jump to navigation

ថៃ​សួរ​ថា ខ្មែរ​មាន​ប្រត្តិកម្ម​យ៉ាងណា​ចំពោះ​ប្រវត្តិសាស្ត្រ​របស់​ថៃ ខែ កក្កដា 1, 2008

Posted by ទឹម បឿន in សារព័ត៌មាន.
trackback

មាន​ថៃ​ម្នាក់​ដែល​ទើប​មក​ដល់​ខ្មែរ​បាន​ពីរ​បី​ខែ។ កាល​មក​ដល់​ដំបូង​គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ទឹកដី​ខេត្ត​បាត់ដំបង សៀមរាប បន្ទាយមានជ័យ​… ជា​របស់​ថៃ ប្រាសាទ​ជា​របស់​ថៃ។ ថៃ​នេះ​ត្រូវ​ខ្ញុំ​ធ្វើ​ឲ្យ​បាក់​ម្ដង ហើយ​ក៏​ប្រែ​ថា​គាត់​មិន​សូវ​ដឹង​ប្រវត្តិសាស្ត្រ។

មុន​នេះ​បន្តិច​ខ្ញុំ​បាន​ជជែក​ជាមួយ​គាត់ ប្រាប់​គាត់​ពី​រឿង​ថៃ​ធ្វើ​បាតុកម្ម រឿង​ថៃ​ចង់​ទាមទារ​ទឹកដី​ខេត្ត​ខ្មែរ​មួយ​ចំនួន គាត់​គ្រវី​ក្បាល ហើយ​ថា​ពួក​​ហ្នឹង​ធ្វើ​ស្អី​មិន​គិត។ ក្រោយ​មក​ក៏​ព្យាយាម​និយាយ​ពីនេះ​ពីនោះ រហូត​ដល់​ថា​ខ្លួន​មិនមែន​ជា​ថៃ។ ដល់​ត្រង់នេះ​ខ្ញុំ​​ចង់​សើច ហើយ​ឆ្ងល់ រួច​ក៏​សួរ​គាត់ គាត់​ថា​គាត់​ជា​មូស្លីម ថែម​ទាំង​​ប្រុង​ទាញ​កាត​មក​ឲ្យ​មើល​ផង ហើយ​សួរ​ខ្ញុំ​​មាន​មិត្តភក្ដិ​មូស្លីម​ឬ​អត់ ខ្ញុំ​ថាមាន គាត់​ថា​បើ​មាន​ច្បាស់​ជា​ដឹង​ហើយ​ថា​មូស្លីម​កាត់​ចុង គាត់​ក៏​កាត់ចុង​ដែរ ហាហា ទំនង​ដូច​ចង់​ភ័យ​ខ្លួន ថា​គាត់​ហ្នឹង​មូស្លីម​លាយ​ថៃ តែ​មូស្លីម​ស៊ី​សាច់ជ្រូក។

និយាយ​គ្នា​យូរ​បន្តិច គាត់​ក៏​សួរ ខ្មែរ​គិត​យ៉ាងម៉េច​ចំពោះ​ប្រវត្តិសាស្ត្រ​ថៃ​ ដែល​ថៃ​ទាមទារ​ទឹកដី​បែប​នេះ។ ប្រហែល​មក​ពីឃើញ​ខ្មែរ​មិន​ដែល​តបត​ជាមួយ​ពួក​វា។

វិចារ នានា»

1. សុភ័ក្ត្រ - ខែ កក្កដា 2, 2008

មិន​បាច់​ឆ្លើយ​ជាមួយ​គាត់​ទេ! ធ្វើ​មិន​ដឹង​មិន​ឮ​ទៅ!
បើ​ចង់​ហៅ​គាត់​មក​ជួប​ខ្ញុំ ហេហេហេ…

2. ទឹម បឿន - ខែ កក្កដា 2, 2008

តាមពិត​ថៃ​មួយ​នេះ​មិន​ហ៊ាន​ទេ គេ​ទៅ​ស្រុក​អស់​ហើយ នៅ​តែ​គាត់​ហ្នឹង​ម៉េច​ហ៊ាន​ក្អក តែ​ម៉េចៗ​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​សុភ័ក្ត្រ​ហើយ។

3. Leang Hy - ខែ កក្កដា 2, 2008

Don’t say anything.Just try to learn more about our history and when thai ask us we will answer for them about our country and it cannot lookus down.

4. RAsmey - ខែ កក្កដា 2, 2008

Hmmmm…. គិតៗទៅអាណិតគាត់ដែលត្រូវគេបង្វិលខួរ ទៅជាភ្លឺៗអស់លីង!
ហើយចុះគាត់មានអរគុណបងឯងអត់ ដែលបងឯងបានជួយបើកភ្នែកឲ្យគាត់? ឈប់ងប់ងល់នឹងគំនិតជាតិនិយមជ្រុលរហូតដល់គាត់ផ្លេចខ្លួនជានរណា
ពិតប្រាកដ?​​​ អស់អួតហើយប៉ុនហ្នឹង!!!! សមមុខហើយមិនចេះខ្មាស់គេ!

5. ក្មេងឃ្វាលគោ - ខែ កក្កដា 3, 2008

ម៉េចវាហ៊ាន​ ក្បាលរឹងល្បងបឿនទាត់បែកថ្លើមឡូវ។ អីចឹងទេវាក៏សុខចិត្តបណ្តែតខ្លួនតាមទឹកហូរទៅ។

6. RAsmey - ខែ កក្កដា 3, 2008

អូរ…​គិតទៅល្បង ក្មេងឃ្វាលគោកាចមែន…. សូមសរសើរ សូមសរសើរ ដ៏ស្មោះ!
;-)

7. សំ​ ប្រុស - ខែ កក្កដា 3, 2008

ចំពោះថៃនោះយើងគួរតែនិយាយអោយបានឆ្បាស់ទើបបានថាតើនៅអាស៊ីអាគ្នេយ៏​
នេះទឹកដីណាករកើតមុនគេ រវាង​ កម្ពុជា និង​សៀមនោះ។