនេះ! សង្ឃឹមថាបងនឹងរកបានការងារដែលល្អជាងនេះក្នុងពេលឆាប់ៗៗ សំណាងល្អ ។

6. Vichea - ខែ មិថុនា 22, 2009

Hello! How r u guys? I’m Vichea, from Australia. I’m new here, so have no idea what’s going on.
everything will be altered in a good way!

7. សុខហេង - ខែ មិថុនា 22, 2009

ថ្ងៃ​ថ្មី​នឹង​មក​ដល់ ! :D

8. សុភ័ក្ត្រ - ខែ មិថុនា 22, 2009

hahahahahahahahahahahahahahaha………………………………………………………………………………………………………………………………………………………………………

9. Virya - ខែ មិថុនា 23, 2009

បទពិសោធន៍​ការងារ! ដួល​ដើម្បី​ក្រោក​ឈរ​! ហេហេហេ បើ​មិន​ចាញ់​ខ្លះ​ម៉េច​នឹង​ដឹង​ថា​រសជាតិ​នៃ​ជ័យជម្នះ​ហ្នឹង​វា​ឆ្ងាញ់​យ៉ាង​ណា! ​រៀន​ឲ្យ​ចប់​សិន សឹម​ដើរ​រក​ទៀត បើ​មិន​រើស​ខ្លាំង មិន​ខ្វះ​ការងារធ្វើទេ!

10. ទឹម បឿន - ខែ មិថុនា 23, 2009

អ្នក​សើច​គេ ចាំ​មើល​បាប

11. ខេមរអធិរាជ្យ - ខែ មិថុនា 23, 2009

It’s quite hard though to get a new job in a short time!

12. សុភា - ខែ មិថុនា 23, 2009

មិន​ដឹង​ជា​លក្ខខ័ណ​ការ​ងារ​បែប​ណា​ដែល​បឿន​ចង់​បាន (ប្រាក់ខែ ពេញ​ម៉ោង ក្រៅ​ម៉ោង, web design, ….)។ ព្រោះ​ខ្ញុំ​មាន​ពួកមាក់​រៀន​​ពត៌មាន​ណឹង​ច្រើន​ដែរ អាច​ជួយ​សួរ​គេ​អោយ​ ថា​ក្រុម​ហ៊ុន​គេ​ត្រូវ​ការ​អ្នក​ធ្វើ​ការ​រឺ​អត់។

13. ខេមរអធិរាជ្យ - ខែ មិថុនា 24, 2009

That’s helpful! Laughing is not helpful! It’s kinda mocking when seeing people unemployed!

14. duongchan - ខែ មិថុនា 24, 2009

មិនថ្វីទេបឿន បើយើងមានសម្ថភាពមិនខ្វះទេការងារ។ ព្យាយាមរក កុំប្រហែស គង់តែនឹងបាន។

15. ទឹម បឿន - ខែ មិថុនា 24, 2009

ហេតុ​អី​មិន​សួរ​មក​សុភា? គ្នា​កំពុង​តែ​រក​ហ្នឹង​ហើយ។ បើ​មាន​ការងារ​ពេញ​ម៉ោង​ខាង​វិបឌីសាញ ខ្ញុំ​ពេញចិត្ត​ហើយ។

អរគុណ​ចន្ទ! ខ្ញុំ​សង្ឃឹម​ថា​នឹង​ឆាប់​បាន​ការងារ​ធ្វើ​វិញ។

16. Ekhmer - ខែ មិថុនា 24, 2009

your blog have alot of good, i like your blog

17. khmer help khmer - ខែ មិថុនា 24, 2009

mmmm

18. រដ្ឋ - ខែ មិថុនា 24, 2009

អុញ ម៉េច​ចឹង​ក្បឿន!! ចូល​រួម​សោក​ស្ដាយ​ហង​ណា៎ ដើរ​ទាត់​ខ្យល់​ឲ្យ​ណាណី​សិន​ទៅ​ទាន់​គេ​មិន​ទាន់​មាន​ច្បាប់​កម្មសិទ្ធិ​វេហា :D

19. សុវុឌ្ឍី - ខែ មិថុនា 24, 2009

ជួនពរអោយឆាប់បានការងាថ្មី! ហើយក៏ចូលរួមសោកស្តាយផងដែរ

20. ANIN - ខែ មិថុនា 26, 2009

សស្តីបឿន!​ សុខសប្បាយទេ? មិនដែលឃើញអនឡាញសោះ! បឿន!​ ខ្ញុំមាន​គំនិតមួយ មិនដឹងជាចាប់អារម្មណ៍ រឺទេ?​ គឺថា ខ្ញុំចង់បង្កើត ក្រុមការងារមួយ​ដើម្បីទទួលសេវា​សរសេរ​វេបសាយ ដោយថ្មីៗខុំបានទទួលការងារពីអតិថិជន​ពីរកនែ្លង តែទើបតែបានបពា្ចប់មួយកនែ្លងទេ នៅសល់មួយទៀត ដូច្នេះបើបឿន ​​រឺអ្នកទាំងអស់គ្នា​ ចាប់អារម្មណ៍ សូមខលមក 016502020 :D

21. ចន្ត្រា - ខែ មិថុនា 26, 2009

បឿន​ សួរ​មិត្ត​យើង http://piseth.info មើល…អង្គការ​ផស់គេ​កំពុង​រើស web developer (ពិសិដ្ឋ គេ​ជា Country Officer នៃ​អង្គការ CBNCambodia).

22. Bandith - ខែ មិថុនា 26, 2009

ណែ….. អត់មានយកលេសទៅការគ្នាអត់ចង់ដៃរ៉េណា!!

23. សំណាង - ខែ មិថុនា 27, 2009

hehe dol kor

24. បាត់ដំបង - ខែ មិថុនា 27, 2009

អូហ​ អត់ហ៊ានសើចទេចឹង ខ្លាចបាបណាស់។ហាស ហាស អូហច្រលំសើចបាត់។ យ៉ាប់មែន ពេលអត់ការងារចឹងទៅ! អូហមានការងារថ្មី បងបឿនចង់ធើអត់? គឺខាំដង្កៀបក្តាមអោយគេ។តែគេរកអ្នកអត់សូវមានទឹកមាត់ ច្រើន។បងទៅអត់?

25. blog998877 - ខែ កក្កដា 2, 2009

មុនពេលដូរហេតុអីអត់មើលអោយច្បាស់សិន?​​ ឥឡូវយ៉ាប់!!!

26. tamab80 - ខែ កក្កដា 2, 2009

Getting the right job can be easy and hard. It depends on your skill, experience and how much you want.

Don’t overwhelm with job announcements around you but focus on what you like and good at it. Keep opening your eyes on news. Improving your skill, time is coming. It is not the end of the world, tomorrow.

There are some recruitment agencies, see below, in Cambodia. You may want to submit your resume to them. They will contact you if you are qualified and matched to their client requirement. It is free of charge.

- HR Inc (Cambodia), http://www.hrinc.com.kh
- AAA, http://www.aaacambodia.com
- ….more

Least but not last, looking for job and hunting for job are similar words but different in action.

27. amy - ខែ កក្កដា 13, 2009

Dear Ben,

I ask one of my friend who own company namely CAM INFO Service to give you a chance. You can contact him throw his email socheat_sun@caminfosevices.com or go directly to his company. You can check company address in this webside http://www.caminfoservices.com. I told him about your situation and he asked what you can do? I hope you can get this job.