ការងារថ្មី ខែ មិថុនា 1, 2009
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ.trackback
ខានចូលមកប្លក់យូរហើយ ដោយសារតែទើបបានការងារថ្មី និងមានការងារធ្វើច្រើន។ ពីមុន ខ្ញុំធ្វើការខាង International Toilet (IT) នៅសណ្ឋាគារ ឡាផារ៉ាន់ដា ឥឡូវប្ដូរមកធ្វើការខាងផ្នែកវិបសាយវិញម្ដង។ ការងារខាងវិបសាយហ្នឹង ខ្ញុំប៉ងយូរដែរហើយ តែសម្ភាសធ្លាក់ពីរដងនៅ វិទ្យុវីអូឌី (VOD) និងនៅទស្សនាវដ្ដីកុំព្យូទ័រ (CM) លើកទីបីនេះបានជាប់។
ចូលធ្វើការនៅកន្លែងថ្មី ស្រួលចិត្តជាងការងារនៅកន្លែងចាស់ឆ្ងាយ ព្រោះធ្វើការតែមួយមុខ និងបានសម្រាកថ្ងៃសៅរ៍ថ្ងៃអាទិត្យផង។ មើលទៅប្រហែលមិនសូវមានពេលទំនេរច្រើនទេ ព្រោះធ្វើវិបសាយឲ្យគេថ្មី ហើយវិបសាយក៏ធំណាស់ដែរ។
ចូលធ្វើការមួយអាទិត្យ ឲ្យម៉ែកោសខ្យល់ម្ដងបាត់ហើយ
។

អបអរសាទរ មានពេលឌុបចង់ចាដើរលេង
ហ្នឹងហើយលោកភាក់! លោកភាក់ឯងបន្តិចទៀត គេលែងចោលហើយ។
តែប៉ុណ្ណេះ! ចាំមើលបឿនមានពេលច្រើន ហើយស្រួលមិនស្រួល ដើរញ៉ែអស់ទាស់!
អីក៏ទ្រង់យ៉ាប់ម៉េះ ទើបតែធ្វើការមួយអាទិត្យ កោសខ្យល់ម្តងទៅហើយ ។
please try to visit my web
ខ្ញុំអង្គុយញ៉ែ មិនដែលដើរញ៉ែទេឌីអើយ
បងកេសី៖ មកពីខ្ញុំអង្គុយធ្វើការរហូត ហើយកន្លែងអង្គុយមិនស្រួល។
អបអរសាទរផង បានការងាថ្មី
ចង់សួរបងបឿនថាទៅសម្ភាសនៅ VOD ធ្វើអី? ឬក៏…
អួលដក់ករ ទឹមម៉ាអាទិត្រកោសខ្យល់ម្តងបាត់។ ចាំមើលតិចទៀតម៉ាអាទិត្រកោស Air ២ ដងមិនខាន
សូមជួយអបអរដល់បឿនដែលបានការងារថ្មី!!! ការងារឥឡូវ ពិបាករកណាស់ ជួនកាល ត្រូវទៅធ្វើការងារណាដែលយើងមិនចង់ធ្វើក៍មានដែរ។
ជួយអបអរ កុំភ្លេចឌុបអ្នកម្តាយដើរ ផ្សារសុវណ្ណា ផង
សួស្ដី បឿន ខ្ញុំក៏ឆ្លៀតឱកាសជួយអបអរចំពោះការងារថ្មីរបស់ បឿនដែរ ហើយក៏សូមជូនពរឲ្យបានជោគជ័យជានិច្ចក្នុងការងារថ្មីនេះ។ ខ្ញុំសូមសួរបឿនបន្តិច គឺគ្រាន់តែចង់ដឹងថា តើយើងអាចរកទិញទស្សនាវដ្ដី «កេរដំណែលខ្មែរ»បាននៅកន្លែងណាខ្លះដែរ? ប្រសិនបើជាបងប្អូនណាអាចប្រាប់បាន សូមមេត្តាជួយប្រាប់ផង។
ខ្ញុំបាទសូមអរគុណទុកជាមុន !
ជួយអបអរ កោសខ្យល់ ក៏ប្រសើរជាងទាត់ខ្យល់ដែរ!ហេហេ
កោសខ្យល់ហើយ គ្រាន់តែធ្វើការបានម៉ាអាទិត្យ? អាចឹង ប្រូជិក យើង គិតគ្នានោះយ៉ាងម៉េចដែរ ធ្វើបានទេ ប្អូនប្រុស?
ជប់លៀងៗៗ ហាហាហា
congratulation
បឿនខ្ញុំសូមសួរមួយ ហេតុអ្វីឥឡូវផ្ទះwordpressខ្ញុំដើរយឺតម្លេះ ? ពេលខ្ញុំចូលម្តងៗចាំចង់ម៉ានាទី
តើអាចមានវិធីណាជួយអោយដើរលឿនដូចផ្ទះបឿនបានទេ?
សួមជួយអរបឿន ដែលបានទទួលការងារថ្មី !
ហេ! បឿនឯងប្រហែលពេញចិត្តការងារថ្មីហើយមើលទៅ តើវាចំ ចំណង់ចំណូលចិត្ត និងជំនាញរបស់ខ្លួនដែរឬទេ?
Congratulation!!! It is normal for losing job interviews. I just lost my interviews many times. But, what you wish became true. Hopefully that you will be happy with new job because that is what u wished for long time.
សូមជួយអបអរសាទរ!
សម្ភាសន៍ធ្លាក់មិនអីទេ ព្រោះថាកាន់តែមានបទពិសោធច្រើន។ ហេ ហេ។
អបអរសាទរ បឿន ដែលបានជាប់ការងារថ្មី។ ដឹងទេថាខ្ញុំរាល់ថ្ងៃនេះក៏កំពុងរកការងារថ្មីដែរ។ ការងាររាល់ង៉ៃធញ់ណាស់ ណាអាយធី ណារដ្ឋបាល ណាគណនីយ ហឺ!។ ចង់រកការងារណាដែលធ្វើតែមួយមុខហើយសមស្របតាមបទពិសោធន៌ ការងារឥឡូវពិបាករកណាស់។ ផ្ញើរមែលទៅច្រើនកន្លែងដែរតែមានតែមួយហៅសំភាសន៌។ ក្រោសំភាសន៌ស្ងាត់អោយឈឹង។
អរគុណ ជួបគ្នាម្តងទៀត។
ឆាយា
- សុវុឌ្ឍី៖ អរគុណ

- រចនា៖ សម្ភាសន៍ធ្វើការ! កូននេះឆ្ងល់អាក្រក់ម្ល៉េះ? ហាហា
- សុភា៖ បន្តិចទៀតលែងអីហើយភាអើយ!
- ញញឹមស្រស់៖ មែនហើយ ពួកម៉ាកខ្ញុំខាងសំណង់ ធ្លាប់តែស្រួលរកការងារ តែឥឡូវរកមិនបានទេ ជួនកាលគេឲ្យកម្រៃថោក។
- កូនខ្មែរ-បារាំង៖ អរគុណ! ទស្សនាវដ្ដី កេរដំណែលខ្មែរ នឹងមានដាក់លក់នៅតាមបណ្ណាគារ និងតាមតូបសៀវភៅមួយចំនួន។ រឿងនេះខ្ញុំនឹងប្រាប់នៅពេលក្រោយទៀត។
- សាយ័ន៖ និយាយត្រូវ
- កូនជ្រូក៧ពណ៌៖ ប្រូជិកហ្នឹងខ្ញុំមិនបោះបង់ទេបង
- វីរិយា៖ តស់ជប់លៀង
- leak: thanks
- សុគី៖ សង្ស័យថាប្លក់បងរូបច្រើន តែខ្ញុំបានមើលរូបដែលដាក់ដូចមិនធំៗពេកទេ ដូច្នេះខ្ញុំក៏អត់ដឹងដែរ។
- ម៉ន៖ អរគុណបង
- ចន្ត្រា៖ ការងារថ្មីជាចំណង់របស់ខ្ញុំ តែបើជំនាញ ដូចជាមិនប៉ុន្មានទេ។ គ្រាន់តែខ្ញុំអាចធ្វើបាន។
- khmer stars: thanks
- kienforcefidele: ត្រូវហើយ តែខ្ញុំចង់បានបទពិសោធន៍ជាប់វិញ
- chhaya: ពីមុនការងារខ្ញុំក៏ច្រើនប្រហាក់ប្រហែលលោកដែរ ទើបតែមកកន្លែងថ្មី ធ្វើការតែមួយមុខ។
ហត់…
រកប្រពន្ឋមួយគ្រានើកោសខ្យល់ទៅលោកប្អូនអើយ កុំទៅអំពល់ម៉ែច្រើនពេក…កិកិ
អរគុណប្អូនប្រុស ដែលមិនចោលប្រូជិកនេះ។
អីលូវ មានគេទាក់ទងមកទៀតហើយ សុំធ្វើពីរហ្មង។
មិនដឹង អូនមានពេលអត់ទេ។
បើអត់ ចាំបងទៅទាក់ទងអ្នកផ្សេង ក៏បានដែរ។
មិនចង់រំខានអូនច្រើនទេ។
សំណាងល្អណាប្អូនប្រុស
ជួយអរបានការងារល្អ ហើយមានពេលធ្វើអីអីចឹងល្អហើយ !!!ចឹងតើបានបាតើមុខពីពិភពគុណ..
ខានចូលផ្ទះប៊ឿន យូរយើយចូលលើកនេះស្រាប់តែមានដំណឹងល្អម៉ង។ ហើយមានជប់លឿងអីនូវហ្នឹង??
Hi ! bong boeun!
sok sabay te? ban new work good nas !
ដូចជាអបអរសាទរក្រោយគេហើយញុំ!!! តែទោះជាយ៉ាងណាក៏សុំផ្ញើរពាក្យអបអរសាទរដល់បឿនផង!!!
អូហ៍ មិនអីទេ ព្រោះឥឡូវក្រុមហ៊ុនតៃស្មិង អត់ការងារធ្វើវិញហើយ ហាហា