តើនឹងមានអ្វីកើតឡើងរវាងខ្មែរ និងថៃក្នុងពេលខាងមុខនេះ ខែ កក្កដា 1, 2008
Posted by ទឹម បឿន in សារព័ត៌មាន.trackback
ព្រឹកមិញមើលព័ត៌មានរបស់សុភ័ក្ត្រ ថាពួកថៃដែលធ្វើបាតុកម្មទាមទារមិនឲ្យខ្មែរដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក វាហ៊ានទាំងទាមទារយកទឹកដីមួយចំនួនដែលវាចោទថាខ្មែរប្លន់ពីវា មានខេត្ត បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្ដមានជ័យជាដើម ធ្វើជារបស់វាទៀត ធ្វើឲ្យខ្ញុំក្ដៅឆួលពេញទ្រូងទាំងព្រឹក។
ប៉ុន្មានថ្ងៃនេះ កន្លែងធ្វើការរបស់ខ្ញុំស្ងាត់ ព្រោះមេថៃៗនាំគ្នាទៅស្រុកវាវិញ នៅសល់តែកូនចៅខ្មែរដែលធ្វើការ។ កំពុងតែខឹងក្ដៅឆួលផង ខ្ញុំក៏ទៅជជែកគ្នាជាមួយអ្នកធ្វើការផ្សេងទៀតអស់មួយព្រឹកពីរឿងនេះ និងរឿងប្រវត្តិសាស្ត្រ។
ឆ្លៀតឱកាសដែលខ្មែរកំពុងតែរវល់រឿងបោះឆ្នោត ពួកថាដឹងថាខ្មែរនឹងឈ្លោះគ្នា ពួកវាក៏កាន់តែបានចិត្តឡើង មិនត្រឹមតែរារាំងមិនឲ្យខ្មែរដាក់ប្រាសាទជាបេតិកភណ្ឌជាតិ ថែមទាំងហ៊ានដល់ចង់ទាមទារទឹកដីខ្មែរថាជារបស់ខ្លួនទៅទៀត។
បើពួកថៃវានៅតែឆ្កួតមិនដឹងសខ្មៅដូច្នេះ កុំស្មានថាខ្មែរនៅស្ងៀមបាននោះ។ ភ្លើងកំពុងតែឆេះពេញទ្រូងខ្មែរគ្រប់គ្នា បើពួកវាត្រូវការហិង្សារ ខ្មែរច្បាស់ជាក្រោកគ្រប់គ្នាមិនខានឡើយ ខ្មែរមិនអន់ដូចពួកវាមើលថោកទេ។
អូ! ខាន់តីញោម តិចថាមោពីប្លក់ញុំចុះ? នាំគ្នាឆ្លោះគ្នាដោយសារញុំ ញុំអត់ដឹងរ៉េណ៎ា!!
បងបឿន៖ប្អូនតឹងទ្រូងណាស់!
ចូលទៅប្លក់របស់បងភក្រ្ត័ក៏ឃើញតែពួកសៀមលោភលន់របៀបនេះ
ហើយប្លក់បងឯងក៏ពួកសៀមអញ្ចឹងទៀត។អង្កាលទើបឈប់ទៅពួកអង្គ
ម្ចាស់សៀមអើយ???
ត្រូវបង!ភ្លើងកំពុងតែឆេះក្នុងខ្លួនខ្មែរម្នាក់ៗហើយបង!
តែប្អូនខ្លាចថាពេលប្រទេសយើងកំពុងរញ៉េរញ៉ៃនឹងការបោះឆ្នោត
អាណត្តិទី៤នេះពួកវានឹងប្រើល្បិចមកលើខ្មែរទៀតណាបង។
ព្រោះរឿងហ្នឹងវាពិបាកនឹងថ្លែងដែរហ្នឹងណាបងអើយ!
ពួកសៀមអត់បេះដូងគ្មានគតិទេ!តែកូនខ្មែរម្នាក់ៗគឺមានណាបង!
កូនខ្មែរមិននៅស្ងៀមអោយពួកសៀមធ្វើអីតាមតែអំពើចិត្តនោះទេ!
ចាំមើល!តើពួកសៀមហ្នឹងអាចយកឈ្នះកំលាំងសាមគ្គីរបស់ខ្មែរទេ?
បើតាមគិតទៅ!វាមិនអាចទេ!គឺទៅមិនរួចទៅ!
បងភក្រ្ត័!កុំព្រួយបង!គ្មាននរណាគេមកឈ្មោះគ្នាទៀតទេបង។
ហើយពីមុនក៏គ្មានការឈ្លោះគ្នាដែរគឺគ្រាន់តែខ្វែងសំដីគ្នាតែបន្តិចបន្តួច
តែប៉ុននោះបង!
អត់អីទេបង!
ត្រឹមត្រូវ! ពីពេលនេះតទៅខ្មែរនឹងឈប់ឈ្លោះគ្នា។ សូមកុំច្រលំថាវាជាការឈ្លោះ គឺគ្រាន់តែនិយាយខ្វែងសំដីគ្នាបន្តិចប៉ុណ្ណោះ បើទោះជាមានអីកើតឡើង គឺយើងនឹងជូយគ្នាក្នុងនាមខ្មែរគ្នាឯង។ ខ្ញុំមានសុទិដ្ឋិនិយមថាខ្មែរនឹងលែងធ្វើជាអាយ៉ងពូកសៀមយួនជារៀងរហូត ។ ល្មមដល់ពេលយើងពួតដៃគ្នាហើយបងប្អូន រាបសតវត្សហើយដែលពួកបរទេសមើលងាយយើង បើពួកសៀមហ៏ានតវ៉ារឿងទឹកដីដែលជា របស់យើងនោះខ្ញុំខ្មែរ ខ្ញុំនឹងតស៊ូប្រឆាំនឹងពួកវាជាមួយបងប្អូន។
សាកអានអត្ថបទមួយនិះក្រែងជួយពន្យល់ ហេតុអ្វីបានជាថៃភាគច្រើនមានទស្សនៈបែបនេះ។
http://kyotoreview.cseas.kyoto-u.ac.jp/issue/issue2/
ពុទ្ធិ
ពាក្យចាស់លោកពោលថា៖ខ្មែរមិនចោលក្បួនយួនមិនចោលពុតចោរសៀមក្រឡិកក្រឡុចមិនចោលមហិច្ឆិតា។អ្វីដែលគេធ្វើទៅនាំទៅដល់ការចំណេញដល់ជាតិរបស់គេគេធ្វើហើយកុំឆ្ងល់ប្អូនៗបើទោះជាធ្វើដោយអគតិឬដោយលំអៀងពីការពិតក្តី។ខ្ញុំឆ្ងល់តែម្យ៉ាងគឺគេឈ្លោះគ្នាគេចំណេញតែបើខ្មែរយើងឈ្លោះគ្នាគឺឈ្លោះទាល់តែរលាយស្លាប់ខ្លួនដូចចាបស្រុកនឹងចាបព្រៃ។ជាការឆោតល្ងង់ដែលប្រើអំពើរហឹង្សាវាយកំទេចរបស់របរពួកអស់ហ្នឹងដើម្បីជាការព្រមាននោះ។ជាការប្រពៃបំផុតដើម្បីវាយបង្រ្កាបពួកមហិច្ឆិតាពាសមេឃសៀមគឺ(១)ខ្មែររៀនយល់ឲ្យច្បាស់ពីខ្មែរ(២)ចេះប្រើច្បាប់អន្តរជាតិជាកំផែងការពារបូរណភាពដែនដីខ្មែរ(៣)ឈប់ប្រើរាល់ផលិតផលសៀម។
ទោះជាខឹងយ៉ាងណា ក៏សូមកុំឱ្យកើតមានរឿងហេតុដូចឆ្នាំ ២០០៣ ទៀតឱ្យសោះ! ត្រូវដឹងថានោះវាជាការខាតបង់!
ខ្ញុំគាំទ្រមតិរបស់ B&S ត្រង់ពាក្យថា ឈប់ប្រើផលិតផលសៀម។ ស្រុកខ្មែរក្លាយជាទីដ៏ធំបំផុតរបស់សៀម ដោយខ្មែរភាគច្រើនគាំទ្រផលិតផលរបស់វា។ កាលពីឆ្នាំ 2003 យើងមើលសំបកខាងក្រៅជាការខាតបង់ តែតាមពិតខ្មែរចំនេញ។ ទី១ ផលិតផលខ្មែរពេលនោះចាប់ផ្តើមលេចមុខនៅខេត្តបន្ទាយមានជ័យ ដែលជាខេត្តនិយមពួកសៀមបំផុត (ផលិតផលទឹកផ្លែឈើ)។ ទី២ វាជួយពញាក់ស្មារតីខ្មែរកុំអោយលង់លក់នឹងវប្បធម៌សៀម (អ្នកដឹងទេថានៅតំបន់ជាប់ព្រំប្រទល់សៀម ពេលបុណ្យទាន គេនាំគ្នាចាក់ចំរៀងសៀមរាំសប្បាយ)។ ទី៣ លុបបំបាត់ខ្សែភាពយន្តថៃចេញពី ស្ថានីយ៍ទូរទស្សន៍ខ្មែរ ដែលធ្វើអោយភាពយន្តខ្មែររស់រានឡើងវិញ។
សរុបមក ឲ្យតែយើងឈប់គាំទ្រសៀម គឺយើងឈ្នះសៀមហើយ!
ខ្ញុំអានប្លុកនេះហើយមានអារម្មណ៍រំភើបមែនទែនដែលយើងមានទស្សនៈ
ដូចៗគ្នាចំពោះបញ្ហានេះ។ ខ្ញុំលឺថាសៀម វាចង់ទាមទាដីខ្មែរពីខ្មែរ
កាលពីថ្ងៃច័ន្ទពីព្រះសង្ឃមួយអង្គ ដែលបានរួមតំណើរជាមួយគ្នាពេលខ្ញុំទៅចុះថតឯកសារនៅខេត្តតាកែវ។ លឺហើយដូចមានគេយកភ្លើងមកដុត ធ្វើឲ្យខ្ញុំនេះក្តៅងុំអាពួកនេះពិតជាលោភលន់អត់មានកេរ៌ខ្មាស់! Nevea ខ្ញុំអើយបើនៅតែនាំចូលពីថៃ
ទៀតបែបត្រូវ Say good bye ហើយ..ហឹហឹហឹ
ហើយមានរបស់របរផ្សេងៗទៀតត្រូវប្រើបង្ហើយវាឲ្យអស់ (កុំឲ្យខាត…កេកិកិកិ)
ចូលផ្សារលើកក្រោយបែបត្រូវចំនាយពេលយូរតិច ព្រោះត្រូវប្រយ័ត្តប្រយែងខ្លាចក្រែងទិញប៉ះផស៎វាសយប៉ាដោយ…
អ៎គិតមើលៗទៅ Make in Korea, Japan ម៉្យាងដែរតា៎ ជួយណែនាំតិចមើល៎??
អរគុណទុកជាមុន! ហេហេហេ
រស្មី
ខ្ញុំអានប្លុកនេះហើយមានអារម្មណ៍រំភើបមែនទែនដែលយើងមានទស្សនៈ
ដូចៗគ្នាចំពោះបញ្ហានេះ។ ខ្ញុំលឺថាសៀម វាចង់ទាមទាដីខ្មែរពីខ្មែរ
កាលពីថ្ងៃច័ន្ទពីព្រះសង្ឃមួយអង្គ ដែលបានរួមតំណើរជាមួយគ្នាពេលខ្ញុំទៅចុះថតឯកសារនៅខេត្តតាកែវ។ លឺហើយដូចមានគេយកភ្លើងមកដុត ធ្វើឲ្យខ្ញុំនេះក្តៅងុំអាពួកនេះពិតជាលោភលន់អត់មានកេរ៌ខ្មាស់! Nevea ខ្ញុំអើយបើនៅតែនាំចូលពីថៃ
ទៀតបែបត្រូវ Say good bye ហើយ..ហឹហឹហឹ
ហើយមានរបស់របរផ្សេងៗទៀតត្រូវប្រើបង្ហើយវាឲ្យអស់ (កុំឲ្យខាត…កេកិកិកិ)
ចូលផ្សារលើកក្រោយបែបត្រូវចំនាយពេលយូរតិច ព្រោះត្រូវប្រយ័ត្តប្រយែងខ្លាចក្រែងទិញប៉ះផស៎វាសយប៉ាដោយ…
អ៎គិតមើលៗទៅ Make in Korea, Japan, China ម៉្យាងដែរតា៎ ជួយណែនាំតិចមើល៎??
អរគុណទុកជាមុន! ហេហេហេ
រស្មី
អូរចំពោះដែលសួរថានឹងមានអ្វីកើតឡើងនោះ? បើពួកអាហ្នឹងវាចង់ចំនេញមិនចេះប្រើខួរ វាគង់នឹងដាច់ចំនងទេ….
វាខ្មែរឡូវលាញ់គ្នាសឹងអី!!
មែនហេបងប្អូន??
រស្មី
អូរចំពោះដែលសួរថានឹងមានអ្វីកើតឡើងនោះ? បើពួកអាហ្នឹងវាចង់ចំនេញមិនចេះប្រើខួរ វាគង់នឹងដាច់ចំនងទេ… បើខ្មែរឡូវលាញ់គ្នាសឹងអី!!
មែនហេ៎បងប្អូន??
រស្មី
ស្រីភា ហេតុអ្វីនិយាយពាក្យ ពួកអង្គម្ចាស់សៀម
ពាក្យនេះដូចជាលើកវាពេកហើយ គួរនិយាយពាក្យ ឆ្កែសៀម
បើនិយាយរឿងទៅទិញរបស់របរវិញ
នៅផ្សាទំនើបធំៗដូច Paragon & sovana និងធ្វើការបើកលក់ផលិតផលសៀម
ជាពិសេស Paragon
ខ្ញុំនៅអន់ចិត្តរឿងមួយទៀតគឺរាល់ពេលមានការដាក់លក់ផលិតផល
សៀម ឬយួន ច្រើនមានការផ្សព្វផ្សាយពេញទូរទស្សជាច្រើន
ប៉ុន្តែដល់ពេលខ្មែរវិញគ្មាន ពេលខ្លះដល់ថ្ងៃបង្ហើយទើបដឹងដំណឹង
បើយើងយល់ថាវាថោកទៀបបែបនេះគួរតែកាត់ផ្តាច់រឿងទៅចូលរួមការតាំង
លក់ផលិតផលវាទៀត
ខន្តីញោម កុំធើដូចកាល ២០០៣ ប៉ាយ័ត្នរ៉ូវ កាលនោះអ្នកណាសង?? ក្រែងយើងជាប្រជាពលរដ្ឋតើហីសង។ តែបើថាទៅកាលកុំភ្លេចហៅអាត្មាហងម៉េចអាត្មាផ្ញើបាត្រហ្នឹងយាយជីទៅដែរ អាត្មាក៍ក្តៅហ្នឹងពួកអាចោរម្រ៉ាយសៀមអស់ហ្នឹងណាស់ដែរ
គ្មានអ្នកណាទៅភ្លើធ្វើរឿងល្ងង់ខ្លៅនោះទៀតរ៉េ។ បួនប្រាំរយលានតុលាមិនមែនលុយខ្មែររ៉េ។ យើងមិនគួរប្រើអំពើហឹង្សាបែបនេះទេ តែគួរធ្វើសង្គ្រាមត្រជាក់វិញ ធ្ចើយ៉ាងមិច? គឺដូចគំនិត ផេងជី និង BS ដែរ បើយើងរួមគ្នាធ្វើបានវាជាការល្អណាស់។ ដូចអ្នកផ្ទះខ្ញុំសព្វថ្ងៃអោយតែលឺនរណាចាក់ចំរៀងសៀម មើលរឿងសៀម រី ប្រើរបស់សៀមសឹងស្អប់ដល់អ្នកនោះទៀត។
អូរយាយពីចាក់អាចំរៀងសៀមហ្នឹង នៅស្តាតអាកន្លែងហាត់ប្រាណមួយនោះ
លឺចាក់រាល់តែថ្ងៃ តែប៉ុន្មានថ្ងៃហ្នឹងដូចអត់លឺ…
អូរ…បងបណ្ឌិត ប៉ិនយាយណាហ៎ ស្តាប់ទៅពីរោះត្រចៀកដល់ហើយ ជាពិសេសអាចុយម្រ៉ាយសៀម
ជូនពរអ្នកទាំងអស់គ្នាសុចភាពល្អ!!
រស្មី
បងវង្សហា៎ ស្អប់ៗបានហើយណាបង… តិចល៎ទៅវៃគ្នា អាណិតគ្នា គ្នានោះល្ងង់ទៅហើយ….. ជួយណែនាំគ្នាទៅ..ហេហេហេ
អុញទើបស្តាប់បទថៃ ដែរលោកចាបសុវត្តិយកលំនាំតាម “ មាននឹកបងទេ” ភ្លេងពីរោះផងតែអត់ដឹងថាម៉េច?
ចឹងមានតែបង Posoky ស្តាប់បទអាសៀមហ្នឹង?? តិចបងវង្សស្អប់បងឯងណា៎…
ខ្ញុំថាអ្នកផ្ទះខ្ញុំមិនមែនខ្ញុំទេ។ តែខ្ញុំគ្រាន់តែអត់ចូលចិត្ត!
ហ្អើយ!ពិរោះស្អីទេបងរស្មី?
ខ្ញុំយល់ថាអត់ពិរោះអីបន្តិចសោះអាពាក្យហ្នឹងនេះ!
បងដារ៉ា៖មានអ្នកណាទៅដឹងថាហេតុអីបានជាខ្ញុំនិយាយលើកសៀម
បែបនេះ?
ហើយនិយាយអញ្ចឹងបានអីមកវិញនោះ?
គិតទៅ បង!បងនឹងដឹងហើយ!
អេសំរាប់បងពិរោះហើយ តែបើស្រីភាមានពាក្រអីជេវាពិរោះជាងហនឹងប្រាប់បងបងគាំទ្រ។ ;-)
Hi, Boeun,
We have to meet before I go back. When you a free, pls message me. My husband want to meet u too. ok, i gotta go. too much work. Perhaps we can invite Narath too. see u.
Yep, I will call you.