jump to navigation

កុំ​កាត់​ឱ្យ​សូន្យ ខែ មីនា 5, 2008

Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.
trackback

ពាក្យ​ដែល​ប្អូន​ធ្លាប់​ស្ដី​ប្រាប់​បង
ពាក្យ​ធ្លាប់​សាសង​គ្រា​ដែល​ស្និទ្ធ
នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត
ស្រមោល​វរមិត្រ​តាម​គ្មាន​ឃ្លាត។

ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។

កុំ​បន្ទោស​បង​ណា​មាសម៉ុម
សូម​កុំ​បង្ខំ​កាត់​ឱ្យ​សូន្យ
បង​នៅ​អាល័យ​ភក្ត្រ​ស្រពោន
មេត្តា​ផង​ប្អូន​ដល់​ចិត្ត​បង។

(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)

វិចារ»

1. ទឹម បឿន - ខែ មីនា 5, 2008

កំណាព្យ​នេះ​ដាក់​តាម​សំណូមពរ​របស់​លោក​វី​ដែល​ចង់​អាន។ មិន​ដឹង​ថា​សរសេរ​អី ទើប​សរសេរ​កំណាព្យ​នេះ​មួយ​ទៅ សូម​កុំ​ប្រកាន់​អី។ :)

2. រចនា - ខែ មីនា 5, 2008

បង​បឿន! សរសេរ​ទៅ​ម៉ោ​ៗ រឿង​អា​ដែល!!! យ៉ាប់!!! នេះ​បាន​គេ​ថា កែ​មិន​ឡើង​មែន មនុស្ស​មាន​ស្នេហា​ចឹង​ណ៎!?

3. chharda - ខែ មីនា 5, 2008

pa-aun ey used suth tae peak meas mom jing ?

4. naraths - ខែ មីនា 5, 2008

អា​ហ្នឹង​គេ​ហៅ វើសិន​អី​គេ? អាន​អត់​យល់​ម៉ាប៉ឹក!!

5. វីរិយា - ខែ មីនា 6, 2008

កម្សត់​ម្លេះ!?!

6. Boeun - ខែ មីនា 6, 2008

»រចនា៖ មក​ពី​មិន​ដឹង​សរសេរ​រឿង​អី​រចនា​អើយ។ សរសេរ​ហ្នឹង​មិន​មាន​ន័យ​ថា​អារម្មណ៍​ទៅ​ហ្នឹង​ទេ ចេះ​តែ​នឹក​សរសេរៗ​ទៅ ព្រោះ​មិន​ដឹង​ថា​សរសេរ​រឿង​អី។ បង​គ្មាន​ទៅ​គិត​អី​រឿង​ស្នេហា​ស្អី​ហ្នឹង​ទេ​ពៅ​ព្រលឹង…។
»ឆដា៖ បង​មិន​យល់​មិន​ដឹង​ថា​គួរ​ប្រាប់​ថា​ម៉េច​ទេ ហាហា
»រដ្ឋ៖ វើសិន​អី! អាហ្នឹង​គេ​ហៅ​ថា​តភាគ។ ក្មេងៗ​មិន​សូវ​យល់​ទេ។ កិកិ
»វីរិយា៖ កម្សត់​អី​ទេ​លោក​វី​អើយ ពេល​សរសេរ​ហ្នឹង​ញញឹម​រហូត :)

7. អាចម៍ផ្កាយ - ខែ មីនា 6, 2008

«ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។»
ក្នុងវគ្គនេះ ខ្ញុំ​មិនយល់​ឃ្លាចុងក្រោយនេះទេ តើចង់បាន័យថាម៉េច?

8. Boeun - ខែ មីនា 6, 2008

មិន​ស្មាន​ថា​សរសេរ​ឱ្យ​គេ​អត់​យល់​គ្រប់​គ្នា​សោះ!!!

>ប្រសិនបើ​ធ្លាប់​បាន​អាន​កំណាព្យ គ្មានទេ​ពាក្យ​ស្នេហ៍ ប្រហែល​ជា​មិន​សូវ​ឆ្ងល់​ទេ ហើយ​ក៏​មិន​ពិបាក​យល់​ដល់​កំណាព្យ​នេះ​ដែរ តែ​ខ្ញុំ​សូម​និយាយ​បន្តិច​ចុះ។

>កាល​ពីមុន ខ្ញុំ​ស្រឡាញ់​គេ​ម្នាក់ តែ​មិន​បាន​សម្រេច ហើយ​ប្រែ​ជា​បង​ប្អូន​ទៅវិញ។ គ្រប់ពេល​គេ​ព្យាយាម​ឱ្យ​ខ្ញុំ​កាត់​ផ្ដាច់​មិន​ឱ្យ​មាន​ទំនាក់ទំនង​ស្នេហា​ទៀត​ទេ តែ​ខ្ញុំ​ចេះ​តែ​បំភ្លេច​មិន​បាន ពេល​ណា ក៏​ឃើញ​ស្រមោល​គេ​នៅ​នឹង​មុខ​ដែរ ជាពិសេស​នឹកឃើញ​សម្ដី​របស់​គេ​ដែល​សួរ​ខ្ញុំ​ពេល​ចុងក្រោយ “ បង​គិត​យ៉ាងម៉េច?” គេ​សួរ​ចង់​ដឹង​ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គេ​ពិត​ឬ​អត់ និង​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត។ ខ្ញុំ​មិន​តប​នឹង​គេ​ទេ ព្រោះ​ខ្លាច​គេ​មិន​ទុកចិត្ត ម្យ៉ាង​ស្នេហ៍​ដូច​កាំ​រន្ទះ រហ័ស​ដូច​ផ្លេកបន្ទោរ​ផង ប្រាប់​ថា​ស្រឡាញ់​ភ្លាម​ខ្លាច​គេ​មិន​ជឿ។ ដោយ​យល់​ថា ពេលវេលា​នឹង​អាច​ធ្វើ​ឱ្យ​គេ​បាន​យល់​ចិត្ត​ខ្ញុំ​នៅ​ពេល​ណា​មួយ​មិន​ខាន មិន​ចាំ​បាច់​រហ័ស​ដល់​ថ្នាក់ហ្នឹង​ទេ។ ពេល​នោះ ខ្ញុំ​បែរ​ជា​យក​រឿង​ផ្សេង​មក​ជា​លេស ធ្វើ​ឱ្យ​គេ​បាត់​មាត់ ទឹក​មុខ​ស្រពោន… ត្រង់​មុខ​ស្រពោន​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាណិត​ភ្លេច​មិន​បាន និង​តាម​ជាប់​ខ្ញុំ​គ្រប់ពេល​វេលា។ បន្ទាប់​ពី​ពេល​នោះ​មក ខ្ញុំ​តែងតែ​ញញឹម​ទុក​ក្នុង​ចិត្ត ថា​ស្នេហា​ខ្ញុំ​ច្បាស់​ជា​នឹង​បាន​សម្រេច ខ្ញុំ​នឹង​បាន​នារី​ម្នាក់​ដែល​អាច​រួម​សុភមង្គល​ជាមួយ​គ្នា​បាន តែ​មិន​បាន​គិត​ថា គេ​អន់​ចិត្ត​នឹង​ខ្ញុំ​ប៉ុណ្ណា​ទេ…។ គេ​មុខ​ស្រពោន ខ្ញុំ​មុខ​ញញឹម ពេល​ជួប​គ្នា​និយាយ​ឯណា​ត្រូវ​គ្នា ខ្ញុំ​គិត​ផ្សេង គេ​គិត​ផ្សិង ខ្ញុំ​និយាយ​លេងសើច គេ​និយាយ​ការពិត។ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​សាក​សួរ​គេ គេ​ប្រកែក​នឹង​ខ្ញុំ​យក​តែ​មែន​ទែន ប្រាប់​ថា​ខ្ញុំ​នឹង​គេ​មិន​អាច​ទៅ​រួច​ទេ ត្រឹម​ជា​បង​ប្អូន​ល្អ​ជាង… បើ​ធ្វើ​មិន​បាន មិន​បាច់​ទាក់ទង​គ្នា​ទៀត​ទេ…។ រាល់​លើក​ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​គេ គេ​តែង​តែ​ខ្លាច​ខ្ញុំ​គិត​ដល់​រឿង​ស្នេហា​ទៀត រហូត​ដល់​គេ​លែង​ចង់​និយាយ​ជាមួយ​ខ្ញុំ មិន​លើក​ទូរស័ព្ទ​របស់​ខ្ញុំ ហើយ​ចេះ​តែ​បង្ខំ​មិន​ឱ្យ​ខ្ញុំ​គិត ទើប​ន័យ​កំណាព្យ​នេះ ជា​ន័យ​សុំ​អង្វរ កុំ​ឱ្យ​គេ​ចិត្ត​ដាច់​ពេក ខ្ញុំ​សុំ​តែ​គិត​តែ​ម្នាក់ឯង​ប៉ុណ្ណឹង​ចុះ ពេល​ណា​ខ្ញុំ​អាច​កាត់ចិត្ត​ដាច់​មែន​ទែន ខ្ញុំ​លែង​គិត​ដល់​រឿង​នេះ​ហើយ មួយ​វិញ​ទៀត​​ស្រមោល​របស់​គេ នៅ​តាម​ខ្ញុំ​ជាប់ ឱ្យ​ខ្ញុំ​កាត់ចិត្ត​ពី​គេ​ដោយ​ស្រួល​យ៉ាងម៉េច​នឹង​បាន។ ខ្ញុំ​សន្យា​ថា នឹង​អាច​កាត់ចិត្ត​ឱ្យ​បាន​ឆាប់ ហើយ​ស្រមោល​របស់​គេ​នឹង​រសាត់​ទៅ​ឆ្ងាយ​ពី​ខ្ញុំ តាម​រូបកាយ និង​ចិត្ត​របស់​គេ​ដែល​ចាក​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ ដែល​ខ្ញុំ​សង្ឃឹម​ថា​ជា​ថ្ងៃ​ស្អែក…។ ៚

មិន​ដឹង​ថា​អាច​យល់​ឬ​អត់​ទេ ខ្ញុំ​សុខចិត្ត​រៀបរាប់​អស់​រឿង​ហើយ…។

9. សុទ្ធិពង្ស - ខែ មីនា 6, 2008

ពូកែតែងផោះគេ
————
ប្លកថ្មីរបស់ខ្ញុំ

10. Boeun - ខែ មីនា 6, 2008

មិនមែន​មើល​មិន​យល់​ដែរ​ទេ​អ្ហី? :D

11. chharda - ខែ មីនា 6, 2008

oh i yul klas heuy

12. Boeun - ខែ មីនា 6, 2008

ហាហា យល់​តែ​ប៉ុណ្ណឹង​បាន​ហើយបាទ។

13. រចនា - ខែ មីនា 6, 2008

បង​បឿន​ហៅ​ពៅ​ព្រលឹង​ចឹង​អត់​សម​ទេ, ហៅ​ធម្មតា​ៗ​បាន​ហើយ! ដូច​ជា​មិន​ធ្លាប់​ត្រចៀក​សោះ ព្រោះ​មិន​មែន​ជា​កូន​ពៅ! ហើយ,​ បង​ឆដាដែល​តវ៉ា​ហ្នឹង ចង់​ឱ្យ​គេ​ហៅ​មាស​ម៉ុម​ដែរ​អី? អត់​អី​ទេ, បង​មាស​ម៉ុម​ហ្អា, សុខ​សប្បាយ​ទេ? lolz

14. Boeun - ខែ មីនា 6, 2008

ពៅ​ព្រលឹង​ហ្នឹង​មិនមែន​សម្គាល់​តែ​កូន​ពៅ​ទេ ឱ្យ​តែ​ក្មេងៗ​គេ​ហៅ​ចឹង​ហើយ។ យើង​ហ្នឹង​ចាស់​អ្ហី? ហាហា។ រចនា​ហៅ​បង​ដា​ចឹង​ទៅ ដូច​ពីរោះ​តើ មែន​ទេ​បង​មាសម៉ុម កិកិ

15. Bandith - ខែ មីនា 6, 2008

ហាហាហាហា…កំសត់ម៉េះវ៉ីយ សុំសើចមួយ :-)

16. Boeun - ខែ មីនា 6, 2008

ប្រយ័ត្ន​ពៀរ​វា​ឆ្លង​ល្បង«« តែ​សុំ​មិន​ឱ្យ​ឆ្លង​ទេ!!! :D

17. រចនា - ខែ មីនា 6, 2008

តែ​មិន​ធ្លាប់​ត្រចៀក… :(

18. Boeun - ខែ មីនា 6, 2008

បើ​មិន​ធ្លាប់​រៀន​ធ្លាប់​ទៅ​ចឹង កិកិកិ

តែ​ណ្ហើយ! សុខ​ចិត្ត​អត់​ហៅ​ចុះ។ :P

19. រចនា - ខែ មីនា 6, 2008

:D :D :D :D :D :D :D :D :D :D :D :D :D :D :D

20. រចនា - ខែ មីនា 6, 2008

ម៉េច​វា​ចេញ​ចឹង​បង? ជួយ​មើល​ឱ្យ​តិច​មើល!!!​

21. Boeun - ខែ មីនា 6, 2008

ហាហាហា ជួយ​អត់​បាន​រ៉េ! ទុក​ចឹង​ហើយ :D

22. រចនា - ខែ មីនា 6, 2008

ទុកៗ​ទៅ!!! :D

23. Boeun - ខែ មីនា 6, 2008

:)

24. រចនា - ខែ មីនា 6, 2008

:P ហ្អើយ! ចាំ​តែសើច,ធុញ​ណាស់!

25. ទឹម បឿន - ខែ មីនា 6, 2008

ហាហាហា អ្នក​ណា​ចាំ​តែ​សើច? រាប់​សាក​មើល អ្នក​ណា​សើច​ច្រើន​ជាង? :P

26. រចនា - ខែ មីនា 6, 2008

ចឹង​បាន​ធុញ​ហ្នឹង​ណា!!!

27. ទឹម បឿន - ខែ មីនា 6, 2008

យំ​ទៅ​ចឹង! យំ​ចុះ បង​មាន​នំ​លួង​ណា!

28. រចនា - ខែ មីនា 6, 2008

នំ​លួង​អី? ញ៉ាំ​អត់​បាន​អា​ដែល​ហ្នឹង!!!

29. ទឹម បឿន - ខែ មីនា 6, 2008

បង​អ្នក​ញ៉ាំ ដូច​តែ​ប្អូនឯង​ញ៉ាំ​ចឹង។ បង​ហើយ​នឹង​ប្អូន ទៅ​ណា​នឹង​គ្នា​ហ្ន៎?

30. រចនា - ខែ មីនា 6, 2008

ម៉េច​ដូច​គ្នា???

31. ទឹម បឿន - ខែ មីនា 6, 2008

ចុះ​បង​ហើយ​និង​ប្អូន គឺ​មួយ​ណា​ក៏​ដូច​ជា​មួយ​ណា​ដែរ។ ឧទាហរណ៍ មីង​ចយ ខ្ចី​ចបជីក​យើង​ទៅ​ប្រើ ក្រោយ​មក​បង​ទៅ​យក​ពី​គាត់​មក​វិញ។ ដល់​ប្អូនឯង​អត់​ដឹង​ថា​បង​យក​មក ប្អូន​ឯង​ដើរ​ទៅ​ផ្ទះ​មីងចយ ហើយ​ប្រាប់​គាត់ “ មីងចយ ខ្ញុំ​មក​សុំ​ចបជីក​វិញ!” មីងចយ​ថា “ បងឯង​មក​យក​ទៅ​បាត់​ហើយ” ប្អូនឯង​ថា “ ចាស! អរគុណ​មីងចយ!” ហាហា។ ឃើញ​រ៉េ ដូច​តែ​គ្នា​ហ្នឹង។ បង​យក ក៏​ដូច​ប្អូន​យក! កិកិ

32. duongchan - ខែ មីនា 6, 2008

កំសត់ចង់ស្រក់ទឹកមាត់! ហាហា សូមជូនពរសំណាងល្អណាចា! :D

33. ទឹម បឿន - ខែ មីនា 6, 2008

មក​ដល់​កម្សត់​ចង់​ស្រក់​ទឹកមាត់! ចង់​តែ​វ៉ៃ​រ៉េ តែ​ចេះ​​បាន​ជូនពរ​មួយ​យោង។ អរគុណ​បាទ! (ដួងចន្ទ​រះ​ពេល​ថ្ងៃ!) :D

34. រចនា - ខែ មីនា 6, 2008

បង​ប្អូន ចន្ទ​ចេះ​ស្រក់​ទឹក​មាត់!!! សូម​អញ្ជើញ​ទិញ​សំបុត្រ​មើល! ថោក​ៗៗៗៗ!!! សូម​អញ្ជើញ​ចូល​ៗៗៗ!!! បង​បឿន ជួយ​រាប់​លុយ​អាប់​ផង​មើល!!! មនុស្ស​ច្រើន​ណាស់​នៀក, គេ​មិន​ដែល​ឃើញ​ចន្ទ​ចេះ​ស្រក់​ទឹក​មាត់​នោះ​អី!?

35. duongchan - ខែ មីនា 6, 2008

ចំណងជើង “ ចន្ទរះពេលថ្ងៃ ក្ដៅពេក ស្រក់ទឹកមាត់” ???
បានប្អូនមួយនេះចំណាប់ណាស់ ភ្លាមគិតលុយភ្លែត ហាហាហា

36. ទឹម បឿន - ខែ មីនា 6, 2008

ល្បី​ដល់​ម្ល៉ឺង​ផង? ចន្ទ​មក​ភ្លាម រក​លុយ​បាន​ភ្លាម​ហ្ន៎? ចាំ​បង​ជួយៗៗ។
…​ង៉ៃ​ហ្នឹង ចាំ​បង​នាំ​ប្អូនឯង​ទៅ​ចូល​ហាង​ធំៗ​ម្ដង!! ហត់​ទេ​ប្អូន? ញើស​ជោក​ថ្ងាស​អស់​ហើយ​នៀក! ចាំ​បង​ជូត​ញើស​ឱ្យ។ …ស្រោម​ជើង​ហ្នឹង​បោក​រួច​មិន​ទាន់​បាន​ពាក់​ទេ។

37. រចនា - ខែ មីនា 7, 2008

:D ទុក​ជូត​ខ្លួន​ឯង​ទៅបង, ប្អូនមាន​ហើយ!!! :D

38. Boeun - ខែ មីនា 7, 2008

ឱ្យ​បង​ជួយ​ជូត​ទៅ​អ្ហី? ហាហា

39. រចនា - ខែ មីនា 7, 2008

អត់​ទេ! មិន​បាច់​ទេ, គេ​ប្រាប់​ថា​គេ​មាន​ក្រដាស​ជូត​ហើយ!!!

40. Boeun - ខែ មីនា 7, 2008

សុំ​ចិត្ត​ល្អ​ជាមួយ​ផង ក៏​មិន​បាន​ដែរ? :cry:

41. រចនា - ខែ មីនា 7, 2008

:P

42. ដូង - ខែ កក្កដា 9, 2008

អូនអើយបងសុំបន្តិចមក កុំថាបងថោកណាស្រីម៉ុម
ពីព្រោះបងចង់ទើបបងសុំ កុំស្រស់ស្រីម៉ុមឆ្លើយថាទេ។

43. ទឹម បឿន - ខែ កក្កដា 9, 2008

សុំ​អី​ហ្នឹង​លោក​ដូង ហាហា

44. ដូង - ខែ កក្កដា 10, 2008

ដូចមិនដឹងម៉េច បឿននៀក
សុំកុំអោយគេដាច់ចិត្តពេកហ្នឹងណា ចំណងជើងវាគឺ​ សូមអូនកុំដាច់ចិត្តពេក

45. Boeun - ខែ កក្កដា 10, 2008

អូហ៍ ចឹង​អ្ហ៎? :D