jump to navigation

របស់​ថ្មី ខែ ធ្នូ 21, 2006

Posted by ទឹម បឿន in សំណើច :D.
trackback

លោក​ថៅកែ​បន្ទោស​បុគ្គលិក​របស់​ខ្លួន​ម្នាក់​ពី​រឿង​មក​ធ្វើ​ការ​យឺត​ម៉ោង​រាល់​ថ្ងៃ ជួន​ពេល​យឺត​ជិត​មួយ​ម៉ោង​ក៏​មាន, ប៉ុន្តែ​បុគ្គលិក​រូប​នោះ​ប្រកែក​ថា មក​ធ្វើ​ការ​យឺត​ម៉ោង​មិន​មែន​មក​ពី​កំហុស​ខ្ញុំ​ទេ គឺ​មក​ពី​នាឡិការ​ដើរ​មិន​ទៀង​ទាត់ ។ ក្រោយ​មក​ទៀត​បុគ្គលិក​រូប​នោះ​នៅ​តែ​មក​ធ្វើ​ការ​យឺត​ម៉ោង​ដ៏​ដែល ។
ថ្ងៃ​មួយ​ដោយ​ខឹង​ពេក​លោក​ថៅកែ​និយាយ ៖

- ថ្ងៃ​ស្អែក​ខ្ញុំ ឬ​ឯង​នឹង​បាន​របស់​ថ្មី​មួយ ។
- របស់​អី​លោក​ថៅកែ?
- គឺ​អ្នក​ឯង​អាច​បាន​នាឡិការ​ថ្មី ឬ​ក៏​ខ្ញុំ​អាច​បាន​បុគ្គលិក​ថ្មី ។

ដក​ស្រង់​ចេញ​ពី​កាសែត​កោះ​សន្តិភាព ឆ្នាំ​ទី​៣៩ លេខ​៥៩១៩ ថ្ងៃ​ព្រហស្បតិ៍​ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៦


វិចារ»

No comments yet — be the first.