jump to navigation

វេទិកា​ប្រកួត Freshie Girls and Boys ជំនាន់​ទី​៧ (២០០៨) ខែ កុម្ភៈ 5, 2008

Posted by ទឹម បឿន in សារព័ត៌មាន.
trackback

freshie04_02_1.jpg

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ២០០៨ នៅសណ្ឋាគារអ៊ីនធើរកុងទីណង់ តាល់នៅបន្ទប់ Imperial II មានការធ្វើសន្និសីទកាសែតស្ដីពីការចាប់ផ្ដើម វេទិកាប្រកួត Freshie Girls and Boys ជំនាន់ទី៧ ដែលនេះជាលើកដំបូងនៃការបង្ហាញខ្លួនរបស់ Freshie Girls and Boys ជំនាន់ទី៧ ក្នុងឆ្នាំ ២០០៨ ។ បន្ទាប់ពីមានការដាក់ពាក្យប្រកួតរបស់បេក្ខជន បេក្ខនារី ជាង២២០០នាក់រួចមក ក៏មាន ការជំរុះតាមរយៈរូបថតដោយជំរុះយកតែបេក្ខជន១៥០នាក់ និងបេក្ខនារី១៥០នាក់ធ្វើការសំភាសន៍ផ្ទាល់។ ជាមួយនឹងកិច្ចសំភាសន៍ដោយផ្ទាល់ដែលបានជំរុះនៅសល់ត្រឹមតែបេក្ខជន២០នាក់ និងបេក្ខនារី២០នាក់ សំរាប់មកបង្ហាញខ្លួនក្នុងការធ្វើសន្និសីទកាសែតនេះផងដែរ ។
សំរាប់បេក្ខជន២០នាក់ និងបេក្ខនារី២០នាក់នេះ នឹងមានសិទ្ធិចូលរួមបន្ដក្នុងការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព័ត្រនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ ខាងមុខនេះដោយមានការផ្សាយបន្ដផ្ទាល់ពីស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងជំរុះយកតែ Freshie Girls ១០នាក់ និង Freshie Boys ១០នាក់ប៉ុណ្ណោះ សំរាប់យកទៅធ្វើការជំរុះបន្ដជារៀងរាល់អាទិត្យរហូតដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ។

freshie04_02_2.jpg

សូមរំលឹកផងដែរថា ការប្រកួតនេះជាលើកទី៧ហើយ ដែលការប្រកួត៦ឆ្នាំកន្លងមក គឺយើង បានទទួលភាពជោគជ័យដោយបាននូវការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់មហាជន ជាពិសេស គឺយុវជន យុវនារី កម្ពុជាយើង។ គោលបំណងនៃការបង្កើតការប្រកួតនេះកន្លងមក គឺដើម្បីផ្ដល់ឱកាសឱ្យយុវជន យុវនារី សម័យថ្មីបានបង្ហាញនូវទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងវិស័យសិល្បៈ ក៏ដូចជាចំណេះដឹង ទូទៅ ហើយអាចបង្វែរអារម្មណ៍របស់ពួកគេឱ្យចៀសចាកឆ្ងាយពីអំពើអបាយមុខ ដូចជាឧក្រិដកម្ម ការសេពគ្រឿងញៀន ហើយការប្រកួតនេះជារៀងរាល់ឆ្នាំ ក៏បានចូលរួមចំណែកធ្វើជាគំរូដ៏ល្អ សំរាប់ យុវជន យុវនារីសម័យថ្មី ដើម្បីពួកគេយល់ឃើញកាន់តែច្បាស់ថាភាពស្រស់ស្អាត ត្រូវដើរទន្ទឹមទាំង ចំណេះដឹង និងសម្រស់ផងដែរ ។
ម្យ៉ាងវិញទៀតការប្រកួតនេះ ក៏បានរួមចំណែកក្នុងការលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជាថា ជាប្រទេស មួយប្រកបដោយសន្ដិភាពពេញលេញ ។
សំរាប់ការប្រកួត Freshie Girls and Boys ជំនាន់ទី៧នេះ បានទទួលការឧបត្ថម្ភធំ ដោយនាយក ដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្រាបៀរលីអូ នំបង្កងហាណាមិ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងសហការឧបត្ថម្ភ ដោយស្ករកៅស៊ូឃីតឃីត ម៉ាស្ទ័រស៊ុបគីស៊ុប ទឹកបរិសុទ្ធអេវីយ៉ង់ គ្រឿងសំអាងខេម៉ា ទស្សនាវដ្ដីអង្គរធំ ផលិតកម្មស៊ីអឹមអឹម ផ្សារទំនើបផារ៉ាហ្កន និងហ្គោលឌិនថាវើរ។ សំរាប់ Freshie Girls and Boys ដែល បានចូលរួមប្រកួតនឹងមានឱកាសក្លាយទៅជាតារាប្រចាំប៉ុស្ដិ៍លេខ៥ អ្នកតំណាងឱ្យស្លាកសញ្ញានំបង្កង ហាណាមិ ជាអ្នកចំរៀងប្រចាំផលិតកម្មស៊ីអឹមអឹម តារាថតស្អាតប្រចាំទស្សនាវដ្ដីអង្គរធំ និងតំណាងឱ្យ ម្ចាស់ឧបត្ថម្ភកម្មវិធី ផ្សេងៗទៀត ។

ប្រភព៖ កោះសន្តិភាព

វិចារ»

1. chharda - ខែ កុម្ភៈ 5, 2008

Happy Chiness New year bro..i came to visit and say pi eylov terb ban cuz have many home for going kkekekek

2. ទឹម បឿន - ខែ កុម្ភៈ 5, 2008

Happy Chiness New Year sister. Have a nice vacation.

3. [ សុភ័ក្ត្រ ] - ខែ កុម្ភៈ 5, 2008

ឌេប​ៗ​ដល់​ហើយ

4. ទឹម បឿន - ខែ កុម្ភៈ 5, 2008

ស្អី​គេ​ឌេបៗ រក​ក្នុង​វចនានុក្រម​អត់​ឃើញ :D

5. kosal - ខែ កុម្ភៈ 5, 2008

កាត់យល់ខ្លះទៅបឿនអើយ. អីយូយ ខ្ចីញ៉េញម៉ងវៃ ពួកប្លក់យើងអត់មានណាទៅដាក់ប្រលងទេអី?

6. chharda - ខែ កុម្ភៈ 5, 2008

Kosal ning na ..tov prolong tov . jam puk yerng tov jouy lerk teek jet na

7. ទឹម បឿន - ខែ កុម្ភៈ 5, 2008

មែន​ហ្នឹង កុសល​ម៉េច​មិន​ឱ្យ​ហាន់នី​ទៅ​ប្រឡង​ហ្ន៎?

8. kk@111 - ខែ កុម្ភៈ 5, 2008

កុំភ្លេច​ update អំពីរឿងនេះលើកក្រោយៗ​ផង​។
កាល​ពី​ការប្រកួត​ជំនាន់​ទី២​ ខ្ញុំ​ខំ​ត​ស៊ូ​មើល​ដោយ​​អត់​ងងុយ​​ដល់​ពាក់​កណ្តាល​អាធ្រាត​។

9. samnang - ខែ កុម្ភៈ 6, 2008

រួច​ចុះ​បឿន​ឯង​ម៉េច​មិន​ទៅ​ដាក់​ពាក្យ​នឹង​គេ​ទៅ,សង្ហារ​ប្រ​ហែល​បឿន​ឯង​អាច​ហើយ….

10. samnang - ខែ កុម្ភៈ 6, 2008

ហេហេ លោក​ភ័ក្ត្រ​ចេះ​VN ប្រាវ​ដែរ​ហ្នឹង,មិន​ណយ​ទេ!!!

11. Boeun - ខែ កុម្ភៈ 6, 2008

កាកា៖ បើ​មាន​ព័ត៌មាន ខ្ញុំ​នឹង​ដាក់​ជូន តែ​មិន​ហ៊ាន​សន្យា​ទេ ព្រោះ​ខ្ញុំ​មិន​សូវ​ដែល​បាន​តាមដាន​ជាប់លាប់។

សំណាង ឌេបៗ​ហ្នឹង​ពា្យ​វីអិនរ៉េ? លោក​ភាក់​ហ្នឹង​លេង​សុទ្ធ​តែ​ពាក្យ​យួន! :D

ខ្ញុំ​អត់​ទៅ​ដាក់​ពាក្យ​ទេ ព្រោះ​អាណិត​អ្នក​ដែល​ជាប់​លេខ​មួយ បើ​ខ្ញុំ​ទៅ មិន​ដឹង​គ្នា​ត្រូវ​ទៅ​ជាប់​លេខ​ប៉ុន្មាន​ទេ។

12. ខឿន - ខែ កុម្ភៈ 6, 2008

ម្នាក់នៅចំកណ្តាលហ្នឹងសំលឹងមកលោកបឿនដល់ហើយ។

13. ទឹម បឿន - ខែ កុម្ភៈ 6, 2008

ចេះ​តែ​មាន​ហើយ​លោក​ខឿន! រូប​ថត​សោះ​ហ្នឹង ធ្វើ​មើល​តែ​ខ្ញុំ​ក្មេង ចង់​​មក​បោក។ តែ​មើល​ទៅ​សម្លឹង​មក​ខ្ញុំ​មែន​ហ្នឹង ហេហេ។

14. samnang - ខែ កុម្ភៈ 6, 2008

បឿន៖ មាន​ឱ​កាស​ត្រូវ​ឆក​យក, បឿន​ឯង​ ឌេប​ចាយ ប៉ុណ្ណឹង​ដែរ​មិន​គួរ​ឲ្យ​ឱកាស​រំលង​ហួស​សោះ!! កិកិ

15. ទឹម បឿន - ខែ កុម្ភៈ 6, 2008

ហាហា ពីណា​ថា​ខ្ញុំ​ឌេបចាយ​ខ្លះ? មាន​តែ​សំណាង​ឯង​ទេ។ :P

16. naraths - ខែ កុម្ភៈ 6, 2008

ឯ​ណា សំណាង ខ្ញុំ​ខំ​សំឡឹង​មើល​ដែរ​តែ​រក​មិន​ឃើញ​សោះ ឈរ​កន្លែង​ណា?! យាយចឹង​កាល​គេ​ជម្រុស ម៉ោ​ខ្មែរ​តើ​ហ្អី??