jump to navigation

របៀប​គ្រប់គ្រង​កំហឹង ថ្ងៃ អង្គារ ទី 11 ខែ​មីនា 2008

Posted by ទឹម បឿន in ចំណេះ​ដឹង, ផ្លូវ​ចិត្ត, អប់រំ.
trackback

កំហឹង​ជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស តែ​ទោះ​ជា​យ៉ាងណា​អ្នក​មិន​អាច​មាន​កំហឹង​នៅ​ពេល​ណា​ដែល​អ្នក​ចង់​ខឹង ហើយ​មិន​អាច​ក្រោធ​ខឹង​ដាក់​មនុស្ស​គ្រប់​រូប និង អ្វី​គ្រប់​យ៉ាង​បាន​ទេ។ ជា​ញឹកញាប់​មនុស្ស​ដែល​បង្ហាញ​កំហឹង​ជា​សាធារណៈ ត្រូវ​គេ​ចាត់ទុក​ថា ជា​មនុស្ស​មិន​ធំ​ពេញវ័យ និង មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ហើយ​សង្គម​ភាគច្រើន​មើលងាយ​ដល់​មនុស្ស​ដែល​បង្ហាញ​ថា​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន។
អ្នក​ចិត្តសាស្ត្រ​ប្រើ​ពាក្យ​ការគ្រប់គ្រង​កំហឹង​ដើម្បី​បង្រៀន​មនុស្ស​អំពី​បច្ចេកទេស​របៀប​គ្រប់គ្រង​អារម្មណ៍​ដ៏​ខ្លាំង​នេះ។ ដូចនេះ​តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​ពេល​ដែល​ឈាម​របស់​អ្នក​ពុះ​កញ្ជ្រោល អ្នក​មាន​កំហឹង​យ៉ាង​ខ្លាំង ហើយ​កាន់​តែ​លំបាក​ឡើងៗ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​នោះ?
នៅ​ពេល​ដែល​អ្នក​ជិត​ផ្ទុះ​កំហឹង​ហើយ អ្នក​ជំនាញ​ជាច្រើន​ផ្ដល់​យោបល់​ថា ដំបូង​អ្នក​គួរ​តែ​ដក​ដង្ហើម​ឱ្យ​វែងៗ។ នៅ​ពេល​ដែល​អ្នក​ដក​ដង្ហើម​ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​នៃ​ខ្លួនប្រាណ​របស់​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល មិន​សូវ​តឹងតែង។ ដូចនេះ​ហើយ​មិន​សូវ​ទំនង​ជា​ផ្ទុះ​កំហឹង​ទេ។
ទីពីរ អ្នក​ផ្ដល់​យោបល់​ជាច្រើន​នាក់​នឹង​ប្រាប់​អ្នក​ឱ្យ​រាប់​ដល់​ដប់។ វិធី​នេះ​ធ្វើ​ឱ្យ​អ្នក​បង្វែរ​អារម្មណ៍​ខឹង​ទៅ​រក​ការចាប់អារម្មណ៍​លើ​ការរាប់​ដល់​ដប់​វិញ។ ពេល​វេលា​បន្តិចបន្តួច​ដែល​ផ្ដោត​លើ​អ្វី​ផ្សេង​ទៀត​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ពេល​គ្រប់គ្រង​ដើម្បី​គិត​អំពី​ប្រតិកម្ម​របស់​អ្នក​ចំពោះ​ស្ថានការណ៍​នោះ។

សម្រាប់​វិធី​កាន់​តែ​មាន​លក្ខណៈ​ចិត្តសាស្ត្រ​ចំពោះ​ការគ្រប់គ្រង​កំហឹង មាន​សេចក្ដី​ណែនាំ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​កម្រិត​កំហឹង​បាន។

ប្រសិន​បើ​មនុស្ស​ម្នាក់​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អវិជ្ជមាន​នោះ ជាជាង​ការប្រកែក​តវ៉ា ប្រហែល​ជា​ត្រូវ​ប្រើប្រាស់​ការសើច​វិញ​ដើម្បី​កុំ​ឱ្យ​ឆេវឆាវ។ វិធី​នេះ​នឹង​បង្ហាញ​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់​មានការ​ច្នៃប្រឌិត​ដែល​ចេះ​របៀប​ដោះស្រាយ​ស្ថានការណ៍​មួយ។
ការនិយាយ​ចេញ​ឱ្យ​ចំ​អារម្មណ៍​ខឹង​នៅ​ពេល​ដែល​អ្នក​មាន​កំហឹង​នឹង​ធ្វើ​ឱ្យ​អ្នក​អាច​បញ្ចេញ​អារម្មណ៍​ខ្លួនឯង​បាន​ក្នុង​សភាព​កាន់​តែ​មិន​ឆេវឆាវ ជាជាង​ទុក​អារម្មណ៍​ក្នុង​ខ្លួន ហើយ​បន្ទាប់​មក​នឹង​ផ្ទុះ​កំហឹង។
អនុគ្រោះ​ក៏​ជា​មធ្យោបាយ​មាន​ប្រយោជន៍​មួយ​ដែរ​ដើម្បី​កាត់​បន្ថយ​កំហឹង។ ប្រសិន​បើ​អ្នក​អនុគ្រោះ​ដល់​នរណា​មួយ​លើ​បញ្ហា​តូច​មួយ​នោះ អ្នក​មិន​ចាំបាច់​គុំកួន​ទេ បើ​មិន​អ៊‍ីចឹង​ទេ អ្នក​អាច​ចាប់​ផ្ដើម​និយាយ​ឱ្យ​ដាច់​ស្រេច​ជាមួយ​មនុស្ស​នោះ។
វិធីសាស្ត្រ​ជនជាតិ​អាស៊ី គឺ​គេ​អនុវត្ត​ប្រយោគ ឬ ការ​សមាធិ​ឱ្យ​បាន​ទៀងទាត់ ដូចនេះ​កាយ និង ចិត្ត​របស់​អ្នក​មិន​ឆេវឆាវ​ទេ។ ភាព​មិន​ឆេវឆាវ​នឹង​ធ្វើ​ឱ្យ​អ្នក​នៅ​តែ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នៅ​ពេល​ដែល​ស្ថានភាព​មួយ​ចំនួន​មាន​ការលំបាក។ នេះ​ហើយ​គឺ​ជា​ការ​គ្រប់គ្រង​ទប់​ស្កាត់​កំហឹង។

ដកស្រង់​ពី​ទស្សនាវដ្ដី G21

About these ads

មតិ»

1. បូរាណ - ថ្ងៃ អង្គារ ទី 11 ខែ​មីនា 2008

ហ្គោដ! ប៉ុន្តែឡូវដល់ម៉ោង ចាំស្អែកចាំអាន…:D

2. chharda - ថ្ងៃ អង្គារ ទី 11 ខែ​មីនា 2008

អនុគ្រោះ​ក៏​ជា​មធ្យោបាយ​មាន​ប្រយោជន៍​មួយ​ដែរ​ដើម្បី​កាត់​បន្ថយ​កំហឹង។ ប្រសិន​បើ​អ្នក​អនុគ្រោះ​ដល់​នរណា​មួយ​លើ​បញ្ហា​តូច​មួយ​នោះ អ្នក​មិន​ចាំបាច់​គុំកួន​ទេ yes i think so. forgive is a good idea.but បើ​មិន​អ៊‍ីចឹង​ទេ អ្នក​អាច​ចាប់​ផ្ដើម​និយាយ​ឱ្យ​ដាច់​ស្រេច​ជាមួយ​មនុស្ស​នោះ។ u want to talk with him/her but him/her dont want to talk with u , what is the reason ?

3. សួស្តី - ថ្ងៃ អង្គារ ទី 11 ខែ​មីនា 2008

អត្ថបទល្អ​​ប៉ុន្តែពេលខ្លះការបញ្ចេញកំហឹងក៏ជាភាពល្អម៉្យាងដែរ​​​​​​សូមឲតែយើងប្រើប្រាស់វាអោយដឹងពេលវេលា។​

ខ្ញុំវិញបើប្រើប្រាស់វិធីត្រជាក់ ដូចជា​សម្ងំមិននិយាយអី​ឬនិយាយហើយនៅតែមិនបាត់ខឹង ឬចំណាយពេលធ្វើម្ហូប​។ល។ ហើយ​មិនបាត់ខឹង ខ្ញុំហ្នឹងស្ទុះភ្លែតទៅដាល់និងទាត់បាវខ្សាច់​។​បានដាល់ហើយធ្វើអោយខ្ញុំមានអារម្ម៏ណថាហាក់ដូចជាបានកំចាត់កំហឹងបន្តិចបន្តួច។

វាវ​សរសេរប៉ុណ្ណឹងប្រើពេលយូរមែនទែន។

4. រចនា - ថ្ងៃពុធ ទី 12 ខែ​មីនា 2008

បង​សួស្តីនិយាយ​ត្រូវ! ពេល​ដែលខ្ញុំ​ខឹង ខ្ញុំមិន​និយាយ​ទេ តែខ្ញុំ​ក៏​មិន​ទៅវាយ​ដំ​ស្អីដែរ គ្រាន់​តែ​សម្ងំ​ស្ដាប់​ភ្លេង ឬ​អាន​សៀវភៅ ឬ​មួយក៏​ទៅ​ពួន​យំ តែ​បន្តិច​ទៅ​ក៏​បាត់ហើយ!

5. អាចម៍ផ្កាយ - ថ្ងៃពុធ ទី 12 ខែ​មីនា 2008

ខឹង​ចិត្តទប់​បាន តែខឹង​អាផ្សេង​ទប់​មិនបានទេ!!!;)

6. naraths - ថ្ងៃពុធ ទី 12 ខែ​មីនា 2008

មិន​បាច់​គ្រប់​គ្រង​អី​ទេ! ត្រូវ​វ៉ៃ វ៉ៃ​ប្រាវ​ម៉ង​!!! (សុំ​ទោស​ខ្ញុំ​និយាយ​ទាំង​កំហឹង)
គ្រប់​គ្រង​បាន​ល្អ​ហើយ… :D

7. chharda - ថ្ងៃពុធ ទី 12 ខែ​មីនា 2008

lolz brother

8. ramana - ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008

សុទ្ធ​តែ​យោបល់​ល្អ​ ក៏​ប៉ុន្តែ​ខ្ញុំគិត​ថា​នៅ​ពេល​ដែល​ខឹ​ង​ហើយ​ស្អី​ក៏​គិត​មិន​ឃើញ​ដែរ​ មាន​ពេល​ណា​ទៅ​នឹក​ឃើញ​ដក​ដង្ហើម​វែងៗ​ ហើយ​រាប់​ដល់​១០​នោះ ដូច​ជា​មិន​អាច​សំរាប់​ខ្ញុំ ។ ចំពោះ​ខ្ញុំ​ដូច​រចនា​ចឹង​ទៅ​សម្ងំ​យំ​ម៉ា​ភ្លែត​ទៅ​​ហើយ​ងើប​ទៅ​ងូត​ទឹក បន្ទាប់​ពី​ងូត​ទឹក​រួច​ច្បាស់​ជា​មិន​យំទៀត​ទេ​ព្រោះ​ខ្លា​ច​អត់​ស្អាត កិកិកិ ។
យើស​បាន​ទស្សនាវដ្តី​ភ្លាម​មក​អួត​ភ្លាម​តែ​ម្តង ។

9. Boeun - ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008

ពេល​ដែល​យើង​ខឹង យើង​ពិត​ជា​នឹក​មិន​ឃើញ​អ្វីៗ​ទាំងអស់ គឺ​វា​ងងឹត​ឈឹង​អស់​ហើយ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ប្រាប់​ឱ្យ​ធ្វើ​យ៉ាងណា​ដកឃ្លា​បាន​បន្តិច នោះ​យើង​នឹង​មាន​ពេល​អាច​គិត​ពិចារណា ដែល​វា​អាច​ចៀស​ផុត​ពី​ការ​បញ្ចេញ​កំហឹង​ទទឹង​ទទែង​នាំ​ឱ្យ​ខាត់​បង់​ឥត​ប្រយោជន៍។ ការពួនយំ​ក៏​ជា​វិធី​មួយ​ដែល​អាច​ឱ្យ​យើង​គ្រប់គ្រង​កំហឹង​បាន​ដែរ ព្រោះ​ពេល​ដែល​ស្ងួត​ទឹកភ្នែក កំហឹង​នឹង​កាត់​បន្ថយ។ ការបញ្ចេញកំហឹង​ក៏​ជា​រឿង​ល្អ​ម្យ៉ាង តែ​បើ​ចេះ​តែ​បញ្ចេញ​ក៏​នាំ​ឱ្យ​ទៅ​ជា​រឿង​មិន​ល្អ​ទៅវិញ។

10. Boeun - ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008

- បូរាណ៖ ពេល​ណា​បាន​អាន? :D
– បង​ឆដា៖ បង​គួរ​រក​វិធី​ផ្សេង។ ពេល​ដែល​បង​ខឹង ខ្ញុំ​ជឿ​ថា​បង​ចង់​តែ​ស្រែក ចង់​តែ​ស្ដី​បន្ទោស​ ចង់​តែ​ដឹង​ហេតុផល ធ្វើ​ឱ្យ​គេ​មិន​ចង់​ស្ដាប់ មិន​ចង់​ឮ ហេតុ​នេះ​ហើយ បង​ត្រូវ​តែ​ធ្វើ​ឱ្យ​កំហឹង​របស់​បង​បាន​ធូរស្រាយ​ជាមុន​សិន សឹម​រក​វិធី​ល្អ​ដោះស្រាយ​ជាមួយ​គេ។ បើ​ពេល​ដែល​បង​កំពុង​ខឹង ទោះ​ជា​គេ​ព្រម​ស្ដាប់​បង ក៏​លទ្ធផល​ល្អ​មិន​សូវ​មាន​ប៉ុន្មាន​ដែរ។
– សួស្ដី៖ ត្រូវ​ហើយ ការបញ្ចេញ​កំហឹង​ក៏​ល្អ​ម្យ៉ាង​ដែរ បើ​យើង​នៅ​មាន​សតិ​ពិចារណា ដឹង​ខុស ដឹង​ត្រូវ យល់​អ្វី​ជា​ការពិត។
– រចនា៖ ពេល​បង​ខឹង បង​ចូលចិត្ត​នៅ​ជាមួយ​ធម្មជាតិ គឺ​មិន​ចង់​នៅ​កន្លែង​មាន​មនុស្ស​ច្រើន។
– អាចម៍ផ្កាយ៖ និយាយ​ស្អី? ស្ដាប់​អត់​យល់ :lol:
– ណារដ្ឋ៖ ​ដូច​ធ្លាប់​ត្រូវ​​ខ្ញុំ​វ៉ៃ​ម្ដង​ហើយ​តើ​អ្ហី អា​ប្រាវៗ​អាចឹង? :D
– រ៉ាមណា៖ ព្រោះ​តែ​យើង​នឹក​មិន​ឃើញ​ហ្នឹង​ហើយ បាន​ជា​គេ​ខំ​ប្រាប់​ឱ្យ​នឹកឃើញ ពេល​ដែល​យើង​ខឹង ឬ មាន​កំហឹង តែ​ការយំយែក​ហ្នឹង​វា​ល្អ​ហើយ មិន​ខុស​ទេ កុំ​តែ​ទៅ​បោចសក់ ទៅ​ជេរ​គេ។ :P

11. dasy - ថ្ងៃ ចន្ទ ទី 18 ខែមករា 2010

hi!every one , i’m a student (year 1)of RUPP my subject is psychology. i wonder why every one have different felling????

12. Toshia Kelsheimer - ថ្ងៃ អង្គារ ទី 13 ខែ​មីនា 2012

I love this article, nice work !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 238 other followers

%d bloggers like this: