jump to navigation

តម្រា​មើល​លាភ​ប្រចាំ​ឆ្នាំ ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

Posted by ទឹម បឿន in ហោរាសាស្ត្រ.
trackback

ឲ្យ​តាំង​អាយុ​ហោរា ( អាយុ​របស់​អ្នក​ដែល​ចង់​ទាយ ) យក ១២ គុណ ហើយ​យក ៧ ហារ សេសសល់ ទាយ​តាម​សម្លោក​ដូច​ខាង​ក្រោម ៖

  • សេស ១ ៖ នឹង​កើត​រឿងរាវ​ព្រោះ​សត្វ ឬ ចោរ​លួច​ទ្រព្យ មាន​ជម្ងឺ​បៀតបៀន កូន​ប្រពន្ធ​បែក​ចិត្ត​ពី​ខ្លួន ។ ( គ្មាន​លាភ​ផល​សោះ )
  • សេស ២ ៖ នឹង​បាន​កូន​ប្រពន្ធ​ជា​ទី ស្រឡាញ់ មាន​មិត្ត​ពី​ទិស​បូព៌​ នាំ​លាភ ឬ ទ្រព្យ មាសប្រាក់​មក​ឲ្យ ។
  • សេស ៣ ៖ ក្រែប​ភ្លើង​ឆេះ ឬ មាន​ទំនាស់​ពី​មនុស្ស​សប្បុរ​ខ្មៅ​នៅ​ទិស​អគ្នេហ៍​នាំ​រឿង ។
  • សេស ៤ ៖ នឹង​បាន​ស្រែ​ចំការ ទី​លំនៅ ដោយ​មាន​មនុស្ស​ពី​ទិស​ទក្សិណ នាំ​យក​មក​ឲ្យ ។
  • សេស ៥ ៖ នឹង​បាន​លាភ​សក្ការៈ​​ពី​អ្នក​ធំ ឬ សមណៈ ហើយ​បាន​យសសក្តិ​ជា​ទី​គាប់​ចិត្ត ។
  • សេស ៦ ៖ នឹង​បាន​ស្រែ​ចំការ​ស្ដុកស្ដម្ភ ឧត្តម​ល្អ​ណាស់ ព្រម​ទាំង​គ្រឿង​ប្រើប្រាស់​ផ្សេង ៗ ដោយ​មិត្ត​នាំ​យក​មក​ឲ្យ ។
  • សេស ០ ៖ នឹង​ប្រាស​ចាក​ពី​ទី​លំនៅ នឹង​កើត​រឿង​រ៉ាវ​ខូចខាត សត្វ​ជើង​ពីរ ឬ ជើង​បួន ឬ ប្ដី​ប្រពន្ធ​កូន ត្រូវ​ព្រាត់ប្រាស់ ។

ឧទាហរណ៍ៈ ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ យក ២៤ x ១២ = ២៨៨ បន្ទាប់​មក យក ២៨៨ ៖ ៧ = ៤១ សេសសល់ ១ ដូច្នេះ ខ្ញុំ​ត្រូវ​ត្រង់​សេស ១ ដែល​ត្រូវ​ចោរ​លួច​ម៉ូតូ នៅ​ក្នុង​ឆ្នាំ ដែល​ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ​នេះ… ។

About these ads

មតិ»

1. សុភ័ក្ត្រ - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

:D

2. ទឹម បឿន - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ហោរា​ហ្នឹង ច្បាស់​ហ្មង :D មែន​អ្ហេហ៍ តាភាក់ !

3. ramana - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ហ្អេ​ ចុះបើចែកហើយ មិនដាច់,​ ដូចខ្ញុំ​អាយុ ២០*១២/៧=៣៤.២៨។​ តើគួរយក​លេខ ៤មែនទេ។ បើមែននោះ ប្រហែលជាមិនទាន់ទេ មើលទៅព្រោះជិត​ដាច់​ឆ្នាំហើយហ្នឹង។​ :(

4. ទឹម បឿន - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ហេហេហេ… ចែក​យ៉ាង​ម៉េច​វិញ ? យក​អាយុ គុណ​នឹង ១២ រួច​យក​ចម្លើយ ចែក​នឹង ៧ បើ​ដាច់​គឺ​សំណល់ ០ បាន​ន័យ​ថា សេស ០ បើ​មិន​ដាច់ សំណល់​ប៉ុន្មាន គឺ​សេស​ប៉ុណ្ណឹង ។

5. វីរិយា - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

២៥*១២/៧=៤២.៨៥ អាហ្នឹង​គេ​យក​ ២ មែន​ទេ? ចឹង​ខ្ញុំ​ត្រូវ​ទ្រាំបន្តិច​ហើយ​ទ្រមាំ​ដាច់​ឆ្នាំ​នេះ!

6. ទឹម បឿន - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ចយ​អើយ ! អត់​ចេះ​ចែក​លេខ​រក​សំណល់ ហាហា ។

7. វីរិយា - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ម៉ោ​ពី​អ្នក​ប្រាប់​ហ្នឹង ​ប្រាប់​មិន​ច្បាស់​បាន​ជា​អញ្ចឹង, ម៉េច​មិន​ប្រាប់​ពី​ដំបូង​មក​ថា​​ចែក​យក​សំណល់ ឬ (Mod) ប្រាប់​ចឹង​ទៅ​ដឹង​បាត់​ហើយ! ចយ​អើយ!

8. duongchan - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ចន្ទបានលេខ៥ ចាំមើលតាឆ្នាំហ្នឹងអត់ឃើញមានលាភធំចូល តាមដុតប្លក់តាប៉ិហ្នឹង
ចោលម្ដង!

9. ទឹម បឿន - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ចុម !! អានេះ​គ្រាន់​តែ​ទាយ​តើ ម៉េច​ចាំ​បាច់​ដុត​ប្លក់ ?? លេង​អី​អាចឹង​ទេ ! ហ៊ាន​តា​ដុត​ប្លក់​ហ្នឹង​មើល យំ​អាឡូវ !!

10. ទឹម បឿន - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ភាសា​ហោរា យល់​អត់​តាវី ??? ចយ​អើយ !!!

11. ដារ៉ា - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ហើយ​ចុះ​លេខ​ផ្សេង​ទៀតនៅ​ឯ​ណា
មានតែត្រឹមលេខ​ 0-6 ឬយ៉ាងណា?

ល្អណាស់ដែលបានដាក់បង្ហាញ

12. evannak - ថ្ងៃ អង្គារ ទី 4 ខែធ្នូ 2007

ចំណែក​ខ្ញុំ​វិញ​មិន​មែន​ចោរ​លួច​ម៉ូតូ​ទេ គឺ​បាត់​លីអូ​តែ​ម្ដង សង្ស័យ​បឿន​លួច​ហើយ​មើល​ទៅ… យ៉ាប់​មែន អត់​មាន​ខោ​ស្លៀក​មិន​ប្រាប់​ទេ ម៉ោ​លួច​ខោ​គេ ហាហាហា

13. ទឹម បឿន - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

ដារ៉ា៖ បើ​ចែក​នឹង ៧ ចង់​ឱ្យ​សំណល់​សល់ ៧ ឬ ៨ អ្ហី ? ចង់​ឆ្ងល់ ! :-P

វណ្ណៈ៖ អត់​ពាក្យ​និយាយ​អ្ហី​អី ? គ្រាន់​តែ​លីអូ ក៏​លួច​ដែរ ចប់​ហើយ !! មក​ពី​អត់​លុយ​ទិញ​ខ្លួន​ឯង​ទេ​អ្ហី ? ចង់​សើច ដ៏​ចឹង !

14. rathaseth - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

តាមមើល មានតែខ្ញុំទេដែលល្អជាងគេ ព្រោះខ្ញុំត្រូវត្រង់លេខ៦ណា!!! :-)

15. ដារ៉ា - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

ពិតជាត្រូវម៉ាច់តែម្តង

ហាហា ព្រោះបាន​ឡើង​ធ្វើ​ជា​ប្រធាន​ផ្នែក​តាំង​ពី​ខែ​មុន​មក​ម្លេះ

16. ទឹម បឿន - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

ឡូយ​ម៉្លេះ ?

17. naraths - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

អត់​ទាន់​ទាយ​ទេ ចាំ​ដល់​អាយុ​ល្អ​សិន ហាហា!

18. ទឹម បឿន - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

បានន័យថា ណារដ្ឋ​ប៉ះចំ​លេខ​យ៉ាប់​ហើយ ហាហា

19. naraths - ថ្ងៃពុធ ទី 5 ខែធ្នូ 2007

ហាហាស៎! ចែក​ទៅ​ដាច់​ភឹង!! គ្មាន​សល់​សេសសួយ​អី​ទេ… មាន​តែសេស​ ០ ។ ចង់​សើច​ណាស់​ ឆុត​គួរសម បែក​កង់​ម៉ូតូ​ ៣​ដង សរុប ៥​បំណះ!! (គ្រោះ​ចុង​ឆ្នាំ) :D

20. ramana - ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007

អូ!​ ចែកចេញហើយ។ បានលេខ៤​ និយាយទ, រាសីឡើងស្រឺតៗ តាម៉ង​ព្រោះចែកឆ្នាំ​នេះ ក៏ហេង ចែកទុកឆ្នាំក្រោយក៏ហេងដែរ។ :P

21. ដារ៉ា - ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007

ប៉ុន្តែ​បើ​និយាយ​ពី​ឆ្នាំ​ក្រោយ​វិញ​ខ្ញុំ​នឹង​ត្រូវ​ពិបាក​ហើយ

មើល​ទៅ​ត្រូវប្រុង​ប្រយ័ត្នបន្តិចហើយមើលទៅ

22. ទឹម បឿន - ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007

:D

23. លោកបណ្ឌិត:-) - ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007

ចយអើយ អាន់បានលេខ ហ្វាំមួយ ហ្អាតាប៉ិននេះទៅស្មែរវិញស៊ីហ្វឹកតែតតាម៉ង ហេហេហេហេ…. :-)

24. ស៊ីច័ន្ទ - ថ្ងៃ ចន្ទ ទី 25 ខែតុលា 2010

ឡូយម៉ង!

25. nykimling - ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​មេសា 2014

ok


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 240 other followers

%d bloggers like this: