សុភាសិត ខែ​រះ​ឆ្លង​ផ្លូវ កូន​កើត​​មុន​ឪ ព​តា​ដើរលេង


son-born-before-father

ចាស់ៗ​ប្រហែល​ធ្លាប់​ឮ​ពាក្យ​នេះ​ហើយ អ្នក​រៀន​ជំនាន់​មុនៗ​ក៏​ប្រហែល​ជា​ធ្លាប់​បាន​ស្ដាប់​គ្រូ​ពន្យល់​ពី​ពាក្យ​នេះ​ទៀត​ផង។ ឥឡូវ​សូម​សាក​បក​ស្រាយ​ទៅ​មើល។ ខែ​រះ​ឆ្លង​ផ្លូវ កូន​កើត​មុន​​​ឪ ព​តា​ដើរលេង តើ​សុភាសិត​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​​ដែរ?

About these ads

34 thoughts on “សុភាសិត ខែ​រះ​ឆ្លង​ផ្លូវ កូន​កើត​​មុន​ឪ ព​តា​ដើរលេង

  1. RAsmey ថ្ងៃ អង្គារ ទី 31 ខែ​មីនា 2009 / 10:05 ល្ងាច

    អត់ស្គាល់សត្វពងតា អ៎ពតាអីផង កាត់យល់អត់ឃើញ! តែបងរចនាបានលូយមែន!!!​ឲ្យមេដៃមួយណាបង!!!​អេហ៌ បងសាកទៅពិភាក្សារឿងប្រវត្តិសាស្ត្រនៅប្លុកខ្ញុំម្តងមើលបង! កេកេកេ! ;-)

    រស្មី

  2. ហនុមាន ថ្ងៃ អង្គារ ទី 31 ខែ​មីនា 2009 / 10:06 ល្ងាច

    បឿន

    មានអី គ្រាន់បើដែរតើ​ ​ឌីសាញ បានល្អ បង្គួរ ! ខ្ញុំធ្លាប់ឭដែរតើ តែ របៀបនេះ ខែរះធ្លងផ្លូវ កូនកើត មុនឪ ពតាដើរលេង​ ! បឿនថាមើលតើមានន័យយ៉ាងណា ?

    ចំពោះសុភាសិតបឿន បើតាមខ្ញុំជាហនុមានបានយល់​ ចង់និយាយអំពី ការដឹងគុណរបស់កូនប្រុសចេះជួយថែរក្សារ ជីដូនជីតា ចាស់ជរា ត្រូវទេ? បើត្រូវ ខ្ញុំអត់ចង់បានអីច្រើនទេ សុំតែមែក្របីមួយ បានហើយគ្រាន់យកធ្វើពូជ ! ហាហាហា

  3. សុភា ថ្ងៃ អង្គារ ទី 31 ខែ​មីនា 2009 / 11:15 ល្ងាច

    សាកសម​ដែរ​តើ​លោក​ ហនុមាន។ ខ្ញុំ​ធ្លាប់​លឺ តែ​ស្មានតែ​សុភាសិតកំប្លែង​តើ មិន​នឹកថា​មាន អត្ថន័យ​អី​ផង​ទេ ;)

  4. Loto ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 5:46 ព្រឹក

    នេះជាចំណោទឬជាប្រដៅទេដឹង

  5. វីរិយា ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 6:33 ព្រឹក

    បឿន​វា​ជា​សុភា​សិត​ជំនាន់​ លន់ ​ណុល គឺ​ដៀមដាម​សម្តេច​សីហនុ ។
    ខែ​រះ​ឆ្លង​ផ្លូវ​នោះ​គឺ​ដៀម​ដាម​ថា​លោក​ខែ​ធម្មតា​ ខ្មែរ​តែង​ហៅ​ថា​រះ​ឆ្លង​ភ្នំ តែ​មក​រះ​ឆ្លង​ផ្លូវ​គឺ​រយៈចម្ងាយ​វាមិន​ឆ្ងាយ​ទេ ឬ​ជា​ផ្លូវ​កាត់​ (​ខ្ញុំ​មិនសូវ​ច្បាស់​ដែរ​កន្លែង​ហ្នឹង) ។ ហើយ​កូន​កើត​មុន​ឪ​ព​តា​ដើរ​លេង​នោះ មានន័យ​ថា សម្តេច​សីហនុ​ឡើង​គ្រង​រាជ​បន្ទាប់​ពី​ជីតា​​ខ្លួន​​(ព្រះ​បាទ​មុនីវង្ស)បន្ទាប់​មក​ទើប​ដាក់​រាជ្យ​វិញ​ឲ្យ​ឪពុក​ខ្លួន​(ព្រះ​បាទ​សុរាម្រិត)​ឡើយ​សោយរាជ្យ​ ហើយ​ខ្លួន​ព្រះ​អង្គ​កាន់​អំណាច​​ប្រឡូក​ក្នុង​នយោបាយ​ជា​ប្រមុខ​រដ្ឋ​​ ។ល។
    និយាយ​ទៅ​វា​មិនមែន​ជា​សុភាសិត​អប់រំទេ តែ​ជា​សុភាសិត​ដៀម​ដាម​​នយោបាយ​តែ​ប៉ុណ្ណោះ ។

  6. វីរិយា ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 6:35 ព្រឹក

    អូ!​សុំ​បន្ថែម​បន្តិច គេ​មិន​មែន​និយាយ​ថាកូន​កើត​ក្រោយ​ឪទេ តែ​គេ​និយាយ​ថា​កូន​កើត​មុន​ឪ ។
    “ខែ​រះ​ឆ្លង​ផ្លូវ កូន​កើត​មុន​ឪ ពតា​ដើរ​លេង”

  7. អគ្គលីបុត្រ ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 9:36 ព្រឹក

    អានដំបូងថាស្មានថា ពងតា!

  8. ម៉ន ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 12:43 ល្ងាច

    ខ្ញុំស្មានតែជាពាក្យប្រដៅ ចាំទៅសួរម៉ែសិន :D

  9. ViCheth ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 2:09 ល្ងាច

    មិនមែនសុភាសិតទេ ,វាជាពុទ្ធទំនាយ។
    I am sorry. I am not good at typing Khmer. This is a PuthTumNeay, if you want to see or find out, you can go to find some kind of this books and some have interpretation. We need to link or interpret the answer with what has happen in society not just the current situation but about the flashback of history and predict about the future(you need to take a long prediction or way back in the paste).

  10. ទឹម បឿន ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 3:57 ល្ងាច

    តាមពិត គឺ​កូន​កើត​មុន​ឪ​ពិតមែន ខ្ញុំ​បាន​កែ​ហើយ។

  11. duongchan ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 6:07 ល្ងាច

    សុខសប្បាយទេបឿន? បែកយូរនឹកដល់ហើយ :D

  12. sopheak009 ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 6:22 ល្ងាច

    បងបឿនមិនដឹងពេលណាបានបងប្រាប់ពីរបៀបធ្វើប្លុកហ្នឹង? កំណាញ់ម៉្លេះ!

  13. sopheak009 ថ្ងៃពុធ ទី 1 ខែ​មេសា 2009 / 6:24 ល្ងាច

    សុភាសិតនេះចាំខ្ញុំសួរម៉ែសិន

  14. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែ​មេសា 2009 / 8:00 ព្រឹក

    - ការ​បកស្រាយ​របស់ ហនុមាន សម​ម្យ៉ាង
    – ការបកស្រាយ​របស់​វីរិយា ក៏​ម្យ៉ាង របៀប​ឧទាហរណ៍
    តើ​មាន​អ្នកណា​អាច​បកស្រាយ​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត​ទេ។

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែ​មេសា 2009 / 8:01 ព្រឹក

    - សួស្ដី​ចន្ទ នឹក​ចន្ទ​ដូច​គ្នា :D
    – សុភក្ត្រ ខ្ញុំ​មិន​ឃើញ​វិបសាយ​សុភក្ត្រ​ផង ធ្វើ​ម៉េច​ខ្ញុំ​ជួយ​ប្រាប់​បាន។

  16. sopheak009 ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែ​មេសា 2009 / 8:53 ល្ងាច

    វេបសាយរបស់ខ្ញុំគឺ http://www.battambanglife.wordpress.com

  17. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែ​មេសា 2009 / 9:05 ល្ងាច

    សុភក្ត្រ សូម​មើល​អត្ថបទ​ពីរ​នេះ នឹង​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន

    សំណូមពរ​តូច​មួយ ទាក់​ទង​នឹង​អក្សរ​យូនីកូដ​របស់​ខ្មែរ

    និង

    មួយ​ជ្រុង​ទៀត​នៃ​​ខ្មែរ​យូនីកូដ និង អក្ខរាវិរុទ្ធ​ខ្មែរ​ក្នុង​កុំព្យូទ័រ

    សង្ឃឹម​ថា​ខ្ញុំ​ឆ្លើយ​ត្រូវ​បញ្ហា​របស់​សុភក្ដ្រ​

  18. ម៉ន ថ្ងៃ សុក្រ ទី 3 ខែ​មេសា 2009 / 11:55 ព្រឹក

    ខំត្រលប់មកមើលវិញស្មានតែមានអ្នកណាមកបកស្រាយថែមទៀត ។
    ចេញពីធ្វើការឆ្លៀតយកកូនទៅលេងផ្ទះយាយតា ក៏បានសួរគាត់អំពី
    រឿងហ្នឹង ។ គាត់និយាយថា មានទាក់ទងនឹងសាសនាព្រះពុទ្ធ តែពួក
    គាត់មិនបានចាំច្បាស់ ព្រោះកាលនោះរស់នៅទាំងត្រដរសឹងមិនបាន
    រស់ ។

    ខាងក្រោមនេះគ្រាន់តែជាការកាត់ស្មានរបស់ខ្ញុំក្រោយស្តាប់គាត់រួច ។

    ខែរះឆ្លងផ្លូវ ៖ ខែគឺជាពន្លឺត្រជាក់ ឆ្លងផ្លូវគឺជាការផ្សព្វផ្សាយព្រះធម៌
    កូនកើតមុនឳ ៖ អោយកូនទៅបួស – ខ្មែរថាសងគុណឱពុកម្តាយ
    ពតាដើរលេង ៖ លោកនិមន្តបិណ្ឌបាត – បាតលោកចាត់ទុកជាតា

    បើមានខុសឆ្គង សូមអភ័យទោស ព្រោះខ្ញុំមិនបានដឹងថាន័យពិតប្រា
    កដយ៉ាងណាទេ ។

  19. hanumanking ថ្ងៃពុធ ទី 8 ខែ​មេសា 2009 / 3:01 ព្រឹក

    អត់មានអ្នកណាខុស ឫ ត្រូវទេ បើគិតទៅប្រហាក់ប្រហែលគ្នា វិរិយ៉ា ក៏ម្យ៉ាង ម៉ន ក៏ម្យ៉ាងដែរ តែបើយកត្រូវគឺយោលតៅតាម កាលះទេសះ នឹងសម័យ ទាក់ទងហឹងសម្តេចសីហនុច្រើនជាង ព្រោះ
    ព្រះអង្គចូល គ្រងរាជ្យ ដេញពួកបារាំងសេស ទៅស្រុកវាវិញ កាលព្រះមិតាទ្រង់ សុរាម្រិត​នោះ ពួកបារាំងមិនពេញស្រុកអី នេះហើយពាក្យថា កូនកើតមុនឪ ហើយពតាដើរលេងនោះ គឺនាំកេរ័ត្រកូល(បន្តកេរ៏ឈ្មោះ)តរៀងមក បោះគិតទៅសីុសងតែនឹងការយល់ឃើញរាងខ្លួនទេ !

  20. vibol ថ្ងៃ សុក្រ ទី 10 ខែ​មេសា 2009 / 4:14 ល្ងាច

    និយាយដូច​ hanumanking ត្រូវ​ដែតែវាមិនសូវចំ
    សុភាសិតនេះ មានន័យកោតសរសើរប្រាជ្ញាការចេះដឺងរបស់យុវជនក្មេងសម័យថ្មី “ពាក្យថាកើតមុនឪមានន័យថាចេះមុនឪ ឬចេះច្រើនជាងឪពុកដែលគាត់បានចេះមកពីមុនបណ្តាចំណេះវីជ្ជារបស់គាត់ឯឡូវបានចាស់កំរិលហើយ…ចំពោះតាវិញគាត់ចាស់ហួសប្រមាណខួក្បាលរិចរលលែងចាំអ្វីទៀតហើយគាត់វង្វេងវង្វាន់ដើរដេកអង្គុយពុំបានប្រៀបដូចជាក្មេងតូចមួយអីញ្ជឹង …

  21. vibol ថ្ងៃ សុក្រ ទី 10 ខែ​មេសា 2009 / 4:20 ល្ងាច

    និយាយដូច​ hanumanking ត្រូវ​ដែតែវាមិនសូវចំ
    សុភាសិតនេះ មានន័យកោតសរសើរប្រាជ្ញាការចេះដឺងរបស់យុវជនក្មេងសម័យថ្មី “ពាក្យថាកើតមុនឪមានន័យថាចេះមុនឪ ឬចេះច្រើនជាងឪពុកដែលគាត់បានចេះមកពីមុនបណ្តាចំណេះវីជ្ជារបស់គាត់ឯឡូវបានចាស់កំរិលហើយ…ចំពោះតាវិញគាត់ចាស់ហួសប្រមាណខួក្បាលរិចរលលែងចាំអ្វីទៀតហើយគាត់វង្វេងវង្វាន់ដើរដេកអង្គុយពុំបានប្រៀបដូចជាក្មេងតូចមួយអីញ្ជឹង … ដូចជាសុភាសិតរបស់ វៀតណាមួយនិយាយថា” កូនលើសឪ ផ្ទះមានបុណ្យ”

  22. hanumanking ថ្ងៃ សុក្រ ទី 10 ខែ​មេសា 2009 / 11:56 ល្ងាច

    Vibol

    ដូចខ្ញុំបាននិយាយរួចហើយ អត់មានខុសត្រូវទេ អត្ថន័យមានលទ្ធផល​ដូចគ្នា ព្រោះយោងទៅតាមការយល់របស់យើងម្នាក់ៗ ឲ្យខ្ញុំទៅយល់ដល់សុភាសិត វៀតណាម ឯណា
    គ្រាន់តែខ្មែរមួយនេះ​គិតមិនចេញផងហ្នឹង ! ហាហាហា

    អូរ ! ភ្លេចប្រាបអ្នករាល់គ្នា ថាខ្ញុំបានដំឡើង ប្លក​មួយ ចង់អញ្ចើញអ្នករាល់គ្នា ទៅ ទស្សនា នេះគឺ អស័យដ្ឋាន http://khmer4life.wordpress.com

  23. វល័ក្ខ ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកក្កដា 2009 / 2:57 ល្ងាច

    កាលពីរៀននៅមហាវិទ្យាល័យធ្លាប់លឺគ្រូនិយាយម្តងដែរ តែមិនសូវជាច្បាស់
    ដូចនេះបើសិនជាបងៗដឹងសូមជួយពន្យល់ផងព្រោះខ្ញំចង់​។​ ម្យ៉ាងទៀតខ្ញំទើប
    ចូលមកកាន់គេហទំព័រនេះ។

  24. ឆាយ៉ា ថ្ងៃ ចន្ទ ទី 17 ខែសីហា 2009 / 7:39 ព្រឹក

    សួស្ដី អ្នកទាំងអស់គ្នា
    សុំល្បងឆ្លើយតាមចាំបានខ្លះៗបន្តិចចុះ ខុសត្រូវយ៉ាងណាកុំប្រកែប្រកាន់ខ្ញុំអី។
    កូនណាដែលឆ្លាតជាងឪពុក រៀនបានចេះចាំច្រើនជាងឪពុក ឬក៏ថាបានដល់ថ្នាក់ខ្ពស់ជាងឪពុក គេសន្មតថា កូននោះកើតមុនឪហើយ ។ រៀនបានចប់បានចេះហើយចេញធ្វើការងារជារាជការក្តី រកស៊ីជួញដូរឯកជនក្តី ក៏នឹងបានឡើងបុណ្យស័ក្តិឬបានកាក់កបក្លាយជាអ្នកមានធូរធា មានគេ
    គោរពស្រឡាញ់រាប់អាន ហើយកូននោះរមែងមានឈ្មោះបោះសម្លេងដែលភ្ចាប់
    ទាំងឈ្មោះត្រកូលជាមួយផងដែរ ស្ទើរគ្រប់ទីកន្លែង ។ តាមទំលាប់ពីដើមមក
    ខ្មែរយើតែងរើសយកឈ្មោះជីតាមកដាក់ជាឈ្មោះត្រកូលឬនាមត្រកូល តែអីឡូវ
    ឃើញខ្លយកត្រឹមតែឈ្មោះឧពុកមកដាក់ ខ្លះដាក់បន្តពីត្រកូលឪពុកមកមិនដឹងថា
    ឈ្មោះតារបស់អ្នកត្រឹមណាមកទេ ។ ទៅណាគេស្គាល់គេល្បីថាល្អដោយទាំងឈ្មោះជីតាផងហ្នឹងហើយ គេសន្មត
    ហៅថា ពតាដើរលេង នោះ ។ ភាពថ្លៃថ្នូរត្រចះត្រចង់ដល់វង្សត្រកូលបែបនេះ
    ចាស់ៗបានឧិ្យតម្លៃប្រៀបដូចទៅពន្លឺព្រះច័ន្ទដែលរះភ្លឺខ្លាំងនៅពេលយប់ដែល
    ចាប់ពី៨កើតទៅ គឺចាប់ពីខែរះឆ្លងផ្លូវទៅ ។ រះឆ្លងផ្លូវយ៉ាងម៉េច ?
    ខាងខ្នើត គឺចាប់រាប់ពី១កើតទៅ លោកខែរះនៅតែឯទិសខាងលិចនៅឡើយទេ ហើយក៏លិចបាត់ទៅវិញទៅ មែនទេ ? ពីមួយយប់ទៅមួយយប់់ខែចាប់រះកាន់តែ
    (គឺយើងផ្តើមមើលឃើញពីក្បាលល្ងាចទៅ)ខ្ពស់ទៅៗរហូតដល់៧កើតក៏មកនៅចំ
    ពីលើក្បាលយើងឈៀងចាងលិចបន្តិចតែម្តង ។ចាប់ពីរាត្រីទី៨កើតទៅ យើង
    មើលឃើញលោកខែភ្លាមនៅលើក្បាលយើងតែបានឈៀងរំលងឆ្លងទៅទិសខាង
    កើតម្តងវិញ ដែលចាស់ៗបាននាំគ្នាសន្មតហៅថាខែរះឆ្លងផ្លូវហើយ ហើយចាប់ពី
    ពេលនោះទៅទល់ពេញបូរណ៍ ខែភ្លឺបើប្រៀបទៅនឹងភាពខ្មៅងងឹតអន្ធការ
    គឺភ្លឺត្រចះត្រចង់ ត្រចះត្រចង់ដូចកូនដែលកើតមុនឪហើយបានពតាដើរលេង
    ដែរនោះ ។ បឿនគួរូបដាក់លោកខែខាងឆ្វេងដៃនោះត្រូវម៉ាច់ហើយ ។

    ដូច្នោះហើយបានជាមានពាក្យចាស់ទុំប្រដូចថា គឺភ្លឺដូចខែរះឆ្លងផ្លូវអញ្ចឹង ចំពោះ
    កូនណាដែលកើតមុនឪ ហើយថែមទាំងអាចពតាដើរលេងបានទៀតផង ។ ដល់
    ការដាក់ជាប្រស្នាសំរាប់ល្បងប្រាជ្ញា គេនិយាយកាត់ខ្លីៗមកថា៖ តើមានន័យ
    ថាម៉េចទៅដែលថា ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង ?

    សូមអរគុណ

    ឆាយ៉ា
    ( មេភូមិនៅ បណ្តាញសង្គម សប្បាយៗ http://sabbaysabbay.ning.com/ )

  25. ទឹម បឿន ថ្ងៃ ចន្ទ ទី 17 ខែសីហា 2009 / 8:22 ព្រឹក

    អស្ចារ្យ​ណាស់​លោក​ឆាយ៉ា! អរគុណ​ច្រើន

  26. ខ្មែរក្រោម១នាក់ ថ្ងៃ សុក្រ ទី 2 ខែកក្កដា 2010 / 1:54 ព្រឹក

    ភាសិតនេះមានពាក់ព័ន្ធនិងហេតុការណ៍ពីរ: តែសុំឆ្លើយ១សិន
    រឿងនេះចង់និយាយដល់សម្តេចឪ{ព្រះនរោត្តមសីហនុ​}
    ខែរះឆ្លងផ្លូវគឺសំដៅដល់មុនរាជ្យសម្តេចឪគឺរាជ្យព្រះបាទស៊ីសុវត្ថិ ​​​​​​​ បើតាមទំលាប់រាជ្យវង្សភាគច្រើនពេលដែលមហាក្សត្រសោយទីវង្គតទៅ គឺកូនត្រូវស្នងរាជ្យបន្ត តែរឿងនេះផ្សេងទៅវិញ។ សែរាជ្យវង្សមាន២ : សែនរោត្តម សែស៊ីសុវត្ថិ​​ ពេលព្រះបាទស៊ីសុវត្ថិ​​សោយទីវង្គតទៅបារាំងបានលើកសម្តេចឪឧ្យឡើងសោយរាជ្យ (ដោយយល់ថាព្រះអង្គនៅក្មេងស្រួលត្រួតត្រា?) ខែរះឆ្លងផ្លូវគឺ សម្តេចឪសោយរាជ្យឆ្លងសែពីស៊ីសុវត្ថិ​​មកសែនរោត្តម ។
    កូនកើតមុនឪគឹ សម្តេចឪបានសោយរាជ្យមុនឪ(បីតា) ព្រះនរោត្តមសុរាម្រឺត។
    ពតាដើរលេងគឺ បានលើកតម្កើងសែនរោត្តមឡើងវិញ ព្រះបាទនរោត្តមគឺជាអយ្យកោ=ជីតាខាងបីតា
    ព្រះបាទស៊ីសុវត្ថិគឺជាអយ្យកោ=ជីតាខាងមាតា។

  27. ឡាំងស៊ុន ថ្ងៃពុធ ទី 21 ខែកក្កដា 2010 / 4:44 ល្ងាច

    Woow….Great discussion….I don’t know anything about this,but I’m very excited with this proverb and all of ur ideas..Thanks for post these…I love it so much

  28. Chouk Khmer ថ្ងៃ សុក្រ ទី 3 ខែកញ្ញា 2010 / 10:08 ព្រឹក

    សូម​ពិនិត្យ​មើល​តំណ​ភ្ជាប់​ខាងក្រោម

    http://choukhmer.blogsome.com/2010/07/20/khe-reah-chhlang-plov-kon-keut-mon-ov/

    សម្រាប់​ការ​អត្ថាធិប្បាយ​នៃ​សុភាសិត​ផ្សេងទៀត សូម​ចុច​លើ​តំណ​ភ្ជាប់​ខាង​ក្រោម

    http://choukhmer.blogsome.com/khmer-vocabulary/khmer-proverbs-with-explanation-by-ly-thaily/ly-thaily-khor/

  29. ខ្មែរបូរាណ ថ្ងៃ អង្គារ ទី 23 ខែវិច្ឆិកា 2010 / 12:42 ល្ងាច

    ពាក្យថាត្រូវបានគេសន្មតនោះ ហាក់នៅមិនទាន់មានភាពប្រត្យក្រនៅ
    ឡើយទេយើងសន្មតចេះ លោកសន្មតចុះ ចឹង អ្នកណាក៏អាចសន្មតបាន
    ទៅតាមការយល់ដឹងតាមរបៀបបុថុជ្ជន ។ ចំពោះខ្ញុំ តែងធ្លាប់និទានមួយ
    ជាតំណមកថា ភាសិតនេះ គឺ ចង់សំដៅទៅលើ ភាពដ៏វ័យឆ្លាត ក្នុងព្រះ
    រាជដឹកនាំជាព្រះអគ្គមគ្គុទេសក៍ដ៏រុងរឿងភ្លឺស្វាង ព្រះបាទនរោត្តម
    សីហនុវរ្ម័ន គួរពិចារណាដែរ ប្រជារាស្រ្ត តាំងពីសម័យដ៏យូរលង់មក
    មិនដែលបានពើបប្រទះនឹង ក្សត្រវ័យក្មេង ព្រះជន្ម១៩វស្សាឡើង
    គ្រោងរាជ្យ ហាហាឆ្លាតរហូតដល់ទៅធ្វើបដិវត្តិ បន្តិចម្ដងៗដោយមិន
    ដឹងខ្លួន ដែលផ្ទុយពីព្រះរាជបំណងរបស់ ជីតា និង បិតារបស់លោក ……។ ខុសឆ្គង ត្រូវយ៉ាងណាសូមកុំថាអីថាវ៉ាន់ សូមអរគុណ!

  30. សុវណ្ណមានី ថ្ងៃ អាទិត្យ ទី 6 ខែ​មីនា 2011 / 5:41 ព្រឹក

    បងបងណា​មាន​Khmer WordPress 2.0.1ជួយuploadឡើង​ឲ្យ​សូម​ផង។ ខ្ញុំនៅវៀតណាម​ពីបាក​ស្វែង​រកណាស់។។។។
    សូម​អរ​គុណ​ទុក​ជា​មុន​ណា
    ym: msuvanh@yahoo.com

  31. sereiwath ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​ឧសភា 2011 / 5:37 ល្ងាច

    @@

  32. Ngoc Ngoclovely Thach ថ្ងៃ អាទិត្យ ទី 24 ខែមិថុនា 2012 / 12:15 ល្ងាច

    សុភាសិតនេះពិតជាមានតម្លៃសម្រាប់មនុស្សជាជំនន់ក្រោយ
    សម្រាប់ជាសតិអារម្មណ៍របស់កុលបុត្រកុលធីតា​ជាប្រយោជន៍
    ទូទៅសម្រាប់អ្នកប្រព្រឹត្ដនិងអនុវត្ដ

  33. Rong Saloeut ថ្ងៃ សុក្រ ទី 10 ខែមករា 2014 / 3:11 ល្ងាច

    ភាសិតនេះបើតាមខ្ញុំធ្លាប់ដឹងមកគឺ ពាក់ព័ន្ធទៅនឹង ព្រះបាទសម្ដេចនរោត្តមសីហនុ

  34. Kosal Om ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែតុលា 2014 / 10:46 ល្ងាច

    (ខែរះឆ្លងផ្លូវ ខែរះឆ្លងផ្លូវ ជូនតាដើរលេង) គឺជាសុភាសិតអប់រំដល់កូនចៅ
    មាតាបិតាដូចជាខែរះបំភ្លឺផ្លូវដល់កូនជាបុព្វទេវា បុព្វាចរ្យនេះ​សំ​ដៅ​លើ​អាចារ្យ​ខាង​ដើម មាតាបិតា​គឺ​ជា​គ្រូអាចា​រ្យ​ដែល​បាន​ អប់​រំ​ទូម្មាន ប្រៀន​ប្រ​ដៅ​កូន​ចៅ​អោយ​ខិតខំ​រៀន​សូត្រ​ ចេះ​គោរព​ចាស់​ទុំ​ គ្រូបាអាចារ្យ ចេះ​ធ្វើ​អំ​ពើ​ល្អ ដោយ​កាយ​វាចា​ចិត្ត គោរព​ច្បាប់​សង្គម និង​មិន​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ទុច្ច​រិត​ដែ​ល​នាំអោយ​សង្គម​ស្អប់​ខ្ពើម។ នៅពេលដែលកូនប្រុសស្រីមានចំ​ណេះ​ដឹង​ខ្ពស់ មាន​កិត្តិ​យស​ មាន​បុណ្យ​ស័ក្តិ​ មាន​ទ្រព្យ​សម្បត្តិ​ មាន​គេគោរព​ស្រ​លាញ់​រាប់អាន​ត្រូវចេះ​ដឹង​គុណនិង ​ចេះ​តប​ស្នង​សង​គុណ​ចំ​ពោះ​មាតា​បិតា​របស់​ខ្លួន ​ចេះ​ស្រ​លាញ់​ថែ​រក្សា​បង​ប្អូន ពូជ​ពង្ស​វង្ស​ត្រ​កូល​ផៅ​សណ្តាន​ ចេះ​ជួយ​ទុក្ខ​ធុរៈ​ ញាតិ​មិត្ត​មិន​រើស​អើង និង​មិន​ប្រកាន់​វណ្ណៈឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s