ខ្មែរយូនីកូដអាចប្រើបាន១០០%ជាមួយ Photoshop CS4 Beta ខែ មីនា 4, 2008
Posted by ទឹម បឿន in កម្មវិធី, កុំព្យូទ័រ, បច្ចេកទេស.trackback
ពេលនេះខ្មែរយូនីកូដអាចប្រើបានជាមួយ ហ្វូតូសហ្វ ស៊ីអេសបួន បេតា គ្រាន់តែយើងត្រូវប្ដូរទម្លាប់បន្តិចនៅពេលដែលយើងវាយអក្សរ។ របៀបវាយ៖
- ពាក្យឬព្យាង្គដែលប្រកបជាមួយស្រៈណាដែលមានស្រៈ េ នៅជាមួយ ត្រូវវាយស្រៈ េ មុន រួចសឹមវាយតាមធម្មតា
- បើមានជើង រ ត្រូវវាយជើង រ មុន។
ឧទាហរណ៍ ពាក្យ “ ស្រីៗស្រុកខ្មែរ” ត្រូវវាយ “ ្រ+ស+ី+ៗ+្រ+ស+ុ+ក+ែ+ខ+្ម+រ” ។
បងហុងគាត់ថានៅមានបញ្ហាបន្តិចបន្តួចជាមួយជើង និងស្រៈនៅខាងលើ តែគាត់ថាជាបញ្ហាងាយដោះស្រាយទេ។ អស្ចារ្យមែនបងហុងខ្ញុំ
។


ហាហា ឡូយអស់ស្ទះ!!
យើងមានផ្លូវហើយបូរាណអើយ។
មិនផ្លាស់មិនបានទេអី? គួរតែមានវិធីដោះស្រាយល្អប្រសើរជាងនេះ ឬក៏ត្រូវចាំ CS 5?
ចុះគាត់កំពុងតែធ្វើហើយតើ! អត់ទាំងដេក អត់ទាំងពួនផង។ យើងអ្នកប្រើហ្នឹង កុំចាំតែទាមទារពេក។
អាណិតគាត់!
បងហុងខ្ញុំនៅតែខ្លាំងបស់គាត់មែន!! តែប៉ុណ្ណេះ អ្នក design សប្បាយដៃហើយ
និយាយអញ្ចឹងជួយដូរ link ខ្ញុំមក http://www.xwanna.com ផងមើល សុបឿន!
វាជារឿងអស្ចារ្យណាស់ ដែលអាចប្រើជាមួយ Photoshop cs4។ ខ្ញុំសង្ឃឹមថាវាគោរពតាមក្បូនខ្នាតរបស់ Khmer Unicode និង គោរពតាមការសរសេតាមប្រកប ដដែល។
quote: “ យើងមានផ្លូវហើយបូរាណអើយ។”
បឿនឯងយាយចឹង គេអត់ដឹង ថាផ្ទះយើងអត់ផ្លូវដើរ ឬជាឌឿងហែមជិះម៉ូតូចូលអត់ចង់រួច…។ យាយសាច់រឿងៈ វាមានន័យថាយូនីកូដសម្រាប់ឲ្យដើរក្នុងស៊ីអេសបួនហ្នឹង ជាវឺហ្សិនថ្មីមួយ ចឹងហី? ត្រូវសិតអាប់យូនីកូដឡើងវិញហ៎?
វណ្ណា៖ ហៅសុបឿនៗចឹងទៅ ពីរោះដល់ហើយ
។ ចាំខ្ញុំដូរលីងហ្នឹងឱ្យ។
ខម៖ ក្បួនខ្នាតនៅគោរពដដែល ហើយបងហុងក៏កំពុងតែខំរកវិធីដោះស្រាយតទៅទៀតដែរ។ បានតែអាចប្រើបានប៉ុណ្ណេះ ក៏បានធូទ្រូបមួយកម្រិតធំហើយ។
បូរាណ៖ គេមិនគិតវែងឆ្ងាយដូចបូរាណពេកទេ។ និយាយប៉ុណ្ណឹងគេដឹងបាត់ទៅហើយ។ ចង់ប្រើខ្មែរយូនីកូដនេះ មិនបាច់តម្លើងយូនីកូដឡើងវិញទេ គ្រាន់តែចម្លងពុម្ពអក្សរសម្រាប់ហ្វូតូសហ្វចូលក៏អាចប្រើបានទៅហើយ។ និយាយរួម គឺពុម្ពអក្សរថ្មីមួយទៀត។ ខ្ញុំនឹងដាក់ចែកជូន នៅពេលបងហុងសម្រេចថាអូខេ។
ចូលចិត្ត ចាំខ្ញុំហៅអញ្ចឹងរហូតណា៎ :p
ហើយកុំភ្លេចជួយប្តូរផង!
មិនភ្លេចទេ! ច្បាស់ជានឹងដូរថ្ងៃនេះហើយ។ ឈ្មោះខ្ញុំហៅយ៉ាងណាក៏បានដែរ ឱ្យតែខ្ញុំដឹងថាហៅខ្ញុំ ខ្ញុំឆ្លើយហើយ អត់ប្រកាន់ទេ។
បើវាយដូចលីមូនដដែលជាអញ្ចឹងទេ ចាំបាច់ច្រួលជ្រើមអីនឹងយូនីកូដនោះ?
មិនមែនដូចលីមូនទេបាទ វានៅតែជាយូនីកូដដដែល។ ប្រាប់ហើយ ថាគ្រាន់តែប្ដូរតែបន្តិចប៉ុណ្ណោះ តែជើង រ និង ស្រៈ េ ក្រៅពីនោះ នៅដដែលទាំងអស់ ហើយក៏មិនប្រាកដថានៅតែប៉ុណ្ណេះរហូតដែរ ព្រោះគាត់នៅតែខិតខំបន្តទៀតនៅឡើយ។ ហើយម្យ៉ាងទៀត យើងទើបតែសាកល្បងលើ បេតា ប៉ុណ្ណោះ វើសិនពិតមិនទាន់ចេញនៅឡើយ។
ម្ដុំនេះមានបក្សប្រឆាំង ! គួរដឹងហើយ… ខឹខឹខឹខឹខឹ….
ចុះខ្ញុំប្រើ CS2 ម៉េចដែរណ៎!! ខ្ញុំមិនជាជ្រួលជ្រើមទេ ព្រោះឌីសាញធម្មតាៗ ។
គេដល់ស៊ីអេស៤ហើយ ឯងត្រឹមស៊ីអេស២មកសួរគេដែរ មិនចេះខ្មាសគេ!! ខាងលើនេះ គេនិយាយពីស៊ីអេស៤ អាផ្សេងទៀតឥតប្រយោជន៍ទេ។
អុញ
មកពីមិនចេះខ្មាសហ្នឹងឯង បានសួរ!
។
ស៊ីអេស៤ អី! មិនមានរ៉េមឲ្យវារត់ទេ…CS2 អាចវារបាន
វាពិតជាដំណឹងដ៏ល្អ ដែលយើងអាចប្រើប្រាស់ខ្មែរយូនីកូដបាននោះ។ ប៉ុន្តែពេលនេះ ខ្ញុំប្រើតែ CS3 នៅឡើយ ដែលគួរឲ្យស្តាយណាស់ ពីព្រោះខ្ញុំទើបតែ Install ក្នុងរយៈមិនដល់ ១ខែផង។
មិនអីទេ បើស៊ីអេស៤ចេញ ចាំខ្ញុំធ្វើចិត្តល្អឱ្យខ្ចី ឬចែកជូន។ ឥឡូវខ្ញុំមាន ស៊ីអេស៤ បេតា បើចង់បាន អាចមកយកពីខ្ញុំបាន។ ស៊ីអេសបួន បេតា នេះប្រើលើស៊ីឌីក៏បានដែរ។
ខ្ជិលណាស់ ម៉ាគ្មានឃើញអីខុសគ្នាហ៎ង
តើស្រះ ុ ក្រោមជើងព បោះពុម្ភអត់ ដូចជាយើងត្រុវការពាក្យថា កម្ពុជា
——————-
ប្លកថ្មីរបស់ខ្ញុំ
»សុភ័ក្ត្រ៖ មិនប្រើក៏គ្មានអ្នកណាបង្ខំដែរបាទ។
»សុទ្ធិពង្ស៖ ត្រង់ហ្នឹងហើយដែលគាត់ប្រាប់ថានៅមានបញ្ហានោះ តែតាមបទពិសោធន៍របស់គាត់ ប្រហែលជាអាចកែបាន។
អរគុណ វណ្ណា បឿន និង វុត្ថា ដែលបានសរសើរខ្ញុំ ។ ខ្ញុំគិតថានេះជាភារកិច្ចរបស់ខ្ញុំ ជាកិច្ចការដែលខ្ញុំអាធ្វើបានសម្រាប់ជួយលើកស្ទួយ យូនីកូដខ្មែរ ។
និយាយអំពីយូនីកូដខ្មែរ គឺយើយប្រើបច្ចេកវិជ្ជា OpenType ដើម្បីធ្វើពុម្ពអក្សរ ដើម្បីងាយស្រួលក្នុងការវាយអក្សរតាមប្រកប និងដាក់ជើង ។
បច្ចេកវិជ្ជា OpenType របស់ Microsoft គេប្រើយ Uniscribe ដើលយើងធ្លាប់ឃើញជា file USP10.dll ប៉ុន្ដែរ ក្រុមហ៊ុន Adobe មិនប្រើ Uniscribe នេះទេ ។ Photoshop CS4 Beta របស់ Adobe គាំទ្រខ្មែរយូនីកូដ និង OpenType ដែរ ដូច្នោះហើយទើបខ្ញ្ំធ្វើឲ្យពុម្ពអក្សរយួនីកូដខ្មែរអាចប្រើបានខ្លះៗ ប៉ុន្ដែមិនអាចប្រើបានដូចនៅក្នុង MS Office និង OpenOffice ពីព្រោះកម្មវិធីនេះ មិនទាក់ទងអ្វីជាមួយ USP10.dll របស់ Microsoft ។
ពុម្ពអក្សរធ្វើសម្រាប់ប្រើជាមួយ MS Office ហើយប្រើជាមួយ Photoshop បានលុះត្រាតែក្រុមហ៊ុន ២ នេះសហការគ្នាក្នុងការធ្វើពុម្ពអក្សរ OpenType សម្រាប់ខ្មែរ ។
ប៉ុន្ដែបើមើលប្រទេសជិតខាង ដូចជា យួន និង សឿម ឃើញថាពុម្ពអក្សរយួនីកូដរបស់ប្រទេស ២ នេះ ពុំទាន់ប្រើជាមួយកម្មវិធីPhotoshop នៅឡើយ ។ តាមខ្ញុំដឹង នៅប្រទេសយួន បើចង់វាយអក្សរយួនក្នុង Photoshop គេត្រូវប្ដពុម្ពអក្សរទៅជា legacy ហើយប្ដូរ Keyboard Driver ទៀត ។
និយាយអំពីរៀងខ្មែរយើងវិញ បច្ចុប្បន្នខ្ញុំអាចធ្វើអក្សរខ្មែរយួនីកូដដោយឡែកសម្រាប់ប្រើជាមួយ Photoshop ។ របៀបវាយ តាងប្រកប និងប្រើ Keyboard Driver ដែលមានបច្ចុប្បន្ន មិនចាំបាច់ប្ដូរ Keyboard Driver ថ្មីទេ ។ តែពុម្ពអក្សរ (font) នេះ បង្ហាញមិនបានត្រឹមត្រូវទេនៅក្នុង MS Office និង OpenOffice ។ ប៉ុន្ដែបើប្ដូរទៅជាពុម្ពអក្សរធម្មតាគឺបង្ហាញត្រឹមត្រូវ ។
សង្ខេប : ពេលប្រើ Photoshop ត្រូវប្ដូរពុម្ពអក្សរ មិនចាំបាច់ប្ដូរ Keyboard layout ។ ចំពោះអក្សរដែលបានវាយនៅក្នុង MS Office និង OpenOffice ចម្លង(copy) យកទៅដាក់ក្នុង Photoshop ហើយប្ដូរពុម្ពអក្សរគឺបង្ហាញត្រឹមត្រូវ ។
បងប្អូនមានយោបល់យ៉ាងណាដែរ ?
អូ របៀបនេះឡូហ្ស៊ិកត្ហើ! អរគុណ!
វាល្អហើយបងហុង។ ឆាប់សម្រេចកិច្ចការហ្នឹងទៅ។ បើប្រើមិនបានសោះ ទើបវាវេទនា។
[...] I read Boeun’s article by saying that Adobe Photoshop CS4 are available to support Khmer Unicode that is great. But typing [...]
I want to ADOBE PHOTOSHOP CS4 if you know tell me please