កិច្ចការសាលា ខែ កក្កដា 2, 2008
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ.trackback
យប់មិញខ្ញុំអត់ដេកព្រោះតែការងារស្រាវជ្រាវរបស់សាលាហ្នឹង។ ធម្មតាអាចថាជាទម្លាប់ក៏ថាបាន ស្ទើរតែគ្រប់គ្នាហើយ ពេលមានច្រើនសម្រាប់ធ្វើការងារនោះនៅមិនទាន់ធ្វើទេ រហូតជិតដល់ថ្ងៃបានខំអត់ដេកអត់ពួនអ៊ីចឹង។ តែបើនិយាយការពារខ្លួនឯងបន្តិច វាក៏អាចមានហេតុផលសមរម្យមួយចំនួនដែរ។ បើនិយាយពីខ្ញុំផ្ទាល់ ពេលដែលគ្រូដាក់ការងារឲ្យធ្វើដំបូង នឹកមិនឃើញថាធ្វើអី ធ្វើយ៉ាងម៉េចទេ (បើថាម្យ៉ាងមកពីខ្ញុំមិនចេះក៏ថាបាន តែមិនថាចឹងទេ ដូចអន់ពេក
) រហូតដល់ជិតដល់ពេលគ្រូយក បានចាប់ផ្ដើមស្រវេស្រវ៉ា ហើយនឹកឃើញថាត្រូវធ្វើអី ដល់ពេលហ្នឹងស្អីក៏ស្អីទៅ ពេលខ្លះការងារមួយមុខ ធ្វើតែមួយយប់ក៏មាន (ដល់ពេលហ្នឹងបានដឹងថាខ្លួនឯងពូកែ) ថាម្យ៉ាងទៀតអាចយកពាក្យបន្ទោសគ្រូមកថាក៏បាន តែខ្ញុំមិនបន្ទោសគ្រូទេ ព្រោះនេះជាកំហុសរបស់ខ្ញុំ ពេលម៉ោងរចនាវិបសាយអី ខ្ញុំមិនដែលចូលរៀនទេ
មួយឆមាស ១អាទិត្យហ្នឹងច្រើនពេក។
ម្សិលមិញ ទៅការពារការងារខ្លះដែលធ្វើរួច ចំណែកពីរមុខទៀតធ្វើមិនទាន់រួចនៅឡើយ។ ការងាររបស់ VB.NET អត់បានធ្វើ មិនដឹងថាធ្វើយ៉ាងម៉េចបានឲ្យគ្រូ តែមិត្តម្នាក់នៅក្នុងក្រុមយកគម្រោងមួយមកពីណាទេ មានតែកូដ មិនទាន់មានសៀវភៅ ហើយកូដមិនដឹងជាស្អីទៅស្អី។ រួចម្នាក់ទៀតនៅក្នុងក្រុម បោះការងារហ្នឹងឲ្យទៅម្នាក់ទៀត គាត់ទៅបាត់មួយសន្ទុះ ត្រឡប់មកវិញ បានសៀវភៅមកមួយក្បាល (អស្ចារ្យមែន! មិនដល់កន្លះម៉ោងផង ធ្វើសៀវភៅរួច។ ហ្នឹងជាជំនាញរបស់គាត់ កាលឆមាសមុនក៏អ៊ីចឹងដែរ បើតាមមិត្តខ្ញុំប្រាប់ ព្រោះឆមាសមុនខ្ញុំនៅភ្ជួរនៅឡើយ។ បានប៉ុណ្ណេះគាត់ក៏យកទៅឲ្យគ្រូភ្លាម ទាំងខ្ញុំមិនទាន់ទាំងដឹងថាការងារហ្នឹងធ្វើពីស្អីផង។ តែអស្ចារ្យមែនទែន ពេលយកការងារនោះទៅឲ្យគ្រូ លោកគ្រូញញឹម មិត្តខ្ញុំថាលោកគ្រូយក source ទេ គាត់ឆ្លើយថា មិនបាច់ទេ ប្រហែលជាមាននៅក្នុងម៉ាស៊ីននេះហើយ។ ម្នាក់ៗចង់ទន់ជង្គង់ ហាហា។ ដល់ចឹងទៅគ្រូថាមិនបាច់ការពារទេ គាត់ដកពិន្ទុរួចហើយ តែមិនអន់ចិត្តទេ ព្រោះមិនបានធ្វើ បានគាត់យកហ្នឹងអរចង់ងាប់ហើយ។
ត្រឡប់មកបន្ទប់ការពារខាងរចនាវិបសាយ ភាគច្រើនគេហើយអស់ហើយ នៅតែខ្ញុំ ខំទៅអង្គុយធ្វើ តែចង្រៃអី គាំងមួយដំណាក់ហ្នឹងតាំងពីយប់ ខំអង្គុយផ្ទៀងឡើងចង់ឈឺក្បាល រហូតដល់ងងុយហើយក៏ចូលដេកទៅ។
ដល់ចឹងទៅ មិនដឹងធ្វើម៉េច ខំធ្វើឫកធ្វើពារមហាសុភាពទៅជិតអ្នកគ្រូ សុំឲ្យអ្នកគ្រូជួយមកមើលបន្តិច អ្នកគ្រូឆ្លើយចាស ចាំបន្តិច ថាអរនោះអរ ដល់អ្នកគ្រូមកមើល ក៏មិនដឹងថាមកពីស្អី ហើយម៉ោងក៏លឿនទៀត ដល់ម៉ោងចេញទៅផ្ទះ។
យប់មិញទុកអាគាំងហ្នឹងមួយដុំ ហើយធ្វើអាផ្សេងៗទៀត ធ្វើឡើងជក់រហូតដល់អត់ដេក តែឥឡូវហើយអស់ហើយ នៅតែមួយកន្លែងដែលធ្វើមិនចេញហ្នឹង ផ្ញើទៅឲ្យអ្នកគ្រូជួយពិនិត្យហើយ។
ធូរទ្រូងណាស់!
តាមបទពិសោធន៍ គ្រូដាក់ការងារឲ្យធ្វើ គាត់លៃពេលវេលាច្រើនល្មមអាចឲ្យយើងធ្វើការងារនោះយ៉ាងសប្បាយ តែណាស់តែពួកយើង(សិស្សល្អ)ទេ ដែលមិនព្រមចាប់ផ្តើមតាំងពីដំបូងដែលគ្រូដាក់ការងារឲ្យនោះ ចាំ! ៗ ៗ ៗ ទាល់តែជិតដល់ថ្ងៃបាននាំគ្នាអត់ដេកអត់ពួនធ្វើ ។ ហេហេហេ តួយ៉ាងខ្ញុំនេះឯង ទើបតែត្រៀមមេរៀនសម្រាប់ប្រឡងចប់រួចរាល់យប់ម៉ិញនេះឯង ហើយល្ងាចនេះផ្តាច់ព្រាត់ហើយ!
នៅដល់ថ្ងៃសុក្រឯណោះបានគ្រូប្រមូលលោកវីអើយ ខ្ញុំហើយមុនពេលហើយ
តាមពិតគឺអ៊ីចឹងមែនហ្នឹង
ដ៏ជិតដល់ង៉ៃបានប្រឹង ហាហា
ដូចខ្ញុំដែរ
មិនដឹងថាមកពីអ្វីទេ ទើបពេលដំបូងគិតមិនចេញសោះ តែដល់ពេលជិតដល់កំណត់ ស្រាប់តែគំនិតមិនដឹងចេញមកពីណា?…
អាហ្នឹងគេហៅថាពេលទឹកដល់ចាមុះបានដឹងថាលឹបទឹកនោះម៉េច ដៀតាខ្នូចទេក្បឿនអើយ ដើរសួររ៉ូវ សម័យអាលូវគេរៀនស្ទិលហ្នឹងឯង
អូហ៍ បើចឹងមិនអីទេ ខំតែភ័យស្មានតែមានតែឯង ហាហា
ប្អូនៗទាំងអស់គ្នាសុទ្ធតែមានការធ្វេសប្រហេសចំពោះកាតព្វកិច្ចរបស់ខ្លួនណាស់ុំ។ចូរអ្នកទាំងអស់គ្នាកុំមើលស្រាលទៅលើអ្វីៗដែលវាកើតលើងដោយសារយើងណា
ព្រោះវាអាចោឲយើងមានវប្បដិសិរីណា
ឆ្លាតមែនណ៎! ម៉ានង៉ៃហ្នឹងអត់បានទៅសាលាដែរ,រវល់ការងារនៅផ្ទះរហូត!ស្អែកគិតទៅអើតសាលាតិច!!!
អរគុណបង សំ ប្រុស ។ តាមពិតខ្ញុំមិនចង់ធ្វើអ៊ីចឹងទេ តែវាមានរឿងហេតុរបស់វា
។
អាហ្នឹងឆ្លាតអ្ហ៎សំណាង?
អីក៏ដូចគ្នាម្ល៉េះ? តាមមើលប្រហែលជាស្ទើរតែគ្រប់គ្នាហ្នឹង។ ម៉ាស៊េរីពួកម៉ាកខ្ញុំ ក៏ចឹងដែរ។ ការងារខ្លះគ្រូដាក់ឲ្យធ្វើ 3 ខែ ពួកខ្ញុំធ្វើតែមួយអាទិត្យចុងក្រោយ តែsubmit ទាន់ពេលរហូត។ តែក៏មានពេលខ្លះស៊យ ធ្វើមិនទាន់ តែងតែសុំគ្រូ delay deadline រហូតដល់ហៅខ្លួនឯងថា Last Minute Doer ។ ដឹងដែរ ថាចរិតនេះ វាមិនល្អ តែកែវាមិនឡើង និងនិយាយលួងលោមខ្លូនឯងថា រៀនធ្វើការក្រោមសម្ពាធ (work under pressure)។
មិនឆ្លាតទៀតប៉ុណ្ណឹង! អត់សូវដែលចូលសាលាផង ធ្វើបានប៉ុណ្ណឹងហើយ បើចូលសាលាបានជាប់លាប់ទៀតមិនដឹងដល់ណាទេ!!!!!!!!! និយាយមែនតើ!
និមល៖ អូហូ ចេញមកអស់ហើយ កាន់តែធូរទ្រូងទៀតហើយខ្ញុំ
សំណាង៖ ទោះជាចូលរៀនជាប់លាប់ក៏ចឹងដែរ មនុស្សឧស្សាហ៍ វាមិនលើសហ្នឹងទេ ហាហា។
ហ្នឹងមិនឆ្លាតទៀត!
ឆ្លាត ហាហា អរគុណសំណាង
ខ្ញុំបាទវិញបើគ្រូប្រមូល ម៉ោង 2:30 ម៉ោង ៣ ឬម៉ោង៤ បានធើហើយ!! ឆ្ងល់ដែរ គ្រូឲ្យពេលឡើងកន្លះខែ … តាំងមកក្រោយគេតាហេបតាហប! យ៉ាប់
ដូចគ្នាម៉េះ!! គ្រូទុកពេលឲ្តរៀនជិតម៉ាខែ តែអាឡូវទើបនឹងចាប់ផ្តើមរៀន ពីរបីង៉ៃប្រឡងហើយ!! ដល់ករហើយខ្ញុំ!
ហាហាហា ចង់តែសើចទេដល់ចឹង។ ម៉េចម៉ោកាត់រកគ្នាអស់ចឹង?
ប្អូនៗទាំងអស់គ្នាមិនមានការ រវល់ជាមួយការប្រលងបញ្ចប់ថ្នាក់ទុតិយភូមិតេ?ឆ្នាំនេះ
អត់ទេបង ហួសអស់ហើយ