កុំព្យូទ័រដែលខ្ញុំស្រឡាញ់បំផុត ខែ ឧសភា 7, 2009
Posted by ទឹម បឿន in កុំព្យូទ័រ, ទាក់ទងនឹងខ្ញុំ.trackback
និយាយឲ្យខ្មាសគេម្ដងទៅ រាល់ថ្ងៃហ្នឹងចង់បានកុំព្យូទ័រឡើងចង់ឆ្កួតម្ដងៗហើយ
។ ប៉ងចង់បានកុំព្យូទ័រតាំងពីសូនីនៅម៉ូដែល អិនអែស ស៊ីអែស រហូតដល់អែហ្វដឹបបលយូ ឥឡូវចង់ឡើងដល់ អេដឹបបលយូទៀតហើយ តែដូចគ្មានវាសនាទេ។ ឥឡូវនៅស្រឡាញ់ អែហ្វដឹបបលយូមែនទែន ឲ្យតែទៅហាងកុំព្យូទ័រម្ដងៗ មើលតែវា គិតថាវានឹងក្លាយជារបស់ខ្ញុំ តែរាប់ខែ រាប់ឆ្នាំហើយ បានតែស្រមៃ។ មានពេលមួយ ដេកយល់សប្ដិថាបានកុំព្យូទ័រហ្នឹងមកប្រើ អរចង់ងាប់ហើយ… មិនដឹងពេលណាបានវាសនាមានទេ
អែហ្វដឹបបលយូ ជាកុំព្យូទ័រដែលខ្ញុំស្រឡាញ់បំផុតក្នុងពេលបច្ចុប្បន្ន


អេដឹបបលយូ ប្រហែលជាកុំព្យូទ័រដែលខ្ញុំចង់បានក្នុងពេលអនាគត


មិនអីទេ បឿអ្ហើយ…កុំភ័យបើចង់ប្រើណាស់ ចាំដល់ឆ្នាំ 2020 វាកុំព្យូទ័រប្រភេទហ្នឹង វានិងធ្លាក់ចុះថោកវិញហើយ ស្រួលមិនស្រួល ឆ្នាំ2020 សល់តែ 100 យូអែស ដូឡា ផងក៏មិនដឹង, ចាំសិនទៅ!
មានតែដេកចាំមែនហ្នឹង ឲ្យវាថោកឲ្យអស់មើល ចាំទិញ
បើទប់ចិត្តមិនបានទេ អាចទៅទិញ សំបកទទេបានអ្ហើយ យកមកដាក់តាំងក្នុងផ្ទះទុកអួតក្មេងៗ
មោទះញុំ ឲ្យលុយទៅទិញ! អ៊ែក!
កុំភ័យចាំខ្ញុំក្លាយទៅជាមហាសេដ្ឋីចាំខ្ញុំទិញឱ្យប្រើចុះ, ប៉ុន្តែពេលនេះខ្ញុំនៅរៀននៅឡើយទេ….
អូ ! ភ្លេចប្រាប់ទៅខ្ញុំកាលពីមុនឈ្មោះ «ក្មេងតូច» តែឥឡូវចង់ដូរទៅ «ខេមរបុត្រ» ដែលខ្ញុំសរសេរជាភាសាឡាតាំង «KHEMRA BUTRA» ។
អត់មានLaptopអួតដូចគេសុំអួតឈ្មោះបន្តិចសិន, ខេមរបុត្រ ហ្នឹងមានន័យថា កូនខ្មែរ ប៉ុន្តែពាក្យខេមរៈហ្នឹងប្រហែលជាពាក្យខ្ចីពីបាលី «ខេមំ» ដែលមានន័យថា «មនុស្សមានសេចក្ដីក្សេម» ។ បកស្រាយបានតែប៉ុណ្ណឹងទេ ព្រោះក្នុងវចនានុក្រមសរសេរតែប៉ុណ្ណឹង ។
អូ! នៅមានរឿងមួយទៀត, បើបងចង់បានអាLaptop ហ្នឹង ខ្ញុំឱ្យយោបល់មួយចំនួន ៖
១. បងអាចចូលទៅកន្លែងដែលលក់នោះរួចលួចយកមក
២. បងអាចចូលទៅប្លន់នៅធនាគារ ឬ ចាប់ជំរិតកូនមហាសេដ្ឋីលំដាប់លេខមួយលើពិភពលោកទៅ បានលុយទិញហើយ
ចំណាំ ៖ ខ្ញុំសូមប្រាប់ថាប្រសិនបើបងធ្វើតាមវិធីណាមួយខាងលើ ខ្ញុំនឹងទៅប្ដឹងឱ្យជួបគុកទាំងអស់គ្នា (ខ្ញុំអ្នករួមគំនិត)
អូ! និយាយអញ្ចឹងខ្ញុំឮថាកុំព្យូទ័រហ្នឹងគេជិតលក់បញ្ចុះតម្លៃ ហើយទិញមួយថែម៣ ឬ ក៏៤ទៀត
ប្រហែលតែ ៨០ ទៅ ១០០ ឆ្នាំទៀតទេ ទ្រាំៗសិនទៅ ក្រែងបានមួយប្រើនឹងគេ
បឿនអើយ បើតាមspecification ខាងលើនឹង តំលៃថ្លៃជាង ប្រហែល១៨០០ទៅ២០០០ដុល្លា ឯនោះ។ គ្រាន់តែCPU តំលៃធម្មតាគឺតែ ២.០០GHz T6400 upgrade to 2.93 T9800 គឺ ៦០០ដុល្លា បន្ថែម៕
ខ្ញុំមិនចង់ឮថា “ ទុក្ខស្រីប្ដីអាយធី” ទេ!! ស្រលាញ់កុំព្យូទ័រជាងប្រពន្ធ ។
- វាមិនដែលទេណារដ្ឋ! កុំព្យូទ័រផ្សេង ប្រពន្ធផ្សឹង វាខុសគ្នាដាច់ហ្មង យី!
- បងសុគី៖ នៅខ្មែរថ្លៃតែ ១១០០ទេ។
- ខេមរបុត្រ៖ អត់ល្អ!
- សុភ័ក្ត្រ៖ ពីមុនថាសង្ឃឹមលុយលោកភាក់ឯង តែឥឡូវលែងចង់ហើយ
- បងសុគី៖ ដូចតាមការដែលប៊ឿនបា្រប់ចឹង, នៅស្រុកខ្មែរប្រហែលជា ១០០០ អីហ្នឹង។
តែសំរាប់ខ្ញុំវិញ ខ្ញុំចូលចិត្ត និងទុកចិត្ត DELL ជាង SONY។ ហេហេហេ
សំរាប់ខ្ញុំ សូនី ខ្ញុំចូលចិត្តបំផុត ខ្ញុំប្រើមួយនេះតាំងពីឆ្នាំទៅ ពិតជាអេមមែន អ្នកទិញម៉ាកផ្សេងមួយស្រកខ្ញុំតិចៗមកអោយជួយ មានគាំង error virus ។ល។
និយាយអោយចំទៅ ខ្ញុំឧស្សាហ៍ program->accessories->system tool-> clean disk នឹងម្តងម្កាល disk defragmenter។ ម្យ៉ាងកុំដោនឡូដពី អិនធើនិត ដែលចេញមកសុទ្ឋតែ ហ្វ្រីៗ កំចាត់មេរោគ។ តែប៉ុណ្ណឹង ប្រើមិនចេះទៅណាទេ
ខ្ញុំឆ្ងល់ពួគ សូនី វាចូលចិត្ត Design អោយសល់ Space ទំនេរច្រើន …ហើយធំទៀត …..
គ្រាន់តែយល់សព្វសោះអរចង់ងោបចុះបើបានប្រើមិនឆ្កួតហើយទេអីបឿន!ខ្ញុំប្រើដល់ទៅអែហ្វទ្រីបផលផងខ្ញុំមិនទាន់អួត!អាសេរីនេះខ្ញុំលក់អោយអេតចាយម្សិលមិញបាត់កុំអីលក់អោយបឿនតែ១០$។
ហាហា ចឹងក៏មកអួតដែរ
“ ទុក្ខស្រីប្ដីអាយធី” សុំសើចមួយ
។ ហើយក៏បែបជាមានដែរ “ ទុក្ខប្តីស្រីអាយធី” ។
ខ្ញុំស្រលាញ់អាមួយនេះ តែមិនដឹងថាកាលណាមានវាសនាប្រើនឹងគេទេ
http://a248.e.akamai.net/7/248/8352/1228/store.apple.com/Catalog/regional/emea/macbook/img/overview-hero.png
spec. ធំម៉េសយកទៅធ្វើអីបឿន !? ម៉េចមកមិនអាតូចជាងហ្នឹងតម្លៃក៏គ្រាន់ជាងហ្នឹងដែរ!
សួស្តី!អ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ថាច់ សុភក្ត្រ័ ជានិស្សិតឆ្នាំទី០៣ ផ្នែក វិទ្យាសាស្ត្រ កុំព្យូទ័រ ជាខ្មែរកម្ពុជាក្រោម
តើអ្នកទាំងអស់មានការគិតយ៉ាងណាចំពោះទឹកខ្មែរក្រោមដែលជាអតីតៈអាណាកម្ពុជានោះ!
ទូរស័ព្ទ ៖ ០៩២ ៣៥១៥០៥ / ០៩៧ ៩៦៣១០៩៩
ចង់ខ្ចីលុយបងទិញសិនទេ? គិតការប្រាក់តិចតួច ប្រហែលត្រឹមពាក់កណ្តាលដើមអី ប៉ុណ្ណឹងឯង។ ហេហេ
អត់ចង់ជំពាក់បងខ្លួនឯងទេ សុខចិត្តជំពាក់អ្នកដទៃវិញ ហាហា
វីរិយា, កុំព្យូទ័រប៉ុណ្ណឹងមិនធំទេសម្រាប់ពេលបច្ចុប្បន្ន ហើយខ្ញុំត្រូវការវាសម្រាប់ការងារ និងសម្រាប់រៀន ពិសេសខាងឌីសាញ។
បើគិតថាខាងឌីស្សាញចាំបាច់ខ្ញុំថាបឿនឯងរកមើក MCBOOK Pro វិញ! ព្រោះ Apple ហ្នឹងធ្វើក្រាហ្វិចឡូយជាងគេ តម្លៃមិនថ្លៃដួចពីមុនទេ!
ហាសហា! ទុក្ខស្រីប្តីអាយធី! ដូចជាត្រូវម្យ៉ាងដែរ ពេលខ្លះ ប្រពន្ធខ្ញុំ អោយខ្ញុំទៅគេងជាមួយកុំព្យួទ័រ
បឿនអើយ ! មកខ្ចីលុយខ្ញុំឯណេះវិញ ! គ្រូសូត្រឆ្វេងទើបតែបង្កើតមុខរបរ
ចងការបា្រក់។ អត្រាការបា្រក់មានកំរឹតទាបប្រកួតប្រជែងជាមួយកន្លែង
កុងសីនានា។ គ្នាឯងអញ្ចឹង គ្រូសូត្រឆ្វេងយកតែ ៥% ទេក្នុងមួយនាទី។
ចង់សងពេលណាក៏បានដែរ! ចាំសរុបទាំងការទាំងដើមតាហ្មងក៏បាន
ដែរ។ ជំរើសពិសេសបែបនេះ មានតែនៅមន្ទីរប្តូរបា្រក់គ្រូសូត្រឆ្វេងទេ។
សាហាវអស់ទាស់ហ្មងបង!! ហាហា
វីរិយា៖ ម៉ាក់ប៊ុក ខ្ញុំដូចអត់ចំណាប់អារម្មណ៍ទេ បើទិញមក ហេងស៊យដំឡើងវិនដូស៍ប្រើវិញ ខ្មាសគេឥឡូវហ្នឹង កិកិ
សុភី៖ យើងមានប្រពន្ធមានអីហើយ កុំធ្វើដូចគេនៅលីវ ប្រយ័ត្នអត់! lolz
អត់សាហាវទេបឿន ! នេះគេហៅថាជញ្ជក់ឈាមបឿនឯងស្រស់ៗ
តែម្តង ! ហាហាហាហា
ខ្ញុំស្គម អត់មានឈាមឲ្យជញ្ជក់ទេ
កុំព្យូទ័រនឹងស្អាតមែនទែន:lol:បើមានពេលយើងនាំគាត់លួច:lol:
I love too bong but my laptop now is good for use too. Also have no money to buy a new one
How are you?
MKMU
m good thanks chhaya
ខ្ញុំក៏ស្រលាញ់អា Sony និង Apple ដែរ
គ្រាន់តែឃើញស្រក់ទឹកមាត់តែម្តង…
Not only you, I do like computer too. What is important is that no money in my hand.
Like it too
ខ្ញុំវិញចូលចិត្តតាំងពីសេរី VRCN ឥលូវចេញអានេះមក បាក់ចិត្តទៀតហើយ។ តែអត់លុយទិញទេ
កុំព្យុទ័រនេះ 32bits រឺ64bits ?
យីអើ… មួយៗអត់លុយសោះអីក៍ប្រឹងម៉េស… ទុកលុយការប្រពន្ធទៅមិនគិត ហេហេហេហ!!!
វិចិត្រ៖ គឺ 64bit
ក្ឌិត៖ គេមិនដូចក្ឌិតឯង គិតតែរឿងការប្រពន្ធចឹងទេ កិកិ
64bits ឡូយមែនអញ្ចឹង..
ស៊ីភីយូអាចដាក់បានដល់ Intel Core 2 Duo Mobile T9800 (2.93GHz) តែខ្ញុំ បើបាន T9550 ពេកហើយ
ល្អមែន SONY VAIO FW.
SONY VAIOពួកនេះពិបាកប្រើបន្តិច ឆ្លងកាត់បទពិសោធន៍ក្នុងការប្រើប្រាស់កន្លងមក ខ្ញុំសូមណែនាំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ SONY VAIOដូចខាងក្រោមៈ
1. គុណសម្បត្តិៈ
-ស្រាលគួរសម, សំលេងច្បាស់ពិរោះ, មានច្រើនPort to connect other divices, ស៊ីភ្លើងតិច, ងាយស្រួលតម្លើងកម្មវិធី, កញ្ចក់រ៉ៃបាន់ច្បាស់, ធនក្នុងការប្រើប្រាស់(ហាមច្រលក់ទឹក), មិនងាយក្តៅ…រាងស្អាត
2.គុណវិបត្តិ
-ថ្លៃពេក, កញ្ចក់ឆាប់មានបញហា, អាល់ដាប់ទ័រធំពេក, ការបូបមិនសូវល្អ, ឆាប់ខួចស៊ីឌីរ៉ុម, ឆាប់របេះជ័រទ្រនាប់ខ្ចៅ, ឆាប់ខួចTouch Pat, ផុតអាយុធានារ៉ាប់រងចាប់ផ្តើមមានបញ្ហា….
(សម្រាប់ SONY VAIO ដែល Made in China or Product of China) តែសម្រាប់ Made in Japan, Made in USA, Product of Japan ច្រើនគ្មានបញ្ហាដូចរៀបរាប់ខាងលើទេ។
សូមពិនិត្យឡើងវិញកនុងការប្រើប្រាស់ណាប៊ឿន។។។
Yes right,
Made in Japan is best quarlity, but have no$$$$ . You know!
ខ្ញុំទើបតែទិញកុំព្យូទ័រមួយគ្រឿងដែរ ប៉ុន្តែមិនមែនម៉ាក Sony ទេ គឺម៉ាក HP ប៉ុន្តែ គ្រឿងវាធំៗណាស់ហើយមានតំលៃថោកទៀតផង។ My computer detail is below:
Brand name: HP Pavilion DV4-1120us
CPU: intel core 2 duo 2.00G
Ram: DDR2 4G
HDD: 250G
Drive: DVD WR DL
Port: WF. Webcam…
OS: windows vista home premium 64-bit