ទស្សនាវដ្ដី កេរដំណែលខ្មែរ ខែ ឧសភា 17, 2009
Posted by ទឹម បឿន in សារព័ត៌មាន.trackback

ទស្សនាវដ្ដី “ កេរដំណែលខ្មែរ” ជាទស្សនាវដ្ដីផ្នែកសិល្បៈ និងបុរាណវិទ្យាដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទស្សនាវដ្ដីនេះ គឺជាលទ្ធផលមួយ ដែលស្ដែងចេញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារស្រាវជ្រាវនៃនិស្សិត និងសាស្ត្រាចារ្យដែលមានជំនាញស្ទើរគ្រប់ផ្នែកដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ អារ្យធម៌ សិលាចារឹក ប្រវត្តិសាស្ត្រ ទេសចរណ៍ បរិស្ថាន ព័ត៌មានវិទ្យា សេដ្ឋកិច្ច និងអ្នកជំនាញលើផ្នែកស្រាវជ្រាវផ្សេងៗទៀតដែលរួមមានទាំងជនជាតិ ខ្មែរ និងបរទេសជាច្រើនរូបទៀត។ ក្រុមការងារទាំងអស់ បានរួមមតិគ្នាជាធ្លុងមួយក្នុងការបង្កើតឲ្យចេញនូវអ្វីដែលហៅថា “ ផ្លែផ្កានៃកូនចៅខ្មែរជំនាន់ក្រោយ” និង នៅក្នុងទឹកចិត្តដែលស្រឡាញ់ជាពន់ពេកនូវកេរដំណែល និងសម្បត្តិវប្បធម៌ខ្មែរដែលមានអាយុកាលដ៏យូរលង់។ យើងខ្ញុំទាំងអស់គ្នា មានឆន្ទៈតែមួយ គឺខិតខំធ្វើយ៉ាងណាដើម្បីជួយថែរក្សាការពារ និងផ្សព្វផ្សាយវប្បធម៌ អារ្យធម៌ខ្មែរ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជូនទៅដល់មតិជាតិ និងអន្តរជាតិ ហើយជាពិសេសគឺប្រជារាស្ត្រដែលជាកូនខ្មែរគ្រប់រូប ដើម្បីឲ្យយល់អំពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិ និងជួយរួមគ្នាថែរក្សាសម្បត្តិ និងកេរដំណែលទាំងនោះ កុំឲ្យបាត់បង់បន្តទៅមុខទៀត ហើយដើម្បីឲ្យស្របទៅនឹងពាក្យស្លោកថា “ វប្បធម៌រលត់ ជាតិរលាយ” “ បំផ្លាញវប្បធម៌ គឺបំផ្លាញអត្តសញ្ញាណជាតិ” “ ថែរក្សាវប្បធម៌ គឺថែរក្សាបាននូវព្រលឹងជាតិ” ។
** ចេញនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩នេះ!

មានលក់នៅទីកន្លែងណាខ្លះ អត់ដឹងទស្សនាវដ្ដីនេះស្តីអំពីអ្វីខ្លះ
ចេះជួយឡង់សេ ឡូយបស់គេ មានវេបសាយអត់នឹង
គួរឲ្យចាប់អារម្មណ៍ណាស់! ពិសេសចំណងជើង«នាគក្នុងសង្គមខ្មែរ» ព្រោះកំពុងស្រាវជ្រាវរឿងនេះដែរ។ ដូច្នេះបើបងបានទិញ ជួយផ្សាយអត្ថបទនេះផងណ៎ា! អរគុណជាមុន ព្រោះខ្ញុំនឹងគ្មានឱកាសបានទិញទេ… ចុះខាងណាគេ ជាអ្នកធ្វើ?
kaineng: ខ្ញុំបានបន្ថែមព័ត៌មានខ្លះពីទស្សនាវដ្ដីនេះ អានចុះនឹងដឹងថាទស្សនាវដ្ដីនេះនិយាយអំពីអ្វី។
Posoky: វិបសាយមាន ខ្ញុំនឹងប្រាប់បងពេលក្រោយ
អាចម៍ផ្កាយ៖ ពេលចេញ បើខ្ញុំអាចផ្ញើទៅអាចម៍ផ្កាយបាន ខ្ញុំនឹងផ្ញើសៀវភៅទៅឲ្យតែម្ដង តែបើមិនអាច ខ្ញុំប្រហែលផ្ញើអត្ថបទ ឬសុំសិទ្ធិផ្សាយអត្ថបទមួយនេះ។ ទាក់ទងនឹងនាគនេះ ក៏មានអត្ថបទនិយាយអំពីនាគក្នុងសង្គមចាមផងដែរ។
យ៉ាងម៉េចយ៉ាងម៉ា សុំមេត្តាផ្តាំផ្ញើរទៅលោកចាងហ្វាងទស្សនាវដ្តីនោះផង សុំមេត្តាកុំកូពីឬចំលងសារណានិសិ្សតរៀននៅមហាវិទ្យាល័យគាត់ដាក់
ក្នុងទស្សនាវដ្តីនេះឲ្យសោះ ព្រោះតាមតាស៊ីក្លូធ្លាប់ឮល្ហៀងៗតាមមាត់ចាប
មាត់ព្រាបថាចាងហ្វាងទស្សនវដ្តីនោះពូកែចំលងខ្លាំងណាស់។គាត់នោះល្បី
តាំងពីស្រុកខ្មែរដល់ស្រុកបារាំងរឿងចំលងរបស់គេហ្នឹង។ រៀនធ្វើការស្រាវ
ជ្រាវដោយខ្លួនឯងបន្តិចខ្លះទៅ !
ហើយរឿងនិយាយពីចាមនោះ សុំមេត្តាជួយជំរាបគាត់ផងថាសុំមេត្តាកុំចំលង
ឬកូពីអត្ថបទរបស់នាង អេមីកូ ស្តុក ដែលជានិស្សិតបារាំងសរសេរនិក្ខេបបទ
ថ្នាក់បណ្ឌិតនិងបានស្រាវជ្រាវពីរឿងចាមនៅស្រុកខ្មែរអស់រយះកាលជិត៥ឆ្នាំ
ទៅហើយនោះ។ ប្រយ័ត្ននាងនោះជេរព្រោះអីនាងនោះចេះនិយាយនិងសរសេរ
ភាសាខ្មែរច្បាស់ខ្លាំងណាស់ !
ពិតមិនពិត តាស៊ីក្លូអត់បានដឹងទេរឿងនេះ ព្រោះតាស៊ីក្លូឃើញសំបុត្រគេម្នាក់
ដែលជិះស៊ីក្លូហើយភ្លេចនៅលើកែបស៊ីក្លូ។
ខ្ញុំមិនដឹងទេរឿងអស់នេះ ប៉ុន្តែ អេមីកូ ស្តុក ជាសមាជិកម្នាក់ក្នុងទស្សនាវដ្ដីនេះ ហើយគាត់ក៏ជាអ្នកសរសេរអត្ថបទនៅក្នុងទស្សនាវដ្ដីនោះផងដែរ និងរាល់អត្ថបទសុទ្ធតែមានលីសង់របស់អ្នកសរសេរ តែពេលចេញមក តាស៊ីក្លូជួយផ្ទៀងមើលសិនទៅ ក្រែងចម្លងមែន ព្រោះខ្ញុំអត់ដឹងរឿងរ៉ាវអត់ហ្នឹងទេ។
តាស៊ីក្លូស្គាល់ អេមីកូ ដែរ? នាងជាមិត្តភ័ក្តិគ្រូសូត្រឆ្វេងតើ ! យ៉ាប់ណាស់
និយាយចុះឡើងស្គាល់គ្នាទៀតហើយ !
បឿនបានមើលពត៌មាននេះទេ? http://www.kohsantepheapdaily.com.kh/khmer/killer18_05.htm ខ្ញុំមានអារម្មណ៍ ក្តុកក្តួលណាស់ ហេតុអ្វី បានលើកដៃ សំលាប់ក្មេង បួនឆ្នាំទៅកើត។ ខ្ញុំពិបាកចិត្តណាស់ អំពីសុវត្តភាព ខ្ញុំនៅមានប៉ាម៉ាក់ ជាពិសេស ក្មួយៗរបស់ខ្ញុំ ការេស់នៅស្រុកខ្មែរ ពិតជាបិបាកណាស់ ចំពោះសុវត្តភាព បើប្រៀបនៅទីនេះ។
Hi,
I found a web site that sells really good phone cards and I thought you might be interested.
They have a reward program that allows you to earn points every time you buy phone cards. The best part is you can use those points to claim any phone cards.
http://www.phonecardsmile.com/?rf=2151
cool!!!!!
យើងមិនដឹងថាគ្រួសារឯកឧត្តមទេពដារ៉ុងធ្លាប់មានគំនុំជាមួយអ្នកណាទេ។ ខ្ញុំធ្លាប់បានជួបប្រជុំជាមួយឯកឧត្តមទេពដារ៉ុង និងសហការីរបស់គាត់នៅសាលាភូមិន្ទរដ្ឋបាល (ឥឡ្ូវគេហៅសាលាវិជ្ជាជីវះតុលាការ) ឃើញថា គាត់ជាមនុស្សស្លូត សុភាពរាបសារ។ ប៉ុន្មានសប្តាហ៏នេះ ឭគេផ្អើលពីរឿងពុករលួយរឿងប្រឡងចូលធ្ជើជាចៅក្រម ក្រឡាបញ្ជី មេធាវី។ល។ ប្រហែលជាក្រុមចោរគិតថាឯកឧត្តមទេពដារ៉ុងមានលុយច្រើនហើយមើលទៅ ព្រោះឯកឧត្តមទេពដារ៉ុងជាប្រធានសាលាវិជ្ជាជីវះតុលាការហ្នឹង!
តើមាននរណាចិត្តល្អជួយទិញផ្ញើរខ្ញផងបានទេនេះ?
ខ្ញុំបានខំដើររកទិញកាលពីថ្ងៃជាង១០ដើមខែតែមិនទាន់មាន ដឹងអីគេចេញចុងខែសោះ! ចាំរកទិញអានមួយសិន…
ខ្ញុំគិតថាការបង្កើតឲ្យមានសៀវភៅបែបនេះឡើងពិតជាល្អណាស់ ព្រោះដើម្បីឲ្យខ្មែរគ្រប់គ្នាស្រួលរកអានរឿងរ៉ាវពីវប្បធ៌មរបស់ខ្លួន។ ព្រោះបើឲ្យគាត់នឹកឃើញទិញជាមុខៗម្មងមិនងាយទេ។ តែបើជាទស្សនាវត្តីចឹងបែបផ្សព្វផ្សាយមានប្រសិទ្ធភាពជាង! តឹងតឹងតឹងពប៉ុន្តែ តំលៃគួរតែថោកបន្តិចទើបល្អ!!!! មិនមែនសំរាប់ខ្ញុំទេ គឺសំរាប់គ្រប់គ្នា!!!!!
រស្មី
តាក្លូយ៉ាប់ហ្មង មកហែកកេរ្ត៍របស់ពួកម៉ាកកូនជ្រូកទៅកើត។ កូនជ្រូកធានាថា ចាងហ្វាងទស្សនាវដ្តីនេះ ជាមនុស្សល្អ មិនបានចំលងទេ ប៉ុន្តែ គេស្រាវជ្រាវ។ ជារឿងធម្មតាទេ បើស្រាវជ្រាវ ច្បាស់ជានឹងប៉ះចំលើអត្ថបទស្រដៀងគ្នា របស់អ្នកស្រាវជ្រាវជំនាន់មុនហើយ។ ចាងហ្វាងនេះជាពួកម៉ាកកូនជ្រូកយូរហើយ ហើយកូនជ្រូកស្គាល់ច្បាស់ ដឹងថា គេរៀនពូកែ រឺរៀនខ្សោយ។ អារឿងគំរោង ទស្សនាវដ្តីនេះ គ្នាមានគំនិតយូរណាស់មកហើយ ទើបតែថ្ងៃនេះ គ្នាមានឱកាស ធ្វើអោយក្តីសុបិនក្លាយជាការពិត។ គ្នាមានចិត្តចង់ជួយជាតិមែនៗណា អត់មានបោកប្រាស់ទេ។ អេមីកូ ក៏កូនជ្រូកស្គាល់ដែរ។ គេស្រលាញ់ខ្មែរសឹងអីហ្នឹង ហើយជាមិត្តល្អរបស់ចាងហ្វាងទស្សនាវដ្តីផង។ តាក្លូកុំមកចោទពួកម៉ាកកូនជ្រូកអាចឹងទៀត តិចកូនជ្រូកខឹង លោតសង្កត់អាលូវហ្នឹង។ ទំងន់កូនជ្រូកមិនធម្មតាទេណា តាក្លូមាឌប៉ុនចៃ តិចបាក់ឆ្អឹងទទេៗ ហាហា។
ហាហា តាស៊ីក្លូភ័យស្លាប់ហើយបង!
នរណាថាតាស៊ីក្លូចោទគេ ! តាស៊ីក្លូបានឃើញសំបុត្រមួយដែលគេ
ជិះស៊ីក្លូហើយភ្លេចនៅលើកែបស៊ីក្លូតើ ! រឿងនេះតាស៊ីក្លូបានបា្រប់
ហើយតើតាំងពីដំបូងនោះ ម៉េចមិនមើលនក្សររ៉ូវ? អាងមាឌហ្មង អាង
អីហក់សង្កត់ ៗ ! ប្រយ័ត្នតែប៉ះឆ្អឹងតាស៊ីក្លូតេតាណូសទៅបានដឹងប្រឹង
កូនជ្រូកឯង !
នែនារីអាងមាឌ ! នែអាម៉ាប់ សុំចាប់ដៃមួយ ! ហហាហាហាហាហហាហ
ចាក់ថ្នាំការពារតេតាណូសរួចហើយ មិនភ័យខ្លាចឆ្អឹងតាក្លូទេ។ ប្រយ័ត្នគេចមិនទាន់ កូនជ្រូកហក់ទៅអាលូវហ្នឹងហើយ។ មួយពីរបី
ហក់ម៉ោ ! ប៉ាយ័ត្នតែតាស៊ីក្លូគេចផុត កូនជ្រូកឯងហក់ម៉ោ ស្ប៉ាបស៊ីដី !
ញ៉េញ ញ៉េញ !!!!!! ហាហាហហាហហាហាហ