jump to navigation

ពុម្ពអក្សរ​ខ្មែរយូនីកូដ​សម្រាប់ ហ្វូតូសហ្វ និង អ៊ីនឌីសាញ ខែ មីនា 13, 2008

Posted by ទឹម បឿន in ទាញយក, សារព័ត៌មាន.
trackback

អូខេ, ឥឡូវ​លោក​អ្នក​ប្រហែល​ជា​កាន់តែ​សប្បាយ​ចិត្ត​មួយ​កម្រិត​ទៀត​ហើយ នៅ​ពេល​ដែល​ឃើញ​ខ្មែរយូនីកូដ​អាច​ប្រើ​ជាមួយ ហ្វូតូសហ្វ និង អ៊ីនឌីសាញ បាន​យ៉ាងល្អ និង មិនផ្លាស់ប្ដូរ​របៀវ​វាយ​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ប្រាប់​កាល​ពី​លើក​មុន។ រូប​ខាងក្រោម​ជា​រូប​ដែល​ខ្ញុំ​សាក​ជាមួយ ហ្វូតូសហ្វ ស៊ីអេសបី វា​ដំណើរការ​បាន​ល្អ​ណាស់ លោក​អ្នក​ក៏​អាច​យក​វា​ទៅ​ប្រើ​ជាមួយ អ៊ីនឌីសាញ​បាន​ផង​ដែរ។ ខ្ញុំ​បាន​ដាក់​ពុម្ពអក្សរ​ឱ្យ​យក​ទៅ​សាក​មើល​ផង​។ ពុម្ពអក្សរ​នេះ បាន​សាកល្បង​ជាមួយ ហ្វូតូសហ្វ ស៊ីអេសបួន បេតា ហ្វូតូសហ្វ ស៊ីអេសបី និង អ៊ីនឌីសាញ ស៊ីអេសបី។ លោក​អ្នក​អាច​យក​ទៅ​សាក​ជាមួយ ហ្វូតូសហ្វ និង អ៊ីនឌីសាញ សេរី​ផ្សេង​ទៀត និង សូម​កុំ​ភ្លេច​ផ្ដល់​មតិ​រិះគន់ ឬ យោបល់​របស់​ផ្សេងៗ ដើម្បី​ឱ្យ​លោក ហុង បានដឹង និង កែប្រែ​ទៅ​តាម​តម្រូវការ​របស់​លោក​អ្នក។

khmerunicode-ps-cs3.jpg
យក​ពុម្ពអក្សរ

បញ្ជាក់៖ លោក ហុង ទើប​នឹង​ធ្វើ​រួច​ពុម្ពអក្សរ​មួយ​នេះ​ទេ ពុម្ពអក្សរ​ផ្សេង​ទៀត គាត់​កំពុង​តែ​ធ្វើ​បន្ត​នៅ​ឡើយ។

វិចារ នានា»

1. សុភី - ខែ មីនា 13, 2008

លូយអស់ស្ទះ​វើយ​។ បឿនអាច​ប្រើជាមួយ​CS3 តើបឿនមានសាក់ប្រើ​ជាមួយ​ CS2?

2. ទឹម បឿន - ខែ មីនា 13, 2008

នៅ​ទេ! កំពុង​តែ​ដាក់​ឱ្យ​យក​ទៅ​សាក​មើល! សូម​យក​ទៅ​សាក​ជាមួយ ស៊ីអេសពីរ និង ហ្វូតូសហ្វ ប្រាំពីរ សាក​មើល។

3. បូរាណ - ខែ មីនា 13, 2008

មានបញ្ហាខ្លះ។ ដាក់ជើងអត់ចេញរ៉េ បើស្រះដាក់បានល្អ ដូចជាស្រះ ៅ ើ ោះ អីហ្នឹង។ ពេលប្រើ khmer os វាចេញ ក​ោះ ហើយបើយើងសេឡិកវាដូរហ្វុនទៅ​khmer moul វាចេញ កោះ វិញ។ កន្លែងនេះឡូយ។ សូមបញ្ជាក់ថាខ្ញុំប្រើយូនីកូដ​វឺហ្សិន១.២ទេ បានជាដាក់ជើងអត់ចេញដឹង???…

4. Boeun - ខែ មីនា 13, 2008

អាច​មាន​បែបហ្នឹង​ដែរ​អ្ហី? អ៊‍ីចឹង សាក​ប្រើ ១.៣ វិញ​ទៅ​មើល តើ​មាន​មាន​បញ្ហា​ទៀត​ឬ​អត់? ខ្ញុំ​ប្រើ ១.៣; វា​អត់​មាន​បញ្ហា​អី​ទេ ដូច​ពាក្យ “ ខ្ញុំ” ពាក្យ “ ហ្វូតូសហ្វ” សុទ្ធ​តែ​ជើង​និង​ស្រះ​ពីរ​ជាន់។ តែ​បើ​ថា​មក​ពីរ​សេរី ១.២ ១.៣ ហ្នឹង ដូច​មិន​ទំនង​សោះ។

5. chharda - ខែ មីនា 14, 2008

jos ber att jes used photoshop phoung tver mech tov bro ?

6. វីរិយា - ខែ មីនា 14, 2008

អត់​មាន​ Font ផ្សេង​ទៀតទេ​ឬ? សុំ​សួរ​មួយ​ថា​​បញ្ហា​ដែល​ យូនីកូដ​ខ្មែរ មិន​​អាច​ប្រើ​បាន​ជាមួយ Photo Shop មក​ពី​​បញ្ហា​អ្វី​ទៅ? តើ​ការ​ដែល​កែប្រែ​អាច​ប្រើ​ជា​មួយ​ Photo Shop ឲ្យ​ដំណើរ​ការ​ស្រួល​ហើយ ពេល​យក​ទៅ​ប្រើ​នៅ​កន្លែង​ផ្សេង​អាច​នឹង​មាន​បញ្ហា​ឬ​ទេ? បើ​គ្មាន​ទេ​ខ្ញុំ​ថា​គួរ​តែ Update Font ខ្មែរ​យូនីកូដ​ទាំង​អស់​តែ​ម្ដង​ទៅ!

7. បូរាណ - ខែ មីនា 14, 2008

ខ្ញុំក៏មានការព្រួបារម្ភដូចវីរិយាដែរ តែយើងត្រូវតែមានសុទិដ្ឋិនិយមចំពោះរឿងនេះ យើងត្រូវគិតថាអ្វីក៏មានឧបសគ្គដែរ ហើយលោកហុងគាត់បានកំពុងប្រឹងប្រែង​ខ្លាំងណាស់ យើងត្រូវតែលើកទឹកចិត្តគាត់ យើងត្រូវតែរំពឹងនូវលទ្ធផលល្អ….​:D

8. បូរាណ - ខែ មីនា 14, 2008

បឿន ជួយប្រាប់ខ្ញុំកន្លែងដែលអាចយកយូនីកូដវឺហ្សិនចុងក្រោយបំផុតបានហ្ហេ?

9. Boeun - ខែ មីនា 14, 2008

@ chharda: ចាំ​ខ្ញុំ​បង្រៀន​បង! :D
@ វីរិយា៖ ពុម្ពអក្សរ​ផ្សេងទៀត គាត់​កំពុង​ធ្វើ ប្រហែល​ពីរ​បី​អាទិត្យ​ទៀត​រួច​អស់​ហើយ។ បញ្ហា​ដែល​វា​មិន​អាច​ដើរ​ជាមួយ​ពុម្ពអក្សរ​ខ្មែរយូនីកូដ​មុនៗ ព្រោះ​ហ្វូតូសហ្វ មិន​ប្រើ Complex Script របស់​ម៉ៃក្រូសហ្វ ប៉ុន្តែ​គេ​មាន​វិធី​បង្កើត​ឱ្យ​ប្រើ​បាន​ជាមួយ​ហ្វូតូសហ្វ​ផង និង ម៉ៃក្រូសហ្វ​ផង ដូច​ដែល​លោក ហុង បាន​ធ្វើ​មក​នេះ។
@ បូរាណ៖ បូរាណ​អាច​ទាញ​យក​ពី​ទីនេះ​បាន។

10. សុទ្ធិពង្ស - ខែ មីនា 14, 2008

គួរឱ្យរំភើបណាស់
តែរកពុម្ភអក្សរសម្រាប់ហ្វូតូស្ហបមិនទាន់ឃើញ

11. សុទ្ធិពង្ស - ខែ មីនា 14, 2008

រកឃើញហើយ ម៉ែ ! ទំរាំរកឃើញបែកញើស

12. HMB - ខែ មីនា 14, 2008

នេះជាដំ​ណឹងល្អ!!!

13. បូរាណ - ខែ មីនា 14, 2008

អាន់អ៊ីនស្តលអស់ហើយ។ អ៊ីនស្តលវឺហ្សិន១.៣ឡើងវិញហើយ កម្មវិធីសិតអាប់​វឺហ្សិន១.៣នេះ ល្អអស់ស្ទះ ចុចតាម៉ាគ្លីក ហើយ បន្ថែមទាំងឃីបដឲ្យម៉ាកាប្លេ។

អាឡូវយាយពីរឿងពុម្ពអក្សរថ្មីនេះ។ មិនដឹងជាម៉ាស៊ីនខ្ញុំយ៉ាងម៉េចទេ ដើរតែអ៊ីនឌីហ្សាញមួយទេ។ អាហ្វូតូហ្សព្ធ អាអ៊ីឡាស់ស្ត្រេទ័រវាអត់ព្រមចេញជើង ចេញតាស្រះ…. គិតថានេះមកពីម៉ាស៊ីនខ្ញុំទេ ព្រោះម៉ាស៊ីនបឿនដើរបានល្អ។

ខ្ញុំសូមផ្តាំផ្ញើទៅលោកហុងផង ថាខ្ញុំស្រឡាញ់​ម៉ូតអក្សរខ្មែរអូអេសមូល វាមើលទៅដូចគេសរសេរដៃចឹង ស្អាត សិចស៊ី… និយាយឲ្យខ្លឺគឺម៉ូតអក្សរខ្មែរអូអេសសម្រាប់ខ្ញុំគឺស្អាតទាំងអស់ ដូច្នេះសូមបឿនជូយជម្រាបគាត់ផងថា បើគាត់អាចមានលទ្ធភាពធ្វើម៉ូត អក្សរផ្សេងៗកាន់តែច្រើនកាន់តែល្អ ប៉ុន្តែខ្ញុំសុំឲ្យគាត់រក្សាស៊េរីម៉ូតអក្សរខ្មែរអូអេសទាំងអស់​ណា៎ ព្រោះវានឹងជួយការងារខ្ញុំបានមួយកម្រិតធំ ដោយសារខ្ញុំបានប្រើម៉ូតអក្សរខ្មែរអូអេសនេះក្នុងការងារមួយចំនួន ដោយមិនអាចដូរម៉ូតអក្សរបាន ដោយយើងបានសម្រេចគ្នាយកម៉ូតអក្សរនោះរួចហើយ។ អរគុណណាស់ចំពោះការខិតខំប្រឹងប្រែង។

បញ្ជាក់ៈ ខ្ញុំប្រើស៊ីអេសបី…

14. Boeun - ខែ មីនា 14, 2008

ដូចជាពិបាក​ស្មាន​ពី​បញ្ហា​របស់​បូរាណ​ណាស់។ តាម​ធម្មតា​បើ​​អ៊ីឡាស់​ដើរ ក៏​សម​នឹង​ដើរ​ជាមួយ​ហ្វូតូសហ្វ​ដែរ… វា​ដូច​ជា​មិន​មែន​បញ្ហា​យូនីកូដ ទំនង​ជា​បញ្ហា​របស់​ហ្វូតូសហ្វ តែ​បញ្ហា​អី? មិន​ដឹង​ថា​វា​មក​ពី​អី​ហ្ន៎?

»» សូម​លោកអ្នក​បញ្ចេញ​មតិ​នៅ​ទីនេះ ច្បាស់​ជា​លោក ហុង បាន​ដឹង។

15. keke - ខែ មីនា 14, 2008

Photoshop CS2 របស់​ខ្ញុំ មិន​ទាន់​វ៉ៃ​ខ្មែរ​យូនីកូដ​បាន​ផង គេ​នាំគ្នា​ច្រួលច្របល់នឹង CS3 ទៀត!

16. samnang - ខែ មីនា 15, 2008

ទាញ​ពុម្ភអក្សរ​អត់​បាន​ទេ,ទៅ​យក​ម៉េច​បាន​ទៅ?

17. សុទ្ធិពង្ស - ខែ មីនា 15, 2008

ខ្ញុំកំពុងតែទាញយកមកសាកមើល៍ ធ្លាប់ប្រើតែស៊ីអេស ២
———————————
ប្លកថ្មីរបស់ខ្ញុំ

18. Boeun - ខែ មីនា 15, 2008

សំណាង » ចុច​ម៉ៅស្ដាំ រួច​យក Save link as។
សុទ្ធិពង្ស » សាក ស៊ីអេសពីរ​ហ្នឹង​សិន​ទៅ​មើល តើ​អាច​ប្រើ​បាន​ទេ?

19. Kimsea - ខែ មីនា 15, 2008

Now I test font with Photoshop CS2, it doesn’t work. Please help me.

Thank you for your update font khmer unicode on Photoshop CS3.

20. សុទ្ធិពង្ស - ខែ មីនា 15, 2008

ខ្ញុំប្រើស៊ីអេស២ ប្រើមិនបានទេល្បង
———————-
ប្លកថ្មីរបស់ខ្ញុំ

21. soursdey - ខែ មីនា 15, 2008

ឡូយ ប៉ុន្តែមើលទៅពិបាកនិងយល់ រឺបញ្ចូលណាស់ គ្រាន់តែយូនីកូដធម្មតានេះ ទំរាំបញ្ចូលបានពេញលេញ វេទនាសឹងអី។

22. Boeun - ខែ មីនា 15, 2008

អរគុណ គឹមស៊ា និង សុទ្ធិពង្ស។

សួស្ដី, ការ​បញ្ជូល​មិន​ពិបាក​ទេ។ បើ​សួស្ដី​បាន​តម្លើង​យូនីកូដខ្មែរ​រួចហើយ គ្រាន់​តែ​ចម្លង​ពុម្ពអក្សរ​នេះ​ចូល​ទៅ​ក្នុង C:\Windows\fonts ជា​ការស្រេច។

23. lybunlin - ខែ មីនា 15, 2008

ខ្ញុំបានទាញយកមកប្រើហើយ ប៉ុន្តែប្រើវាមិនបានទេ គឺប្រើបានដែរតែប្រើបានដូច ជាអក្សរខ្មែរលីមនធម្មតា៕

24. khmerbird - ខែ មីនា 15, 2008

ខ្ញុំមិនទានបានសាកប្រោះនៅឡើយ
តែនេះជាអ្វីដែលខ្ញុំរងចាំយូរហើយ
សូមអរគុណចំពោះការជូនដំណឹងនេះ

25. chharda - ខែ មីនា 16, 2008

good na brother , i hope i can learn from u quickly . so i can make many style for my blog .

26. Boeun - ខែ មីនា 16, 2008

☼ ប៊ុនលីន៖ សូម​ជួយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​បន្តិច ដើម្បី​​ឱ្យ​បាន​ដឹង​បញ្ហា​នេះ​ផង។
☼ ខេមរបក្សី៖ ចាំ​ពេល​ណា​ចង់​ប្រើ សឹម​យក​ទៅ​ប្រើ​ចុះ មិន​បង្ខំ​ទេ។
☼ បងដា៖ មិន​ដឹង​ថា​សិស្ស​រៀន​ឆាប់​ចេះ​ឬ​អត់។ គ្រូ​នេះ​កាច​ណាស់ បើ​រៀន​អត់​ចេះ​វ៉ៃ​ហើយ :D

27. chharda - ខែ មីនា 18, 2008

hahahah . vai ? men kor ey ning ? ke tha kom prer hangsa na …kekkek

28. វីរិយា - ខែ មីនា 18, 2008

មាន​ថ្មី​ទៀត​ឬ​នៅ​បឿន? យូរ​ម៉្លេះ?

29. Boeun - ខែ មីនា 18, 2008

បងដា» មិនមែន​ហៅ​ហិង្សា​ទេ។ ហិង្សា​មាន​លើ​ស​ពី​វ៉ៃ​ទៀត :D
វីរិយា» មិន​ទាន់​មាន​ទេ។

30. traactivity - ខែ មីនា 18, 2008

ខ្ញុំ​បាន​សាកល្បង​ហើយ។
ពុម្ពអក្សរ​ថ្មីនេះ​ដើរតែ​ជាមួយ​ Photoshop CS3 និង InDesign CS3. តែ​វា​អត់​ដើរ​ក្នុង Photoshop CS2 ទេ។ ហើយក្នុង​ Illustrator CS3 ដ៏​ដើរ​អត់ទាន់ល្អដែរ (វាយស្រៈ និង​ ព្យញ្ជនៈ វា​អាច​ចូល​គ្នាបាន តែ​ចំពោះ​ជើង​វិញ​វា​អត់​ចូល​គ្នាទេ)។

31. DanhHong - ខែ មីនា 18, 2008

អរគុណ tracctivity!

32. Kimsea - ខែ មីនា 20, 2008

តើពេលណា លោក ហុង គាត់ធ្វើហើយ Font ទាំងអស់។

33. chharda - ខែ មីនា 22, 2008

brother did u have khmer front? i mean front boran douch samai mun ning na. if u have it can u plz send to me?i try to find those front at the store but they said dont know :-(

34. dara - ខែ មីនា 28, 2008

េករ្េរករករ្េករ្រ្េល្េលរ្លរ្លរ្េរ្េលរ្េរល្រលក្េរ្រករ្រ្េលរ្ល្េលរ្រលថដថដថថថដថថថថថ្ដកថ្ដកថ្ដកថ្កថ្លថើដសថលត្រកលត្ល្ងលរកត្ល្តល
Suck Khmer unicode, can not use with everything……វាចេញតែសញ្ញាសួរនិតប្រអប់។​អស់សង្ឃឹមហើយខ្ញុំ។គិតថាវាស្រួលប៉ុន្ដែស្រួលជាមួយតែវឺដនិងអិចសែលប៉ុណ្ណោះ
ដល់ជាមួយSony vega or Video Editting and Photoshop​ វាអត់ស្គាល់ដែជើង និងពេលចុចជើងវាអត់ចេញសោះ។ខ្ញុំចង់ធ្វើVideo and Make video ប៉ុន្តែវាអត់កើត។ល្អបានតែស្រួលវាយនិងពុម្ពអក្សរល្អ។សុំទោសផងនិយាយមិនល្អ

35. dara - ខែ មីនា 28, 2008

េករ្េរករករ្េករ្រ្េល្េលរ្លរ្លរ្េរ្េលរ្េរល្រលក្េរ្រករ្រ្េលរ្ល្េលរ្រលថដថដថថថដថថថថថ្ដកថ្ដកថ្ដកថ្កថ្លថើដសថលត្រកលត្ល្ងលរកត្ល្តល
Suck Khmer unicode, can not use with everything……វាចេញតែសញ្ញាសួរនិងប្រអប់។​អស់សង្ឃឹមហើយខ្ញុំ។គិតថាវាស្រួលប៉ុន្ដែស្រួលជាមួយតែវឺដនិងអិចសែលប៉ុណ្ណោះ
ដល់ជាមួយSony vega or Video Editting and Photoshop​ វាអត់ស្គាល់ដែជើង និងពេលចុចជើងវាអត់ចេញសោះ។ខ្ញុំចង់ធ្វើVideo and Make video ប៉ុន្តែវាអត់កើត។ល្អបានតែស្រួលវាយនិងពុម្ពអក្សរល្អ។សុំទោសផងនិយាយមិនល្អ

36. HOng - ខែ មេសា 9, 2008

Hello Dara,
Photoshop CS3 is ok.

37. Johnny - ខែ មេសា 20, 2008

Sorry! how can I get the Adobe CS3. I’ve tried some shop in Siem Reap but those CDs don’t work and I can’t crack it to use. And when I crack it say [the license is expired]. Can you show me any comment with this problem?

U can write me at my address: guidejohnny@yahoo.com

38. ๋Johnny - ខែ មេសា 23, 2008

ខ្ញុំ​បាន​សាកល្បង​វា​ជា​មួយ​ហ្វូតូស្ហប​ស៊ីអេស​២ តែ​វា​មិន​វបាន​ចេញ​អ្វី​ទេ ។ វា​ដូច​ធម្មតា​ ។ ដាក់​ស្រៈ​បាន តែ​អត់​បាន​ទេ​ជើង ។ នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ​របស់​វា​ វា​បាន​ចេញ​ធម្មតា​ក្នុង​ទម្រង់​Khmeros តែ​ “ ខ្មែរ មូល” វិញ​លើ​សន្លឹក​វា អត់​ចេញ​ទេ ។ តើ​គួរ​ធ្វើ​យ៉ាង​ម៉េច? ចំណែក ស៊ីអេស៣ ខ្ញុំ​រក​ទិញ​មិនបាន​ទេ​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ ។ សូម​ជួយ​ដោះស្រាយ​ផង ។
សូម​អរគុណ! សង្ឃឹម​ថា​មិត្ត​ទាំង​អស់​អាច​ជួយ​ដោះស្រាយ​បាន ។

39. mpsinfo - ខែ តុលា 11, 2008

Wow it is create to have heard about this update. I hope all fonts will be ready soon. I love all these fonts to be able to use in Photoshop nas cuz I like to use them for my design.

Cheer!!!

40. trak kakda - ខែ ធ្នូ 12, 2008

ខ្ញុំបាទឈ្មោះ កក្កដា មកពីខេត្តតាកែវ សុំសួរថា តើដល់ពេលណាទើបហ្វុនយូនីកូដអាចប្រើបាននៅក្នុងកម្មវិធី Adobe Photoshop បាន។ មួយទៀតខ្ញុំបាទ ចង់ចេះពីរបៀបបង្កើតហ្វុនអក្សរយូនីកូដនេះណាស់ ដើម្បីទុកអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់ នឹងបានប្រើប្រាស់ផង ។
អ៊ីម៉ែលរបស់ខ្ញុំគឺ trak_kakda@yahoo.com

41. sam - ខែ ធ្នូ 30, 2008

Hello, every one on lone

42. ជោត ទិត - ខែ កក្កដា 15, 2009

អ្នកទាំងអស់គ្នា! ឥឡូវនេះ Photoshop CS4 មាន Font ដែលអាចប្រើបានហើយ
ខ្ញុំទើបបានទទួល Font kh for graphic ពីលោក ហាន ។

43. ភារៈ - ខែ សីហា 19, 2009

បើដូចសមមិត្ត ជោត ទិត និយាយ (សូមទោស ដែល I ហៅ ដូចនោះ) មានសង្ឈឹម ហើយ ខា.ញុំ្​ ! តែ ខា ញុំ រក លើ google ម៉ា ង៉ាយ ហើយនឹង អត់ ឃើញ សោះ ហូហូ…កំពុងត្រូវការប្រីផង.ខា ញំ ប្រើ photoshop cs4 indesign cs4 autocad , 3d max នៅលើ window 7 ។ពេល install ខា ញំ យក khmer layout អីនោះ អីឡូវ គ្រប់ អក្សរ លេខ window បង្ហាញ តូចណាស់ ពិបាកមើលក្រែល ក្រៃ – គ្រប់កម្មវិធីទាំងអស់ខាងលើ។បើបងប្អូនណា មានបទពិសោទធ សូម ជួយដោះស្រាយ ខា.ញំ ផង។ សូមអរគុណ ទុក ជាមុន