jump to navigation

វចនានុក្រម​សម្ដេច ជួន ណាត សម្រាប់​ប្រើ​លើ​កុំព្យូទ័រ ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

Posted by ទឹម បឿន in កម្មវិធី, ទាញយក, សារព័ត៌មាន, អក្សរសាស្ត្រ.
Tags: ,
trackback

អ្វី​ដែល​ខ្ញុំ​ស្រមៃ​ចង់​បាន​នោះ គឺ​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែល​អាច​ប្រើ​លើ​កុំព្យូទ័រ​បាន ហើយ​ថ្ងៃ​នេះ ខ្ញុំ​ភ្ញាក់ផ្អើល និង​ត្រេកអរ​មែនទែន ដែល​បាន​ឃើញ​វចនានុក្រម​នេះ​បាន​ដាក់​ចែក​ជូន​ឲ្យ​ប្រើប្រាស់។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ក្រុមការងារ​​ដែល​បាន​រៀបចំ និង​ធ្វើ​ឲ្យ​វចនានុក្រម​នេះ​កើតឡើង ជាពិសេស​សូម​អរគុណ​ដល់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​ផ្ដួចផ្ដើម​បង្កើត​វចនានុក្រម​នេះ។

អរគុណ​និមល ដែល​ជួយ​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ខ្ញុំ​ព្រឹកមិញ​នេះ ហើយ​ក៏​អរគុណ​លោកគ្រូ ចាន់រឿន ដែល​មក​ជូន​ដំណឹង​នេះ​ផង​ដែរ។

សមាស​ភាព​ក្រុម​ការងារ​វចនានុក្រម​ខ្មែរ
លោក ងួន វ៉ាន់ចន្ធី
នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ
លោក ស សុខនី
អ្នក​ចាត់ចែង​ និង​សម្របសម្រួល​ការងារ​ទូទៅ
លោក មៀច ប៉ុណ្ណ

ទីប្រឹក្សា
ផែ្នក​បញ្ចូល​ទិន្នន័យ

១. ក ផាត់ ច័ន្ទមុនីរដ្ឋា  ២. លោក ស៊ុន សូណៃ  ៣. លោក ប្រាង ប្រិត
៤. អ្នកស្រី សោម សុរាសី ៥. ក. ហ៊ុន ច័ន្ទសុជាតា ៦. លោក សោម វណ្ណ:
៧. លោក ឱម វីរៈ ៨. លោក អូន សំអុល

អ្នក​ពិនិត្យ​កែសម្រួល​ឯកសារ

១. លោក អ៊ី តុលា ២. លោក លឹម លឿម
៣. លោក ទូច គីមស្រ៊ាង ៤. លោក គង់ សំអឿន ៥. លោក សំ ធា

អ្នក​រៀបចំ និង​សរសេរ Software

លោក អ៊ឹង សុភី
អ៊ីម៉ែល  ungsophy@gmail.com

សហការដោយ៖  វិទ្យាស្ថានបើកទូលាយ (Open Institute)
អាស័យដ្ឋាន៖ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
អគារថ្មី ជាប់សួនច្បារសម្តេច ហ៊ុន សែន
ទូរស័ព្ទ៖ (៨៥៥) ២៣ ២១២ ០៤៦
ទូរសារ៖ (៨៥៥) ២៣ ២១៦ ៧៧៩
អ៊ីម៉ែល  info@budinst.gov.kh
sokny@budinst.gov.kh;  sorsokny@yahoo.com
www.budinst.gov.kh

កម្មវិធី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយឲ្យប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ

About these ads

មតិ»

1. សុភ័ក្ត្រ - ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

ខ្ញុំ​សាក​ដោនឡូត​អត់​បាន​ចឹង?

2. Davith - ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

ពឹតជាល្អមែនដែលយើងមានភ័ព្វសំណាងបានវចនានុក្រមអេឡិចត្រូនិចនេះ !!!
ខ្ញុំសង្ឃឹមថានិងមានមហាជនទូទៅបានប្រើបា្រស់វាឲ្យកាន់តែទូលាយ។

3. ទឹម បឿន - ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

លោកភាគ​សាក​ដោនឡូត​ពី​នេះ​មើល

http://www.budinst.gov.kh/?q=node/283

http://www.budinst.gov.kh/files/software/The_Khmer_Dictionary_of_the_Buddhist_Institute_Pack.rar

4. Khmerbotra - ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

ថៃខឹង Google Earth ដោយមូលហេតុមកពីក្នុងផែនទីរបស់ Google earth
ថាប្រាសាទតាមាន់ធំជារបស់ខ្មែរ
———————–
ពត៌មានបន្ថែម

5. ស្រីភា - ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

អរគុណបងដែលបានផ្សព្វផ្សាយពត៌មានណាបង!
ប្អូនសាកដោនឡូតសិនក្រែងល៍វាអោយ!
បើបងអត់ប្រាប់គឺអត់ដឹងអីបន្តិចសោះ!
អរគុណម្តងទៀត!

6. Virya - ថ្ងៃ សុក្រ ទី 15 ខែសីហា 2008

ខ្ញុំ​ក៏​ប្រាថ្នា​ចង់​បាន​ជាយូរ​មក​ហើយ​ដែរ ឥឡូវ​សម​បំណង​ហើយ! សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ការងារ​ស្ថាបនា​វចនានុក្រម​នេះ​ឲ្យ​ក្លាយ​ជា​អេឡិច​ត្រូនិច!

នឹក​ដល់​បន្ទូល​របស់​សម្តេច​ព្រះ​សង្ឃរាជ​ក្នុង​ទំព័រ​និទាននៃ​វចនានុក្រម​ខ្មែរ​ ​ដែល​ទ្រង់​បាន​​ប្រដូច​វចនា​នុក្រម​ដែល​ស្នាព្រះ​ហត្ថ​ទ្រង់​ទៅ​នឹង​ថ្នល់​ក្រាល​គ្រួស​ក្រហម ហើយ​ទ្រង់​រំពឹង​ថា​ថ្នល់​មួយ​ខ្សែរ​ដែល​ទ្រង់​បាន​កាប់​ឆ្ការ​នឹង​ក្លាយ​ជា​ថ្នល់​កៅ​ស៊ូ​ក្នុង​ពេល​អនា​គត ឥឡូវ​ក្តី​រំពឹង​របស់​ទ្រង់​កំពុង​លេច​ចេញ​ជា​រូប​រាង​ឲ្យ​បាន​ឃើញ​ហើយ សង្ឃឹម​យ៉ាងមុតមាំ​ថា​ភាសា​ជាតិ​យើង​នឹង​ស្ថិត​ស្ថេរ​គង់វង្ស​នៅ​ជាមួយ​ខ្មែរ​ជា​រៀង​រហូត!

7. Posoky - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

We will get more develop! Thank you bro!

8. ឆាយ - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

ល្អរ​ណាស់​ដែល​មាន​វចនានុក្រម​​នេះ ពិ​ព្រោះ​ខ្ញុំ​ទើប​តែ​បាន​បង្កើត​ social network ជា​ភា​សារ​ខ្មែរ ឈ្មោះ​ថា កម្ពុជា​ហ្នឹង!​ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​សូវ​ស្ទាត់​ បាន​វចនានុក្រម​​នេះ​និង​ជួយ​។​ វា​លើន​ជាង​ប្រើ សៀវ​ភៅវចនានុក្រម​។

សួម​អញ្ជើញ​ចូល​រួម​អោយ​បាន​កុះ​ករ។

សូម​អរគុណ!

9. សុភ័ក្ត្រ - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

ខ្ញុំ​ទាញ​យក​បាន​ហើយ កាំអើន​បឿន

10. សុខឿត - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

សួស្តី បឿន ខ្ញុំចង់បាន​ដែរ​តើអាចយកពីទីណា?​ សួមអរគុណ

11. សុទ្ធិពង្ស - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

វេបសាយដែលដាក់អោយទាញយកខ្ញុំចូលមិនបានផង អើរើរហូតហ្នឹង

12. Boeun - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

វិបសាយ​ហ្នឹង Error ញឹកញាប់ ពេល​ក្រោយ​សាក​ម្ដង​ទៀត​ទៅ។

13. STARFiSH - ថ្ងៃ សៅរ៍ ទី 16 ខែសីហា 2008

អរគុណច្រើនដែលបានផ្សព្វផ្សាយ :D

14. Koy - ថ្ងៃ អាទិត្យ ទី 17 ខែសីហា 2008

ខ្ញុំឆក់យកបានដែរ កាំអើនញីវ​អុងបឿន

15. និមល - ថ្ងៃ ចន្ទ ទី 18 ខែសីហា 2008

លឿន​មែន​លោក​បឿន​! ខ្ញុំ​ថា​ចង់​ដាក់ផុស្ដនេះ​ដែរ តែ​លោក​ដាក់​បាន​មុន​បាត់។ តែ​ប្រសើរ​ដែរ​ បើ​ដាក់​នៅ​ប្លក់​ខ្ញុំ​គ្មាន​អ្នក​ណា​គេ​ស្គាល់​ទេ។

16. nimol - ថ្ងៃ ចន្ទ ទី 18 ខែសីហា 2008

និយាយ​លេង​ទេ!​លោក​បឿន​អើយ​កុំ​ដាក់​ក្នុង​ចិត្ត​អី។

17. Posoky - ថ្ងៃ ចន្ទ ទី 18 ខែសីហា 2008

បឿនខ្ញុំបានចូលស្តាប់ខ្មែរឡាយរីក តែស្តាប់អត់បាន ជួយឆែករកបទ កូលាប​ដូន​ទាវរបស់លោកស៊ីនស៊ីសាមុតផង អរគុណ។

18. Chanroeun Pa - ថ្ងៃ ចន្ទ ទី 18 ខែសីហា 2008

Dear All,

My name is Chanroeun PA. I am the Managing Director of the Cambodian Translation Network (CAMTRANNET) http://camtrannet.wordpress.com . We are now looking for a qualified French Khmer freelance translator. Please let me know if anyone of your friends interested in this job.

Regards,

Chanroeun

19. រចនា - ថ្ងៃ អង្គារ ទី 19 ខែសីហា 2008

អស្ចារ្យ​ណាស់​ណ៎! សម​បំណង​ហើយ!!! ពេល​នេះ​ខ្ញុំ​ប្រហែល​ជា​អាច​ទុក​វចនានុក្រម​ក្នុង​កេស​បាន​ហើយ… ប្រើ​អា​នេះ​វិញ​ងាយ​ជាង!!!

អរគុណ​ក្រុម​ការងារ​វចនានុក្រម​ខ្មែរ​ទាំង​អស់!!! ខ្ញុំ​ជឿ​ថា កម្មវិធី​នេះ​នឹង​អាច​ជួយ​បាន​ច្រើន!!!

20. kooms - ថ្ងៃពុធ ទី 20 ខែសីហា 2008

ពិត​ជាអស្ចារ្យ​ណាស់​លោក​បឿន ពេល​នេះ​ខ្ញុំលែង​ខ្វល់​ទៀត​ហើយ​ក្នុង​ការ​សរសេរ​ភាសា​ខ្មែរ​ព្រោះមាន​សម្តេច​សង្ឃរាជ ជួន​ ណាត​ នៅជាមួយ​​ខ្ញុំ​ហើយ។

21. វិចិ្តត្រ - ថ្ងៃពុធ ទី 20 ខែសីហា 2008

តាងនាមខ្្ញុំជាកូនខែ្មរម្នាក់ខ្ញុំមានការសប្បាយចិត្តណាស់ដោយបានឃើញវចនានុក្រមនេះកើតឡើងដើម្បីជាទុនដល់កូនខែ្មរជំនាន់កោ្រយ។
ប៉ុនែ្តគួរឲសោ្តកស្តាយសំរាប់ខ្ញុំដោយគ្មានលទ្ធិភាពដើម្បីទាញយកវចនានុក្រមនេះមកប្រើបាន។

22. Posoky - ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែសីហា 2008

វិចិត្រ​ ប្រហែលជាខ្ញុំអាចជួយបាន តែខ្ញុំមិនដឹងថ្ញើរតាមរបៀបណា?

23. ហនុមាន - ថ្ងៃ សុក្រ ទី 22 ខែសីហា 2008

ហេតុអីវិចិត្រ បានមិនអាចទាញយកមកប្រើបាន ?

24. ហនុមាន - ថ្ងៃ សុក្រ ទី 22 ខែសីហា 2008

អូ សូមបន្ថែមបន្តិច ខ្ញុំប្រើ Mac OS X ចំជាស៊យមែន ទាញបានហើយតែប្រើការមិនបាន តែណេះហើយចុះ សុខចិត្ត ប្រើវចនានុក្រម ប្រើដៃសិនចុះ !

25. ដារ៉ា - ថ្ងៃ សុក្រ ទី 22 ខែសីហា 2008

សៀវភៅនិយាយពីប្រវត្តសាស្រ្តខ្មែរ ដូចជាអ្វីទៅជា កូសាំសិន? តែអុង ចូលព្រៃម៉ាគី? ហេតុអ្វីស្តេចសហនុជា មេខ្មែរក្រហម? ហេតុអ្វីស្តេចសហនុ ជួយយៀកកុង វ៉ៃទាហាន អាមេរិចកាំង? ….។ល។
គួរកូនខ្មែរអានដើម្បីការពិត

http://blogbykhmer.googlepages.com/MeiDoeukNoamCheatKhmer01.pdf

26. Khmer Libery, Poem, Jbarb, news, Font Khmer, Khmer Typing, Boot Xp, Logo Sreen… » វចនានុក្រម​សម្ដេច ជួន ណាត សម្រាប់​ប្រើ​លើ​កុំព្យូទ័រ - ថ្ងៃ សុក្រ ទី 22 ខែសីហា 2008

[...] អានបន្ត  [...]

27. chharda - ថ្ងៃ សុក្រ ទី 22 ខែសីហា 2008

thanks for sharing na Pa aun , sa sabok te ning ?

28. Boeun - ថ្ងៃ សុក្រ ទី 22 ខែសីហា 2008

បាទ​សាយសាបុក​ទេ :D

29. 4kunkhmer - ថ្ងៃ អាទិត្យ ទី 31 ខែសីហា 2008

ok it got the soft which i wanted already Thanks

30. khmer - ថ្ងៃ អង្គារ ទី 2 ខែកញ្ញា 2008

ខ្ញុំគិតថាអ្នកទាំងអស់សុទ្ធតែជាអ្នកស្នេហាជាតិទាំងអស់គ្នា!ហើយខ្ញុំបានអានអត្ថបទ
អ្នករាល់គ្នាឃើញថាល្អប្រសើរណាស់។ហើយយើងចូរចងចាំថាកំភ្លេចចោរយួន កំពុង តែចូលមកពាសពេញលើទឹកដីខ្មែរស្ទើតែអស់ទៅហើយ។តើមានដឹងដែរទេ

31. ម៉ន - ថ្ងៃពុធ ទី 3 ខែកញ្ញា 2008

អរគុណប្អូនបឿន ដែលបានចែកបន្តដំណឹងនេះ ។

32. រានុជ - ថ្ងៃពុធ ទី 3 ខែកញ្ញា 2008

សួស្តី ខ្ញំសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នា

33. ដូង - ថ្ងៃ សៅរ៍ ទី 6 ខែកញ្ញា 2008

រាល់ពេលខ្ញុំចុចលើ icon Khmer Dictionary វាធ្វើអោយ​Computer របស់ខ្ញុំគាំង
មិនដឹងជាមកពីអ្វី។ តើបងប្អូនមានបញ្ហាដូចខ្ញុំដែរទេ?

34. Boeun - ថ្ងៃ សៅរ៍ ទី 6 ខែកញ្ញា 2008

អត់​មាន​បញ្ហា​ហ្នឹង​ទេ។ តើ​ប្រើ​ខ្មែរ​យូនីកូដ​ស៊េរី​ណា?

35. ដូង - ថ្ងៃ អាទិត្យ ទី 7 ខែកញ្ញា 2008

បឿន​ខ្ញុំប្រើស៊េរី2.0

36. លីប៊ុនលីន - ថ្ងៃ អាទិត្យ ទី 7 ខែកញ្ញា 2008

តើវចនានុក្រមខ្មែរនេះមានដាក់ឲ្យ​ download ដែរឫទេ? ប្រសិនបើមានសូមជួយប្រាប់ខ្ញុំផង ពីព្រោះអីខ្ញុំចង់បាន៕

37. ហនុមាន - ថ្ងៃ ចន្ទ ទី 8 ខែកញ្ញា 2008

មានតើលីន ចុចខាងលើទៅ ទាញយកបានហើយ !

38. Boeun - ថ្ងៃ ចន្ទ ទី 8 ខែកញ្ញា 2008

លោក​ដូង សាក​ប្រើ ៣.០ វិញ​មើល

39. ដូង - ថ្ងៃ អង្គារ ទី 9 ខែកញ្ញា 2008

ខ្ញុំទៅរក៣នៅណាបឿន?​ ជួយណែនាំផង អរគុណទុកជាមុន

40. Boeun - ថ្ងៃ អង្គារ ទី 9 ខែកញ្ញា 2008

អូហ៍ សុំទោស! តាមពិត​ខ្ញុំ​ច្រឡំ​ទេ។ ២.០ ជា​ស៊េរី​ចុងក្រោយ​គេ​ហើយ។

យក​ល្អ ទាក់ទង​ទៅ​ក្រុម​អ្នក​ធ្វើ​វចនានុក្រម​នេះ​ទៅ ឬ​ទាក់ទង​ទៅ​ខ្មែរអូអេស ប្រហែល​ជា​គេ​អាច​ជួយ​បាន។

41. គឹម​ វ៉ាន់ តឹន - ថ្ងៃ​ព្រហស្បតិ៍ ទី 11 ខែកញ្ញា 2008

ជំរាបសួរលោកបឿន ​! សូមទោសលោក​​ ខ្ញុំបានទាញយកវចនានុក្រមកប្រើ​ ប៉ុន្តែខ្ញុំមិនបានជំរាបលោកជាមុន​។​ ខ្ញុំសួរលោកបន្តិច​ មិនដឹងតើម៉ាស៊ីនខ្ញុំខ្វះកម្មវិធីអ្វីទេ​ ពេលវាយអក្សរវាមិនគ្មានជើង? ហើយវចនានុក្រមនោះទៀតសោត​ ពាក្យណាដែលមានជើងគឺវាមិនឡើងដែរ​ វាគ្រាន់តែឡើងសញ្ញាបូក​ ។ សូមលោកជួយពន្យល់ខ្ញុំផង!

42. Boeun - ថ្ងៃ សុក្រ ទី 12 ខែកញ្ញា 2008

បញ្ហា​នេះ​ប្រហែល​មក​ពី​យូនីកូដ​ដែល​ដំឡើង​លើ​កុំព្យូទ័រ​លោក អាច​ថា​វា​ដំណើរការ​មិន​ល្អ។ សូម​សាកល្បង​ដំឡើង​ខ្មែរ​យូនីកូដ​ម្ដង​ទៀត​ ហើយ​បើ​លោក​ប្រើ​ស៊េរី​ក្រោម ២.០ សូម​សាក​ដំឡើង​ស៊េរី ២.០ វិញ​ម្ដង។

43. sseila - ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែតុលា 2008

ពេលខ្្ុំុដោនលូតមកវាចេញ The_Khmer_Dictionary_of_the_Buddhist_Institute_Pack.rar
ខ្្ំូមិនអាចបើកវាបានទេ សូមជួយ ប្រាប់ផង ។

44. Boeun - ថ្ងៃ​ព្រហស្បតិ៍ ទី 2 ខែតុលា 2008

ប្រហែល​ជាដោនឡូត​មិន​គ្រប់។ សាកដោនឡូត​ម្ដង​ទៀត​សាក​មើល។

45. sseila - ថ្ងៃ សៅរ៍ ទី 4 ខែតុលា 2008

កុំព្យូទ័រខ្ញុំ ប្រើវិនដូ XP ភាសាកូរ៉េ, ចំពោះខ្មែរយូនីកូដ នៅក្នុងកម្មវិធី Microsoft Word ពេលខ្ញុំវាយអក្សរខ្មែរ វាបង្ហាញបានត្រឹមត្រូវល្អណាស់ ប៉ុន្តែពេលខ្ញុំបើក Internet នៅវិបសាយខ្មែរយូនីកូដវិញ វាឃើញដែរ តែអក្សរងបង្ហាញអក្រ និងស្រះនៅឃ្លាតគ្នាពិបាកអាន ។ សូមបងៗ ជួយប្រាប់ផង ធ្វើយ៉ាងម៉េច ទើបមើលបានល្អ ។

46. Boeun - ថ្ងៃ សៅរ៍ ទី 4 ខែតុលា 2008

សាក​ប្រើ Firefox ជំនួស Internet Explorer វិញ ប្រហែល​ជា​អាច​ជួយ​បាន។

47. Mao phanin - ថ្ងៃ ចន្ទ ទី 6 ខែតុលា 2008

Hello ! How are you today >? for me is ok and I have 5 members in my family , I’m single i’m 22 years old , i’m Phanin

48. phalla - ថ្ងៃពុធ ទី 26 ខែវិច្ឆិកា 2008

hi!
i can not down load dictionary khmer, how can i downlaod it
please help me ok?

49. posoky - ថ្ងៃពុធ ទី 3 ខែមិថុនា 2009

មានអាភាគពីចេញទៀតហើយ អស់ទាស់ តែមិនដឹងដោនឡូដឯណាទេ

50. khmerse7en - ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកក្កដា 2009

តាមខ្ញុំបានដឹងឥឡូវនេះវចនានុក្រមនេះបានចេញនូវជំនាន់ថ្មីហើយគឺជំនាន់ទីពីរ
បងៗអាចទាញយកតាមអាស័យដ្ឋាន ៖​​ ​http://ungsophy.googlepages.com/KhmerDictionary2.rar

51. Rith - ថ្ងៃពុធ ទី 29 ខែកក្កដា 2009

My name is rith, I am interrested to hear new up dated information about the institute. Please keep me inform, if you have any new about the developement of Khmer language.

52. សំអាត​ - ថ្ងៃពុធ ទី 23 ខែធ្នូ 2009

តើមានអ្នកណាដឹងច្បាស់ទេថា​ វចនានុក្រមនេះ អាចដាក់ឲ្យដំណើរការនៅក្នុង Microsoft Windows 7 professional​ Genuine 32-bit?

53. cambodialife - ថ្ងៃពុធ ទី 2 ខែ​មីនា 2011

ខ្ញុំនឹងទាញយកមកប្រើនឹងគេដែរហើយ។ អរគុណសំរាប់ដំណឹងនេះបង។

54. ចាន់​​ រីណា - ថ្ងៃ សុក្រ ទី 25 ខែវិច្ឆិកា 2011

ខ្ញុំពិតជារីករាយមែនទែន​នៅពេលបានប្រើវចនានុក្រមនេះ ពីព្រោះវាជួយ ខ្ញុំក្នុងការស្វែងរកពាក្យជាច្រើនដែលខ្ញុំមិនយល់ ។​

55. TSamath - ថ្ងៃ សុក្រ ទី 25 ខែវិច្ឆិកា 2011
56. tomorrowlife - ថ្ងៃ សៅរ៍ ទី 14 ខែមករា 2012

ដូចម្តេចហៅថាទីន្ន័យដាច់?

57. samrach - ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែធ្នូ 2012

សូមឆែកដំណើរការរបស់វាម្តងទៀត because any world still don’t have enough»!

58. rada - ថ្ងៃ ចន្ទ ទី 7 ខែមករា 2013

តើមានវិធីសាស្រ្តណាដែលអាចដោនឡូតបានSoft ware បានងាយស្រួលទេ

59. phalla - ថ្ងៃ អង្គារ ទី 3 ខែកញ្ញា 2013

ខ្ញុំចង់donload វចនានុក្រមរបស់សម្តេចសង្ឃរាជជួនណាត ដាក់ក្នុងទូរសព្ទប៉ុន្តែមិនបាន គេទាមទាឱ្យdonload តាម កុំព្យូទ័រ តើធ្វើយ៉ាងម៉េចទៅ?

TSamAth - ថ្ងៃ អាទិត្យ ទី 8 ខែកញ្ញា 2013

If you’re using Android OS phone (like some Samsung, Sony, LG), you can download such Khmer dictionary by searching for “Khmer Choun Nath Dictionary” in Google Play Store.

60. Ya Bom - ថ្ងៃ សុក្រ ទី 22 ខែវិច្ឆិកា 2013

ធ្វើយ៉ាងម៉េចទើបអាចទាញយកកម្មវិធីនេះយកមកប្រើបានបើរក wep Download យកមកប្រើឲ្យស្រួលមិនបានផង។

61. zak941951 - ថ្ងៃ អាទិត្យ ទី 24 ខែសីហា 2014

ខ្ញុំខិតខំព្យាយាមទាញយកវចនានុក្រមនេះមកប្រើប្រាស់ តែទាញយកមិនបានសោះ។ សូមមេត្តាជួយបង្ហាញវិធីទាញយកផង។
សូមអរគុណ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 238 other followers

%d bloggers like this: