អាល់ប៊ុម ជីវិតលើភ្នំសំណល់ របស់ផលិតកម្ម ញូសង ថ្ងៃ អង្គារ ទី 9 ខែតុលា 2007
Posted by ទឹម បឿន in ចម្រៀងខ្មែរ.trackback
យូរណាស់មកហើយ ដែលខ្ញុំមិនបានផ្សព្វផ្សាយប្រាប់បងប្អូនពីអាល់ប៊ុមថ្មីមួយ ដែលទំនុកច្រៀងកើតចេញពីស្នាដៃរបស់ខ្មែរ មិនយកលំនាំ ឬ ទំនុកពីបរទេស តែពេលនេះ ខ្ញុំយល់ថា នៅមិនទាន់ហួសពេលនៅឡើយទេ សម្រាប់បងប្អូនដែលគាំទ្រ និង ចង់ឲ្យខ្មែរចេះបង្កើតបទភ្លេង ឬ ចម្រៀងដោយស្នាដៃរបស់ខ្មែរខ្លួនឯងផ្ទាល់ ដោយមិនចាំលួចតែរបស់គេស្រាប់ៗ យកមកធ្វើជារបស់ខ្លួន ។ បើនិយាយទៅ វាជារឿងធម្មតាទេ ការដែលយកចម្រៀងគេមកច្រៀងនោះ ប៉ុន្តែសម្រាប់ចម្រៀងខ្មែរ វាហួសពីធម្មតាទៅហើយ ព្រោះថាគ្មានអ្នកនិពន្ធចម្រៀងណា សុខចិត្តចំណាយពេលរបស់ខ្លួនធ្វើការនិពន្ធបទថ្មីដោយខ្លួនឯងឡើយ សុខចិត្តយកពីគេមកសរសេរតែអត្ថន័យ ទំនុកយកតាមគេទាំងអស់ វាងាយស្រួយយកលុយជាង អីចឹងហើយ បានជាគ្មានចម្រៀងណាមួយកើតចេញពីស្នាដៃរបស់កូនខ្មែរសោះ ក្រោយពីអ្នកចម្រៀងរៀមច្បងមុនៗ បានបាត់បង់ជីវិត និង នារទេសខ្លួនពីប្រទេសអស់ទៅ ។ រយះពេលជិត ៥០ឆ្នាំមកហើយ ហាក់កម្រឃើញចម្រៀងថ្មីណា ដែលនិពន្ធដោយខ្លួនឯងណាស់ ប៉ុន្តែថ្មីៗនេះ ក៏ឃើញមានផលិតកម្មដែលកំពុងចេញមុខ និពន្ធចម្រៀងដោយខ្លួនឯងផ្ទាល់ ហើយសន្យាថាមិនយកលំនាំពីបទបរទេសឡើយ នេះជាមោទនភាពថ្មីមួយ ដែលគួរឲ្យយើងទាំងអស់គ្នា ចាប់អារម្មណ៍ និង ជួយគាំទ្រដល់ការខិតខំ និង គតិស្នេហាជាតិរបស់ផលិតកម្មនោះ ។ ខ្ញុំបានធ្វើរួចទៅហើយ គឺជួយទិញវីស៊ីឌីដើម របស់ផលិតកម្មនោះ និង ជួយជូនដំណឹងដល់មិត្តភ័ក្ត្រឲ្យដឹងពីពត៌មាននេះ ហើយមិត្តភ័ក្ត្ររបស់ខ្ញុំមួយចំនួនក៏បានជួយតិញ ស៊ីឌីដើមនេះដែរ ។ ឥឡូវនេះ ខ្ញុំសូមបង្ហាញពីបទដែលខ្ញុំពេញចិត្តនៅក្នុងអាល់ប៊ុមជីវិតលើភ្នំសំណល់មួយបទ គឺបទជីវិតលើភ្នំសំណល់តែម្ដង ។ ពេលដែលខ្ញុំយកស៊ីឌី ពីបណ្ឌិត (អ្នកលេងហ្គីតាក្លាសិកក្នុងក្រុមអិនអេស) និង សុភ័ក្ត្រ (តារាចម្រៀងនៅក្រុមអិនអេស) ភ្លាម ខ្ញុំយកមកចាក់ស្ដាប់ភ្លាម ។ ជួនជាពេលនោះ នៅផ្ទះម្នាក់ឯង អង្គុយស្ដាប់បទនេះ ឡើងសង្វេគខ្លួន ហើយបន្តស្ដាប់ចប់មួយស៊ីឌីនេះ បួនប្រាំដង ។ មិត្តភ័ក្ត្រខ្ញុំដែលបានទិញវីស៊ីឌីនេះ គេក៏ចូលចិត្តដែរ ខ្ញុំសង្ឃឹមថា បងប្អូននឹងជួយគាំទ្រ ស្នាដៃដំបូងរបស់ផលិតកម្ម ញូសងនេះ ។ បើតាមបណ្ឌិត និង លោកអ៊ិច ចន្ថា គាត់ប្រាប់ ថាអាល់ប៊ុមទី ២ ក៏ជិតបង្ហាញខ្លួនលើទីផ្សារហើយដែរ ហើយគាត់បានអះអាងថា អាល់ប៊ុមនោះ កាន់តែល្អជាងមុនទៅទៀត ។ ខ្ញុំក៏សូមជូនពរ ឲ្យទទួលបានជោគជ័យសម្រាប់ការខិតខំរបស់ផលិតកម្មញូសង ក៏ដូចជាក្រុមអិនអេស ។ សូមស្ដាប់កំសាន្តជាមួយនឹងបទ ជីវិតលើភ្នំសំណល់ របស់ក្រុមអិនអេស ។

ពត៌មានបន្ថែមៈ http://www.khmernewsong.com/








អូហ៍…តំណាំងឲ្យក្រុមអិន.អេស ខ្ញុំអរគុណល្បងជាអនេកហើយ….ហេហេហេហេ….
ហ្នឹងមិនក្រុមរបស់បណ្ឌិតឯងទេអ្ហី ? នៅអរគុណជំនួសស្អីទៀត ? អរគុណតាហ្មងទៅ ហាហាហា ចាំតែទទួលគុណស្រាប់ហើយតើ !
Good to hear about this news, i like the song too. thx, Boeun!
អបអរសាទរ!
អក្ខរវិរុទ្ធក៏សរសេរបានត្រឹមត្រូវទាំងអស់!
មានអាល់ប៊ុមហ្វ្រីជួយចែកឲ្យមួយផង!
វាជាមោទនភាពមួយរបស់ខ្មែរ..
Wow, great job!
This karaoke made me miss Cambodia more. I was there to accompany some foreigner to do some interview with PSE (Pour un Sourire d’Enfant) organisation. I met the children n I played with them. They are all lovely.
មានវីដេអូផ្សេងទេ? ដាក់ចែកមើលផង!! ខ្ញុំដូចចង់អត់ចូលចិត្តវីដេអូសោះ…
ទិញវីស៊ីឌីមកអានទៅ ខ្ញុំអត់ហ៊ានដាក់ទេ !
I love NS production. I used to listen to Vol. 2 and i was very enjoy, but unfortunately I lose all the songs. I tried to search on internet but no found. Can any one share a link to donwload?
Thanks.